ការព្យាបាលស្នាមអាចម៍រុយ

មុខសស្រស់ថ្លា

សាងភាពជឿជាក់

ផ្ទៃមុខជាផ្នែកដំបូងដើម្បីទាក់ទាញការចាប់អារម្មណ៍ មុខសស្រស់ថ្លាជួយសាងភាពជឿជាក់ ប៉ុន្តែបើសិនជាមុខមានស្នាមអុជៗពណ៍ត្នោតដែលហៅថាអាចម៍រុយមានពាសពេញលើផ្ទៃមុខ ឬ ថ្ពាល់​ នឹងធ្វើឲ្យបាត់បង់ភាពជឿជាក់។ មូលហេតុមានអាចម៍រុយដោយសារតែស្បែកត្រូវកម្តៅថ្ងៃ ឬ ជំងឺតំណពូជដែលអាចធ្វើឲ្យកើតមានបាន។

ប្រភេទអាចម៍រុយ​ និង​ វិធីព្យាបាល

អាចម៍រុយបែងចែកជា ៤ ប្រភេទ ដូចជា អាចម៍រុយរាក់ អាចម៍រុយជ្រៅ អាចម៍រុយសាច់ និង អាចម៍រុយកម្តៅថ្ងៃ។

  • អាចម៍រុយរាក់ៈ មានលក្ខណៈជាស្នាមអុជៗពណ៌ត្នោតនៅទីទាំងមិនច្បាស់លាស់ដែលមានទំហំមិនលើសពី ០.៥ សង់ទីម៉ែត្រ ដែលអាចនឹងមានពាសពេញលើផ្ទៃមុខ ពណ៌អាចនឹងផ្លាស់ប្តូរទៅជាពណ៌ត្នោតចាស់ពេលត្រូវកម្តៅថ្ងៃយូរ។ ការព្យាបាលមានវិធីច្រើនដូចជាការព្យាបាលដោយប្រើថ្នាំលាប​ ឬ ព្យាបាលដោយប្រើឡាស៊ែរ។
  • អាចម៍រុយជ្រៅៈ មានលក្ខណៈស្នាមពណ៌ត្នោតចាស់ ឬ​ ពណ៌ខ្មៅ ដែលមានលើថ្ពាល់ទាំងសងខាង អាចម៍រុយប្រភេទនេះពិបាកក្នុងការព្យាបាលឲ្យឆាប់ជាសះស្បើយដោយសារតែពណ៌បង្កប់ជ្រៅក្នុងស្បែក។ សម្រាប់ការព្យាបាលអាចម៍រុយប្រភេទនេះដោយប្រើក្រែម ឬ​ ថ្នាំលាបដែលអាចជួយឲ្យស្នាមអាចម៍រុយជ្រៅរលុបបានខ្លះ ​ប៉ុន្តែពុំអាចជាសះស្បើយបានទាំងអស់នោះទេ។ វិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុតគឺការព្យាបាលដោយប្រើឡាស៊ែរ វាអាចមានប្រសិទ្ធភាពជាសះស្បើយរហូតដល់អស់ ឬ ជិតអស់ ប៉ុន្តែត្រូវការព្យាបាលច្រើនដង ភាគច្រើន អាចម៍រុយជ្រៅចាប់ផ្តើមរលុបក្រោយបាញ់ឡាស៊ែរចាប់ពី ២-៣ ដងឡើងទៅ
  • អាចម៍រុយសាច់ៈ មានលក្ខណៈជាគ្រាប់ពណ៌ត្នោត​​​​​​ ដោយចាប់ផ្តើមពីគ្រាប់តូចៗក្លាយរហូតដល់គ្រាប់ធំ អាចម៍រុយសាច់អាចនឹងចាប់ផ្តើមឃើញកាន់តែច្បាស់នៅលើផ្ទៃមុខ ក ខ្លួន ឬ​ ក្លៀក។ ការព្យាបាលអាចម៍រុយសាច់បច្ចុប្បន្នអាចធ្វើបានយ៉ាងងាយស្រួលដោយប្រើឡាស៊ែរ ស្បែកនឹងល្អត្រលប់មកសាជាថ្មី និង មានឱកាសស្នាមតិចបំផុតក្រោយធ្វើរួច។
  • អាចម៍រុយកម្តៅថ្ងៃៈ មានលក្ខណៈពណ៌ត្នោតជារង្វង់ៗ ស្បែករាប ភាគច្រើនជួបប្រទះទៅលើមនុស្សវ័យចំណាស់ ឬ​ អ្នកធ្វើការដែលត្រូវកម្តៅថ្ងៃយូរ។ អាចម៍រុយ​    កម្តៅថ្ងៃអាចព្យាបាលបានដោយប្រើឡាស៊ែរ។

តើការព្យាបាលអាចម៍រុយដោយឡាស៊ែរត្រូវធ្វើយ៉ាងម៉េចខ្លះ?

កាំរស្មីឡាស៊ែរអាចព្យាបាលអាចម៍រុយគ្រប់ប្រភេទបានដោយវេជ្ជបណ្ឌិតជំនាញឯកទេសស្បែកជាអ្នកជ្រើសរើសប្រភេទឡាស៊ែរដែលសមជាមួយប្រភេទអាចម៍រុយនិមួយៗ​​​​​ ឡាស៊ែរសម្រាប់ព្យាបាលមានដូចជា Nd-YAG Laser, Picoway, CO2 laser ។ល។

ជំហានក្នុងការបាញ់ឡាស៊ែរមានដូចជា

  • លាងមុខឲ្យស្អាត និង ជូតមុខឲ្យស្ងួត ដើម្បត្រៀមស្បែកមុខក្នុងការបាញ់ឡាស៊ែរ
  • បន្ទាប់មកលាបថ្នាំស្ពឹកលើស្បែកមុខ ទុកចោលរយៈពេលប្រហែល​ ៤៥ នាទីដើម្បីបង្ការភាពឈឺចុកចាប់អំឡុងពេលធ្វើ
  • វេជ្ជបណ្ឌិតនឹងធ្វើការបាញ់ឡាស៊ែរតាមទីកន្លែងដែលមានអាចម៍រុយ។

ក្រោយការព្យាបាលដោយបាញ់ឡាស៊ែរលើបរិវេណអាចម៍រុយរួចរាល់ហើយ វានឹងមានក្រមរពណ៌ស ប៉ុន្តែក្រមរពណ៌សនឹងជ្រុះទៅវិញដោយខ្លួនឯងតាមធម្មជាតិក្រោយរយៈពេល ៧ ថ្ងៃ។ អំឡុងពេលក្រមររបក សូមកុំកេះ ឫ អេះ​ ដើម្បីជួយឲ្យក្រមរឆាប់ជ្រុះលឿន បើមិនដូច្នោះទេវានឹងធ្វើឲ្យមានស្លាកស្នាម។ សម្រាប់ការបាញ់ឡាស៊ែរព្យាបាលអាចម៍រុយ​សាច់អាចនឹងធ្វើឲ្យមានក្រមរ ឬ​​ មិនមានក៏បាន ក្រោយមកពណ៌នឹងចាប់ផ្តើមរលុបបន្តិចម្តងៗ ប៉ុន្តែអ្នកខ្លះបាញ់ឡាស៊ែរ ២-៣ ដងដំបូង អាចនឹងប្រែជាពណ៌ចាស់មុននឹងរលុប។ គួរជៀសវាងការប៉ះកម្តៅថ្ងៃជាដាច់ខាតក្នុងអំឡុងពេល ១-២ ខែក្រោយបាញ់ឡាស៊ែរដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។

តម្លៃព្យាបាល

ប្រភេទឡាស៊ែរ

ឡាស៊ែរប្រភេទ ND-YAG

តម្លៃចាប់ពី: ១.២០០ បាត ឡើងទៅ/១ចំនុច (តាមប្រភេទអាចម៌រុយ)

ឡាស៊ែរប្រភេទ PICOWAY

តម្លៃចាប់ពី: ៣.០០០ បាត ឡើងទៅ/១ចំនុច (តាមប្រភេទអាចម៌រុយ)

ឡាស៊ែរប្រភេទ CO2

តម្លៃចាប់ពី: ១.២០០ បាត ឡើងទៅ/១ចំនុច 

វេជ្ជបណ្ឌិតឯកទេស

Dr. Kamphon Socharoentam

Specialty: Skin Treatments

Dr. Kanya Techachokwiwat

Specialty: Skin Treatments

Dr. Nidcha Thephamongkhol

Specialty: Skin Treatments

Dr. Pongravee Osangtuamnont

Specialty: Skin Treatments

Dr. Premvadee Pisuttunasart

Specialty: Skin Treatments

Dr. Apattarika Seesillapachai

Specialty: Skin Treatments

Dr. Wipawee Wittayavanichai

Specialty: Skin Treatments

Dr. Tippaporn Rongrungruang

Specialty: Skin Treatments

Dr. Chomtipa Pohboon

Specialty: Skin Treatments

Dr. Taniya Gorvanich

Specialty: Skin Treatments

Dr. Wisuttipha Kunnarakthai

Specialty: Skin Treatments

Dr. Niramol Vashrangsi

Specialty: Skin Treatments