ទីតាំងមន្ទីរពេទ្យ
ទំនាក់ទំនង +66 2 879 0300
ឬ ផ្ញើសារតាមរយៈសារអេឡិចត្រូនិច info@yanhee.net
អាសយដ្ឋាន
454 Charansanitwong Road, Soi 90 Bang-o, Bangplad, 10700 Bangkok Thailand
វិធីធ្វើដំណើរ
ធ្វើដំណើរដោយរថភ្លើងផ្លូវអាកាស (BTS) ឆ្ពោះទៅស្ថានីយអនុស្សាវរីយ៍ឆៃសមរភូមិ (the Victory Monument station) បន្ទាប់មកជិះឡានក្រុងសាធារណៈលេខ១៨ ឬ ជិះតាក់ស៊ីឆ្ពោះមកមន្ទីរពេទ្យយ៉ាន់ហ៊ី។
Lo 13o47’58.45″ N
La 100o30’40.54″ E
រថភ្លើងក្រោមដី
ស្ថានីយរថភ្លើងក្រោមដីខ្សែពណ៌ខៀវ MRT (Blue Line) – ស្ថានីយបាងអរ (Bang O Station) ច្រកចេញលេខ៤
- ស្ថានីយច្រកចេញលេខ៤ រួចចុះជណ្តើរ
- បន្ទាប់ពីចុះជណ្តីរ អ្នកនឹងឃើញមន្ទីរពេទ្យយ៉ាន់ហ៊ីនៅទល់នឹងមុខអ្នក
- រួចមកដើរមកមន្ទីរពេទ្យយ៉ាន់ហ៊ី ប្រហែល២០០ម៉ែត្រ នៅខាងស្តាំដៃ។
ទីតាំងផែនទី
ការរៀបចំគម្រោង
ជំហានទី១: សិក្សាស្វែងយល់ព័ត៌មានលម្អិត
ដំបូងលោកអ្នកត្រូវសិក្សាស្វែងយល់ព័ត៌មានលម្អិតទាក់ទងការវះកាត់កែសម្ផស្ស ឬ សេវាកម្មព្យាបាលផ្សេងៗដែលលោកអ្នកត្រូវការអោយបានយល់ច្បាស់ជាមុនសិន។ លោកអ្នកអាចអានព៏ត៌មានលម្អិតសេវាកម្មព្យាបាលផ្សេងៗនៅលើគេហទំព័ររបស់ពួកយើងបាន ហើយលោកអ្នកអាចជ្រើសរើសវេជ្ជបណ្ឌិតឯកទេសតាមដែលលោកអ្នកចង់បាន។
ជំហានទី២: សាកសួរព័ត៌មានលម្អិតនៅលើគេហទំព័រ
បើសិនជាលោកអ្នកមានចម្ងល់ផ្សេងៗ លោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិច បន្ទាប់មកនឹងមានសហការីធ្វើការឆ្លើយតបជូនលោកអ្នកវិញ។
ជំហានទី៣: ពិគ្រោះជាមួយវេជ្ជបណ្ឌិត
លោកអ្នកមួយចំនួនអាចនឹងបានអញ្ចើញមកទីក្រុងបាងកកជាមួយគម្រោងការវះកាត់កែសម្ផស្សទុកស្រេចរួចជាមុន ប៉ុន្តែលោកអ្នកអាចនឹងត្រូវបានបដិសេធដោយសារបញ្ហាណាមួយដូចជា សុខភាពរាងកាយ ឫ មិនទាន់មានការត្រៀមខ្លួន និង ភាពចៃដន្យណាមួយដែលមិនបានរំពឹងទុក ជៀសវាងការខកចិត្ត។ សូមលោកអ្នកបំពេញឯកសារ និង ផ្ញើរូបភាពរបស់អ្នកដើម្បីពិគ្រោះតាមអនឡាញជាមុនសិន។ វេជ្ជបណ្ឌិតនឹងផ្តល់ការណែនាំតាមរយៈការផ្ញើសារអេឡិចត្រូនិច។ លោកអ្នកនឹងទទួលបានសារៈប្រយោជន៍ដើម្បីបានត្រៀមខ្លួនតាមការណែនាំរបស់វេជ្ជបណ្ឌិតជាមុន មុននឹងសម្រចចិត្តធ្វើដំណើរមកទីក្រុងបាងកកតាមរយៈឡាន ឫ យន្តហោះ។
ជំហានទី៤: ធ្វើការណាត់ជួប
ពួកយើងនឹងជួយរៀបចំដើម្បីធ្វើការណាត់ជួបជូនលោកអ្នកដោយមិនគិតថ្លៃសេវា។ លោកអ្នកអាចផ្តល់កាលបរិច្ឆេទជាក់លាក់ដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត និង ពួកយើងនឹងធ្វើការរៀបចំការណាត់ជាមួយតារាងវេនរបស់វេជ្ជបណ្ឌិត។