សេវាកម្មសម្ផស្ស
វះកាត់បន្តឹងដើមដៃ
តើអ្វីទៅជាការវះកាត់បន្តឹងដើមដៃ?
ការវះកាត់បន្តឹងដើមដៃ ដែលគេស្គាល់ថា brachioplasty គឺជាដំណើរការនៃការវះកាត់មួយ ដែលមានគោលបំណងធ្វើឲ្យស្បែកមានភាពតឹង ដោយការវះកាត់ យកស្បែក និងខ្លាញ់ដែលលើសចេញ ចាប់ពីបរិវេណក្លៀករហូតដល់កែងដៃ។
រូបភាពខាងក្រោមបង្ហាញពីដំណើរវិវត្តន៍នៃការឈានចូលវ័យចំណាស់តាមបែបធម្មជាតិ ដែលអាចនាំឲ្យស្បែកត្រង់បរិវេណដើមដៃយារធ្លាក់។
ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងកម្លាំងសាច់ដុំ និងជាលិកាផ្នែកខាងក្នុង ដូចជា សាច់ដុំជាដើម ប៉ុន្តែវាមិនមានប្រសិទ្ធិភាពក្នុងការជួយកែបញ្ហាស្បែកដែលយារធ្លាក់ ជាលិកាដែលចុះខ្សោយ ឬក៏ជួយកាត់បន្ថយជាតិខ្លាញ់ត្រង់បរិវេណដើមដៃបានទេ។
តើនរណាខ្លះដែលបានទទួលផលពីការវះកាត់បន្តឹងដើមដៃ?
បុគ្គលដែលមានស្បែកដើមដៃយារធ្លាក់ ឬស្បែកដើមដៃរយីងរយូង ដែលជាទូទៅគេហៅថា “ស្លាបប្រចៀវ” (bat wings) អាចទទួលផលល្អពីការវះកាត់ បន្តឹងដើមដៃ។ ក្នុងករណីនេះធ្វើឲ្យអ្នកខ្វះទំនុកចិត្តលើខ្លួនឯង ព្រមទាំងដែនកំណត់ក្នុងការជ្រើសរើសសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ផងដែរ។ លើសពីនេះ វាក៏អាចបង្កើននូវភាពមិនផាសុខភាព ដូចជាស្បែកក្រោមក្លៀករមាស់ឬស្កៀប។
អ្នកជំងឺជាច្រើនដែលទទួលការវះកាត់បន្តឹងស្បែកដើមដៃនៅមន្ទីរពេទ្យយ៉ាន់ហ៊ីបានទទួលនូវបទពិសោធន៍ថ្មីនិងភាពជឿជាក់ក្នុងការជ្រើសរើសបែបបទរស់នៅរបស់ពួកគេ។
តើការះកាត់បន្តឹងដើមដៃសមស្របចំពោះខ្ញុំដែរឬទេ?
មុនពេលសម្រេចចិត្តធ្វើការវះកាត់ បន្តឹងដើមដៃ នៅមន្ទីរពេទ្យយ៉ាន់ហ៊ី សំខាន់ណាស់ក្នុងការពិចារណាអំពីការរំពឹងទុក និងហានិភ័យដែលអាចកើតមានឱ្យបាន។អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតវះកាត់។ អ្នកដែលសាកសមបំផុតសម្រាប់ការធ្វើបន្តឹងដើមដៃ គឺអ្នកដែលចង់កែលម្អរូបរាងឱ្យប្រសើរឡើង ប៉ុន្តែមិនមែនចង់បានភាពល្អឥតខ្ចោះនោះទេ។
ទោះបីជាការវះកាត់បន្តឹងដើមដៃអាចផ្តល់លទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ ក៏វាមិនអាចផ្លាស់ប្តូររាងកាយរបស់អ្នកឱ្យដូចនរណាម្នាក់ផ្សេងទៀតបាននោះទេ ហើយការផ្លាស់ប្តូររូបរាងអាចមានលក្ខណៈខុសៗគ្នាទៅតាមបុគ្គលម្នាក់ៗបាន។
ការវះកាត់បន្តឹងដើមដៃនៅមន្ទីរពេទ្យយ៉ាន់ហ៊ីអាចសមស្របចំពោះអ្នកដែលមានស្បែកដើមដៃយារធ្លាក់។
តើត្រូវត្រៀមខ្លួនដូចម្តេចក្នុងការវះកាត់បន្តឹងដើមដៃ?
សល្យពេទ្យនឹងផ្តល់នូវការណែនាំក្នុងអំឡុងពេលធ្វើការពិគ្រោះយោបល់តាមរយៈវិដេអូខល Virtual Consultation ដើម្បីត្រៀមខ្លួនមុនពេលវះកាត់។ការណែនាំទាំងនេះអាចរួមបញ្ជូលការណែនាំឲ្យផ្អាកជក់បារីការប្រើប្រាស់ថ្នាំពេទ្យអ្វីខ្លះដែលត្រូវត្រៀមមកមន្ទីរពេទ្យនិងត្រូវទទួលទានអាហារចុងក្រោយបង្អស់ពេលណា។
វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវអនុវត្តន៍តាមការណែនាំរបស់សល្យពេទ្យដើម្បីឲ្យអ្នកអាចទទួលបាននូវការជាសះស្បើយបានឆាប់រហ័ស។
ចំនុចដែលត្រូវអនុវត្តន៍មុនពេលវះកាត់
- ផ្អាកការជក់បារីយ៉ាងតិច២សប្តាហ៍មុនការវះកាត់និងបន្តផ្អាកជក់បារីក្រោយវះកាត់២សប្តាហ៍។ការជក់បារីមានហានិភ័យនិងបង្កភាពស្មុកស្មាញដល់ ការជាសះស្បើយនៃមុខរបួស។
- ផ្អាកទទួលទានគ្រឿងស្រវឹងយ៉ាងតិច១សប្តាហ៍មុនពេលវះកាត់។
- ជៀសវាងការទទួលទានចំណីអាហារនិងទឹកមុនពេលវះកាត់យ៉ាងតិចរយៈពេល៦ម៉ោងមុនពេលវះកាត់។
តម្លៃនិងកញ្ចប់ការព្យាបាល
Procedure | Hospital Stay | Price (THB) |
Arm Lift (Brachioplasty) | 2 nights | 111,000 |
“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”
សំនួរដែលពេញនិយម
តើខ្ញុំដឹងខ្លួនឬទេនៅក្នុងអំឡុងពេលវះកាត់?
អ្នកនឹងត្រូវបានធ្វើឲ្យគេងលក់ដោយថ្នាំសន្លប់។
តើខ្ញុំត្រូវការរយៈពេលប៉ុន្មានថ្ងៃក្នុងការសំរាកនៅទីក្រុងបាងកក?
អ្នកនឹងត្រូវសំរាកនៅមន្ទីរពេទ្យរយៈពេល២យប់បន្ទាប់ពីចេញពីមន្ទីរពេទ្យអ្នកនឹងត្រូវត្រលប់មកមន្ទីរពេទ្យវិញដើម្បីពិនិត្យតាមដានក្រោយរយៈពេល៧-១០ថ្ងៃ។
តើត្រូវការរយៈពេលប៉ុន្មានថ្ងៃដើម្បីជាសះស្បើយវិញ?
ដៃរបស់អ្នកជំងឺនឹងមានអាការៈហើមនិងជាំក្រោយការវះកាត់ប៉ុន្តែវានឹងមើលទៅនិងមានអារម្មណ៍ប្រក្រតីវិញក្នុងរយៈពេលពី២-៣សប្តាហ៍។ការជាសះស្បើយរបស់មុខរបួសនឹងអាចជាសះស្បើយក្នុងរយៈពេលពី៦-១២ខែ។
តើលទ្ធផលនៃស្នាមដែលកើតពីការវះកាត់បន្តឹងដៃមានលក្ខណៈដូចម្តេចខ្លះ?
ស្នាមរបួសដែលមានស្នាមវែងតាំងតែបរិវេណក្លៀករហូតដល់កែងដៃដែលជាគុណវិបត្តិនៃការវះកាត់បន្តឹងដើមដៃ។ទោះបីយ៉ាងណាក៏ដោយក្នុងករណីខ្លះស្នាមរបួសនឹងប្រសើរឡើងបន្តិចម្តងៗនិងមើលឃើញច្បាស់ក្នុងករណីដែលមើលជិតៗតែប៉ុណ្ណោះ។អ្នកដែលមានប្រវត្តិមានមុខរបួសកើតសាច់ផ្លែគួរតែពិចារណាពីគុណសម្បត្តិនៃការវះកាត់បន្តឹងដើមដៃប្រៀបធៀបជាមួយនឹងហានិភ័យចំពោះការដែលមានមុខរបួសទំហំធំឲ្យបានម៉ត់ចត់។
តើការវះកាត់នេះបានលទ្ធផលបានយូរប៉ុន្មានឆ្នាំ?
ការប្រែប្រួលនៃទំងន់ខ្លួនយ៉ាងឆាប់រហ័សអាចជះឥទ្ធិពលដល់លទ្ធផលនៃការវះកាត់បន្តឹងដើមដៃបាន។ ឧទាហរណ៍ប្រសិនបើអ្នកជំងឺមានទំងន់ខ្លួនកើនឡើងយ៉ាងខ្លាំងក្រោយការវះកាត់ ស្បែកនិងជាលិកាអាចត្រូវយឺតយារ ដែលអាចធ្វើឲ្យលទ្ធផលដែលបានពីការវះកាត់ថយចុះបាន។ ផ្ទុយទៅវិញ ប្រសិនបើទំងន់ខ្លួនអ្នកជំងឺស្រកចុះយ៉ាងឆាប់រហ័សក្រោយការវះកាត់អាចធ្វើឲ្យកើតមានស្បែកដែលលើសឬស្បែកយារធ្លាក់ ដែលអាចចាំបាច់ត្រូវទទួលការវះកាត់បន្ថែមដើម្បីកែតំរូវ ដូចនេះការរក្សាទំងន់ខ្លួនឲ្យនៅថេរដោយការប្រើជីវិតដែលមានសុខភាពល្អអាចជួយរក្សាលទ្ធផលនៃការវះកាត់បន្តឹងដើមដៃបានយូរ។
តើការវះកាត់មានហានិភ័យអ្វីខ្លះ?
ហានិភ័យដែលអាចមានក្នុងការវះកាត់បន្តឹងដើមដៃរួមមានការឆ្លងមេរោគ មានការហូរឈាម មុខរបួសជាសះស្បើយឺត មានស្នាមរបួស មានអាការៈស្ពឹក មានសារធាតុរាវកក កំណកឈាម ហានិភ័យដោយសារថ្នាំសន្លប់ ការឈឺចាប់រុាំរ៉ៃ ភាពមិនសមមាត្រគ្នានៃដើមដៃទាំងសងខាង និងតំរូវការក្នុងការវះកាត់កែតំរូវឡើងវិញ។
តើខ្ញុំត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចសំរាប់ការវះកាត់ដើមដៃ?
ដើម្បីជួយបន្ថយអាការៈរំខានឬការជ្រៀតជ្រែតនិងកាត់បន្ថយហានិភ័យវាមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការជក់បារីទទួលទានគ្រឿងស្រវឹងនិងទទួលទានថ្នាំអ័រម៉ូនឱសថបូរាណអាហារបំប៉និងថ្នាំពេទ្យផ្សេងៗ(លុះត្រាតែមានការអនុញ្ញាត្តិពីវេជ្ជបណ្ឌិត)យ៉ាងតិច២សប្តាហ៍មុនថ្ងៃវះកាត់។អ្នកជំងឺដែលត្រូវប្រើប្រាស់ថ្នាំជាប្រចាំអាចត្រូវទទួលការអនុញ្ញាតិពីវេជ្ជបណ្ឌិតដែលព្យាបាលអ្នកជំងឺជាមុនសិន។
