សេវាកម្មកែសម្ផស្ស

ការវះកាត់បំពេញថ្ពាល់

ការវះកាត់បំពេញថ្ពាល់គឺជាការវះកាត់បន្ថែមភាពស្រស់ស្អាតមានគោលបំណងផ្តល់ទំនុកចិត្តចំពោះផ្ទៃមុខរបស់លោកអ្នក។ ការណែនាំខាងក្រោមរបស់យើងនឹងនាំលោកអ្នកកាន់តែយល់ច្បាស់អំពីការវះកាត់តាំងតែពីចំណុចចាប់ផ្តើម ការប្រឹក្សាយោបល់ រហូតដល់ ការថែទាំក្រោយការវះកាត់។

តើការវះកាត់បំពេញថ្ពាល់គឺជាអ្វី?

ការវះកាត់បំពេញថ្ពាល់គឺជាការវះកាត់សម្រស់មួយមានគោលបំណងបន្ថែមភាពលេចធ្លោរត្រង់តំបន់ថ្ពាល់។ ការវះកាត់នេះប្រើប្រាស់ស៊ីលីខូនគុណភាព ជាសម្ភារៈប្រើក្នុងផ្នែកសុខភិបាល មានភាពរឹងមាំ ដើម្បីបំពេញលើឆ្អឹងថ្ពាល់ អោយផ្ទៃមុខមានភាព​សមាមាត្រជាងមុន និងបន្ថែមទំនុកចិត្តលើរូបរាងផ្ទាល់ខ្លួន។ ការវះកាត់ជាទូទៅប្រើប្រាស់រយៈពេលប្រហែល ៣០-៤៥ នាទី ក្រោមការប្រើបា្រស់ថ្នាំសណ្តំរ។ ភាពល្អប្រសើរនៃការវះកាត់មួយនេះគឺ វេជ្ជបណ្ឌិតធ្វើការវះកាត់បើកមុខរបួសដាក់ស៊ីលីខូននៅក្នុងក្រអូមមាត់ ធ្វើអោយគ្មានស្នាមរបួសមើលឃើញច្បាស់នៅខាងក្រៅ។

ការវះកាត់បំពេញថ្ពាល់ ជាទូទៅត្រូវវះកាត់ក្នុងមាត់ ប៉ុន្តែប្រសិនជាមានការ    វះកាត់ផ្សេងទៀតរួមជាមួយផងនោះ  ការកំណត់តំបន់វះកាត់អាចមានការ  ប្រែប្រួលបាន  តំបន់ដែលត្រូវបំពេញលើថ្ពាល់ គឺជាទីតាំងកំណត់ស៊ីលីខូននៅលើថ្ពាល់។

ក្នុងការវះកាត់ អ្នកជំងឺនឹងទទួលបានថ្នាំជួយសម្រួលអារម្មណ៍ មានដូចជាថ្នាំសណ្តំ និងថ្នាំដ៏ទៃទៀតណាមួយដែលត្រូវការចាំបាច់ក្នុងការវះកាត់ ដោយវេជ្ជបណ្ឌិតនឹងណែនាំជម្រើសល្អបំផុតសម្រាប់អ្នក។

Cheek Implants at Yanhee Hospital

ការណែនាំសំរាប់ការវះកាត់បំពេញថ្ពាល់

គ្រប់យ៉ាងដែលអ្នកគួរតែដឹង

ការវះកាត់បំពេញថ្ពាល់៖ មុនពេលវះកាត់

អានបន្ថែម

ការពិគ្រោះយោបល់៖ អ្នកជំងឺជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតលើគោលបំណងរបស់ពួកគេ និងការវាយតម្លៃថាតើពួកគេសាកសមសម្រាប់ការវះកាត់បំពេញថ្ពាល់ឬទេ។

សេចក្តីណែនាំមុនធ្វើវះកាត់៖ អ្នកជំងឺអាចត្រូវបានណែនាំឱ្យបញ្ឈប់ការជក់បារី និងជៀសវាងថ្នាំខ្លះៗដែលអាចបណ្តាលឱ្យ ឈាមហូរងាយ។

ការវះកាត់បំពេញថ្ពាល់៖ អំឡុងពេលវះកាត់

អានបន្ថែម

ការប្រើប្រាស់ថ្នាំសន្លប់៖ ការវះកាត់បំពេញថ្ពាល់ជាទូទៅប្រព្រឹត្តទៅក្រោមការប្រើប្រាស់ថ្នាំសន្លប់។

មុខរបួសវះកាត់៖ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់មុខរបួសនៅក្នុងមាត់ ឬ នៅក្រោមភ្នែកប៉ុន្តែមុនសូវជាជួបប្រទះនោះទេ ឬ នៅតាមបណ្តោយជើងសក់។

ការដាក់ស៊ីលីខូន៖ វេជ្ជបណ្ឌិតបញ្ចូលស៊ីលីខូនបំពេញថ្ពាល់ចូលត្រង់គ្រោងឆ្អឹងថ្ពាល់ ហើយកែសម្រួលទ្រង់ទ្រាយតាមការចង់បាន។

ការដេរបិទមុខរបួស៖ មុខរបួសនឹងត្រូវបិទដោយការដេរចេស។

ការវះកាត់បំពេញថ្ពាល់៖ ក្រោយពេលវះកាត់

អានបន្ថែម

ការជាសះស្បើយ៖ អ្នកជំងឺនឹងមានអាការៈហើម ជាំ និងមិនមានអារម្មណ៌មិនសូវល្អប្រហែល ២-៣ ថ្ងៃ ឬមួយសប្តាហ៌ បន្ទាប់ពីវះកាត់រួច។

ការបន្ថយភាពឈឺចាប់៖  វេជ្ជបណ្ឌិត​អាចនឹងផ្តល់ថ្នាំកាត់បន្ថយការឈឺចាប់ដើម្បីជួយអោយមានអារម្មណ៌ប្រសើរឡើង។

ការណាត់ជួបតាមដានអាការៈ៖ អ្នកជំងឺនឹងមានការណាត់តាមដានជាមួយវេជ្ជបណ្ឌិតដើម្បីតាមដានអាការៈនិងធ្វើការកាត់ចេស។

 

ការវះកាត់បំពេញថ្ពាល់៖ ការរំពឹងទុក

អានបន្ថែម

លទ្ធផល៖ ការវះកាត់បំពេញថ្ពាល់ជួយអោយថ្ពាល់កាន់តែទាក់ទាញ និងមើលទៅក្មេងជាងវ័យ

លទ្ធផលចុងក្រោយ៖ វានឹងចំណាយពេល ២-៣ សប្តាហ៌ដើម្បីអោយស្រកហើម ហើយនឹងមើលឃើញលទ្ធផលកាន់តែច្បាស់លាស់។

ការវះកាត់បំពេញថ្ពាល់៖ ចំណុចគួរពិចារណា

អានបន្ថែម

ហានិភ័យ៖ ជាមួយការវះកាត់គ្រប់ប្រភេទអាចមានហានិភ័យកើតឡើងដូចជា ការឆ្លងមេរោគ  ការហូរឈាម និងស៊ីលីខូនរំកិលទី។

ប្រសិទ្ធភាពប្រើប្រាស់៖ ស៊ីលីខូនថ្ពាល់មានរយៈពេលប្រើប្រាស់យូរអង្វែង ប៉ុន្តែក៏អាចធ្វើការប្តូរថ្មី ឬកែទម្រង់បាន។

តម្លៃ៖ តម្លៃនៃការវះកាត់បំពេញថ្ពាល់អាស្រ័យទៅលើការវាយតម្លៃរបស់វេជ្ជបណ្ឌិត តម្លៃថ្នាំសន្លប់ និង តម្លៃសេវាកម្មមន្ទីរពេទ្យ។

ការវះកាត់បំពេញថ្ពាល់៖ ការថែទាំក្រោយវះកាត់

អានបន្ថែម

រយៈពេលសម្រាកក្រោយវះកាត់៖ អ្នកជំងឺត្រូវបានណែនាំអោយសម្រាកអោយស្រួលខ្លួនរយៈពេល ២-៣ថ្ងៃដំបូង បន្ទាប់មកអាចចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃបានបន្តិចម្តងៗដោយប្រុងប្រយ័ត្ន។

ការហើម-ជាំ៖ ការហើម និង ជាំ តែងតែកើតមានបន្ទាប់ពីវះកាត់បំពេញថ្ពាល់ ហើយនឹងបាត់ទៅវិញបន្តិចម្តងៗ។

ការទទួលទាន៖ អ្នកជំងឺត្រូវទទួលទានអាហារដែលទន់ងាយស្រួលទំពារ ឬបែបទឹក ក្នុងរយះពេល ២-៣ថ្ងៃក្រោយការវះកាត់ ដើម្បីជៀសវាងកម្លាំងសង្កត់លើស៊ីលីខូនដែលដាក់ចូលទៅ។

ការសំអាតប្រអប់មាត់៖ ការសំអាតប្រអប់មាត់អោយបានស្អាតល្អជារឿងសំខាន់ក្រោយពីវះកាត់បំពេញថ្ពាល់រួចដើម្បីការពារការកុំអោយឆ្លងមេរោគ។ អ្នកជំងឺត្រូវបានណែនាំអោយខ្ពល់មាត់ជាមួយទឹកអំបិលប្រៃ។

តម្លៃ និងកញ្ចប់ការព្យាបាល

Procedure

Hospital Stay

Price (THB)

Contouring Malarplasty

1 Night

99,000

Reduction of Malar Projection (Osteotomy Malarplasty)

2 Nights

165,000

Correction Malar Reduction: Bone grinding (Contouring Malarplasty)

1 Night

115,000

Malar Reduction: Bone dissection (Correction Osteotomy-Malarplasty)

2 Nights


215,000

Cheek Implant (general anesthesia)

1 Night

91,000

Cheek Implant (local anesthesia)

None

60,500

Cheek Implant Removal

None

30,500

Facial Dimple: 1 cheek

None

18,500

Facial Dimple: 2 cheeks

None

30,500

Lipofilling - Cheeks  

None

35,500


Lipofilling – per additional site

None

10,500


Buccal Fat Excision

None

40,500

Cheek Liposuction

None

45,500

“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”

វេជ្ជបណ្ឌិតឯកទេស

សំនួរដែលសួរញឹកញាប់

តើក្រោយវះកាត់បំពេញថ្ពាល់ខ្ញុំនឹងមានអាការៈយ៉ាងណាខ្លះ?

វេជ្ជបណ្ឌិតរបស់អ្នកនឹងផ្តល់ឲ្យអ្នកនូវការណែនាំសំរាប់ថែទាំខ្លួនការទទួលទានអាហារត្រូវគ្រប់គ្រងដោយយកចិត្តទុកដាក់បំផុតរួមទាំងភាពមានកំរិតនៃការធ្វើសកម្មភាពផ្សេងៗ។វាគ្រាន់តែជាការហាមបណ្តោះអាសន្នតែប៉ុណ្ណោះក្នុងការធ្វើចលនាប្រអប់មាត់និងបបូរមាត់។អាការៈមិនស្រួលនិងហើមអាចប្រែប្រួលពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់។​វាអាចមានកំរិតធ្ងន់ធ្ងរប្រសិនបើមានការវះកាត់ផ្សេងទៀតត្រូវធ្វើឡើងក្នុងពេលតែមួយជាមួយគ្នា។

តើខ្ញុំត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យយូរកំរិតណា?

អ្នកអាចត្រលប់ទៅផ្ទះវិញបានក្នុងថ្ងៃតែមួយក្រោយពេលដែលអ្នកដឹងខ្លួនស្រួលបួលពីការដាក់ថ្នាំសណ្តំ។វេជ្ជបណ្ឌិតរបស់អ្នកនឹងតំរូវឲ្យអ្នកត្រលប់មកតាមដានអាការៈវិញក្រោយវះកាត់រយៈពេល១សប្តាហ៍។

តើការវះកាត់នេះមានហានិភ័យអ្វីខ្លះ?

ហានិភ័យមួយចំនួននៃការវះកាត់គឺការហូរឈាមការមិនតបស្នងចំពោះថ្នាំសណ្តំនិងការឆ្លងមេរោគ។​វាអាចមានការយឺតយ៉ាវនៃការជាសះស្បើយ​លក្ខណៈមិនស្មើគ្នានៃផ្ទៃមុខមានការប៉ះទង្គិចលើសរសៃប្រសាទនិងអាចត្រូវការវះកាត់កែតំរូវឡើងវិញ។ក្រោយការវះកាត់មួយរយៈស្បែកស្តើងអាចគ្របដណ្តប់លើស៊ីលិកូនដែលបានដាក់បាន។ការប៉ះទង្គិចត្រង់ថ្ពាល់អាចបណ្តាលឲ្យស៊ីលិកូនដែលដាក់ខុសទំរង់បាន។ប្រសិនបើមិនមានការរំខានណាមួយដូចដែលបានរៀបរាប់ខាងលើនោះទេការវះកាត់បំពេញថ្ពាល់ដោយស៊ីលីកូនអាចរក្សាបាននូវទំរង់ដើមទោះបីជាច្រើនឆ្នាំក៏ដោយ។

តើខ្ញុំត្រូវត្រៀមលក្ខណៈដូចម្តេចខ្លះសំរាប់ការវះកាត់បំពេញថ្ពាល់?

ដើម្បីចៀសវាងភាពរំខាន ឬភាពស្មុគស្មាញណាមួយនិងកាត់បន្ថយកត្តាហានិភ័យផ្សេងៗ អ្នកត្រូវបានតំរូវឲ្យផ្អាកការជក់បារី និងទទួលទានគ្រឿងស្រវីង រួមទាំងថ្នាំអ័រម៉ូន អាហារបំប៉ន​ ឪសថបុរាណ និងប្រភេទថ្នាំផ្សេងៗទៀតដែលវេជ្ជបណ្ឌិតបានណែនាំមុនការវះកាត់យ៉ាងតិច២សប្តាហ៍។ អ្នកជំងឹដែលមានជំងឺប្រចាំកាយត្រូវមានការអនុញ្ញាតិពីវេជ្ជបណ្ឌិតប្រចាំខ្លួនទាក់ទងទៅនឹងថ្នាំដែលប្រើប្រាស់ជាប្រចាំ។