ព័ត៌មានលម្អិត

ការវះកាត់បំប្លែងភេទពីស្រីទៅប្រុស​(MTF)

ព័ត៌មានលម្អិតការប្តូរយែនឌ័រពីប្រុសទៅស្រី

បើរាងកាយរបស់អ្នកជាបុរស ប៉ុន្តែចិត្តវិញជាស្ត្រី ហើយមានអារម្មណ៍ថារាងកាយនេះមិនមែនជាអ្វីដែលអ្នកចង់បានទេ នៅថ្ងៃនេះ អ្នកអាចផ្លាស់ប្តូរភេទតាមចិត្តបាន ដោយប្រើប្រាស់ “ការវះកាត់បំប្លែងភេទពីបុរសទៅស្ត្រី” ដែលមានបច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពអាចបង្កើតអវយវៈភេទស្ត្រីឲ្យមានលក្ខណៈប្រហាក់ប្រហែលធម្មជាតិ អាចប្រើប្រាស់បានពិតប្រាកដ អាចរួមភេទបាន ទ្វារមាសជ្រៅ ទូលាយ ទៅតាមសរីរាង្គរបស់ម្នាក់ៗ។ ព្រមទាំងអាចទទួលបានអារម្មណ៍ផ្លូវភេទដែលមិនចាញ់មុនពេលវះកាត់នោះទេ​ មុនពេលធ្វើវះកាត់ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសវះកាត់ ដើម្បីសិក្សាលក្ខណៈសម្បត្តិ បច្ចេកទេសផ្សេងៗ វិធីត្រៀមខ្លួន ដំណាក់កាលនៃការថែទាំខ្លួន និងលទ្ធផលក្រោយពេលបំប្លែងភេទ ពីព្រោះការដែលទទួលបានព័ត៌មានដោយយ៉ាងលម្អិត​ដែលអាចជួយឲ្យអ្នកអាចសម្រេចចិត្តបានយល់ច្បាស់ និងបន្ថយការព្រួយបារម្ភបាន។

១. ការវះកាត់បំប្លែងភេទជាអ្វី?

“ការវះកាត់បំប្លែងភេទ” តាមនិយមន័យរបស់មាត្រានៃសភាវេជ្ជបណ្ឌិតនៃប្រទេសថៃ មានន័យថាជាការវះកាត់សម្រាប់ផ្លាស់ប្ដូរភេទពីបុរសទៅស្ត្រី ឬពីស្ត្រីទៅបុរស រួមទាំងការព្យាបាលដែលបណ្ដាលឲ្យមានការប្រែប្រួលនៃអ័រម៉ូនភេទជាអចិន្រ្តៃយ៍។

អត្ថន័យដែលងាយយល់សម្រាប់បុគ្គលទូទៅ វាជាការវះកាត់បំប្លែងរាងរូបសម្បត្តិ និងមុខងាររបស់អវយវៈភេទកំណើតទៅជាភេទដែលអ្នកត្រូវការ។ ដូចនេះ “ការវះកាត់បំប្លែងភេទពីបុរសទៅស្ត្រី” មានន័យថា ជាការវះកាត់ដើម្បីបង្កើតអវយវៈភេទស្រី ដែលមានដំណាក់កាលដូចខាងក្រោម៖

         ១​. ការបង្កើតអវយវៈភេទខាងក្រៅឲ្យដូចអវយវៈភេទស្រី (vulva) 

        ២. ការបង្កើតទ្វារមាស (neovagina)

ជាទូទៅ ការវះកាត់បំប្លែងភេទតែងតែធ្វើនៅដំណាក់កាលចុងក្រោយបង្អស់នៃដំណើរការបំប្លែងភេទ (gender transition) ដែលរួមមានដំណាក់កាលផ្សេងៗ​ចាប់ផ្តើមពីងាយទៅពិបាកដូចជា ការរស់នៅដោយសម្តែងអត្តសញ្ញាណភេទផ្ទុយពីភេទកំណើត ការប្រើប្រាស់អ័រម៉ូនដើម្បីបំប្លែងភេទ និងការវះកាត់ផ្នែកផ្សេងៗនៃរាងកាយដែលស្មុគស្មាញតិចតួច។

ការវះកាត់នេះជាការវះកាត់ធំដែលធ្វើនៅត្រង់ចំណុចអាថ៌កំបាំង ដោយមានគោលបំណងដើម្បីបំពេញទៅនឹងតម្រូវការផ្លូវចិត្ត។​ដោយសារការវះកាត់បំប្លែងភេទមានភាពស្មុគស្មាញ ប្រសិនបើធ្វើការវះកាត់ហើយមិនអាចត្រឡប់មកដូចដើមវិញបានឡើយ​ដូចនេះអ្នកដែលនឹងទទួលការវះកាត់បែបនេះត្រូវឆ្លងកាត់ការវាយតម្លៃតាមស្ដង់ដាររបស់សមាគមបំប្លែងភេទអន្តរជាតិ (World Professional Association for Transgender Health – WPATH)** ដើម្បីធានាថា បន្ទាប់ពីការវះកាត់ហើយ អ្នកអាចរស់នៅក្នុងជីវិតភេទថ្មីបានយ៉ាងមានគុណភាព និងមិនមានវិប្បិសារីក្នុងការទទួលការវះកាត់នេះទេ (regret or regression after sex reassignment surgery)។

 

២​. ការរៀបចំខ្លួនសម្រាប់ការវះកាត់បំប្លែងភេទ

ចាប់ផ្ដើមដោយ ការសួរសួរប្រវត្តិអ្នកជំងឺតម្រូវការដែលចង់មានភេទដែលផ្ទុយពីភេទកំណើត និងដំណាក់កាលនៃការបំបែ្លងភេទដែលបានធ្វើកន្លងមកបន្ទាប់មកវេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយនិង វាយតម្លៃពីអារម្មណ៍ វាយតម្លែលើការត្រៀមខ្លួនក្នុងការវះកាត់តាមលក្ខ័ណនៃការវាយតម្លៃដូចតទៅនេះ៖

  • មានអាយុគ្រប់ ២០ ឆ្នាំពេញលេញ (ក្នុងករណីមានអាយុចាប់ពី ១៨ ឆ្នាំមិនដល់ ២០ ឆ្នាំ អាចធ្វើការវះកាត់បាន ប៉ុន្តែត្រូវមានឪពុកម្តាយ ឬអាណាព្យាបាលចុះហត្ថលេខាយល់ព្រមឲ្យមានការវះកាត់)
  • បានទទួលការវាយតម្លៃផ្លូវចិត្តថាជាបុគ្គលដែលមានភាពមិនសមស្របរវាងភេទកំណើត និងអត្តសញ្ញាណភេទ (Gender Dysphoria) និងមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាចំនួន ២ រូប​ (ក្នុងករណីជាការវះកាត់កែឡើងវិញនោះមិនចាំបាច់មានលិខិតបញ្ជាក់ទេ)
  • មិនមានជំងឺប្រចាំកាយ ឬជំងឺផ្លូវចិត្តដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលវះកាត់ធំ ឬពេលផ្តល់ថ្នាំសន្លប់
  • បានប្រើអ័រម៉ូនបំប្លែងភេទរយៈពេលយ៉ាងតិច ១ ឆ្នាំ
  • បានប្រើប្រាស់ជីវិតរស់នៅក្នុងសភាពជាភេទផ្ទុយពីភេទកំណើតរបស់ខ្លួន (Real-life experience) រយៈពេលយ៉ាងតិច ១ ឆ្នាំ

បន្ទាប់មកវេជ្ជបណ្ឌិតនឹងធ្វើ ការត្រួតពិនិត្យសុខភាពទូទៅ រួមទាំង ការពិនិត្យឈាម និងថតកាំរស្មី​អ៊ិច​(X-ray)។ ក្នុងករណីរកឃើញមានភាពខុសប្រក្រតី ឬជំងឺប្រចាំកាយណាមួយ វេជ្ជបណ្ឌិតនឹងបញ្ជូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីពិនិត្យបន្ថែម។

ក្នុងករណីដែលអ្នកជំងឺកំពុងប្រើប្រាស់ថ្នាំ ឬអាហារបំប៉នណាមួយ ដែលអាចធ្វើឲ្យឈាមមិនងាយកក​ឬថ្នាំឈាមរាវ (anticoagulant effect) ដូចជា៖​ ថ្នាំ Aspirin, Clopidogrel​ ពពួកឱសថបុរាណដូចជា៖ Cordyceps, Ginkgo, មើមយិនសិនGinseng, ខ្ទឹមស, ប្រេងខ្លាញ់ត្រី, ខលឡាចេន​ Collagen, និង វិតាមីន​អ៊ី Vitamin E ត្រូវបញ្ឈប់ការប្រើប្រាស់យ៉ាងតិច
​២ សប្ដាហ៍មុនវះកាត់ ដើម្បីជៀសវាងការហូរឈាមច្រើនពេលវះកាត់។

ត្រូវបញ្ឍប់ថ្នាំអ័រម៉ូនបំប្លែងភេទគ្រប់ប្រភេទ ជាមុនយ៉ាងតិច ១ ខែ មុនធ្វើការវះកាត់ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទះកំណកឈាមក្នុងសសៃឈាមខ្មៅជ្រៅ (deep venous thrombosis – DVT) អំឡុងពេលវះកាត់។

អ្នកជំងឺដែលជក់បារី ឬប្រើផលិតផលដែលមាននិកូទីន ដូចជា បារីអេឡិចត្រូនិច, ម៉ាស្ទិចនិកូទីន, ឬ បន្ទះបិទសំរាប់ការឈប់ជក់បារី ត្រូវបញ្ឈប់យ៉ាងតិច ២ ខែមុន និងក្រោយការវះកាត់ ព្រោះនិកូទីនអាចបណ្តាលឲ្យមុខរបួសវះកាត់ជាសះស្បើយយឺតជាងធម្មតា។​ សម្រាប់អ្នកដែលទទួលទានគ្រឿងស្រវឹង គួរបញ្ឍប់ការទទួលទានគ្រឿងស្រវឹងយ៉ាងតិច ១ សប្ដាហ៍មុនពេលវះកាត់។ បន្ថែមពីនេះ ក្នុងរយៈពេល ១ សប្ដាហ៍មុនវះកាត់ គួរទទួលទានអាហារទន់ៗ ដែលមានជាតិសរសៃតិច ដើម្បីសម្អាតពោះវៀនឲ្យស្អាត និងគួរថែរក្សាអនាម័យអវយវៈភេទឲ្យបានល្អ ដោយការសម្អាតជាមួយទឹកស្អាត ឬសាប៊ូដែលមានសុវត្ថិភាពសម្រាប់អវយវៈភេទ។

ជំងឺនិងអាការៈដែលតម្រូវឲ្យពិនិត្យបន្ថែមឬព្យាបាលមុនពេលវះកាត់បំប្លែងភេទ

  • ជំងឺប្រចាំខ្លួនឬពិការភាពតាំងពីកំណើតដែលជះឥទ្ធិពលដល់ប្រព័ន្ធមុខងារក្នុងរាងកាយដូចជាជំងឺបេះដូង ជំងឺសួត ជំងឺថ្លើម ឬជំងឺតម្រងនោមធ្ងន់ធ្ងរ។
  • ជំងឺរ៉ាំរ៉ែដែលកំពុងទទួលការព្យាបាលដូចជា ជំងឺមហារីក ​ជំងឺប្រតិកម្មជាមួយ អង្គបដិបក្សខ្លួនឯង​(SLE)។
  • មេរោគ​​HIV វីរុសរលាកថ្លើមប្រភេទ​​B វីរុសរលាកថ្លើមប្រភេទC។
  • ភាពខុសប្រក្រតីនៃអវយវៈបន្តពូជដូចជា ​ស្បែកគ្របលិង្គតាន់(phimosis and paraphimosis) ​​អាការៈរន្ធបំពង់បង្ហួរនោមទាបជាងប្រក្រតី(hypospadias) ពងស្វាសជាប់ក្នុងពោះ(cryptorchidism) ដុំនិងសាច់ដុះនៃអវយវៈភេទ ឬមានប្រវត្តិឆ្លាប់ចាក់សារធាតុផ្សេងៗត្រង់អវយវៈភេទជាដើម។
  • ជំងឺពោះវៀនធ្លាក់(ក្លនលូន)​ ត្រង់បរិវេណក្រលៀន(inguinal hernia) ​និងពោះវៀនឆ្លាក់ត្រង់បរិវេណជញ្ជាំងសាច់ពោះ (abdominal hernia)។

ជំងឺឬអាការៈដែលមិនអាចវះកាត់បំប្លែងភេទបាន

  • ជំងឺប្រចាំខ្លួនដែលមិនអាចគ្រប់គ្រងបាន
  • ជំងឺផ្នែកវិកលវិទ្យាដែលអាការៈមិនទាន់នឹង
  • ប្រើសារធាតុញៀនខុសច្បាប់

បច្ចេកទេសក្នុងការវះកាត់បំប្លែងភេទពីប្រុសទៅស្រី

ការវះកាត់បំប្លែងភេទពីប្រុសទៅស្រីបែងជា២វិធីធំៗតាមបច្ចេកទេសដែលបង្កើតទ្វារមាសដូចជា

  1. បច្ចេកទេសផ្សាំស្បែក​​(Skin Graft)
  2. បច្ចេកទេសដែលប្រើជាលិការស្រទាប់ពោះដូចជា​ការតពោះវៀនធំនិងជាលិកាស្រទាប់ពោះ

បច្ចេកទេស​ Skin Graft (វិធីសាស្រ្តមាត្រដ្ឋាន)
បច្ចេកទេសនេះគឺជាការវះកាត់បំប្លែងភេទជាស្ត្រី ដោយប្រើស្បែកពងស្វាស (scrotal skin graft)  ពន្លាត់បញ្ច្រាស់ចូលទៅដើម្បីបង្កើតជាទ្វារមាសថ្មី។ ចំណែកឯរូបរាងខាងក្រៅត្រូវបានរចនាអោយស្រដៀងទៅនឹងអវយវៈភេទស្រីយ៉ាងពេញលេញ ដោយរក្សាទុកប្រព័ន្ធប្រសាទការទទួលអារម្មណ៍នៅត្រង់ឆ្តេញ​(clitoris), បបូរទ្វារមាសខាងក្នុង (labia minora) និងនៅជុំវិញបំពង់បង្ហួរនោម (urethral orifice)។ បច្ចេកទេសនេះគឺវះកាត់តែត្រង់បរិវេណនៃអវយវៈភេទតែប៉ុណ្ណោះ មិនចាំបាច់ធ្វើការវះកាត់ក្នុងផ្ទៃពោះឡើយ។ រយៈពេលវះកាត់ប្រហែល ៤ – ៦ ម៉ោង។ វាសមស្របសម្រាប់អ្នកជាជំងឺបំប្លែងភេទលើកដំបូង និងមានស្បែកអវយវៈភេទគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
បច្ចេកទេស “Skin Graft” មានន័យថា ជាការវះកាត់បំប្លែងភេទ ដោយប្រើស្បែកអវយវៈភេទដើមមកបង្កើតជាទ្វារមាសថ្មី។ បច្ចេកទេសនេះមិនចាំបាច់ធ្វើការវះកាត់ត្រង់ផ្ទៃពោះនោះទេ និងជៀសវាងការមានស្នាមរបួសនៅលើផ្ទៃពោះផងដែរ។ ជំរៅរបស់ទ្វារមាសរាក់ឬជ្រៅ វាអាស្រ័យលើសរីរាង្គរបស់អាងត្រគាកបស់អ្នកជំងឺជាសំខាន់​ ជាមធ្យមមានចន្លោះពី​ ៥.៥–៦ អ៊ីញ (ប្រហែល​១៤-១៥.៥សង់ទីម៉ែត្រ)។

បច្ចេកទេសនេះជាបច្ចេកទេសបែបស្តង់ដាសម្រាប់អ្នកដែលធ្វើវះកាត់ប្លែងភេទជាលើកដំបូង ដែលមិនសូវជាមានភាពស្មុគស្មាញខ្លាំង និងមានហានិភ័យទាប។ ទោះជាយ៉ាងណា ក៏ដោយ បន្ទាប់ពីវះកាត់រួចត្រូវមានការថែទាំទ្វារមាសថ្មីដោយការប្រើឧបករណ៍សូកបញ្ចូលតាមទ្វារមាស ​(ពង្រីកទ្វារមាស dilation) ជាញឹកញាប់និងទៀងទាត់ជាពិសេសក្នុងរយៈពេល១ឆ្នាំដំបូង។

បច្ចេកទេសនេះអាចបង្កើតអវយវៈភេទស្រីផ្នែកខាងក្រៅគ្រប់លក្ខណៈនិងពេញលេញដែលមានចំណុចផ្សេងៗដូចជាគ្លីតូរីស(clitoris)​ស្រោមគ្លីតូរីស​(clitoral hood and frenulum)បបូរទ្វារមាសខាងក្រៅ(labia majora) បបូរទ្វារមាសខាងក្នុង(labia minora)និងរន្ធបំពង់បង្ហួរនោម(urethral orifice) ថែមទាំងអាចរក្សាប្រព័ន្ធប្រសាទទទួលអារម្មណ៍​​ត្រង់ចំនុចផ្សេងៗទាំងអស់ទុកបានថែមទៀតផង។
ក្នុងករណីដែលអ្នកជំងឺមានស្បែកអវយវៈភេទតិច ដែលមិនគ្រប់គ្រាន់ក្នុងការធ្វើដោយបច្ចកទេស​ ​Skin Graft ប៉ុន្តែមិនចង់ធ្វើការវះកាត់ត្រង់ផ្ទៃពោះ អ្នកជំងឺអាចជ្រើសរើសយកស្បែកពីតំបន់ផ្សេងៗដូចជា ក្រលៀនឬភ្លៅបានផងដែរ។ គុណវិបត្តិគឺមានស្នាមរបួសផ្សេងទៀតនៅត្រង់បរិវេណដែលនាំស្បែកមកប្រើប្រាស់។

ដំណើរការព្យាបាល និងស្នាក់នៅមន្ទីរពេទ្យ

  • សម្រាកនៅមន្ទីរពេទ្យចំនួន ៨យប់ ដោយរួមមាន មុនវះកាត់១យប់និង ក្រោយការវះកាត់៧យប់។
  • ៣ថ្ងៃដំបូង ក្រោយការវះកាត់ វេជ្ជបណ្ឌិតមិនអនុញ្ញាតអោយអ្នកជំងឺចុះពីគ្រែឡើយណែនាំឲ្យទទួលទានអាហារទន់ៗ។ តំបន់ដែលវះកាត់នឹងបិទដោយក្រណាត់រុំរបួស២ជាន់ ព្រមទាំងមានទុយោរសុងទឹកនោម និងទុយោរបង្ហូរឈាមចេញផងដែរ។
  • ថ្ងៃទី ៤ វេជ្ជបណ្ឌិតនឹងបកក្រណាត់រុំជាន់ខាងលើចេញ និងអនុញ្ញាតអោយអ្នកជំងឺចុះពីលើគ្រែបាន។
  • ថ្ងៃទី ៧ វេជ្ជបណ្ឌិតនឹងបកក្រណាត់រុំចេញទាំងអស់ ដកទុយោរសុងទឹកនោម​និងទុយោរបង្ហូរឈាមចេញ។ វេជ្ជបណ្ឌិតនឹងបង្រៀនពីវិធីសូកឧបករណ៍ដើម្បីពង្រីកទ្វារមាស ប្រសិនបើមិនមានភាពអាការៈខុសប្រក្រតីណាមួយនោះទេ អ្នកជំងឺអាចត្រលប់ទៅផ្ទះបាន។

ក្រោយវះកាត់ដោយបច្ចេកទេស​ skin graft ណែនាំឲ្យអ្នកជំងឺសម្រាកព្យាបាលបន្តរយៈពេលប្រហែល ១ខែ ពីព្រោះអ្នកជំងឺធ្វើសកម្មភាពផ្សេងៗមិនទាន់ប្រសើរល្អ។ ចាំបាច់ត្រូវធ្វើការសូកឧបករណ៍ពង្រីកទ្វារមាសជារៀងរាល់ថ្ងៃ និងមកពិនិត្យតាមការណាត់របស់វេជ្ជបណ្ឌិតរហូតដល់ថ្នេរវះកាត់បានជាសះស្បើយល្អប្រសើរ។

បច្ចេកទេសតភ្ជាប់ជាមួយពោះវៀនធំ

សមស្របចំពោះអ្នកជំងឺដែលមានទំហំអវយវៈភេទរាងតូច​ ឬធ្លាប់បានច្រិបចុងអវយវៈភេទរួចរាល់មកហើយ ​ដោយការនាំពោះវៀនធំមួយផ្នែកប្រហែល​៧-៨អ៊ិញមកបង្កើតជាជញ្ជាំងទ្វារមាសដោយប្រើពេលវះកាត់ប្រហែល​៦-៧ម៉ោង។

បច្ចេកទេសការតភ្ជាប់ពោះវៀនធំត្រូវធ្វើការវះកាត់ត្រង់ពោះ​និងប្រើពោះវៀនធំមកបង្កើតជាទ្វារមាស។ ​វិធីនេះមានគុណសម្បត្តិគឺអាចបង្កើតទ្វារមាសដែលមានជម្រៅជ្រៅជាងមុនបាន មានសភាពរឹងមាំ និងមិនមានបញ្ហាស្ទះតាន់ ទោះបីយ៉ាងណាក៏ដោយក៏បរិវេណ​ “មាត់ទ្វារមាស” នៅតែអាចរួញតូចបានដដែល ព្រោះអាចបណ្តាលមកពីការរួញរបស់មុខរបួស​។ ដូចនេះអ្នកដែលវះកាត់បំប្លែងភេទដោយវិធីនេះចាំបាច់ត្រូវតែធ្វើការពង្រីកទ្វារមាស ដើម្បីការពារការរួញតូចត្រង់បរិវេណមាត់ទ្វារមាស។

បច្ចេកទេសនេះត្រូវបាននិយមប្រើក្នុងការវះកាត់បង្កើន​ជម្រៅទ្វារមាស ឬអាចធ្វើការវះកាត់លើកដំបូងក៏បានផងដែរ ​ក្នុងករណីដែលអ្នកជំងឺមានស្បែកអវយវៈភេទតិច។​​ដោយលក្ខណៈរបស់អវយវៈភេទផ្នែកខាងក្រៅដូចគ្នានឹងបច្ចេកទេសផ្សាំស្បែកគ្រប់បែបយ៉ាង។

ជញ្ជាំងទ្វារមាសដែលបង្កើតពីពោះវៀនធំតែងតែមានទឹករំអិល ​ដែលមានលក្ខណៈស្អិតខាប់ និងកកនៅផ្នែកខាងក្នុង ដូចនេះបរិវេណមាត់ទ្វារមាសរមែងតែស្ងួត ​ដូចនេះសល្យពេទ្យតែងតែណែនាំឲ្យប្រើទឹករំអិលគ្រប់ពេលមានការរួមភេទ ដើម្បីការពារការមានរបួសរលាត់ដែលកើតពីការកកិត។

អ្នកជំងឺដែលវះកាត់បំប្លែងភេទដោយការតភ្ជាប់ពោះវៀនធំ ចាំបាច់ត្រូវមានការថែទាំខ្លួនឯងក្នុងរយៈពេលយូរជាងបច្ចេកទេសដ៏ទៃទៀត ​នឹងត្រូវពិនិត្យតាមដានជាមួយសល្យពេទ្យជាទៀងទាត់ ឧស្សាហ៍ត្រួតពិនិត្យមើលថាតើមាត់ទ្វារមាសនៅតែមានរន្ធចំហឬទេ ដើម្បីឲ្យទឹករំអិលពោះវៀនធំអាចហូរចេញមកខាងក្រៅបាន ប្រសិនបើមិនដូច្នោះទេ វាអាចបណ្តាលឲ្យមានបញ្ហាទ្វារមាសតាន់បាន(neovaginal closed loop obstruction) ហើយប្រសិនបើត្រូវការពិនិត្យកោសិកាមហារីកពោះវៀនធំដោយការឆ្លុះកាមេរ៉ានោះ  ចាំបាច់ត្រូវឆ្លុះកាមេរ៉ាដើម្បីពិនិត្យស្បូននិងទ្វារមាសផងដែរ ក្រៅពីនេះការវះកាត់ចូលទៅក្នុងពោះ អាចបណ្តាលឲ្យកើតភ្នាសសាច់(adhesion band) ដែលអាចធ្វើឲ្យមានអាការៈឈឺពោះនាអនាគតបាន។

បច្ចេកទេសតភ្ជាប់សាច់ស្រទាប់ពោះ​(PPV)

បច្ចេកទេសនេះសមស្របសំរាប់អ្នកជំងឺដែលធ្លាប់វះកាត់បំប្លែងភេទដោយវិធីការផ្សាំស្បែកមកហើយប៉ុន្តែមានបញ្ហាទ្វារមាសរាក់ជាងមុន និងមិនត្រូវការកែតម្រូវដោយវិធីតភ្ជាប់ពោះវៀនធំ ​ក្រៅពីនេះនៅអាចធ្វើបានចំពោះអ្នកដែលត្រូវការវះកាត់បំប្លែងភេទលើកដំបូង ​ប៉ុន្តែមានស្បែកអវយវៈភេទតិចមិនគ្រប់គ្រាន់សំរាប់ការផ្សាំស្បែក​ក្រោយការវះកាត់អាចបង្កើតជម្រៅទ្វារមាសបានប្រហែល៦-៦,៥អ៊ិញ។

ដំណាក់កាលនៃការវះកាត់​សល្យពេទ្យនឹងប្រើកាមេរ៉ាដើម្បីនាំយកសាច់ស្រទាប់ពោះមកបង្កើតជាទ្វារមាសថ្មីដោយផ្នែកបរិវេណខាងមុខនៅតែជាស្បែកអវយវៈភេទ (Graft)ដដែល​ បន្ទាប់មកធ្វើការដេរភ្ជាប់​ស្បែកអវយវៈភេទជាមួយសាច់ស្រទាប់ពោះដែលទាញចុះមកផ្នែកខាងក្នុង។ ​ការបំប្លែងភេទដោយវិធីនេះនឹងធ្វើឲ្យផ្នែកដែលជាស្រទាប់សាច់មានលក្ខណៈរាបល្អ​ ហើយក្នុងករណីខ្លះវាអាចផលិតទឹករំអិលបានដោយខ្លួនឯងផងដែរ។

បច្ចេកទេសការវះកាត់បំប្លែងភេទដោយប្រើសាច់ស្រទាប់ពោះ​ចាំបាច់ត្រូវវះកាត់ត្រង់ពោះដូចគ្នា ប៉ុន្តែប្រើសាច់ស្រទាប់ពោះមកបង្កើតជាទ្វារមាសថ្មី(មិនចាំបាច់វះកាត់តភ្ជាប់ពោះវៀនធំទេ)​វិធីនេះរមែងប្រើសំរាប់ការវះកាត់កែតម្រូវ ​ឬអាចអ្វីការវះកាត់លើកបំបូងបានផងដែរក្នុងករណីដែលអ្នកជំងឺមានស្បែកអវយវៈភេទតិចមិនគ្រប់គ្រាន់សំរាប់ផ្សាំស្បែក​។

សាច់ស្រទាប់ពោះអាចផលិតទឹករំអិលបាន​ដែលមានលក្ខណៈជាទឹកព៌ណលឿងថ្លា ទោះបីជាយ៉ាងណាក៏ដោយបរិវេណមាត់ទ្វារមាសនៅតែជាស្បែក ដូចនេះវានៅរមែងតែស្ងួតនិងប្រឈមនឹងការកើតមានមុខរបួសរលាត់បានដូចគ្នាដដែល ដូចនេះសល្យពេទ្យរមែងណែនាំឲ្យប្រើទឹករំអិលគ្រប់ពេលដែលមានការរួមភេទ។

លក្ខណៈរបស់អវយវៈភេទផ្នែកខាងក្រៅដែលបានវះកាត់ដោយបច្ចេកទេសស្រទាប់សាច់ពោះ វាមានលក្ខណៈដូចគ្នានឹងបច្ចេកទេសផ្សាំស្បែកនិងបច្ចេកទេសតភ្ជាប់ពោះវៀនធំគ្រប់បែបយ៉ាង។​

បច្ចេកទេសតភ្ជាប់ពោះវៀនធំនិងស្រទាប់សាច់ពោះ​អ្នកជំងឺគេងសំរាកនៅមន្ទីរពេទ្យរយៈពេល​៤យប់ ដូចជាមុនវះកាត់១យប់ ​និងក្រោយការវះកាត់៣យប់ ដោយវេជ្ជបណ្ឌិតនឹងបកក្រណាត់រុំរបួសទាំងអស់ចេញនៅថ្ងៃទី៤​ ដកទុយោរសុងទឹកនោមនិងទុយោរបង្ហូរឈាមចេញ និងបង្រៀនពីវិធីពង្រីកទ្វារមាស ហើយប្រសិនបើមិនមានអាការៈជ្រៀតជ្រែតណាមួយនោះទេ អាចត្រលប់ទៅផ្ទះវិញបាន។

ក្រោយវះកាត់បំប្លែងភេទដោយបច្ចេកទេសតភ្ជាប់ពោះវៀនធំនិងស្រទាប់សាច់ពោះគួរសំរាកមើលថែខ្លួនប្រហែល១ខែក្នុងករណីវះកាត់លើកដំបូង​ និង២សប្តាហ៍ក្នុងករណីវះកាត់កែតម្រូវ។

ដែលបច្ចេកទេសការវះកាត់ទាំង៣ប្រភេទនេះជាផ្នែកដែលនៅផ្នែកខាងក្នុងទ្វារមាសតែប៉ុណ្ណោះប្រសិនបើមើលពីផ្នែកខាងក្រៅទាំង៣ប្រភេទនេះមានរូបលក្ខណៈដូចគ្នាគ្រប់យ៉ាងខុសគ្នាតែជញ្ជាំងផ្នែកខាងក្នុងទ្វារមាសតែប៉ុណ្ណោះដែលខុសគ្នា។

ការវះកាត់បំប្លែងភេទបែបលាក់មុខរបួស

បច្ចេកទេសការវះកាត់បំប្លែងភេទបែបបុរាណអាចបង្កើតអវយវៈភេទស្រីដែលប្រហាក់ប្រហែលនឹងអវយវៈភេទស្រីពិតប្រាកដប៉ុន្តែស្នាមរបួសត្រង់បបូរទ្វារមាសខាងក្រៅនៅតែជាបញ្ហាសំខាន់​ដើម្បីកែបញ្ហានេះវេជ្ជបណ្ឌិតឯកទេសបានបង្កើតបច្ចេកទេសក្នុងការលាក់ស្នាមរបួសត្រង់គន្លាក់រវាងបបូរទ្វារមាសខាងក្រៅនិងបបូរទ្វារមាសខាងក្នុងធ្វើឲ្យកាន់តែមានភាពស្រស់ស្អាត។

ការមានស្នាមរបួសវះកាត់លើបបូរទ្វារមាសផ្នែកខាងក្រៅ (labia majora) ដែលបណ្តាលមកពី​ការវះកាត់បំប្លែងភេទបែបបុរាណបាន​បង្កើតការព្រួយបារម្ភយ៉ាងខ្លាំងសំរាប់អ្នកជំងឺជាច្រើន។ តាមព័ត៌មានផ្នែកវេជ្ជសាស្រ្ត គេនៅតែមិនទាន់មានបច្ចេកទេសដែលអាចលាក់បាំងស្នាមរបួសបរិវេណនេះបានយ៉ាងមានប្រសិទ្ធិភាព ដើម្បីដោះស្រាយបញ្ហានេះ​វេជ្ជបណ្ឌិតបានគិតរិះរកបច្ចេកទេសការដេរបិទមុខរបួសត្រង់បបូរទ្វារមាសផ្នែកខាងក្រៅ ព្រមទាំងលាក់ថ្នេររបួសនៅគន្លាក់បបូរទ្វារមាសដែលធ្វើឲ្យស្នាមរបួសត្រង់បបូរទ្វារមាសផ្នែកខាងក្រៅមើលមិនសូវឃើញ បច្ចេកទេសនេះហៅថា​ការវះកាត់បំប្លែងភេទបែបលាក់ស្នាមរបួស

បច្ចេកទេសពីមុន​នឹងមានស្នាមរបួសមានលក្ខណៈកោងកាត់ចំណុចកណ្តាលនៃបបូរទ្វារមាសខាងក្រៅ​ស្នាមរបួសនេះកើតពីការវះកាត់លម្អស្បែកពងស្វាស​ ដែលលើសដែលតែងតែមើលឃើញច្បាស់ជាពិសេសពេលដែលឈរដូចនេះមនុស្សប្រុសដែលបំប្លែងភេទជាស្រីជាទូទៅមិនចង់មានស្នាមេបួសត្រង់បរិវេណនេះទេពីព្រោះជាបង្ហាញថាបានទទួលការវះកាត់បំប្លែងភេទមក។

ការវះកាត់បំប្លែងភេទបែបលាក់ស្នាមរបួស(ឆ្វេង)និងការវះកាត់បំប្លែងភេទបែបលាក់ថ្នេដេរ(ស្តាំ)

ជម្រៅទ្វារមាសដែលបានប៉ុន្មានបន្ទាប់ពីការវះកាត់បំប្លែងភេទ

ក្នុងការវះកាត់បំប្លែងភេទ វេជ្ជបណ្ឌិតនឹងបង្កើតទ្វារមាសឱ្យមានជម្រៅស្មើនឹងជម្រៅអាងត្រគាករបស់អ្នកជំងឺនីមួយៗ ដែលអាចមានភាពខុសគ្នាបន្តិចបន្តួច។ ជាមធ្យមនៅចន្លោះប្រហែល​៥,៥-៦ អ៊ីញ។ ប៉ុន្តែ ប្រសិនបើធ្វើវះកាត់ដោយប្រើបច្ចេកទេសតភ្ជាប់ពោះវៀនធំ ឬ បច្ចេកទេសស្រទាប់សាច់ពោះ អាចធ្វើឲ្យជម្រៅជ្រៅជាងមុនប្រហែល ១-២ អ៊ីញ។

អវយវៈភេទថ្មីមានអាម្មរណ៍ដែរឬទេ

វេជ្ជបណ្ឌិតនឹងរក្សាទុកសរសៃប្រសាទដែលទទួលអារម្មណ៍ ដើម្បីបង្កើតជាចំណុចទទួលអារម្មណ៍ផ្សេងៗនៃអវយវៈភេទថ្មី ដែលរួមមាន គ្លីតូរីស បបូរផ្នែកខាងក្នុងទ្វារមាស និងជុំវិញបំពង់បង្ហួរនោម ដែលការរំញោចខាងក្រៅអាចបង្កើតអារម្មណ៍ផ្លូវភេទបាន។ ចំណែកផ្នែកខាងក្នុងទ្វារមាសមិនមានសរសៃប្រសាទទទួលអារម្មណ៍ដោយផ្ទាល់ទេ ប៉ុន្តែសម្រាប់មួយចំនួនករណី ក៏អាចមានអារម្មណ៍ផ្លូវភេទបានដែរ ពេលមានការរំញោចតំបន់ក្រពេញប្រូស្តាត (prostate gland)

ការថែទាំមុខរបួសនិងការប្រព្រឹត្តខ្លួនក្រោយវះកាត់

ការថែទាំផ្នែកខាងក្រៅ

ថ្នាំលាបរបួសមាន ២ ប្រភេទ គឺ ពូវីដូនអាយអូឌីនប្រភេទរាវ (Povidone Iodine Solution) និងប្រភេទជែល (Povidone Iodine Gel)។ ថ្នាំប្រភេទរាវប្រើសម្រាប់លាបរបួសលើបបូរផ្នែកខាងក្រៅទ្វារមាស។ ចំណែកថ្នាំប្រភេទជែល ប្រើសម្រាប់លាបរបួសបរិវេណបបូរផ្នែកខាងក្នុងទ្វារមាស និងជុំវិញបំពង់បង្ហួរនោម។

បន្ទាប់ពីបន្ទោរបង់ និងពង្រីកទ្វារមាសរួចមក គួរធ្វើការសំអាតរបួសរួមជាមួយនឹងការលាបថ្នាំរាល់ពេល ហើយប្រើសំឡីអនាម័យទ្រាប់ដើម្បីស្រូបបឺតឈាម។ ជាទូទៅ របួសវះកាត់នឹងជាសះស្បើយក្នុងរយៈពេល ២-៣ សប្តាហ៍ ប្រសិនបើមិនមានអាការៈអ្វីជ្រៀតជ្រែតនោះទេ។

ការថែទាំផ្នែកខាងក្នុងទ្វារមាស

គួរប្រើវិធីលាងសម្អាតទ្វារមាសរាល់ពេលក្រោយការពង្រីកទ្វារមាស ដោយប្រើទឹកសេរ៉ូមប្រៃលាយជាមួយថ្នាំពូវីដូនអាយអូឌីនប្រភេទរាវ ក្នុងអត្រាសមាមាត្រ ១:១០ (ឧទាហរណ៍ លាយទឹក ១០០ ស៊ីស៊ី ជាមួយថ្នាំ ១០ ស៊ីស៊ី) ហើយគួរលាងសម្អាតទ្វារមាសម្តងៗចំណុះ ១០០-២០០ ស៊ីស៊ី។

ការប្រតិបត្តិក្រោយវះកាត់

ហាមអង្គុយចោងហោង ឬកន្ធែកជើងមុនពេលដែលរបួសវះកាត់ជាសះស្បើយពេញលេញ ពីព្រោះអាចបណ្ដាលឲ្យដាច់មុខរបួសបាន។ មិនគួរប្រើទឹកសាប៊ូលាងសម្អាតទ្វារមាសនោះទេ ពីព្រោះអាចបណ្ដាលឲ្យកើតការរលាក ឬការរមាស់បាន។ ជាទូទៅវេជ្ជបណ្ឌិតនឹងអនុញ្ញាតឲ្យមានការរួមភេទ បន្ទាប់ពីវះកាត់ប្រហែល ១-២ ខែ (នៅដែលរបួសខាងក្នុងទ្វារមាសជាសះស្បើយហើយ)។ ចំណែកក្លិនខាងក្នុងទ្វារមាសអាចមានក្នុងអំឡុងពេល៣-៦ ខែដំបូង ដោយសារមានកំណកឈាមសេសសល់នៅខាងក្នុង។ គួរជៀសវាងអាហារដែលមានរសជាតិប្រៃខ្លាំង អាហារផ្អាប់ និងអាហារ​ត្រាំ ដោយសារអាចបណ្ដាលឲ្យបរិវេណវះកាត់ហើមយូរជាងប្រក្រតី។

៧. ​ចំណេះដឹងទាក់ទងនឹងការពង្រីកទ្វារមាស​

ការពង្រីកទ្វារមាសគឺជារឿងចាំបាច់ ជាពិសេសក្នុងរយៈពេល ១ ឆ្នាំដំបូងបន្ទាប់ពីវះកាត់។ នេះបណ្ដាលមកពីដំណើរការជាសះស្បើយនៃរបួស ដែលធ្វើឲ្យទ្វារមាសមានការរួញតូច (ការរួញតូចអាចកើតឡើងទាំងក្នុងបច្ចេកទេសផ្សាំស្បែក (skin graft) បច្ចេកទេសតភ្ជាប់ពោះវៀនធំ និងបច្ចេកទេសប្រើស្រទាប់សាច់ពោះ)។ ការរួញតូចនឹងមានញឹកញាប់នៅក្នុងអំឡុងពេល១ឆ្នាំដំបូង ហើយវានឹងថយចុះបន្តិចម្ដងៗក្រោយរយៈពេល១ឆ្នាំឡើងទៅ។

គួរប្រើឧបករណ៍ពង្រីកទ្វារមាសដែលវេជ្ជបណ្ឌិតបានរៀបចំឲ្យដែលមានភាពរឹងមាំនិងសមរម្យ។ ក្នុងអំឡុងពេល១ឆ្នាំដំបូង គួរពង្រីកទ្វារមាស ២ ដងក្នុង១ថ្ងៃ ហើយម្តងៗប្រើរយៈពេលប្រហែល ៣០-៦០ នាទី។ដោយបន្ថែមទំហំឧបករណ៍ពង្រីកទ្វារមាសតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ក្រោយរយៈពេល១ឆ្នាំ ណែនាំឲ្យពង្រីកទ្វារមាសមួយសប្តាហ៍ម្តង ដោយប្រើឧបករណ៍ពង្រីកទំហំធំបំផុត។

សម្រាប់ការពង្រីកទ្វារមាសដោយប្រើឧបករណ៍ស៊ីលិកូនប្រភេទទន់ អាចប្រើដើម្បីជួយបន្ថែមលើការពង្រីកទ្វារមាសជាប្រចាំបាន។ ណែនាំឲ្យស៊កបញ្ចូលឧបករណ៍ស៊ីលីកុនទុកក្នុងទ្វារមាសពេលចូលគេង ហើយពាក់ខោទ្រនាប់ដើម្បីការពារមិនឲ្យឧបករណ៍ស៊ីលីកុនរអិលចេញមកខាងក្រៅ។

នៅពេលដែលវះកាត់បំប្លែងភេទរួចហើយ ហើយមិនមានអវយវៈដែលមានអារម្មណ៍ថាជាអវយវៈដែលលើសនោះទេ វានឹងធ្វើឲ្យអ្នកក្លាយជាស្ត្រីភេទដូចអ្វីដែលអ្នកចង់បាន ។ ឬសម្រាប់អ្នកដែលចង់ផ្លាស់ប្តូររូបរាងផ្នែកខាងក្រៅឲ្យក្លាយជាស្ត្រីបន្ថែមទៀតនោះ អ្នកអាចធ្វើបានដោយការវះកាត់ពង្រីកដើមទ្រូង វះកាត់ពង្រីកគូថ​ វះកាត់គ្រាប់ពោន (larynx) ឬបំប្លែងសម្លេង ដើម្បីឲ្យអ្នកក្លាយជាមនុស្សស្រីពេញលក្ខណៈ។ ចំណែកសម្រាប់អ្នកដែលធ្លាប់វះកាត់បំប្លែងភេទរួចរាល់ប៉ុន្តែមិនដូចធម្មជាតិ ឬទ្វារមាសរាក់ ឬស្ទះតាន់ អ្នកក៏អាចធ្វើការវះកាត់កែសម្រួលបានដែរ។

តម្លៃនិងកញ្ចប់ការព្យាបាល

អ្នកអាចចាប់ផ្តើមជំហានដំបូងរបស់អ្នកបានហើយដោយគ្រាន់តែទំនាក់ទំនងយើងដើម្បីទទួលការពិគ្រោះយោបល់ដោយមិនគិតថ្លៃតាមរយៈ​ Virtual consultation។​​ ក្រុមការងារនិងសល្យពេទ្យនឹងផ្តល់ការណែនាំជាលក្ខណៈផ្ទាល់ខ្លួនតាមតំរូវការរបស់អ្នក។អ្នកជំងឺម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នាដូចនេះយើងបានរចនានិងកែសំរួលគ្រប់ដំណក់កាលដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អ្នកជំងឺផ្ទាល់។

សល្យពេទ្យផ្នែកកែសម្ផស្ស

សំនួរដែលត្រូវបានសួរញឹកញាប់

តើការវះកាត់បំប្លែងភេទដោយវិធីតភ្ជាប់ពោះវៀនធំឬសាច់ស្រទាប់ពោះ ទ្វារមាសផលិតសារធាតុទឹករំអិលដោយខ្លួនឯងទើបមិនចាំបាច់ប្រើចេលទឹករំអិលជួយពេលមានការរួមភេទត្រឹមត្រូវដែរឬទេ?

មិនត្រឹមត្រូវទេ ​ពីព្រោះបរិវេណមមាត់ទ្វារមាសនៅតែជាស្បែកដែលយកមកតដូចនេះវារមែងមានអាការៈស្ងួតទើបណែនាំឲ្យប្រើប្រាស់សារធាតុទឹករំអិលគ្រប់ពេលដែលមានការរួមភេទដើម្បីការពារការកើតមាននូវស្នាមរបួសដែលបណ្តាលមកពីការកកិតបរិវេណមាត់ទ្វារមាស។

តើក្រោយពីវះកាត់បំប្លែងភេទដោយវិធីតភ្ជាប់ពោះវៀនធំឬសាច់ស្រទាប់ពោះរួចរាល់ហើយ មិនចាំបាច់ប្រើឧបករណ៍ពង្រីកទ្វារមាសទៀតនោះទេ?

មិនត្រឹមត្រូវទេ ​ព្រោះបរិវេណមាត់ទ្វារមាសនៅតែអាចរួមតូចឬតាន់បានពីព្រោះការរួមតូចរបស់មុខរបួស

តើទ្វារមាសដែលបង្កើតថ្មីមានឳកាសឆ្លងជំងឺកាមរោគដែរឬទេ?

ការរួមភេទតាមរយៈទ្វារមាសដែលបង្កើតថ្មីមានឳកាសឆ្លងជំងឺកាមរោគបានដូចការរួមភេទតាមទ្វារដទៃទៀតដែរ។

តើអ្នកជំងឺគួរបន្តប្រើថ្នាំអ័រម៉ូនដែរឬទេក្រោយពីវះកាត់បំប្លែងភេទ?

​ក្រោយវះកាត់បំប្លែងភេទនឹងចាំបាច់ត្រូវប្រើប្រាស់អ័រម៉ូនបន្តក្រោមការថែទាំរបស់វេជ្ជបណ្ឌិតដើម្បីការពារមិនឲ្យកើតមានអាការៈខ្វះអ័រម៉ូនពីការវះកាត់ឬការខ្វះអ័រម៉ូនភេទសំរាប់អ្នកដែលប្តូរយែនឌ័រពីប្រុសទៅស្រីដែលប្រើប្រាស់អ័រម៉ូនភេទស្រីរួមគ្នាជាមួយថ្នាំប្រឆាំងនឹងអ័រម៉ូនភេទប្រុសមុនការវះកាត់។​ក្រោយការវះកាត់រួចរាល់ហើយអាចបញ្ឈប់ការប្រើប្រាស់អ័រម៉ូនភេទប្រុសបាននិងប្រើប្រាស់ត្រឹមតែអ័រម៉ូនភេទស្រីតែម្យ៉ាងប៉ុណ្ណោះ។

តើក្រោយវះកាត់អ្នកគួរត្រលប់មកជួបវេជ្ជបណ្ឌិតញឹកញាប់កំរិតណា?

ក្នុងអំឡុង១ឆ្នាំដំបូងគួរមកជួបវេជ្ជបណ្ឌិតតាមការណាត់គ្រប់ពែលដើម្បីពិនិត្យមើលពីការជាសះស្បើយនៃមុខរបួសនិងពិនិត្យជំរៅរបស់ទ្វារមាស។​ក្រោយរយៈពេល១ឆ្នាំគួរមកជួបវេជ្ជបណ្ឌិតយ៉ាងតិច១ឆ្នាំម្តងដើម្បីត្រួតពិនិត្យអវយវៈភេទទាំងផ្នែកខាងក្រៅនិងខាងក្នុង។