សេវាកម្មកែសម្ផស្ស

សម្រស់របស់អ្នក មាគ៌ារបស់អ្នក ជួយបង្កើនមន្តស្នេហ៍មួយកំរិតទៀតដោយវេជ្ជបណ្ឌិតឯកទេសរបស់យើង

សេវាកម្មកែសម្ផស្សមន្ទីរពេទ្យយ៉ាន់ហ៊ី មានសេវាកម្មព្យាបាលជាច្រើនប្រភេទ ដែលអាចផ្លាស់ប្ដូររូបរាងអ្នកបាន។ ចាប់ពីការវះកាត់ពង្រីកដើមទ្រូង (Breast Augmentation) ដើម្បីបង្កើនសម្រស់ខ្លួន ការវះកាត់បណ្តឹងស្បែកមុខ (Facelift Procedures) ដើម្បីធ្វើឲ្យស្បែកមុខកាន់តែក្មេងជាងវ័យ រហូតដល់ការវះកាត់ស្បែកពោះ (Tummy-Tuck) និងការបូមជាតិខ្លាញ់ ពីរាងកាយ(Liposuction) ដើម្បីទទួលបានរូបរាងកាយដ៏ស្រស់ស្អាត។ ការផ្តល់សេវាកម្មជាច្រើនប្រភេទនេះធ្វើឲ្យយើងអាចផ្តល់ដំណោះស្រាយទាំងស្រុងដល់តម្រូវការសម្រស់របស់អ្នកបាន។​ សេវាកម្មរបស់យើងក៏រួមបញ្ចូលដល់ការព្យាបាលដោយមិនចាំបាច់វះកាត់ផងដែរ ដូចជា ការចាក់ Botox, ការព្យាបាលមុខ ការស្តារស្បែកឲ្យស្រស់ថ្លាឡើងវិញ និងការបណ្តុះសក់ជាដើម។ ដោយបច្ចេកទេសទំនើបមន្ទីរពេទ្យយ៉ាន់ហ៊ីមានមោទនភាពក្នុងការប្រកាសខ្លួនជា “ច្រកចេញចូលតែមួយសម្រាប់សម្រស់របស់អ្នក​” ។

COSMETIC PROCEDURES

អ្នកអាចចាប់ផ្តើមជំហានដំបូងរបស់អ្នកបានដោយងាយ ដោយគ្រាន់តែអ្នកទាក់ទងមកក្រុមការងារយើងដើម្បីទទួលការពិគ្រោះយោបល់អនឡាញដោយមិនមានការបង់ប្រាក់​អ្វីនោះទេ។ ទីប្រឹក្សានិងសល្យពេទ្យរបស់យើងនឹងផ្តល់ការណែនាំជាលក្ខណៈបុគ្គលតាមតំរូវការនិងបញ្ហារបស់អ្នកផ្ទាល់។ អ្នកជំងឺម្នាក់ៗមានបញ្ហាខុសៗគ្នា ហេតុនេះហើយទើបយើងរៀបចំ និងរចនាការព្យាបាលនៃដំណាក់កាលនីមួយៗឲ្យសមស្របជាមួយនឹងអ្នកជំងឺផ្ទាល់។

TESTIMONIALS

 

WHAT PATIENTS SAY