សេវាកម្មកែសម្ផស្ស
ការវះកាត់ខាត់គ្រាប់ពោន
ការវះកាត់ខាត់គ្រាប់ពោន (Adam’s apple shaving) គឺជាដំណើរការនៃការវះកាត់ដែលជាទូទៅមានស្នាមរបួសនៅត្រង់បំពង់កខាងក្រោមចង្កា។សល្យពេទ្យនឹងធ្វើការវះកាត់ញែកសាច់ដុំនៃទំរង់បញ្ឈរយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបើកឲ្យឃើញគ្រាប់ពោនរួចទើបធ្វើការខាត់ឆ្អឹងខ្ចីទេរ៉ូអ៊ីត (tracheal cartilage) ដើម្បីឲ្យមានទំហំតូចជាងមុន។
តើការវះកាត់ខាត់គ្រាប់ពោនគឺជាអ្វី?
ការវះកាត់ខាត់គ្រាប់ពោនត្រូវបានគេស្គាល់ថាជា tracheal shave ឬ chondrolaryngoplasty គឺជាដំណើរការវះកាត់កែសម្ផស្សដែលអ្នកប្តូរយេនឌ័រពីបុរសទៅស្រី្តនិយមធ្វើការវះកាត់ដោយមានវត្ថុបំណងកាត់បន្ថយភាពលយចេញរបស់គ្រាប់ពោនឬភាពលេចធ្លោរនៃប្រអប់សម្លេងការវះកាត់នេះត្រូវធ្វើឡើងដោយការប្រើថ្នាំស្ពឹករួមជាមួយនឹងថ្នាំរំងាប់ប្រព័ន្ធប្រសាទដើម្បីឲ្យអ្នកជំងឺមានអារម្មណ៍ល្អក្នុងអំឡុងពេលវះកាត់។
ក្នុងអំឡុងពេលវះកាត់សល្យពេទ្យនឹងធ្វើបង្កើតស្នាមវះកាត់តូចឆ្មាររាងដេកតាមស្នាមផ្នត់កដើម្បីវះឲ្យដល់ឆ្អឹងខ្ចីនៃទងសួតដែលជារចនាសម័្ពន្ធដែលបង្កើតជាគ្រាប់ពោនបន្ទាប់មកសល្យពេទ្យនឹងចាប់ផ្តើមខាត់ឆ្អឹងខ្ចីបន្តិចម្តងៗនូវផ្នែកដែលពយចេញមកខាងក្រៅឬឆ្អឹងខ្ចីដែលលយចេញមកដោយភាពប្រុងប្រយ័ត្នបំផុតដើម្បីឲ្យបាននូវកំរិតគ្រាប់ពោនដែលត្រូវការ។
ក្រោយពីដំណើរការនៃការវះកាត់បានបញ្ចប់ដែលជាទូទៅប្រើពេលវេលាប្រហែល១ម៉ោងអ្នកជំងឺអាចត្រូវត្រលប់ទៅផ្ទះវិញនៅក្នុងថ្ងៃជាមួយគ្នាបាន។អ្នកជំងឺត្រូវបានណែនាំឲ្យសំរាកនិងកាត់បន្ថយសកម្មភាពធ្ងន់ៗរយៈពេល២-៣ថ្ងៃ។អ្នកជំងឹត្រូវណែនាំឲ្យត្រលប់មកជួយសល្យពេទ្យវិញដើម្បីតាមដានអាការៈរយៈពេល៧ថ្ងៃក្រោយវះកាត់ដើម្បីពិនិត្យមើលការជាសះស្បើយនៃមុខរបួសព្រមទាំងដើម្បីពិនិត្យឲ្យប្រាកដថាវានឹងមិនមានភាពស្មុគស្មាញអ្វីផ្សេងឡើយ។
ការវះកាត់ខាត់គ្រាប់ពោនអាចជាជំរើសដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាពសំរាប់អ្នកប្តូរយ៉ែនឌ័រពីបុរសទៅស្រ្តីដែលកំពុងតែស្វែងរកការបន្ថយជាអចិន្ត្រៃយ៍នៃគ្រាប់ពោនរបស់ពួកគេនិងធ្វើឲ្យកាន់តែមើលទៅដូចមនុស្សស្រីកាន់តែខ្លាំង។វាមានសារៈសំខាន់ណាស់សំរាប់អ្នកជំងឺក្នុងការពិចារណាយ៉ាងយកចិត្តទុកដាក់ពីជំរើសនិងពិគ្រោះយោបល់ជាមួយនឹងសល្យពេទ្យដែលមានគុណសម្បត្តិមុនពេលទទួលការព្យាបាល។
ប្រយោជន៍មួយចំនួននៃការវះកាត់ខាត់គ្រាប់ពោន
- បង្កើនសម្រស់ផ្នែកខាងក្រៅៈ សំរាប់អ្នកប្តូរយ៉ែនឌ័រពីបុរសទៅស្រ្តីការបន្ថយទំហំនៃគ្រាប់ពោនអាចជួយបង្កើតនូវរូបរាងផ្នែកខាងក្រៅកាន់តែដូចមនុស្សស្រីដែលអាចជួយជំរុញក្នុងការបង្កើននូវទំនុកចិត្តនិងបង្កើនភាពជឿជាក់លើខ្លួនឯង។
- អ្នកប្តូរយ៉ែនឌ័រៈ ដំណើរការវះកាត់អាចជាជំហានដែលមានសារៈសំខាន់នៃដំណាក់កាលនៃដំណើរការនៃការប្តរូយ៉ែនឌ័រសំរាប់អ្នកដែលប្តូរយ៉ែនឌ័រពីបុរសទៅស្រ្តីវាជួយពួកគេក្នងការកំណត់នូវរូបរាងលក្ខណៈផ្នែកខាងក្រៅជាមួយនឹងការកំណត់យ៉ែនឌ័រ។
- ងាយស្រួលក្នុងការហ្វឹកសម្លេងៈ ការកាត់បន្ថយទំហំគ្រាប់ពោនអាចជួយក្នុងការហ្វឹកសម្លេងដែលជាផ្នែកមួយនៃដំណើរការនៃការប្តូរយ៉ែនឌ័រឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុនពីព្រោះវាជួយឲ្យអាចគ្រប់គ្រងកំរិតសម្លេង(pitch)និងសម្លេងបានប្រសើរជាងមុន។
- ជំរើសក្នុងការជ្រើសរើសសំលៀកបំពាក់ៈ គ្រាប់ពោនតូចអាចជួយឲ្យមានភាពងាយស្រួលក្នុងការជ្រើសរើសប្រភេទនៃសំលៀកបំពាក់ដូចជាអាចកវែងឬរ៉ូបដែលមើលទៅមិនឃើញគ្រាប់ពោនលយចេញមកខាងក្រៅ។
- កាត់បន្ថយនូវភាពស្រពិចស្រពិលនៃអត្តសញ្ញាណភេទៈ ភាពស្រពិចស្រពិលនៃអត្តសញ្ញាណភេទដែលមានន័យថាជាសេចក្តីទុក្ខដែលកើតពីភាពមិនស្របគ្នារវាងអត្តសញ្ញាណភេទរបស់បុគ្គលនិងភេទកំណើតអាចជួយកាត់បន្ថយបានមួយកំរិតដោយការកាត់បន្ថយភាពលេចធ្លោររបស់គ្រាប់ពោន។
- បង្កើនអត្តសញ្ញាណភេទរបស់ខ្លួនឲ្យកាន់តែប្រសើរៈសំរាប់ស្រ្តីដែលប្តូរយ៉ែនឌ័រពីបុរសទៅស្រ្តីដែលត្រូវការឲ្យអ្នកដទៃដឹងឬមើលមកថាជាភេទទៅតាមឯកលក្ខណៈរបស់ខ្លួនឯងក្នុងទីសាធារណៈការបន្ថយទំហំគ្រាប់ពោនអាចជួយបង្កើនរូបរាងមើលទៅកាន់តែដូចមនុស្សស្រីព្រមទាំងជួយកាត់បន្ថយឱកាសដែលត្រូវបានគេហៅឬប្រព្រឹត្តខុសពីភេទដែលអ្នកចង់បាន (misgendered) ។
តម្លៃ និងកញ្ចប់ការព្យាបាល
Procedure | Price (THB) |
Adam’s Apple Shaving (Chondroplasty) | 38,500 |
“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”
សំនួរដែលពេញនិយម
តើអ្វីដែលខ្ញុំអាចរំពឹងទុកបានក្រោយការវះកាត់?
អ្នកអាចមានអារម្មណ៍ឈឺចាប់មួយរយៈ មានអារម្មណ៍តឹងៗជុំវិញមុខរបួស និងពេលខ្លះមានអាការៈហើម។ អាការៈទាំងអស់នេះគឺជាអាការៈទូទៅដែលអាចកើតមានឡើងក្រោយការវះកាត់ អាការៈទាំងអស់នេះនឹងប្រសើរឡើងបន្តិចម្តងៗរហូតដល់ជាសះស្បើយ។
តើករបស់ខ្ញុំមើលទៅរាបស្មើនិងដូចមនុស្សស្រីទេក្រោយការវះកាត់?
សល្យពេទ្យមិនអាចធានានូវលទ្ធផលដែលមានភាពរាបស្មើបាននោះទេ ពីព្រោះវាមានហានិភ័យនៃការធ្វើឲ្យខ្សែសម្លេងទទួលការរងគ្រោះដែលអាចធ្វើឲ្យសំលេងទៅជាខ្សាយៗបាន គោលបំណងនៃការវះកាត់គឺ កែសម្រួលរូបរាងឲ្យមើលទៅកាន់តែដូចមនុស្សស្រីព្រមទាំងរក្សាទុកនូវមុខងាររបស់សម្លេងដូចធម្មតាបាន។
តើស្នាមរបួសឃើញច្បាស់ឬទេក្រោយពេលវះកាត់?
ស្នាមរបួសត្រូវបានវះតាមលក្ខណៈធម្មជាតិគឺតាមបណ្តោយស្នាមផ្នត់កដែលជួយឲ្យស្នាមរបួសមើលទៅមិនសូវឃើញក្រោយពេលជាសះស្បើយ។ ទោះបីយ៉ាងណាក៏ដោយប្រសិនបើអ្នកមានទំនោរក្នុងការកើតសាច់ផ្លែ អ្នកគួរពិចារណាឲ្យបានដិតដល់រវាងការកាត់បន្ថយស្នាមលយនៃគ្រាប់ពោនឲ្យរាបស្មើ ជាមួយនឹងការដែលអាចកើតមានសាច់ផ្លែដែលអាចមើលឃើញច្បាស់ជាងមុន។
តើការវះកាត់មានហានិភ័យអ្វីខ្លះ?
វាដូចគ្នានឹងការវះកាត់គ្រប់ប្រភេទដែរ ការវះកាត់នេះមានហានិភ័យដែលអាចកើតឡើងដូចជាឈាមហូរប្រតិកម្មដែលកើតឡើងពីថ្នាំស្ពឹក/ថ្នាំសន្លប់ការឆ្លងមេរោគ ការជាសះស្បើយនៃមុខរបួសយឺត ការរងរបួសនៃប្រព័ន្ធប្រសាទ និងការដែលអាចមានសាច់ផ្លែដែលមិនបានគិតដល់ក្រៅពីនេះគួរដឹងថាការខាត់ឆ្អឹងខ្ចីច្រើនពេកអាចបណ្តាលឲ្យសម្លេងស្អកបាន។
តើខ្ញុំត្រូវត្រៀមលក្ខណៈអ្វីខ្លះមុនពេលទទួលការវះកាត់ខាត់គ្រាប់ពោន?
ដើម្បីជួយកាត់បន្ថយអាការៈជ្រៀតជ្រែត និងកត្តាហានិភ័យផ្សេងៗ អ្នកគួរផ្អាកជក់បារី ផ្អាកទទួលទានគ្រឿងស្រវឹង និងផ្អាកការទទួលទានថ្នាំអរម៉ូន អាហារបំប៉នរួមទាំងថ្នាំផ្សេងៗ(លើកលែងតែបានទទួលការអនុញ្ញាតិពីវេជ្ជបណ្ឌិតដែលព្យាបាលអ្នកជំងឺផ្ទាល់) យ៉ាងតិច២សប្តាហ៍មុនថ្ងៃណាត់ធ្វើការវះកាត់ ក្រៅពីនេះប្រសិនបើមានជំងឺប្រចាំខ្លួនអ្នកគួរទទួលការវាយតម្លៃ និងសុំលិខិតអនុញ្ញាតិការវះកាត់ពីវេជ្ជបណ្ឌិតឯកទេសប្រចាំខ្លួនមុនទទួលការព្យាបាល។
