ឌីថកស៍

ឌីថកស៍ លាងសម្អាតពោះវៀនធំ សម្អាតកាកសំណល់និងសារធាតុពុល

ប្រសិនបើអ្នកកំពុងមានបញ្ហាទល់លាមករុំារ៉ៃ ពិបាកបន្ទោបង់​​​​​​​​ ហើមពោះ ​​ចុកឆ្អល់ពោះ និង ដើរខ្យល់ញឹកញាប់ ទាំងនេះគឺជារោគសញ្ញាប្រាប់បានថា“ពោះវៀនរបស់អ្នកកំពុងមានបញ្ហា” ព្រោះមានកាកសំណល់ និង សារធាតុពុលដែលបន្សល់ទុកនៅក្នុងរាងកាយ។

ដួច្នេះការបន្ទោបង់តាមធម្មជាតិក៏មិនអាចបញ្ចេញចោលអស់បានដែរ ហើយប្រសិនជាសារធាតុពុលនៅក្នុងរាងកាយកាន់តែកើនឡើងជាបន្តបន្ទាប់ វាអាចបង្កឲ្យមានអាការៈខុសពីធម្មតាដែលអាចបង្កពីអាការៈស្រាលរហូតដល់មានជំងឺធ្ងន់ធ្ងរផ្សេងៗ ដូចជា ជំងឺមហារីកពោះវៀន ជំងឺមហារីកថ្លើម ជំងឺមហារីកូនកណ្តុរ ។ល។

ហេតុអ្វីត្រូវការ “ឌីថកស៍”

ការទទួលទានអាហារប្រភេទម្សៅ ជាតិស្ករ សាច់សត្វ ខ្លាញ់ នៅពេលដែលឆ្លងកាត់ការរំលាយអាហារ វានឹងមិនបន្សល់កាកអាហារគ្រប់គ្រាន់ដើម្បីបន្ទោបង់ចេញពីរាងកាយ រហូតធ្វើអោយកាកសំណល់ទាំងនោះដែលនៅសល់ពីការរំលាយអាហារមានសភាពស្អិត រហូតដល់កកជាប់នៅលើភ្នាសពោះវៀន ដែលអាចបង្កទៅជាកាកសំណល់ និង​ សារធាតុពុលដែលកកជាប់នៅរាងកាយនឹងផ្អាកការស្រូបទាញសារធាតុអាហារ រួមទាំងរារាំងមិនឲ្យភ្នាសពោះវៀនបញ្ចេញទឹករំអិលចេញទៀតផង។ នៅពេលលាមកត្រូវបានរាំងស្ទះធ្វើអោយពិបាកបន្ទោបង់ចេញដោយសារកកស្ទះក្នុងពោះវៀនធំ ដែលជាមូលហេតុបង្កឲ្យមាន ”អាការៈទល់លាមក​ និង បង្កឲ្យកើតឲ្យមានអាការៈ និង ឈឺចុកចាប់ផ្សេងៗ។ ដូច្នេះទើបចាំបាច់ត្រូវរកវិធីដែលមានប្រសិទ្ធភាពដូចជា ការធ្វើឌីថកស៍ ជាដើមដើម្បីលាងកាកសំណល់ដែលជាប់គាំងនៅភ្នាសពោះវៀន និង ជួយលាងសម្អាតសារធាតុពុលដែលបន្សល់ទុកក្នុងពោះវៀនចេញដែលជាវិធីសាស្ត្រលាងពោះវៀនធំទាំងមូលដោយការប្រើឧបករណ៍វេជ្ជសាស្ត្រទំនើប និង មានប្រសិទ្ធភាពដែលហៅថាឧបករណ៍លាងពោះវៀន (Colonic) ដែលអាចគ្រប់គ្រងសីតុណ្ហភាព សម្ពាធ និង បរិមាណទឹកបាន។ ការធ្វើឌីថកស៍ដោយឧបករណ៍នេះ គួរតែធ្វើក្នុងមន្ទីរពេទ្យដែលមានឧបករណ៍លាងពោះវៀនប៉ុណ្ណោះ ដោយក្នុងកំលុងពេលធ្វើនឹងមានវេជ្ជបណ្ឌិត ឬ អ្នកជំនាញមើលថែ​​ ដោយការលាងពោះវៀន ឬ ​ការធ្វើឌីថកស៍  ដែលជាវិធីងាយស្រួល ​​​មានសុវត្ថិភាព​​ ថែមទាំងមានប្រសិទ្ធភាពច្រើនជាងការលាងពោះវៀនដោយខ្លួនឯង។

ឌីថកស៍ សុវត្ថិភាព ងាយស្រួល

  • មុននឹងធ្វើមិនចាំបាច់ផ្អាកការពិសាអាហារ ឬ ពិសាថ្នាំរំលាយអាហារនោះទេ វេជ្ជបណ្ឌិតនឹងសាកសួរប្រវត្តិ ត្រួតពិនិត្យរាងកាយ វាស់សម្ពាធឈាម ដើម្បីវិនិច្ឆ័យសភាពរាងកាយ ប្រសិនបើមានជំងឺប្រចាំខ្លួន ត្រូវផ្តល់ដំណឹងដល់វេជ្ជបណ្ឌិតឲ្យបានដឹង។
  • ការធ្វើឌីថកស៍គឺធ្វើនូវក្នុងបន្ទប់បិទជិត​  អ្នកមកទទួលសេវាកម្មត្រូវគេងនៅលើគ្រែលាងពោះវៀន ដែលមានឧបករណ៍បង្ហូរកាកសំណល់ចេញ​ ចាប់ផ្តើមតំបូងត្រូវដាក់បំពង់ទុយយ៉ោតូចទន់ចូលតាមទ្វាធំដោយមានការលាបជែលរំអិល បំពង់ទុយយ៉ោសវត្ថិភាពក្រោមការឆ្លងកាត់សម្លាប់មេរោគ ប្រើតែម្ដងបោះចោល(ដាក់ចូលតាមទ្វាធំជម្រៅ 2 ​សង់ទីមែត)។
  • ប្រើទឹកថ្នាំប្រមាណ 25 លីត្រ ឧបករណ៍នឹងផ្លាស់ប្តូរសីតុណ្ហភាពថ្នាំឱ្យស្មើនឹងពោះវៀន សម្លាប់មេរោគក្នុងទឹកថ្នាំមុនចូលទៅក្នុងពោះវៀន នៅពេលដែលដាក់បំពង់ទុយយ៉ោចូលក្នុងទ្វាធំហើយ​ ទើបចាប់ផ្ដើមបើកបញ្ជូលទឹកអ៊ុនៗចូលទៅក្នុងពោះវៀនយឺតៗដើម្បីឱ្យពោះវៀនធ្វើការសម្រួលបន្តិចម្តងៗដើម្បីទទួលទឹកថ្នាំដែលហូរចូល។
  • រយៈពេលដំបូង​ អ្នកមកទទួលសេវាកម្មអាចមានអារម្មណ៍ចង់បន្ទោបង់ គួរទប់ទុកប្រមាណ 5-10 នាទី
  • នៅពេលមានអារម្មណ៍ថាចង់បន្ទោបង់ សូមឲ្យប្រឹងបញ្ចេញមក​​​ ក្នុងអំឡុងពេលនោះអ្នកផ្តល់សេវាកម្មនឹងជួយម៉ាស្សាពោះដើម្បីឲ្យកាកសំណល់លាមកដែលជាប់នៅតាមពោះវៀនបញ្ចេញចោលអស់។
  • ការលាងពោះវៀនដោយឧបករណ៍លាងពោះវៀនប្រើរយៈពេល 45-60នាទី​​​ បន្ទាប់មកគេងសម្រាកប្រមាណ 5-10នាទី​ ដើម្បីបន្ទោបង់ចេញនៅលាមកដែលនៅសល់ក្នុងពោះវៀនឲ្យអស់ ហើយបន្ទាប់មកសម្អាតរាងកាយ។

គួធ្វើឌីថកស៍ច្រើនប៉ុណ្ណា?

សម្រាប់អ្នកដែលបន្ទោបង់ធម្មតាគួរធ្វើ 1​ខែ/ប្រមាណ​​​​ 3​​ ដង​​​  ប្រសិនបើសុខភាពធម្មតាតែបើមានអាការៈទល់លាមកគួរធ្វើ 1-2 សប្ដាហ៍/ប្រមាណ​​​​ 3 ដង  តែប្រសិនបើដល់ដំណាក់កាលទល់លាមករុំារ៉ៃគួរធ្វើឌីថកស៍ 1ខែ/ម្តង រហូតអាការៈទល់លាមក​បានប្រសើរឡើង។​ គួរយកចិត្តទុកដាក់របបចំណីអាហារដែលទទួលទាន ហាត់ប្រាណឲ្យបានទៀតទាត់ និងផ្លាស់ប្ដូរការប្រើជីវិតប្រចាំថ្ងៃដើម្បីជៀសវាង​​​​​កត្តាដែលអាចបង្កឲ្យប៉ះពាល់ដល់សុខភាពពោះវៀន និង ដើម្បីទទួលបានលទ្ធផលការព្យាបាលប្រកបដោយប្រសិទ្ធភាព។

វេជ្ជបណ្ឌិតឯកទេស

Dr. Solos Rimpirungsee

Specialty: Detox and Chelation

Dr. Wassa Watcharakorn

Specialty: Detox and Chelation

Dr. Hathaiwan Watcharakorn

Specialty: Detox and Chelation

Dr. Chonlada Vejchsart

Specialty: Detox and Chelation