សេវាកម្មកែសម្ផស្ស
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់
គ្រោងឆ្អឹងថ្ពាល់ជាសំណង់សំខាន់មួយនៃមុខ ដែលមានតួនាទីសំខាន់ក្នុងការបង្កើតសមាមាត្រនិងសោភ័ណភាពរបស់មុខ ប៉ុន្តែបើឆ្អឹងថ្ពាល់ខ្ពស់ពេក វាអាចបណ្តាលឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ នៅពេលបច្ចុប្បន្ននេះ ឆ្អឹងថ្ពាល់ដែលខ្ពស់អាចកែតម្រូវបានតាមរយៈការវះកាត់បន្ថយឆ្អឹងថ្ពាល់។ មគ្គុទេសក៍លម្អិតរបស់យើងនឹងណែនាំអ្នកឱ្យយល់អំពីអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីវិធីសាស្រត្តវះកាត់ ចាប់ពីដំណើរការពិគ្រោះជាមួយវេជ្ជបណ្ឌិតដំបូង ដល់ការថែទាំបន្ទាប់ពីវះកាត់។
តើការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់គឺជាអ្វី?
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់ គឺជាការវះកាត់កែរូបរាងទំហំឆ្អឹងថ្ពាល់ zygoma reduction plasty អោយមើលទៅសមាមាត្រ សាកសមជាមួយទម្រង់មុខ។ វាមានការពេញនិយមចំពោះប្រជាជនអាស៊ីមួយចំនួនដែលមានអារម្មណ៌ថាឆ្អឹងថ្ពាល់ដូចជាមើលទៅមិនពេញចិត្ត ឬមើលទៅមិនសមាមាត្រជាមួយទម្រង់មុខ ជាពិសេសនៅពេលដែលប្រៀបធៀបជាមួយទម្រង់មុខដែលមានទម្រង់តូច និងទន់ភ្លន់។ ការវះកាត់មុខរបួសស្ថិតនៅក្នុងមាត់ មិនបន្សល់ស្នាមរបួសមើលឃើញនៅខាងក្រៅ ដោយវេជ្ជបណ្ឌិតនឹងធ្វើការខាត់ ឬ កាត់ឆ្អឹងថ្ពាល់ អោយមានទំហំសាកសមជាមួយទម្រង់មុខ ដើម្បីអោយរូបរាងទម្រង់មុខមើលទៅស្រស់ស្អាតធម្មជាតិបំផុត។
ការណែនាំសំរាប់ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់
គ្រប់យ៉ាងដែលអ្នកត្រូវតែដឹង
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ មុនពេលវះកាត់
អានបន្ថែម
ការប្រឹក្សាយោបល់៖ ធ្វើការណាត់ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ខិតជំនាញ ពិភាក្សាចំពោះគោលបំណងដែលចង់បានរបស់អ្នក ប្រវត្តិការព្យាបាល និងស្រាយរាល់ចម្ងល់ដែលអ្នកមាន
ការវាយតម្លៃវេជ្ជសាស្រ្ត៖ វេជ្ជបណ្ឌិតនឹងធ្វើការវាយតម្លៃផ្នែកវេជ្ជសាស្ត្រយ៉ាងល្អិតល្អន់ដើម្បីធានាអោយប្រាកដថាអ្នកពិតជាសាកសមសម្រាប់ការវះកាត់នេះ។
ការណែនាំមុនពេលវះកាត់៖ ស្តាប់ការណែនាំតាមវេជ្ជបណ្ឌិតចំពោះការទទួលទានអាហារ ថ្នាំ និង ការប្តូរទម្លាប់រស់នៅមុនពេលវះកាត់។
ការពិភាក្សានៃការរំពឹងទុក៖ ពិភាក្សាយ៉ាងម៉ត់ចត់ជាមួយវេជ្ជបណ្ខិតវះកាត់របស់អ្នកអំពីការរំពឹងទុកនៃលទ្ធផលវះកាត់ និងហានិភ័យផ្សេងៗដែលអាចកើតមាន។
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ អំឡុងពេលវះកាត់
អានបន្ថែម
ការប្រើថ្មាំសន្លប់៖ ការវះកាត់បន្ថយទំហំឆ្អឹងថ្ពល់ គឺជាការវះកាត់នៅក្រោមការប្រើប្រាស់ថ្នាំសន្លប់ដើម្បីធានាថាអ្នកមិនទទួលការឈឺចាប់ខណៈពេលវះកាត់។
មុខរបួសវះកាត់៖ វេជ្ជបណ្ឌិតនឹងធ្វើការបើកមុខរបួសនៅខាងក្នុងមាត់របស់អ្នក ឬ តាមបណ្តោយជើងសក់ដើម្បីចូលទៅកាន់ឆ្អឹងថ្ពាល់។
ការកែទម្រង់ឆ្អឹង៖ វេជ្ជបណ្ឌិតនឹងធ្វើការកែទម្រង់ឆ្អឹងថ្ពាល់យ៉ាងប្រុងប្រយ័ត្នដើម្បីទទួលបានទ្រង់ទ្រាយសមមាត្រជាទីពេញចិត្ត។
ការបិតមុខរបួស៖ នៅពេលដែលការកែទម្រង់ឆ្អឹងស្រេចរួចរាល់ហើយ មុខរបួសនឹងត្រូវដេរបិទដោយចេសរលាយ។
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ ក្រោយពេលវះកាត់
អានបន្ថែម
បន្ទប់សម្រាកព្យាបាល៖ ក្រោយពីវះកាត់រួចរាល់ហើយ អ្នកនឹងត្រូវដាក់អោយសម្រាកនៅបន្ទប់សម្រាកព្យាបាលដើម្បីមើលថែ និងតាមដានអាការៈ។
ការបំបាត់ភាពឈឺចាប់៖ វេជ្ជបណ្ខិតនឹងផ្តល់ថ្នាំលេបបំបាត់ការឈឺចាប់នៅក្នុងអំឡុងពេលសម្រាកព្យាបាល។
ការណាត់តាមដាន៖ សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីតាមដានដំណើរការជាសះស្បើយរបស់អ្នក។
អាការៈហើម-ជាំ៖ វានឹងមានការហើម និង ជាំនៅត្រង់បរិវេណដែលបានវះកាត់ ដែលនឹងបាត់ទៅវិញបន្តិចម្តងៗ។
បំរាមក្នុងការធ្វើសកម្មភាព៖ សូមគោរពតាមការណែនាំរបស់វេជ្ជបណ្ខិតអោយបានខ្ជាប់ខ្ជួនទាក់ទងនឹងការធ្វើសកម្មភាពរាងកាយ និងការធ្វើចលនាផ្លាស់ទីរបស់អ្នក។
ការទទួលទានអាហារ៖ ក្រោយវះកាត់គួរតែទទួលទានអាហារដែលទន់ ងាយស្រួលរំលាយដើម្បីជៀសវាងការប៉ះពាល់ទៅដល់មុខវះកាត់។
ការថែទាំមុខរបួស៖ សូមធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នកយ៉ាងខ្ជាប់ខ្ជួនក្នុងការមើលទាំមុខរបួសមិនឆ្លងមេរោគ និង ឆាប់ជាសះស្បើយ។
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ ការរំពឹងទុក
អានបន្ថែម
លទ្ធផលឆាប់រហ័ស៖ អ្នកនឹងសង្កេតឃើញការប្រែប្រួលមួយចំនួននៅត្រង់ឆ្អឹងថ្ពាល់របស់អ្នកតែម្តងក្រោយការវះកាត់ ប៉ុន្តែលទ្ធផលចុងក្រោយនឹងឃើញកាន់តែច្បាស់នៅពេលដែលស្រកហើម
ការជាសះស្បើយបន្តិចម្តងៗ៖ វាត្រូវចំណាយពេលប្រមាណ ២-៣ សប្តាហ៌ ឬ ១ ខែ ក្នុងការដែលអោយការហើមស្រកបាត់ទាំងស្រុង ហើយលទ្ធផលក្រោយវះកាត់មើលឃើញកាន់តែច្បាស់
ស្នាមរបួស៖ មុខរបួសត្រូវបានលាក់ក្នុងតំបន់ដែលមើលមិនឃើញ ហើយមិនសូវឃើញបន្តិចម្តងៗ
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ ចំណុចពិចារណា
អានបន្ថែម
ភាពជាក់ស្តែងលើការរំពឹងទុកៈ ការវះកាត់កាត់បន្ថយទំហំឆ្អឹងថ្ពាល់ជួយអោយផ្ទៃមុខរបស់អ្នកមើលទៅប្រសើរឡើង តែមិនអាចកែប្រែរូបរាងទម្រង់មុខទាំងស្រុងរបស់អ្នកបាននោះទេ
ហានិភ័យ៖ ដូចការវះកាត់គ្រប់ប្រភេទ ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់ក៏អាចនាំអោយមានការឆ្លងមេរោគ ការហូរឈាម និង ការប្រឈមការប៉ះពាល់ប្រព័ន្ធប្រសាទផងដែរ។
ជម្រើសដទៃទៀត៖ ពិភាក្សាជាមួយវេជ្ជបណ្ខិតវះកាត់របស់លោកអ្នក ចំពោះជម្រើសណាមួយដែលប្រសើរដោយមិនចាំបាច់ធ្វើការវះកាត់ដើម្បីសម្រេចតាមបំណងរបស់លោកអ្នក។
ការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់៖ ការថែទាំក្រោយវះកាត់
អានបន្ថែម
ការណាត់តាមដាន៖ សូមមកតាមការណាត់ជាមួយវេជ្ជបណ្ខិត ដើម្បីតាមដានការជាសះស្បើយរបស់លោកអ្នក។
ជៀសវាងការជក់បារី៖ ការជក់បារីអាចបង្អាក់ការឆាប់ជាសះស្បើយ ដូច្នេះជម្រើសល្អបំផុតជៀសវាងការជក់បារីក្នុងរយៈពេលសម្រាកព្យាបាល។
ការពារតំបន់វះកាត់៖ គួរជៀសវាងរាល់សកម្មភាពណាដែលនាំអោយប៉ះទង្គិចត្រង់បរិវេណវះកាត់។
របៀបរស់នៅមានសុខភាពល្អ៖ រក្សាការរស់នៅអោយមានសុខភាពល្អជាមួយការទទួលទានអាហារមានសម្យតុល និងការធ្វើលំហាត់ប្រាណជាប្រចាំដើម្បីការឆាប់ជាសះស្បើយ។
***ជាអ្វីដែលសំខាន់បំផុតនោះគឺត្រូវប្រតិបត្តិតាមការណែនាំរបស់វេជ្ជបណ្ឌិត វះកាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីការជាសះស្បើយយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលទីគាប់ចិត្តពីការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់។
តម្លៃ និងការកញ្ចប់ការព្យាបាល
Procedure | Hospital Stay | Price (THB) |
Contouring Malarplasty | 1 Night | 99,000 |
Reduction of Malar Projection (Osteotomy Malarplasty) | 2 Nights | 165,000 |
Correction Malar Reduction: Bone grinding (Contouring Malarplasty) | 1 Night | 115,000 |
Malar Reduction: Bone dissection (Correction Osteotomy-Malarplasty) | 2 Nights | 215,000 |
Cheek Implant (general anesthesia) | 1 Night | 91,000 |
Cheek Implant (local anesthesia) | None | 60,500 |
Cheek Implant Removal | None | 30,500 |
Facial Dimple: 1 cheek | None | 18,500 |
Facial Dimple: 2 cheeks | None | 30,500 |
Lipofilling - Cheeks | None | 35,500 |
Lipofilling – per additional site | None | 10,500 |
Buccal Fat Excision | None | 40,500 |
Cheek Liposuction | None | 45,500 |
“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”
សំនួរដែលពេញនិយម
តើខ្ញុំនឹងគេងលក់អំឡុងពេលវះកាត់ដែរឬទេ?
អ្នកជំងឺនឹងគេងលក់ក្រោមការប្រើប្រាស់ថ្នាំសណ្តំ ព្រមទាំងមិនទទួលំអារម្មណ៍ឈឺចាប់អ្វីឡើយ។
ក្រោយការវះកាត់បន្ថយទំហំឆ្អឹងថ្ពាល់តើខ្ញុំត្រូវសម្របខ្លួនយ៉ាងដូចម្តេចខ្លះ?
វានឹងមានការឈឺចាប់នៅពេលហាមាត់ ដូច្នេះអ្នកជំងឺនឹងត្រូវទទួលទានអាហារទន់ៗមួយរយះពេល និងជៀសវាងការសម្តែងទឹកមុខមួយរយះ នៅពេលដែលស្នាមមុខរបួសជាសះ អ្នកអាចត្រឡប់មកទទួលទានអាហារតាមប្រក្រតីបន្តិចម្តងៗក្រោមការមើលថែរបស់វេជ្ជបណ្ឌិត ព្រមទាំងអាចញញឹម សម្តែងទឹកមុខ ជ្រួញចិញ្ចើមបាននៅពេលដែលបាត់ឈឺចាប់។
តើខ្ញុំត្រូវស្នាក់នៅក្នុងទីក្រុងបាងកករយះពេលប៉ុន្មានថ្ងៃ?
អ្នកគួរតែសម្រាកនៅទីក្រុងបាងកកប្រហែល ៧-១០ថ្ងៃដើម្បីងាយស្រួលដល់ការវះកាត់ និងជួបណាត់តាមដានក្រោយវះកាត់។
តើត្រូវរង់ចាំយូរប៉ុណ្ណាទើបខ្ញុំអាចមើលឃើញការប្រែប្រួល?
មុខរបស់នឹងស្រកហើមប៉ោងបន្តិចៗ ហើយនៅចុងសប្តាហ៌ទី២ អ្នកនឹងមើលឃើងរូបរាងថ្មីដែលប្រសើររបស់អ្នក ទោះជាយ៉ាងណាក៏ដោយ ស្នាមរបួសត្រូវការពេលវេលាជាសះស្បើយប្រហែល ៦-១២ ខែ ទើបពេញលេញនិងបង្ហាញលទ្ធផលចុងក្រោយ។
តើមានហានិភ័យអ្វីខ្លះ
ដូចការវះកាត់ទូទៅ ហានិភ័យនៃការកាត់បន្ថយឆ្អឹងថ្ពល់គឺការហូរឈាម ការតបស្នងមិនប្រក្រតីជាមួយថ្នាំសន្លប់ ព្រមទាំងនឹងអាចប៉ះពាល់ដល់ប្រព័ន្ធប្រសៃប្រសាទដែលធ្វើអោយខ្សោយកំលាំង ឬស្ពឹកបរិវេណផ្ទៃមុខ ភាពមិនសមាមាត្រនៃផ្ទៃមុខ លទ្ធផលនៃការវះកាត់មិនសមតាមបំណង និងអាចត្រូវការវះកាត់កែសម្រួលឡើងវិញ។
តើខ្ញុំត្រូវត្រៀមខ្លួនសម្រាប់ការវះកាត់បន្ថយទំហំឆ្អឹងយ៉ាងដូចម្តេចខ្លះ?
អ្នកត្រូវមានការរំពឹងទុកយ៉ាងពិតប្រាកដពីការវះកាត់នេះ ដើម្បីជៀសវាងផលវិបាកជ្រៀតជ្រែក និង កាត់បន្ថយហានិភ័យអ្នកត្រូវ តែផ្អាកជក់បារី ពិសាភេស្ចជះមានជាតិអាកុល ថ្នាំអ៉រម៉ូន ថ្នាំបុរាណ និងថ្នាំគ្រប់ (ក្រៅពីថ្នាំដែលគ្រូពេទ្យអនុញ្ញាតអោយប្រើ៑) គួរតែបញ្ឈប់មុនពេលវះកាត់យ៉ាងហោចណាស់ ២ សប្តាហ៌ អ្នកជំងឺមានជំងឺប្រចាំកាយត្រូវទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតឯកទេសជាមុនសិន។

