សេវាកម្មកែសម្ផស្ស

វះកាត់ពង្រីកដើមទ្រូង

សូមកុំស្ទាក់ស្ទើរ! ការវះកាត់ពង្រីកដើមទ្រូងគឺជាវិធីល្អបំផុតដែលមានប្រសិទ្ធិភាពរយៈពេលវែង ​មានសុវត្ថិភាព និងមើលទៅដូចធម្មជាតិ។ យើងនឹងនៅជាមួយអ្នកព្រមទាំងបំពេញនូវរាល់តម្រូវការរបស់អ្នកដើម្បីឲ្យអ្នកដឹងពីគ្រប់ដំណាក់កាលដោយផ្តើមចេញពីការពិគ្រោះយោបល់រហូតដល់ថែទាំក្រោយការវះកាត់។

វះកាត់ពង្រីកដើមទ្រូង

នារីម្នាក់ៗតែងតែត្រូវការឲ្យមានទំហំដើមទ្រូងធំ ស្អាត មើលទៅសិចស៊ី មើលទៅដូចធម្មជាតិ។​ ក្រៅពីការបង្កើនទំហំដើមទ្រូងហើយ វានៅអាចបង្កើនបុគ្គលិកលក្ខណៈប្រកបដោយភាពជឿជាក់ក្នុងការប្រើប្រាស់ជីវិតដែលធ្វើឲ្យកាន់តែមានមន្តស្នេហ៍បន្ថែមទៀត។​ ដូចនេះទើបស្រ្តីភាគច្រើននិយមធ្វើការវះកាត់ពង្រីកដើមទ្រូងដើម្បីឲ្យស្អាតនិងសមស្របជាមួយរូបរាងកាយ។

កត្តាដែលសំខាន់បំផុតក្នុងការសម្រេចចិត្តធ្វើការវះកាត់ពង្រីកដើមទ្រូង

correct​  ការជ្រើសរើសសល្យពេទ្យដែលមានបទពិសោធន៍និងជំនាញឯកទេសផ្នែកកែសម្ផស្ស
correct   ​ដំណើរការវះកាត់និងសម្ភារៈបរិក្ខាមានលក្ខណៈស្តង់ដា​មាន សុវត្ថិភាពជាសាកល
correct   ​​វីធីថែទាំខ្លួនមុននិងក្រោយវះកាត់

ការជ្រើសរើសសល្យពេទ្យដែលមានជំនាញឯកទេសនិងមានបទពិសោធន៍ខ្ពស់គឺសំខាន់ខ្លាំងណាស់ ជាពិសេសគឺសល្យពេទ្យដែលតែងតែគិតគូរដល់ចំណុចទាំងអស់នេះក្នុងការប្រើប្រាស់បច្ចេកទេសកែសម្ផស្ស និងយកចិត្តទុកដាក់លើវះកាត់ដើម្បីឲ្យដើមទ្រូងទទួលបានរូបរាងស្អាតបំផុត ដូចនេះចាំបាច់ត្រូវមានសុវត្ថិភាពនិងលទ្ធផលល្អពិតប្រាកដ។

បច្ចុប្បន្ននេះការវះកាត់ពង្រីកដើមទ្រូងមានការវិវត្តន៍និងមានបច្ចេកទេសទំនើបជាងមុនជាខ្លាំង ជាពិសេសថង់ស៊ីលិកូនប្រភេទផ្សេងៗដែលជួយឲ្យដើមទ្រូងមើលទៅស្រស់ស្អាតដូចធម្មជាតិនិងប្រហាក់ប្រហែលនឹងសាច់សុដន់យើងពិតៗ។

វះកាត់ពង្រីកដើមទ្រូងជាមួយសល្យពេទ្យមន្ទីរពេទ្យយ៉ាន់ហ៊ីប្រើប្រាស់បច្ចេកទេសថ្មីដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការធ្វើការវះកាត់​កែសម្ផស្សពង្រីកដើមទ្រូង។

ខាងក្រោមនេះគឺការស៊កថង់ស៊ីលិកូនបែបប្រើថង់ច្របាច់ដែលថង់ច្របាច់នេះគឺជាថង់ដែលត្រូវបានផលិតឡើងដើម្បីច្របាច់ស៊កថង់ស៊ីលិកូនចំពោះម៉ាកផលិតផលមួយចំនួនតែប៉ុណ្ណោះ ជាទូទៅការវះកាត់ពង្រីកដើមទ្រូង សល្យពេទ្យនឹងប្រើដៃក្នុងការរុញថង់ស៊ីលិកូនចូលទៅខាងក្នុង ប៉ុន្តែប្រសិនបើធ្វើការវះកាត់ដោយប្រើបច្ចេកទេសថង់ច្របាច់នឹងត្រូវច្របាច់ថង់ស៊ីលិកូនដោយឆ្លងកាត់ថង់ច្របាច់ចូលទៅខាងក្នុងជំនួសការប្រើដៃរុញចូល ដែលធ្វើឲ្យថង់ស៊ីលិកូនចូលទៅក្នុងរាងកាយយើងទន់ភ្លន់ជាង ហើយស៊ីលិកូនមិនកកិតនឹងមុខរបួសកាត់បន្ថយអាការៈជាំត្រង់មុខរបួសធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយ មិនសូវឈឺចាប់ កាត់បន្ថយអាការៈឆ្លងមេរោគ​ ស្នាមរបួសតូចជាងមុនផងដែរ។ ​​វាសមស្របចំពោះដើមទ្រូងគ្រប់ប្រភេទគ្រប់ទំរង់មិនថាដើមទ្រូងរាប ​យារធ្លាក់ក៏ដោយ។ល។

ការស៊កថង់ស៊ីលិកូនដោយប្រើថង់ច្របាច់

ការស៊កថង់ស៊ីលិកូនដោយប្រើដៃ

ទោះបីជាយ៉ាងណាក៏ដោយ ​ការវះកាត់ពង្រីកដើមទ្រូងក៏នៅមានវិធីជាច្រើនទៀតសំរាប់ជ្រើសរើសទៅតាមសរីរាង្គកាយរបស់អ្នកជំងឺម្នាក់ៗ​ យើងមកធ្វើការស្វែងយល់ពីស៊ីលិកូនប្រភេទនិមួយៗឲ្យបានដឹងច្បាស់ថែមទៀត ដែលបច្ចុប្បន្ននេះមានស៊ីលិកូនប្រភេទពិសេសជាងមុនមួយកំរិតទៀតនោះគឺស៊ីលិកូនផ្ទៃណាណូ។

ឬដែលហៅងាយស្រួលស្តាប់ថា​ផ្ទៃកាំម៉ាញីដែលជាការរួមបញ្ចូលរវាងការនាំយកគុណសម្បត្តិរបស់ស៊ីលិកូនប្រភេទនិមួយៗបញ្ចូលគ្នាឲ្យទៅជាប្រភេទតែមួយគឺមានផ្ទៃរាបធ្វើឲ្យងាយស្រួលក្នុងការស៊កបញ្ចូល ជាលិកាប៉ះទង្គិចតិចតួចដូចគ្នានឹងស៊ីលិកូនផ្ទៃរាបដែរ ប៉ុន្តែស្របពេលជាមួយគ្នានោះវាក៏ជួយកាត់បន្ថយឱកាសដែលកើតមានភ្នាសសាច់ពីផ្ទៃណាណូដូចស៊ីលិកូនផ្ទៃគ្រាប់ខ្សាច់ដែលធ្វើឲ្យយើងមិនចាំបាច់ម៉ាស្សាដើមទ្រូងនោះទេ។ វាជាការនាំយកគុណសម្បត្តិរបស់ស៊ីលិកូនទាំងផ្ទៃរាបនិងផ្ទៃគ្រាប់ខ្សាច់មកបញ្ចូលគ្នាដែលធ្វើឲ្យការវះកាត់ពង្រីកដើមទ្រូងមានលក្ខណៈធម្មជាតិនិងទទួលលទ្ធផលគួរជាទីពេញចិត្ត។

ស៊ីលិកូនមានព៌ណស្រអាប់ សាច់ម៉ដ្ឋ ទទួលមានអារម្មណ៍ដឹងថាវាគ្រើមបន្តិចបន្តួច​ស៊ីលិកូនផ្ទៃគ្រាប់ខ្សាច់ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយបញ្ហារំកិនរបស់​        ស៊ីលិកូនក្រោយពីវះកាត់រួចហើយពីព្រោះផ្ទៃគ្រាប់ខ្សាច់វាជួយខាំនឹងជាលិកាដែលនៅជុំវិញបានល្អនិងជួយកាត់បន្ថយកាសក្នុងការកើតមានភ្នាសសាច់ផងដែរ។

លក្ខណៈផ្ទៃស៊ីលីកូនមានផ្ទៃរាប ដែលភាគច្រើនមានលក្ខណៈថ្លា ដូចថង់ទឹកដែលដាក់ទឹកពេញអាចមើលឃើញជែល Cohesive ខាងក្នុងបានយ៉ាងច្បាស់។ ប្រសិនបើអ្នកជំងឺជ្រើសរើសបន្ថែមទំហំធំ ផ្ទៃរាបធ្វើឱ្យងាយស្រួលក្នុងការស៊ក ធ្វើឱ្យការវះកាត់ចំណាយពេលខ្លី និងហើមតិចជាង។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិរបស់ស៊ីលីកុនផ្ទៃរាបគឺ ត្រូវតែម៉ាស្សាដើមទ្រូងតាមការណែនាំរបស់សល្យពេទ្យយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការកើតភ្នាសសាច់ជុំវិញស៊ីលីកុន កាត់បន្ថយអាការៈឈឺចាប់ និងក៏អាចជាកត្តាដែលធ្វើឱ្យស៊ីលីកូនខូចបានផងដែរ។

ទោះបីយ៉ាងណាក៏ដោយ ការវះកាត់ពង្រីកដើមទ្រូងនៃអ្នកជំងឺម្នាក់ៗ​ សល្យពេទ្យនឹងណែនាំឲ្យអ្នកជំងឺដែលវះកាត់រយៈពេលយូរឆ្នាំមកហើយចន្លោះពី​ ៥-១០ឆ្នាំ ត្រូវឧស្សាហ៍ពិនិត្យដើមទ្រូងដោយ​ធ្វើការថត​​ Mammogram ជារៀងរាល់ឆ្នាំដើម្បីពិនិត្យមើលសភាពរបស់ស៊ីលិកូន។

តើបច្ចេកទេសណាមួយដែលសមស្របជាមួយអ្នកក្នុងការដាក់ថង់ស៊ីលិកូនដើម្បីពង្រីកដើមទ្រូង?

នៅលើសាច់ដុំ

សមស្របចំពោះសុភាពនារីដែលមានសាច់និងខ្លាញ់បរិវេណសុដន់ច្រើន​ដោយស៊ីលិកូនដែលប្រើសំរាប់ពង្រីកដើមទ្រូងនឹងត្រូវដាក់នៅផ្នែកខាងលើសាច់ដុំរបស់យើងទាំងអស់​វាសមស្របជាមួយបុគ្គលដែលមានសាច់សុដន់ច្រើនគ្រប់គ្រាន់​ដែលវានឹងយឺតជាប់ជាមួយស៊ីលិកូនព្រមទាំងបង្កាមិនឲ្យថង់ស៊ីលិកូនទៅប៉ះទង្គិចជាមួយស្បែកដើមទ្រូងបានផងដែរ។

នៅក្រោមសាច់ដុំ

សមស្របសំរាប់អ្នកដែលមានសាច់សុដន់យារធ្លាក់​ ពីព្រោះការវះកាត់ដាក់ស៊ីលិកូនក្រោមសាច់ដុំវាប្រសើរជាងការដាក់នៅលើសាច់ដុំដូចនេះវានឹងជួយឲ្យសុដន់មានរូបរាងស្អាតជាងមុននិងធ្វើឲ្យដើមទ្រូងតឹងល្អដូចធម្មជាតិដែលធ្វើឲ្យមានឳកាសកើតភ្នាសសាច់តិចតួចបំផុត ប៉ុន្តែការដាក់នៅក្រោមសាច់ដុំក្នុងអំឡុងពេលក្រោយវះកាត់ថ្មីៗនឹងជួបបញ្ហាស៊ីលិកូនអណ្តែតឡើងកាន់តែខ្ពស់និងរំកិលទៅមកបាននៅពេលដែលយើងប្រឹងសាច់ដុំដើមទ្រូង។​គុណសម្បត្តិនៃការដាក់ស៊ីលិកូនក្រោមសាច់ដុំគឺពេលដែលយើងធ្វើចលនាដៃវានឹងជួយឲ្យសាច់ដុំបរិវេណដើមទ្រូងជួយម៉ាស្សាសុដន់ស៊ីលិកូនបន្ថែមផងដែរ។

នៅពាក់កណ្តាលផ្នែកខាងក្រោមសាច់ដុំ

ឬបច្ចេកទេស​​ Dual Plane នេះឯង​សល្យពេទ្យនឹងដាក់ស៊ីលិកូនតាមការដែលព្រមព្រៀងគ្នាគឺពាក់កណ្តាលខាងលើនៅក្រោមសាច់ដុំ​ឬឯពាក់កណ្តាលខាងក្រោមដាក់ឲ្យដូចនឹងសាច់សុដន់ដោយមិនមានសាច់ដុំគ្របពីលើនោះទេដោយស៊ីលិកូនមួយផ្នែកនឹងនៅពីលើសាច់ដុំនិងមួយផ្នែកនៅខាងក្រោមសាច់ដុំនេះគឺជាការនាំយកគុណសម្បត្តិនៃបច្ចេកទេសការពង្រីកដើមទ្រូងនិមួយមករួមបញ្ជូលគ្នាក្លាយជាវិធីតែមួយដែលធ្វើឲ្យទទួលបានលទ្ធផលល្អប្រសើរទោះបីជាធ្វើចលនាផ្នែកខាងលើរាងកាយក៏មើលទៅដូចធម្មជាតិដូចនេះរូបរាងរបស់ដើមទ្រូងមានលក្ខណៈស្អាតជាងវិធីមុនៗព្រមទាំងជួយកាត់បន្ថយការកើតភ្នាសសាច់ផងដែរ។

តើយើងគួរជ្រើសរើសស៊ីលិកូនទំរង់បែបណាល្អ?

ទោះបីយ៉ាងណាក៏ដោយការពង្រីកសុដន់នៅមានវិធីជាច្រើនសំរាប់ឲ្យជ្រើសរើសតាមសរីរៈនៃបុគ្គលនិមួយៗ ​ឥលូវយើងនឹងមកធ្វើការស្វែងយល់ពីប្រភេទនៃស៊ីលិកូន​និមួយៗជាមួយគ្នា បច្ចុប្បន្ននេះនៅមានស៊ីលិកូនប្រភេទពិសេសជាងមុនមួយកំរិតទៀត ​នោះក៏គឺស៊ីលិកូនផ្ទៃណាណូឬកាំមីញីនេះឯង។

គឺជាការនាំយកគុណសម្បត្តិនៃប្រភេទដើមទាំង២ប្រភេទមករួមបញ្ចូលគ្នា​ដែលធ្វើឲ្យការវះកាត់ពង្រីកដើមទ្រូងមានសុវត្ថិភាពនិងមើលទៅបែបធម្មជាតិ​ដែលទទួលលទ្ធផលគួរជាទីពេញចិត្តជាខ្លាំងដែលចំណុចខ្លាំងរបស់ស៊ីលិកូនពាក់កណ្តាលដំណក់ទឹកគឺជាសាច់ជែលពិសេសប្រភេទថ្មីដែលសាច់ជែលពេលច្របាច់ហើយវានឹងរំលាមកវិញដូចធម្មតា១០០ភាគរយ​ដែលស៊ីលិកូនប្រភេទនេះមានអាយុយ៉ាងតិច១០ឆ្នាំឬប្រើបានមួយជីវិត។

ដូចធម្មជាតិ​និងមានភាពយឺតពីព្រោះផ្នែកខាងក្នុង​ Cohesive Gel មានលក្ខណៈរាវជាងទំរង់ដំណក់ទឹកសមស្របសំរាប់អ្នកជំងឺដែលត្រូវការសុដន់រូបមូលក្បំនិងការបន្ថែមទំហំផ្នែកខាងលើនៃសុដន់។

ស៊ីលិកូនទំរង់នេះត្រូវបានរចនាឡើងដើម្បីរក្សានូបរូបរាងលក្ខណៈដូចដំណក់ទឹកដែលផ្នែកខាងក្រោមរបស់វារាងប៉ោង រីឯផ្នែកខាងលើរាងរាបដើម្យីឲ្យមានលក្ខណៈដូចសុដន់បែបធម្មជាតិក្នុងខណៈដែលអ្នកជំងឺអង្គុយឬឈរ​ដោយជេលស៊ីលិកូនខាងក្នុងធន់និងរក្សារូបរាងបានល្អ។

 

ក្រោមក្លៀក រង្ចង់ក្បាលសុដន់ ផ្នត់សុដន់

សមស្របចំពោះះអ្នកដែលមានក្បាលសុដន់ទំហំធំល្មម ស្បែកក្រាស់​ យឺតល្អ

សមស្របចំពោះអ្នកដែលមានដើមទ្រូងយារធ្លាក់

សមស្របចំពោះអ្នកដែលចូលចិត្តពាក់អាវវាលក្លៀក

ជាតំបន់ដែលនិយមវះកាត់ជាទីបំផុត

ត្រូវមានរង្វង់ក្បាលសុដន់ធំខ្លាំង

ស្នាមរបួសត្រង់បរិវេណស្នាមផ្នត់សុដន់

បិទបាំងស្នាមរបួសបានយ៉ាងល្អ

ស្នាមរបួសមានទំហំកំណត់ មិនអាចស៊កស៊ីលិកូនទំហំធំបានឡើយ

អាចដាក់ត្រង់ចំណុចដែលពេទ្យចង់បាន

ម៉ាស្សាសុដន់បានលឿន បញ្ហាភ្នាសរំុថង់ស៊ីលិកូនកើតឡើងតិចតួច

អាចមានបញ្ហាស្ពឹកក្បាលសុដន់បណ្តោះអាសន្ន

ឆាប់ជាសះស្បើយ​ឈឺត្រង់មុខរបួសប​ន្តិចបន្តួច

ដំណាក់កាលវះកាត់ពង្រីកដើមទ្រូង

ការប្រើប្រាស់ថ្នាំមុនពេលវះកាត់

ថ្នាំសន្លប់

រយៈពេលនៃការវះកាត់

 

ប្រើរយៈពេល ​២-៣ម៉ោង

រយៈពេលសំរាកព្យាបាល

សំរាក​១-២ថ្ងៃ

ណាត់ពិនិត្យតាមដាន​ (Follow Up)

៧ថ្ងៃក្រោយវះកាត់

រយៈពេលដែលចូលទំរង់

៧-១៤ថ្ងៃក្រោយវះកាត់

 

រយៈពេលថែទាំខ្លួន

  • អ្នកជំងឺអាចត្រលប់ទៅធ្វើការធម្មតាបានក្នុងរយៈពេល២-៣ថ្ងៃ។
  • សល្យពេទ្យនឹងណាត់ពិនិត្យដើមទ្រូងនិងកាត់ចេសក្នុងអំឡុង១សប្តាហ៍ក្រោយវះកាត់។
  • អ្នកជំងឺគួរប្រុងប្រយ័ត្នកុំឲ្យដើមទ្រូងប៉ះទង្គិចជាមួយវត្ថុអ្វីជាដាច់ខាត(លើកលែងអាវក្នុង)រយៈពេល៣-៤សប្តាហ៍។
  • ស្នាមរបួសវះកាត់នឹងចាប់ផ្តើមស្រាលបន្តិចម្តងៗក្នុងអំឡុងពេល៣ខែរហូតដល់២ឆ្នាំក្រោយវះកាត់ដែលវាអាចខុសគ្នាពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀតបាន។

ការថែទាំក្រោយការវះកាត់

  • ការម៉ាស្សាសុដន់គឺជារឿងសំខាន់បំផុតក្រោយការពង្រីកដើមទ្រូងវាអាស្រ័យលើប្រភេទស៊ីលិកូននិមួយៗដើម្បីការពារមិនឲ្យកើតភ្នាសសាច់ដែលបណ្តាលឲ្យសុដន់ឡើងរឹងបាន។ដូចនេះអ្នកជំងឺគួរឧស្សាហ៍ម៉ាស្សាសុដន់វាជួយធ្វើឲ្យសុដន់មានរូបរាងស្អាតជាងមុនគួរម៉ាស្សាសុដន់់ជាបន្តបន្ទាប់យ៉ាងតិច៦ខែរហូតដល់១ឆ្នាំ។
  • ផ្អាកការលើកឬយួររបស់ធ្ងន់លើសពី១០គីឡូក្រាមរយៈពេល៣-៤សប្តាហ័។
  • ផ្អាកធ្វើសកម្មភាពធ្ងន់ៗ ឬប្រើប្រាស់កំលាំងខ្លាំងរយៈពេល១សប្តាហ៍ក្រោយវះកាត់។
  • ប្រើ​អាវក្នុងសំរាប់ហាត់ប្រាណ (sport bra) ដែលខាងមន្ទីរពេទ្យណែនាំក្នុងអំឡុងពេល១ខែដំបូងក្រោយការវះកាត់។

តម្លៃនិងកញ្ចប់

Procedure

Hospital Stay

Price (THB)

Round - Mentor  (Siltex/Smooth) <400 cc

1 Night

125,000

Round - Mentor (Siltex/Smooth) >400 cc

1 Night

135,000

Mentor - Extra Gel

1 Night

163,000

Mentor - Extra Gel >400 cc

1 Night

183,000

Gel Motiva - Round (Silk Surface)

1 Night

157,000

Gel Motiva - Cone (Silk Surface)

1 Night

162,000

Gel Motiva - Round (Silk Surface) >400 cc

1 Night

177,000

Gel Motiva - Cone (Silk Surface) >400 cc

1 Night

182,000

Motiva Ergonomix <400 cc

1 Night

217,000

Motiva Ergonomix II

1 Night

305,000

Motiva Ergonomix - Cone <400 cc

1 Night

222,000

Motiva Ergonomix >400 cc

1 Night

237,000

Motiva Ergonomix - Cone >400 cc

1 Night

242,000

Pectoral Implants (M six-pack)

2 Nights

250,000

High-Profile Ultrahigh Mentor (for tubular breasts?)

1 Night

155,000

Sebbin Texture/High LS91

1 Night

117,500

Sebbin Texture/Moderate LS90

1 Night

117,500

Silimed Texture/High

1 Night

116,000

Silimed Smooth/High

1 Night

119,500

“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”

សល្យពេទ្យផ្នែកកែសម្ផស្ស

Frequently Asked Questions

What are the advantages and disadvantages of silicone and saline implants?

Silicone implants offer a more natural feel and appearance. In the event of a rupture, saline is generally considered safer for the surrounding tissues compared to silicone.

How long do I need to stay in Bangkok for breast augmentation surgery?

Patients are typically admitted for 1-2 nights. Afterward, you may return to your hotel and enjoy some shopping and sightseeing while awaiting your follow-up appointment. It’s important to avoid lifting, swimming, and other strenuous activities. You should plan to return for a check-up 7-10 days after surgery, after which you can resume travel or return to work.

How long do I need to stay in Bangkok for breast augmentation surgery?

Patients are typically admitted for 1-2 nights. Afterward, you may return to your hotel and enjoy some shopping and sightseeing while awaiting your follow-up appointment. It’s important to avoid lifting, swimming, and other strenuous activities. You should plan to return for a check-up 7-10 days after surgery, after which you can resume travel or return to work.

Will I be asleep during the surgery?

Yes, you will be under general anesthesia during the procedure.

How long will I stay in the hospital for breast augmentation surgery?

Patients are typically admitted for 1-2 nights. After discharge, you may return to your hotel and engage in light activities such as shopping and sightseeing while awaiting your follow-up appointment. However, it’s important to avoid lifting, swimming, and other strenuous activities during this time.

How many days after the operation for breast augmentation can I leave Bangkok?

After breast augmentation surgery, you will typically need to stay in Bangkok for at least 7-10 days for your initial recovery and follow-up appointments. This allows your medical team to monitor your progress and ensure that you are healing properly before you travel or return to work.

How long is the recovery period?

Most patients can start walking slowly the day after surgery and gradually improve over the next few days. Swelling and bruising are common and typically resolve in about 2 weeks. It’s important to limit physical activity and avoid contact with the breasts for about 4 weeks. The full maturation of wounds and final results will gradually occur over 6-12 months.

How do I care for myself after the operation?

Your surgeon will provide instructions on caring for your breasts after surgery. This may include a special breast massage technique and wearing a supportive bra for several months to aid in the healing process.

What are the potential risks?

Some risks of surgery include bleeding, adverse reactions to anesthesia, infection, delayed healing, asymmetry, nerve injury, numbness in the areolae and nipples, scarring or keloids at the incision site, capsular contracture (scar tissue around the implant), rippling of the skin over the implant, implant leakage, and the potential need for revision surgery.

How do I prepare for surgery?

To reduce the risk of complications, it’s important to follow these guidelines:

  1. Stop smoking and drinking alcohol at least two weeks before surgery.
  2. Discontinue the use of hormonal pills, herbal supplements, and medications not approved by your doctor.
  3. Obtain surgical clearance from your medical specialist if you have any underlying health conditions.