ឃីឡេហ្សិន

ការស្តាសសៃឈាមឡើងវិញកំចាត់សារធាតុលោហៈ លាងសារធាតុពុលចេញពីរាងកាយ

ផ្នែកឃីឡេហ្សិន(Chelation) មន្ទីពេទ្យយ៉ាន់ហ៊ី ជាផ្នែកវេជ្ជសាស្រ្ត​ឯកទេស ផ្តល់សេវាកម្មពិគ្រោះយោបល់ វិនិច្ឆ័យ ត្រួតពិនិត្យសារធាតុពុល និង​ លោហៈនៅក្នុងសសៃឈាម។ មន្ទីរពេទ្យផ្តល់ការព្យាបាលចំពោះអ្នកមកទទួលសេវាកម្ម​​ក្រោមការមើលថែពីក្រុមវេជ្ជបណ្ឌិតជំនាញរួមទាំងបុគ្គលិកផ្នែកសុខភាព និង បុគ្គលិកផ្សេងៗដែលពាក់ព័ន្ធដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយយកចិត្តទុកដាក់ចំពោហអ្នកមកទទួលសេវាកម្ម​រហូតដល់ការព្យាបាលដោយប្រើបចេ្ចកវិទ្យា និង​​ ឧបករណ៍ត្រួតពិនិត្យទំនើបដែលមានប្រសិទ្ធភាពលឿន និង មានភាពងាយស្រួលជ្រុងជ្រោយក្រោមការទទួលស្គាល់ដោយកម្រិតស្តង់ដាសុវត្ថិភាពលំដាប់អន្តរជាតិ និង ទទួលការពេញចិត្តខ្ពស់ពីអ្នកដែលមកទទួលសេវាកម្ម។

ឃីឡេហ្សិន(Chelation) ជាការលាងសារធាតុពុល និង លោហៈក្នុងបំពង់សសៃឈាមដើម្បីស្តាឡើងវិញចំពោះរាងកាយដោយការបញ្ចូលសេរ៉ូមទៅក្នុងបំពង់សសៃឈាមខ្មៅដែលមានសារធាតុប្រកបដោយប្រភេទអាស៊ីតអាមីណូដែលហៅថា EDTA ផ្សំជាមួយវីតាមីន និង​ ធាតុរ៉ែផ្សេងៗទៀត។ ដូច្នេះ EDTA មានតួនាទីសំខាន់ក្នុងការកំចាត់សារ ធាតុលោហៈដូចជា សំណ បារត អាសេនិច ឬ ខ្លាញ់ រួមទៅដល់កាល់ស្យូមលើសដែលបង្កើតជាកំណកក្នុងបំពង់សសៃឈាមដើម្បីបញ្ចេញមកក្រៅតាមរយៈទឹកនោម។

សារធាតុលោហៈ 9 ប្រភេទដូចជា

អាសេនិច (Arsenic), បារត (Mercury), កាតម្ញូម, ក្រូម (Chromium), កូប័ល(Cobalt), នីកែល (Nickle),  ម៉ង់ហ្គាណែហ្ស (Manganese), អាលុយមីញ៉ូម (Aluminum), សំណ (Lead)

សារធាតុលោហៈចូលក្នងរាងកាយបានដោយសារ៖

  • គ្រឿងសំអាង ក្រែមលាបមាត់
  • អាហារសមុទ្រ អាហារកំប៉ុង ទឹកពិសាដែលលាយឡំសារធាតុកខ្វក់
  • ចេញពីរោងចក្រឧស្សាហកម្ម ថ្នាំព្យាបាលជំងឺ ថ្នាំវ៉ាក់សាំង ដីជី ថ្នាំសម្លាប់សត្វល្អិត ធូលី ផ្សែងពុលរថយន្ត
  • សារធាតុអាម៉ាល់ហ្គាំដែលប្រើសម្រាប់ប៉ះធ្មេញ។

អាការៈ

  • អាការៈចាប់ផ្តើមដូចជា គេងមិនលក់ ងងុយគេង ឆាប់ខ្សោយកម្លាំង សមាធិខ្លី ការចងចាំខ្សោយ
  • ឈឺក្បាលញឹកញាប់ ឆាប់ម៉ួម៉ៅ ឈឺខ្នង ស្មា និង ក
  • មុខមិនស្រស់ថ្លា ស្បែកគ្រោតគ្រាត អាឡែកហ្ស៊ី ជំងឺសើស្បែករុំារ៉ៃ​ មានកន្ទួលរមាស់តាមខ្លួន របួសឆាប់មានស្នាមផ្លែ និង​ ចេញបូសញឹកញាប់
  • កើតជំងឺរុំារ៉ៃផ្សេងៗដូចជា ជំងឺលើសឈាម ជំងឺស្ទះសសៃឈាម ជំងឺមហារីក។

នរណាគួរធ្វើឃីឡេហ្សិន ?

  1. អ្នកដែលមានជំងឺស្ទះសសៃឈាម ជំងឺលើសឈាម ជំងឺខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺប្រូស្តាត ជំងឺស្បែក ជំងឺអាឡែកហ្ស៊ី ជំងឺធាត់ ស្ពឹកចុងដៃចុងជើង
  2. អ្នករស់នៅតំបន់ដែលមានហានិភ័យដែលងាយនឹងទទួលរងនូវសារធាតុពុល លោហៈ
  3. អ្នកសុខភាពមាំមួន ប៉ុន្តែត្រូវការលាងសារធាតុពុល លោហៈ ដើម្បីពង្រឹងប្រព័ន្ធភាពសុំា ត្រូវការស្បែកស្រស់ថ្លាក្មេងជាងវ័យ។

នរណាមិនគួរធ្វើឃីឡេហ្សិន(Chelation) ?

  1. ស្ត្រីមានផ្ទៃពោះ
  2. អ្នកដែលធ្លាប់មានប្រតិកម្មជាមួយសារធាតុ​ EDTA (ជួបប្រទះតិចតួចបំផុត)
  3. អ្នកដែលមានជំងឺក្រលៀនខ្សោយខ្លាំង

ភាពងាយស្រួល បច្ចេកវិទ្យា និង ការផ្តល់សេវាកម្ម

  1. សាកសួរបំពេញប្រវត្តិ
  2. ត្រួតពិនិត្យរាងកាយដោយវេជ្ជបណ្ឌិត
  3. ធ្វើតេស្តឈាម ពិនិត្យមើលគ្រាប់ឈាមភ្លាមៗ(Live Blood)មុនទទួលសេវាកម្ម
  4. ធ្វើតេស្តឈាមដើម្បីវិភាគរោគ ត្រួតពិនិត្យសារធាតុលោហៈ ខ្លាញ់ និង មុខងារក្រលៀន
  5. ដំណើរការធ្វើឃីឡេហ្សិន (Chelation)
  6. ជ្រើសរើសគ្រែតាមចំណង់ចំណូលចិត្ត​ដូចជា គ្រែមួយ គ្រែពីរ បែបផ្ទាល់ខ្លួន
  7. មានទូរទស្សន៍សម្រាប់ទស្សនា ឬ គេងសម្រាក ដែលមានភាពសុខស្រួលក្នុងការទទួលសេវាកម្ម។

រាងកាយរបស់យើងមានឱកាសទទួលសារធាតុពុល ឬ សារធាតុលោហៈគ្រប់ពេលវេលា ដែលវាធ្វើឲ្យកកតាមជញ្ជាំងបំពង់សសៃឈាម ឬ​ កកក្នុងឈាមបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ យើងមិនអាចជៀសវាងសារធាតុពុលទាំងនោះបានទេ ប៉ុន្តែយើងអាចការពាររាងកាយមិនឲ្យគ្រោះថ្នាក់បាន ដោយការធ្វើឃីឡេហ្សិន(Chelation)  ប្រសិនបើអ្នកប្រាថ្នាមានជីវិតយូរអង្វែង សូមងាកមកមើលថែទាំសុខភាពខ្លួនឯងបន្តិច ដើម្បីគុណភាពជីវិតល្អ មាំមួន និង រស់នៅយូរអង្វែង។

វេជ្ជបណ្ឌិតឯកទេស

Dr. Solos Rimpirungsee

Specialty: Detox and Chelation

Dr. Wassa Watcharakorn

Specialty: Detox and Chelation

Dr. Hathaiwan Watcharakorn

Specialty: Detox and Chelation

Dr. Chonlada Vejchsart

Specialty: Detox and Chelation