សារពី CEO មន្ទីរពេទ្យយ៉ាន់ហ៊ី

វេជ្ជបណ្ឌិត Dr. Supot Sumritvanitcha, M.D., N.D.

វេជ្ជបណ្ឌិត Dr. Supot Sumritvanitcha, M.D., N.D.

CEO មន្ទីរពេទ្យយ៉ាន់ហ៊ី

នៅក្នុងឆ្នាំ១៩៨៤ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស ខ្ញុំ​ និង មិត្តភក្តិជិតស្និតរបស់ខ្ញុំបានរួមគ្នាបង្កើតគ្លីនិកតូចមួយដែលពួកយើងបានដាក់ឈ្មោះថា យ៉ាន់ហ៊ី ប៉ូលីគ្លីនិក “Yanhee Polyclinic” ។ ពួកយើងបានដាក់ឈ្មោះនេះដោយផ្អែកទៅលើទីកន្លែងនៅក្បែរស្ថានីយ៍អគ្គិសនីយ៉ាន់ហ៊ី ដែលជាទីកន្លែងមានភាពងាយស្រួលក្នុងការស្វែករកទីតាំង។

បច្ចុប្បន្ននេះមន្ទីរពេទ្យយ៉ាន់ហ៊ីកំពុងទទួលការពេញនិយមដែលបានក្លាយជាមន្ទីរពេទ្យល្អបំផុតនៅទីក្រុងបាងកក និង ជាមន្ទីរពេទ្យវះកាត់កែសម្ផស្សដែលជាតម្រូវការចាំបាច់ពីសំណាក់អ្នកជំងឺទាំងក្នុងប្រទេស និង ក្រៅប្រទេស។ វាជាផ្នែកមួយនៃទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសថៃដែលបានបម្រើសេវាកម្មកែសម្ផស្ស និង ព្យាបាលជំងឺទូទៅសម្រាប់អ្នកជំងឺរាប់ពាន់នាក់ទាំងក្នុងប្រទេស និង ក្រៅប្រទេសរៀងរាល់ឆ្នាំ។

យ៉ាន់ហ៊ីជាឈ្មោះដែលបានទទួលកម្មសិទ្ធដែលមានផ្តល់សេវាកម្មវះកាត់កែសម្ផស្សដែលមានគ្រែសម្រាប់ផ្ទុកអ្នកជំងឺចំនួន៤០០ដែលមានផាសុកភាព។ វេជ្ជបណ្ឌិតរបស់យើងមានជំនាញឯកទេសច្បាស់លាស់ និង បទពិសោធន៍ជាច្រើនឆ្នាំដែលធ្លាប់បានព្យាបាលអ្នកជំងឺរាប់ពាន់នាក់រួចមកហើយ។

បុគ្គលិកមន្ទីរពេទ្យទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈជំនាញច្បាស់លាស់ក្នុងការផ្តល់សេវាកម្មយ៉ាងប្រុងប្រយ័ត្ន សេវាកម្មថែទាំយ៉ាងល្អប្រកបដោយភាពរួសរាយរាក់ទាក់ចំពោះអ្នកជំងឺទាំងក្នុងប្រទេស និង ក្រៅប្រទេសដែលមកទទួលសេវាកម្មនៅទីនេះ។

មន្ទីរពេទ្យយ៉ាន់ហ៊ីមានសេវាកម្មវះកាត់កែសម្ផស្ស និង សេវាកម្មព្យាបាលជំងឺទូទៅរួមមាន ផ្នែកបេះដូង ផ្នែកតម្រងនោម ផ្នែកស្រ្តីនិងសម្ភព ផ្នែកកុមារ និង សេវាព្យាបាលវះកាត់កែសម្ផស្សដូចជាការវះកាត់ពង្រីកសុដន់ បន្តឹងស្បែកមុខ បូមខ្លាញ់ក្បាលពោះ កែបបូរមាត់ ចាក់បំបាត់ស្នាមជ្រីវជ្រួញ ធ្វើធ្មេញអោយស ព្យាបាលអោយមុខសភ្លឺថ្លារលោង បណ្តុះសក់ និង សេវាកម្មព្យាបាលផ្សេង។ល។ មន្ទីរពេទ្យយ៉ាន់ហ៊ីជាមន្ទីរពេទ្យទាំងសុខភាព និង សម្រស់។

អត្រាសេវាកម្មមានតម្លៃថោកបំផុតនៅក្នុងប្រទេសថៃដែលផ្តល់ជូនសេវាកម្មយ៉ាងល្អបំផុតចំពោះអ្នកជំងឺដែលមកទទួលសេវាកម្មនៅទីនេះទាំងតម្លៃថោកសមរម្យ ផាសុកភាព គុណភាព និង​ សេវាកម្មល្អ។

ខ្ញុំបានរៀនអស់រយៈពេលជាច្រើនឆ្នាំទាក់ទងនឹងការព្យាបាលជំងឺទូទៅផ្នែករាងកាយ និង ការវះកាត់កែសម្ផស្ស​សម្រស់ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូបដែលជាការចំណាយពេលដ៏មានតម្លៃ ថវិកា និង ការខិតខំប្រឹងប្រែង។

ប្រសិនជាអ្នកមានបំណងចង់មកទទួលសេវាកម្មព្យាបាលទាំងនេះ មន្ទីរពេទ្យយ៉ាន់ហ៊ីជាផ្នែកមួយសម្រាប់បទពិសោធន៍របស់អ្នកដែលមានផ្តល់ជូនសេវាកម្មព្យាបាលជំងឺទូទៅ និង​ ការវះកាត់កែសម្ផស្សដែលលោកអ្នកអាចជឿទុកចិត្តបាន។

 

 

វេជ្ជបណ្ឌិត Dr. Supot Sumritvanitcha, M.D., N.D.

អំពីមន្ទីរពេទ្យអន្តរជាតិយ៉ាន់ហ៊ី

“មន្ទីរពេទ្យយ៉ាន់ហ៊ី”ជាមន្ទីរពេទ្យលំដាប់អន្តរជាតិក្នុងប្រទេសថៃ​ដែលត្រូវបានបង្កើតឡើងរយៈពេលជាង៣០ឆ្នាំមកហើយ។ មន្ទីរពេទ្យយ៉ាន់ហ៊ីជាមន្ទីរពេទ្យដែលផ្តល់សេវាកម្ម​កែសម្ផស្ស និង សេវាកម្មព្យាបាលទូទៅលំដាប់អន្តរជាតិដែលបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិផ្សេងៗនៅលើពិភពលោក។ មន្ទីរពេទ្យយ៉ាន់ហ៊ី​ មានសេវាកម្មព្យាបាលជាច្រើនទាក់ទងនឹងសម្ផស្ស ដែលមានវេជ្ជបណ្ឌិតឯកទេសជំនាញដែលមានបទពិសោធន៍ខ្ពស់ជាច្រើនរូប។ អ្នកជំងឺមកពីបណ្តាប្រទេសចំនួនជាង១៦២ នៅលើពិភពលោកដែលបានមកទទួលសេវាកម្មព្យាបាលនៅមន្ទីរពេទ្យយ៉ាន់ហ៊ី។

ការវិវត្តន៍មន្ទីរពេទ្យយ៉ាន់ហ៊ី

សេវាកម្មវះកាត់កែសម្ផស្ស

  • ការវះកាត់ពង្រីកសុដន់ 20% 20%
  • ការបន្តឹងស្បែកមុខ 16% 16%
  • ការវះកាត់កែត្របកភ្នែក 12% 12%
  • ការវះកាត់ខ្លាញ់ក្បាលពោះ 9% 9%
  • ការវះកាត់កែខ្ទង់ច្រមុះ 9% 9%
  • ការបូមខ្លាញ់ 9% 9%
  • ការបន្តឹងសុដន់ 5% 5%
  • ការបណ្តុះសក់ 5% 5%
  • ការវះកាត់ដាក់ខ្ទង់ច្រមុះ 3% 3%
  • ការវះកាត់បង្រួមទំហំសុដន់អោយតូច 3% 3%
  • ការព្យាបាលសសៃប៉ោង 3% 3%
  • ការលុបបំបាត់ស្នាមសាក់ 3% 3%
  • ការជំរុះរោម 3% 3%
  • ដទៃទៀត 1% 1%

សេវាកម្មមន្ទីរពេទ្យយ៉ាន់ហ៊ី

  • ផ្នែកកែសម្ផស្ស 72% 72%
  • ផ្នែកវះកាត់ទូទៅ និង វេជ្ជសាស្ត្រ 12% 12%
  • ផ្នែកទន្តកម្ម 8% 8%
  • ផ្នែកជំរើសការព្យាបាលក្រៅពីវេជ្ជសាស្ត្រ 8% 8%