សេវាកម្មកែសម្ផស្ស

ការវះកាត់រំកិលឆ្អឹងចង្កា​

និងការតចង្កាដោយស៊ីលិកូន

ការវះកាត់រំកិលឆ្អឹងចង្កាដោយប្រើប្រាស់គ្រោងសប្បនិមិត្ត អាចកែប្រែទ្រង់ទ្រាយនៃផ្ទៃមុខឲ្យមានភាពសមាមាត្រ និងផ្តល់ភាពសមរម្យដល់លក្ខណៈមុខមាត់ប្រសើរឡើង។ មគ្គុទេសក៍លម្អិតរបស់យើងនឹងណែនាំអ្នកឲ្យយល់ពីអ្វីៗទាំងអស់ដែលត្រូវដឹងអំពីវិធីសាស្រត្តវះកាត់ ចាប់ពីការពិគ្រោះដំបូងរហូតដល់ការថែទាំបន្ទាប់ពីវះកាត់។

តើអ្វីទៅគឺជាការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា?

ការវះកាត់រំកិលឆ្អឹងចង្កា ដែលស្គាល់ជាភាសាអងុគ្លេសហៅថា  genioplasty ជាវិធីដែលពេញនិយមក្នុងការកែប្រែទម្រង់ចង្កាអោយកាន់តែលេចធ្លោរ។ នៅក្នុងអំឡុងពេលវះកាត់ វេជ្ជបណ្ឌិតនឹងធ្វើការដាក់ស៊ីលីកូនមានគុណភាពមាត្រដ្ឋានវេជ្ជសាស្ត្រដែលរចនាមកយ៉ាងសាកសមជាមួយគ្រោងមុខនៃបុគ្គលម្នាក់ៗ ដោយដាក់លើឆ្អឹងចង្កា។  ការវះកាត់ទាមទារការប្រើប្រាស់ថ្នាំសណ្តំ និងប្រើប្រាស់ពេលប្រហែល ១ម៉ោង។

Chin Advancement and Implant at Yanhee Hospital

ការវះកាត់រំកិលឆ្អឹងចង្កាដោយប្រើប្រាស់ឆ្អឹងរបស់អ្នកជំងឺផ្ទាល់ គឺជាវិធីមួយដែលបន្ថែមភាពលេចធ្លោរមួយកំរិតទៀតទៅលើផ្ទៃមុខផ្នែកខាងក្រោម វេជ្ជបណ្ឌិតនឹងធ្វើការកាត់ឆ្អឹងផ្នែកក្រោមចង្កា រំកិលឆ្អឹងទៅមុខ ហើយដាក់អោយនៅនឹងត្រង់ទីតាំងថ្មីដោយប្រើវីសស្តង់ដារវេជ្ជសាស្ត្រ ការវះកាត់នេះទាមទារអោយមានការប្រើប្រាស់ថ្នាំសន្លប់។ ក្រោយពីវះកាត់ អ្នកជំងឺនឹងទទួលបានការមើលថែទាំយ៉ាងជិតដិតបំផុតដោយសម្រាកក្នុងមន្ទីរពេទ្យរយៈពេលប្រហែល ២ថ្ងៃ បន្ទាប់មកទើបអាចចេញពីមន្ទីរពេទ្យបានដោយមានការណែនាំអោយត្រឡប់មកតាមដានអាការៈនៅរយៈពេល ៧ថ្ងៃក្រោយ។

ការណែនាំអំពីការវះកាត់រំកិលឆ្អឹងចង្កា និង តចង្កា

គ្រប់យ៉ាងដែលអ្នកត្រូវដឹង

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ មុខពេលវះកាត់

អានបន្ថែម

ការប្រឹក្សាយោបល់៖  ធ្វើការណាត់ជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ខិតជំនាញ ពិភាក្សាចំពោះគោលបំណងដែលចង់បានរបស់អ្នក  ប្រវត្តិការព្យាបាល និងការរំពឹងទុក។

ការវាយតម្លៃមុនវះកាត់៖ វេជ្ជបណ្ឌិតវះកាត់របស់អ្នកនឹងធ្វើការត្រួតពិនិត្យយ៉ាងលម្អិត និងអាចត្រូវការថតរូបភាព (imaging tests)ដើម្បីកំណត់វិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ការវះកាត់របស់អ្នក។

ការអនុញ្ញាតផ្នែកវេជ្ជសាស្ត្រ៖ វាអាស្រ័យលើប្រវត្តិការព្យាបាលរបស់អ្នក វេជ្ជបណ្ឌិតវះកាត់អាចស្នើសុំព័ត៌មានឯកសារអនុញ្ញាតវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតដែលថែទាំជំងឺប្រចាំកាយរបស់អ្នកដើម្បីធ្វើការវះកាត់បាន។

ជៀសវាងការជក់បារី  និងប្រភេទថ្នាំមួយចំនួន៖ ដើម្បីជួយកាត់បន្ថយផលជ្រៀតជ្រែគ គួរតែជៀសវាងការជក់បារី និងប្រភេទថ្នាំមួយចំនួនដែលនាំអោយងាយហូរឈាម  តាមការណែនាំរបស់វេជ្ជបណ្ឌិត។

ការត្រៀមខ្លួនសម្រាកព្យាបាល៖  គួររៀបចំនរណាម្នាក់ជូនដំណើរអ្នកត្រឡប់ទៅផ្ទះក្រោយការវះកាត់រួចរាល់ និងជួយមើលថែទាំក្នុងរយៈពេលដំបូងនៃការសម្រាកព្យាបាល។

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ អំឡុងពេលវះកាត់

អានបន្ថែម

ការប្រើថ្នាំសន្លប់៖ អ្នកនឹងអាចត្រូវបានប្រើប្រាស់ដោយប្រភេទថ្នាំណាមួយជា ថ្នាំសន្លប់ ឬ ថ្នាំសណ្តំ ដោយអាស្រ័យទៅលើប្រភេទការវះកាត់ និងការណែនាំរបស់វេជ្ជបណ្ឌិត​។

ការបើកមុខរបួស៖ វេជ្ជបណ្ឌិតនឹងបើកមុខរបួសវះកាត់នៅក្នុងប្រអប់មាត់ ឬ ក្រោមចង្កាដើម្បីដាក់ស៊ីលីកូន ឬ ធ្វើការរំកិលឆ្អឹងចង្កា។

ការដាក់ស៊ីលីកូន៖ ប្រសិនជាអ្នកនឹងធ្វើការវះកាត់ដាក់ស៊ីលីកូននៅចង្កា ​​​​​​​​​    វេជ្ជបណ្ឌិតនឹងដាក់ស៊ីលីកូនចូលត្រង់ចំណុចដែលត្រឹមត្រូវនិងនឹងនរ ប្រសិនជា​​អ្នកនឹងធ្វើការវះកាត់រំកិលឆ្អឹងចង្កា វេជ្ជបណ្ឌិតនឹងធ្វើការកែទម្រង់ឆ្អឹងចង្កា ព្រមទាំងបន្តឹងវាដោយវីស និងខ្សែលួស។

ការបិទមុខរបួស៖ មុខរបួសនឹងបិទដោយចេស ឬ បង់បិទមុខរបួស( surgical tape)។

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ ក្រោយពេលវះកាត់

អានបន្ថែម

ក្រោយការវះកាត់ភ្លាមៗ៖ អ្នកនឹងត្រូវសម្រាកព្យាបាលនៅក្នុងបន្ទប់មើលថែរយះពេល ២-៣ម៉ោងមុនពេលដែលអ្នកនឹងអាចត្រឡប់ទៅផ្ទះបាន​​។

ការបន្ថយភាពឈឺចាប់៖  អ្នកនឹងមានអារម្មណ៌ឈឺចាប់ ប៉ុន្តែអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បាន។

ការហើម-ជាំ៖ ការហើមជាំក្រោយការវះកាត់ជារឿងប្រក្រតី ហើយវានឹងបាត់ទៅវិញបន្តិចម្តងៗនៅសប្តាហ៌បន្ទាប់ៗ។

ការណាត់តាមដាន៖ អ្នកនឹងមានការណាត់តាមដានជាមួយវេជ្ជបណ្ឌិត ដើម្បីតាមដានការជាសះស្បើយរបស់អ្នក​។

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ ការរំពឹងទុក

អានបន្ថែម

លទ្ធផល៖ វាត្រូវការពេលវេលាប្រហែលជាច្រើនសបា្តហ៍ ឬ ជាច្រើនខែដើម្បីឃើញលទ្ធផលច្បាល់លាស់ ដោយការហើម-ជាំស្រកបាត់អស់ និងត្រឡប់មកសភាពធម្មតា។

អាយុកាលនៃការប្រើប្រាស់៖ ស៊ីលីកូនចង្កាមានអាយុកាលធន់យូរអង្វែង ប៉ុន្តែវាអាចនឹងត្រូវការដោះដូរនៅពេលវេលាយូរណាមួយ ចំណែកការវះកាត់រំកិលឆ្អឹងចង្កា គឺស្ថិតនៅជារៀងរហូត។

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ ចំណុចពិចារណា

អានបន្ថែម

ហានិភ័យ និង ផលរំខាន៖ ដូចគ្នាទៅនឹងការវះកាត់គ្រប់ប្រភេទដែរ ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កាដោយដាក់ស៊ីលីកូន អាចកើតមានការឆ្លងមេរោគ ហូរឈាម និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ការរំពឹងទុក៖ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតវះកាត់អំពីការរំពឹងទុកនៃលទ្ធផលជាក់ស្តែងរបស់អ្នក។

ការវះកាត់រំកិលឆ្អឹងចង្កា និងតចង្កា៖ ការថែទាំក្រោយការវះកាត់

អានបន្ថែម

អនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត៖ អនុវត្តការថែទាំក្រោយវះកាត់តាម​​​  វេជ្ជបណ្ឌិតណែនាំ រួមទាំងការថែទាំមុខរបួស និងការមកតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតផងដែរ​។

កាទទួលទាន និង សកម្មភាពប្រចាំថ្ងៃ៖ គួរទទួលទានអាហារណាដែលទន់ និងជៀសវាងការធ្វើសកម្មភាពណាដែលប្រើកម្លាំងខ្លាំង ក្នុងរយះពេល ២-៣សប្តាហ៍ក្រោយការវះកាត់។

ការថែទាំបរិវេណផ្ទៃមុខ៖ ជៀសវាងការសង្កត់ទង្គិចទៅលើចង្ការបស់អ្នក និងលាងសម្អាតផ្ទៃមុខអោយបានស្អាតដើម្បីការពារការឆ្លងមេរោគ។

ការសង្កេតផលរំខាន៖ សង្កេតរោគសញ្ញាឆ្លងមេរោគ ឬផលជ្រៀតជ្រែគផ្សេងៗ ដោយធ្វើការទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតវះកាត់របស់​អ្នក ប្រសិនមានការសង្ស័យណាមួយ។

តម្លៃ និងកញ្ចប់ការព្យាបាល

Procedure

Hospital Stay

Price (THB)

Chin Implant - Standard Implant

None

45,500

Chin Implant - Soft Implant

None

60,500

Chin Implant Correction - Standard Implant

None

55,500

Chin Implant Correction - Soft Implant

None

70,500

Chin Implant Removal

None

18,500

Silicone Gel Removal

None

45,500

Liposuction - Chin

None

40,500

Correction of Chin Dimple

None

40,500

Submental Lipectomy + Platysmaplasty

None

40,500

Genioplasty and Bone Graft

2 Nights

150,000

Procedure

Hospital Stay

Price (THB)

Extra-oral Incision

2 Nights

98,000

Gonioplasty Correction (Extra-oral Incision)

2 Nights

139,000

Intra-oral Incision

2 Nights

139,000

Gonioplasty Correction (Intra-oral Incision)

2 Nights

185,000

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

វេជ្ជបណ្ឌិតឯកទេស

សំនួរដែលពេញនិយម

តើខ្ញុំអាចធ្វើការចាក់បំពេញខ្លាញ់ចង្កា និង វះកាត់រំកិលឆ្អឹងចង្កាជាមួយគ្នាបានដែរឬទេ?

វេជ្ជបណ្ឌិតជំនាញរបស់យើងនឹងធ្វើការវាយតម្លៃជាមុនសិនថាតើការវះកាត់ និងចាក់បំពេញខ្លាញ់ចង្កា ជាមួយគ្នានេះ ជាជម្រើសល្អសម្រាប់អ្នកដែរឬុក៏យ៉ាងណា។

ស្នាមរបួសនឹងមើលឃើញច្បាស់ដែរឬទេ?

ការឈឺចាប់និងអាការៈហើមនឹងបន្តរយៈពេលពី១-២សប្តាហ៍សំរាប់ការតចង្កានិងលើសពី៣សប្តាហ៍សំរាប់ការវះកាត់រំកិលឆ្អឹងចង្កា។

ស្នាមរបួសនឹងមើលឃើញច្បាស់ដែរឬទេ?

អ្នកអាចមានស្នាមរបួសតូចមិនគួរឱ្យសង្កេតឃើញនៅក្រោមចង្កា ឬក៏អាចគ្មានស្នាមដែលអាចមើលឃើញបានទាំងស្រុង ដោយអាស្រ័យលើបច្ចេកទេសវះកាត់ដែលបានប្រើ ថាតើជាវិធីវះកាត់ខាងក្រៅ ឬវិធីវះកាត់ក្នុងមាត់។

តើស្ថានភាពរបស់ខ្ញុំនឹងទៅជាយ៉ាងដូចម្តេចនៅពេលក្រោយវះកាត់?

មានការហាមបណ្ណោះអាសន្នទាក់ទងនឹងការធ្វើចលនាកំរើកមាត់ វេជ្ជបណ្ឌិតនឹងកំណត់អំពីការទទួលទានអាហារ រហូតដល់មុខរបួសអ្នកជាសះស្បើយ។ អ្នកអាចនឹងមានអារម្មណ៌មិនស្រួល ឬ ឈឺខ្លាំងក្នុងរយះពេលយូរជាងធម្មតាចំពោះការវះកាត់រំកិលឆ្អឹងចង្ការ ជាងការវះកាត់តចង្ការដោយស៊ីលីកូន។

ហានិភ័យដែលនឹងកើតមានអ្វីខ្លះ?

ហានិភ័យមួយចំនួនទាក់ទងនឹងការវះកាត់មានដូចជា កាហូរឈាម ភាពមិនប្រក្រតីក្រោមការប្រើបាស់ថ្នាំសន្លប់ ការឆ្លងមេរោគ ការជាសះស្បើយយឺត  ភាពមិនសមាមាត្រគ្នា ការប៉ះពាល់ប្រព័ន្ធប្រសាទ និងអាចមានការទាមទារអោយមានការវះកាត់កែតម្រូវក៏ថាបាន។ ចំពោះការវះកាត់ប្រើប្រាស់ស៊ីលីកូន នៅត្រង់កន្លែងដាក់ស៊ីលីកូន ស្បែកនឹងមានសភាពស្តើង។  ការបង្ករការប៉ះទង្គិចចំតំបន់ស៊ីលីកូន អាចធ្វើអោយស៊ីលីកូនផ្លាស់ទីបាន  ប៉ុន្តែបើគ្មានផលជ្រៀតជ្រែគទាំងអស់នេះកើតឡើងទេ ស៊ីលីកូនអាចនៅត្រង់ទីតាំងបានយូរអង្វែង។

តើខ្ញុំគួរតែត្រៀមខ្លួនយ៉ាងដូចម្តេចចំពោះការវះកាត់រំកិលឆ្អឹងចង្ការ ?

ដើម្បីជៀសវាងផលជ្រៀតជ្រែគ និងហានិភ័យទាំងឡាយ អ្នកគួរគប្បីផ្អាកការជក់បារី  ផ្អាកពិសារគ្រឿងស្រវឹង  ឈប់ប្រើថ្នាំអ៉រម៉ូន ថ្នាំវីតាមីន ឬថ្នាំផ្សេងៗ ត្រូវផ្អាកយ៉ាងហោចណាស់ ២ សប្តាហ៍មុនថ្ងៃវះកាត់។ ចំពោះអ្នកជំងឺដែលមានជំងឺប្រចាំកាយត្រូវទាមទារឱ្យមានការអនុញ្ញាតវះកាត់ពីវេជ្ជបណ្ឌិតឯកទេសរបស់ពួកគេជាមុនសិន។