សេវាកម្មកែសម្ផស្ស

ការសាក់បង្កើនសម្រស់

ផ្លាស់ប្តូរទម្លាប់ពេលព្រឹកព្រលឹមរបស់អ្នកដោយគ្រាន់តែក្រោកពីគេងភ្លាម គឺស្រស់ស្អាតជានិច្ចតែម្តង ជាមួយការសាក់បង្កើនសម្រស់។ មគ្គុទេសក៍លម្អិតរបស់យើងនឹងណែនាំអ្នកឲ្យយល់ពីអ្វីៗទាំងអស់ដែលត្រូវដឹងអំពីវិធីសាស្រ្តទាំងឡាយ ចាប់ពីការពិគ្រោះយោបល់ដំបូង រហូតដល់ដំណាក់កាលថែទាំចុងក្រោយ។

 

ការសាក់បង្កើនសម្រស់ គឺជាអ្វី?

ការសាក់បែបរយះពេលវែង អាចមានរយះពេលពី ៣ឆ្នាំ ទៅ ៥ឆ្នាំ   ដោយវាជួយកាត់បន្ថយពេលវេលាតុបតែងមុខរបស់អ្នក បើទោះបីគេង ហែលទឹក បែកញើស លុបមុខ យំក៏ដោយ ក៏ការតុបតែងមុខរបស់អ្នកមើលទៅនៅដូចដើម!

ការសាក់បង្កើនសម្រស់ ត្រូវបានស្គាល់ថា ជាការសាក់តុបតែងមុខរយះពេលវែង (permanent makeup) និងការចាក់ពណ៌ល្អិតតូចៗ (Micro-pigmentation) វាជាវិធីសាស្រ្តទំនើបដោយអាចចាក់ពណ៌ល្អិតតូចៗបែបធម្មជាតិចូលទៅកាន់ស្រទាប់ស្បែកបានយ៉ាងពិតប្រាកដ។ បច្ចេកវិទ្យាទំនើបនេះឆ្លងកាត់ការសាកល្បង និងត្រូវបានផលិតចេញមកយ៉ាងពិសេសដែលមានសុវត្ថិភាព។

ប្រសិនជាអ្នកក៏យល់ស្របរាល់សំណួរទាំងអស់ដែលមាននៅខាងក្រោមនេះ   នោះការសាក់បែបរយៈពេលវែង ប្រាកដជាសាកសមចំពោះអ្នក៖

  • តើអ្នកចង់រក្សាពណ៌បបូរមាត់អោយនៅតែស្អាតក្រោយទទួលទានអាហាររួច ឬក្រោកពីគេងដែរទេ?
  • តើអ្នកមានពេលវេលាខ្លីក្នុងការតុបតែងមុខ ដោយសារជីវិតមមាញឹកខ្លាំងមែនទេ?
  • តើគ្រែមលាបមាត់របស់អ្នកងាយរលុប ហើយចាំបាច់លាបឡើងវិញជាញឹកញាប់មែនដែរឬទេ?
  • តើគែមបបូរមាត់ធម្មជាតិរបស់អ្នកមើលទៅប្រែសភាពដោយសារការបំផ្លាញពីពន្លឺព្រះអាទិត្រ ឬក៏បបូរមាត់អ្នកមើលទៅស្លេក ឬក៏មានស្នាមអុជៗ?
  • តើអ្នកជាបុគ្គលអាឡាក់ហ្សីមែនទេ? តើអ្នកងាយប្រតិកម្មជាមួយគ្រឿងសម្អាងទូទៅមែនទេ?
  • តើអ្នកជាបុគ្គលម្នាក់ដែលសកម្ម ហើយចង់អោយមើលទៅស្រស់ស្អាតគ្រប់សកម្មភាពមែនទេ?
  • តើអ្នកប្រឈមបញ្ហាជ្រុះសក់ដែរទេ? តើអ្នកមានរោមលើផ្ទៃមុខ ចិញ្ចើម និងរោមភ្នែក ជ្រុះដែរទេ?
  • តើអ្នកអសម្ថភាពអវៈយៈ(ដៃ)ណាមួយដែលធ្វើអោយអ្នកពិបាកក្នុងការតុបតែងមុខមែនទេ?
  • តើអ្នកបញ្ហាមីញ៉ូបមែនទេ? តើអ្នកពាក់វ៉ែនតា ឬ ពាក់លែនស៍មែនទេ?
  • ទម្រង់ផ្ទៃមុខរបស់អ្នកមិនសមាមាត្រគ្នាមែនទេ?
  • តើផ្ទែមុខរបស់អ្នកមានបន្សល់ទុកស្លាកស្នាមដោយសារការរងរបួសពី​អតីតកាល ឬជំងឺស្ទះសរសៃរឈាមខួរក្បាល (stroke) ដែរទេ?
eyebrow-tattoo

ចិញ្ចើមដ៏ស្រស់ស្អាត

ការសាក់ចិញ្ចើមបែបជាប់រយៈពេលវែង (Semi-permanent) គឺជាការចម្លងសរសៃររោមចិញ្ចើមដោយប្រើប្រាស់បច្ចេកដែលហៅថា  micro-blading ឬអាចហៅម្យ៉ាងទៀតជាការសាក់បែបសរសៃៗ ឬបែប 3D ដែលជាការសាក់មើលទៅដូចធម្មជាតិខ្លាំងបំផុត។

មិនថារោមចិញ្ចើមរបស់ត្រូវដកចេញច្រើន ស្តើងទៅតាមអាយុ ឬដោយសារជំងឺ ឬ អ្នកចង់បានតាមការស្រម៉ៃរបស់អ្នក ក្រុមវេជ្ជបណ្ឌិតនឹងធ្វើការពិភាក្សាជាមួយអ្នកយ៉ាងល្អិតល្អន់ទៅលើអ្វីដែលអាចធ្វើទៅបានយ៉ាងសាកសម។

ចិញ្ចើមដែលស្រស់ស្អាតផ្តល់អោយមុខមាត់របស់អ្នកមើលទៅក្មេង ដែលសាកសមសំរាប់អ្នកដែលមានអារម្មណ៍ចង់លើកកំរិតភាពស្រស់ស្អាតបែបក្មេងធម្មជាតិ ដោយព្រោះការសាក់ចិញ្ចើមនេះផ្តល់នូវភាពស្រស់ស្អាតគ្រប់នាទី។

អ្នកមិនចាំបាច់មានចិញ្ចើមស្តើង ឬ ចិញ្ចើមដែលកើតទុក្ខតទៅទៀតទេ។ ចិញ្ចើមរបស់អ្នកនឹងមិនប្រតេកប្រតាកទៀតហើយ​។ វាហួសសម័យការដករោមចិញ្ចើមច្រើនហួសហេតុដូចយុគជំនាន់ទស្សវត្សទី ៧០ ឬមួយមានរោមស្តើងដោយសារការប្រើប្រាស់ថ្នាំ ឬ ដោយសារអ័រម៉ូនក្រពេញទីរ៉ូអ៊ីតគ្មានតុល្យភាព។

អ្នកប្រហែលកំពុងតែប្រឈមជាមួយបញ្ហាស្រក់ជ្រុះដោយការចាក់ថ្នាំគីមីបំបាត់ ឬ ស្រក់ជ្រុះជាកញ្ចុំៗ។ អ្នកប្រហែលពាក់វ៉ែនតា ហើយមិនអាចទ្រាំបានជាមួយការដែលមានចិញ្ចើមទាំងសងខាងមិនស្មើគ្នា ពិតណាស់នេះជាជម្រើសព្យាបាលដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នក។

ដំណើរកាលនៃការសាក់

វាមាន ៣ ដំណាក់កាលក្នុងការសាក់ចិញ្ចើម នៅក្នុងអំឡុងពេលពិភាគ្សា យើងពិគ្រោះអំពី៖

  1. តើអ្នកចង់បានរូបរាងចិញ្ចើមរបស់អ្នកបែបណា
  2. កំរាស់ចិញ្ចើម និង ពណ៌
  3. អ្វីដែលសាកសមហើយធ្វើទៅបាន

តារាងតម្លៃដែលផ្តល់ជូនគឺបានរួមបញ្ចូលគ្រប់ដំណាក់កាលទាំងអស់។

អ្នកអាចមើលពត៌មានតម្លៃនៅខាងក្រោម ឬនៅលើទំព័រតារាងតម្លៃរបស់យើងក៏បាន។

នៅក្នុងអំឡុងពេលពិគ្រោះយោបល់ យើងនឹងជជែកអំពីរាល់ការរំពឹងទុក ការវាស់ប្រវែង ជម្រើសពណ៌ និងគូសគ្រោងចិញ្ចើម ដែលវាអាចលុបចេញវិញបាន ការគូសនេះដើម្បីអោយឃើញរូបរាងចិញ្ចើមចេញមកទម្រង់បែបណា។ ក្រោយពីពិគ្រោះយោបល់រួចរាល់ហើយ អ្នកនឹងត្រូវលាបថ្នាំស្ពឹកទុកចោលប្រហែល ៣០នាទី ទៅ ១ម៉ោង បន្ទាប់មកវេជ្ជបណ្ឌិតជំនាញសាក់នឹងធ្វើការសាក់ពណ៌ដោយម្ចុលប្រើប្រាស់ក្នុងវេជ្ជសាស្រ្តទៅលើចិញ្ចើម។

អ្នកអាចនឹងមានអារម្មណ៍ថាឈឺ វេជ្ជបណ្ឌិតនឹងសួរជារឿយៗក្នុងអំឡុងពេលធ្វើ ប្រសិនជានៅក្នុងដំណាក់កាលណាមួយអ្នកឈឺនៅត្រង់កន្លែងណា នោះនឹងត្រូវបន្ថែមថ្នាំស្ពឹកត្រង់កន្លែងនោះ។

ជាទូទៅគ្រប់ដំណាក់កាលអាចប្រើប្រាស់ពេលប្រហែលយ៉ាងយូរ ២ ម៉ោង ប៉ុន្តែវាអាចចំំណាយពេលច្រើនជាងនេះអាស្រ័យទៅលើតម្រូវការផ្សេងគ្នារបស់បុគ្គលម្នាក់។ ក្រោយពីធ្វើការសាក់រួចរាល់ នៅត្រង់ចិញ្ចើមនឹងមានអារម្មណ៍ឈឺតិចៗ។ សូមបញ្ជាក់ផងដែរ ម្ចុលប្រើប្រាស់ក្នុងការសាក់គឺជាម្ចុលដែលប្រើប្រាស់បានតែម្តង រួចតែងតែចោលក្រោយពីបានប្រើប្រាស់រួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការត្រឡប់មកម្តងទៀត

ការណាត់ជួបលើកទី២ នឹងត្រូវធ្វើឡើងក្រោយរយៈពេល ៤-៦សប្តាហ៍បន្ទាប់។ ជាទូទៅការណាត់ជួបនេះគឺដើម្បីសាក់បន្ថែមពណ៌ចិញ្ចើម ហើយអាចប្រើប្រាស់ពេលមិនយូរនោះទេ ប្រហែលជាត្រូវបន្ថែមពណ៌អោយក្រាស់ជាងមុនបន្តិច ពីព្រោះនៅពេលដែលតំបន់សាក់ចាប់ផ្តើមជាសះ ចំណុចខ្លះអាចពណ៌ដិតមិនស្មើគ្នា។ ជារឿងធម្មតា គ្រប់គ្នាជាសះស្បើយក្នុងរូបភាពខុសគ្នាៗ  ហើយពួកគេនឹងទទួលបានការកែតម្រូវអោយស្រស់ស្អាតតាមរយះការណាត់បន្ថែមពណ៌នេះ។

ការសាក់រឹមត្របកភ្នែក (Eyeliner Enhancement)

រឹមត្របកភ្នែក (Eyeliner) ជាភ្នែកសំខាន់នៃភ្នែកក្នុងការធ្វើអោយមើលទៅលេចធ្លោរ  ដោយបន្ថែមទម្រង់ភ្នែក បន្ថែមពណ៌ និង ទំហំភ្នែករបស់អ្នកអោយកាន់តែទាក់ទាញ់មួយកំរិតទៀត។ នៅក្នុងនាមជាអ្នកជំនាញផ្នែកសាក់ និងមានគុណភាពច្បាស់លាស់ យើងអាចសាក់លើរឹមត្របកភ្នែកតាមតម្រូវការ ភាពក្រាស់ និងស្តាយល៍របស់អ្នកបាន  ការពារសំណើម មិនប្រតេកប្រតាក និងស្ថិតនៅជាប់បានយូរ។

ប្រសិនបើអ្នកត្រូវការឲ្យមានរោមភ្នែកក្រាស់និងកាន់តែច្បាស់ ឬនៅស្ទាក់ស្ទើរនិងមានកង្វល់ដែលនឹងសំរេចចិត្តធ្វើការសាក់រឹមត្របកភ្នែកអ្នកអាចពិចារណាការសាក់ Lash Enhancement ដែលជាជំរើសមួយផ្សេងទៀតដែលជួយបន្ថែមភាពលេចធ្លោរបែបធម្មជាតិ។

ពណ៌សាក់ត្រូវបានសាក់ចូលប្រកបដោយយុទ្ធសាស្រ្តជាចំណុចតូចៗនៅចន្លោះគល់រោមភ្នែកដើម្បីឲ្យរោមភ្នែកមើលទៅក្រាស់និងដិតខ្លាំងបរិវេណគល់រោមដោយឲ្យមើលទៅឃើញជាសរសៃរឹមត្របកភ្នែកពេញលេញ។

ការសាក់រឹមត្របកភ្នែកបែបតូចស្តើង ឬ ការសាក់បែបដិតច្បាស​ (Fine Eyeliner or Lash Enhancement)

ការសាក់ត្របកភ្នែកបែបតូចស្តើង គឺការសាក់នៅតាមរឹមបន្ទាត់រោមភ្នែក ហើយវាអាចសាក់ហួសបន្ទាត់រោមរឹមត្របកភ្នែកបន្តិចដើម្បីអោយឃើញបន្ទាត់ច្បាស់ អាចនឹងមានកន្ទុយភ្នែកបន្តិច ឬក៏បែបបន្ទាត់ត្រង់។ ពណ៌ដែលទទួលបានការពេញនិយមជាងគេគឺ ពណ៌ត្នោតក្រម៉ៅ។ អាយឡៃន័រនៅលើរឹមត្របកភ្នែកលើជាទូទៅដិតក្រាស់ជាងនៅលើរឹមត្របកភ្នែកក្រោម។

អាយឡៃន័រ បែបក្រាស់ គឺត្រូវបានគូសអោយហួសរោមភ្នែកបន្តិច ដើម្បីធ្វើអោយលេចធ្លោរ និងមានកន្ទុយភ្នែកដែលទាក់ទាញជាងមុន។ នៅត្រង់រឹមត្របកភ្នែកខាងលើ ជាទូទៅនឹងគូសរាងក្រាសបន្តិចនៅត្រង់កន្ទុយភ្នែករួចចាប់ផ្តើមគូសរាងស្តើងជាងមុនបន្តិចម្តងៗ ចូលមកកាន់គល់ភ្នែក។ ការសាក់បែបជាប់រយះពេលវែង គឺមិនចាំបាច់ថែទាំអ្វីច្រើនទេ តែមិនមែនមិនថែទាំសោះនោះដែរ។ វាជាប់បានយូរតែមិនជាប់ជារៀងរហូតនោះទេ ហើយយើងសូមណែនាំមកបន្ថែមពណ៌ជារៀងរាល់ ១-២ ឆ្នាំម្តង។

អត្ថប្រយោជន៌នៃការសាក់រឹមត្របកភ្នែកបែបរយៈពេលវែង (The Benefits of Permanent Eyeliner)

ការសាក់រឹមត្របកភ្នែកបែបជាប់រយះពេលវែង គឺជាដំណោះស្រាយដែលល្អដើម្បីអោយអ្នកទទួលបានរូបឆោមដែលអ្នកស្រឡាញ់ជាប់ពេញមួយថ្ងៃរហូតដល់យប់ ហើយអ្នកអាចក្រោកពីគេងមកដោយភាពស្រស់ស្អាតតែម្តង។ ការសាក់រឹមត្របកភ្នែកបែបជាប់រយះពេលវែង មិនត្រឹមតែធ្វើអោយចំណេញពេលវេលា ១០នាទីជារៀងរាល់ថ្ងៃនោះទេ ប៉ុន្តែអ្នកនឹងស្រឡាញ់ជាមួយរូបឆោមបែបថ្មីដែលជួយបង្កើតភាពទាក់ទាញត្រង់ភ្នែកអោយមើលទៅមានភាពក្មេងជាងវ័យ ដែលអ្នកបានទន្ទឹងរង់ចាំ។ ការសាក់រឹមត្របកភ្នែកបែបជាប់រយះពេលវែង គឺមិនងាយរលុប មិនប្រតេកប្រតាក និង មិនរលុបបើទោះជាយំយ៉ាងណាក៏ដោយ។

ដំណើរការសាក់ (The Procedure)

នៅក្នុងអំឡុងពេលប្រឹក្សាយោបល់ យើងនឹងជជែកអំពី រូបរាងការសាក់រឹមត្របកភ្នែកបែបណាដែលអ្នកចូលចិត្ត កម្រាស់បែបណា  ពណ៌បែបណា  និងការចូលចិត្តរបស់អ្នកត្រង់កន្ទុយភ្នែកថាតើចង់បានបែបស្តើងលើកឡើងលើបន្តិច ឬ បែបស្តើងត្រង់។

យើងមានជម្រើសពណ៌ជាច្រើនដើម្បីអោយជ្រើសរើស ចាប់តាំងពីជំរើសពណ៌ដិតបែបទាក់ទាញ ឬពណ៌បែបស្រទន់មើលទៅធម្មជាតិ។ យើងអាចថែមទាំងបន្ថែមពណ៌អោយដិតក្រាស់នៅត្រង់ផ្នែកខាងលើ និងរាងស្តើងនៅត្រង់ផ្នែកខាងក្រោមបានផងដែរ។ តាមតារាងតម្លៃដែលបង្ហាញមានរួមបញ្ចូលចំណាយគ្រប់ដំណាក់កាលរួចរាល់ហើយ។

អ្នកអាចមើលពត៌មានអំពីតារាងតម្លៃនៅខាងក្រោម ឬ នៅលើទំព័រតម្លៃរបស់យើងបាន។

បន្ទាប់ពីពិភាគ្សាយោបល់ជំហានដំបូងរួចរាល់ ជំហានបន្ទាប់គឺការប្រើប្រាស់ថ្នាំសណ្តំ និងប្រើម្ចុលសាក់ស្តង់ដាបែបវេជ្ជសាស្រ្តក្នុងការសាក់ពណ៌ល្អិតៗចូលទៅត្រង់រោមរឹមត្របកភ្នែក​នោះ។ អ្នកនឹងមិនមានអារម្មណ៌ឈឺនៅពេលកំពុងសាក់នោះទេ ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរបស់យើងនឹងចាំសួរអ្នកគ្រប់ដំណាក់កាល  ប្រសិនជាអ្នកមានអារម្មណ៌ថាឈឺត្រង់ចំណុចណានោះ នឹងចាំបាច់ត្រូវបន្ថែមថ្នាំស្ពឹក។

ការសាក់នេះចំណាយពេលប្រមាណ ៣០នាទី។ ជាទូទៅគ្រប់ដំណាក់កាលអាចប្រើប្រាស់ពេលប្រហែលយ៉ាងយូរ ២ ម៉ោង ប៉ុន្តែវាអាចចំំណាយពេលច្រើនជាងនេះអាស្រ័យទៅលើតម្រូវការផ្សេងគ្នារបស់បុគ្គលម្នាក់។ ក្រោយពីធ្វើការសាក់រួច  ភ្នែករបស់អ្នកនឹងហើមបន្តិចដូចក្រោយពីយំហើយ និងងាយប្រតិកម្មមួយរយះពេលខ្លី​។

បបូរមាត់ក្មេង- ពណ៌រឹមបបូរមាត់ និងពណ៌បបូរមាត់ពេញខ្នាត

ការសាក់ពណ៌បបូរមាត់ ជួយកាត់បន្ថយការលាបរឹមបបូរមាត់ ឬគ្រែមលាបមាត់ម្តងហើយម្តងទៀតពេញមួយថ្ងៃ។ ការសាក់ពណ៌បបូរមាត់ គឺជាជម្រើសល្អបំផុតក្នុងការផ្លាស់ប្តូរ និងបន្ថែមភាពស្រស់ស្អាតលើបបូរមាត់ដែលស្តើង ឬ បបូរមាត់មិនសមាមាត្រគ្នា រួមទាំងបបូរមាត់ដែលខូចទម្រង់ និងភាពប្រែប្រួលតាមវ័យ ដោយជួយស្តាររូបរាងទម្រង់មាត់អោយស្រស់ស្អាតឡើងវិញ។ ការសាក់ពណ៌បបូរមាត់ជាជម្រើសដ៏ល្អ  ប្រសិនជាអ្នកបាត់បង់ពណ៌បបូរមាត់ដោយសារតែជំងឺដំបៅមាត់  ឬកត្តាវ័យ  ស្លាកស្នាម ឬ គ្រោះថ្នាក់     រួមទាំងនឹងអាចធ្វើការកែភាពមិនប្រក្រតីផ្សេងៗអោយស្រស់ស្អាតឡើងវិញបានទៀតផង។ យើងមានពណ៌អោយជ្រើសរើសយ៉ាងសម្បូរបែប មិនថាពណ៌ដែលធ្វើអោយបបូរមាត់មើលទៅដូចធម្មតាជាតិ ឬពណ៌ដែលដូចទៅនឹងពណ៌គ្រែមលាបមាត់របស់អ្នកដែលចូលចិត្តក៏មាន។ បច្ចុប្បន្នអតិថិជនមួយចំនួនមិននិយមមានគូសរឹមបបូរមាត់បែបដិតច្បាស់នោះទេ ប៉ុន្តែពួកគេចង់បានបែបទ្រង់ទ្រាយស្អាត  មើលទៅស្មើគ្នា និងមានពណ៌ភ្លឺរលោងបន្តិច ជៀសវាងបែបគូសរឹមបបូរមាត់ដិតច្បាស់។ សុភាពនារីមួយចំនួនទទួលបាន​អត្ថប្រយោជន៌ពីការសាក់បបូរមាត់រយះពេលវែងនេះ ដោយតាមរយះការសាក់ធ្វើអោយបបូរមាត់មើលទៅពេញខ្នាត និងផ្តល់ភាពស្រស់ស្អាតលើបបូរមាត់ដែលចាប់ផ្តើមស្រអាប់តាមវ័យសាជាថ្មីឡើងវិញ។ ប្រសិនជាអ្នកមានអាយុតិច ហើយចូលចិត្តភាពលេចធ្លោរ អ្នកអាចជ្រើសរើសពណ៌ដែលដិតច្បាស់ខ្លាំង ប៉ុន្តែអតិថិជនជាច្រើននិយមជ្រើលយកបបូរមាត់ពណ៌បែបធម្មជាតិសម្រាប់រៀងរាល់ថ្ងៃ ដោយវាអាចបន្ថែមពណ៌អោយលេចធ្លោរបានពេលណាដែលពួកគេត្រូវការ។  ការសាក់ពណ៌បបូរមាត់គឺជាការចាក់បញ្ចូលពណ៌ទៅក្រោមស្រទាប់ស្បែក ចំពោះអ្នកដែលទ្រាំឈឺសូវមិនបាន ឬ ងាយចេញឈាម នឹងមិនអាចបញ្ចូលពណ៌ជាប់បានល្អទេ។ អ្នកខ្លះនឹងត្រូវធ្វើជាច្រើនដងទម្រាំមានពណ៌ឡើងច្បាស់ល្អ ហើយទាំងនេះក៏អាស្រ័យទៅតាមសភាពបបូរមាត់របស់បុគ្គលម្នាក់ៗផងដែរ។

អត្ថប្រយោជន៍​​ The Benefits

សាក់ពណ៌បបូរមាត់ដែលជាប់ពេញមួយថ្ងៃ ដែលមិនរលុបទៅណាសោះ​  គ្មានទៀតឡើយបបូរមាត់មិនស្មើរគ្នា  យកពណ៌បបូរមត់ដែលបាត់បង់តាមអាយុត្រឡប់មកវិញ ឬពណ៌បបូរមាត់មិនសាកសមជាមួយសម្បុររបស់អ្នក  ដោយគ្រាន់តែលាបបន្ថែមគ្រែមភ្លឺរលោងបន្តិចអាចចេញទៅក្រៅបានតែម្តង​។

ដំណើរការសាក់​ ​(The Procedure)

ខាងក្រោមនេះជាដំណាក់កាលទាំង ៣ សម្រាប់ការប្រឹក្សាចំពោះការសាក់បង្កើនសម្រស់ត្រង់បបូរមាត់

  1. បបូរមាត់មានទម្រង់បែបណាដែលអ្នកចង់បាន
  2.  មានត្រង់ណាមិនស្មើគ្នាដែលត្រូវការបិទបាំង
  3. ពណ៌ដែលសាកសម និងរូបរាងដែលនឹងសម្រចបាន

តាមតារាងតម្លៃដែលបង្ហាញមានរួមបញ្ចូលចំណាយគ្រប់ដំណាក់កាលរួចរាល់ហើយ។

មើលតារាងពត៌មានតម្លៃនៅខាងក្រោម។

បន្ទាប់ពីប្រឹក្សាយោបល់ជំហានដំបូងរួចរាល់ ជំហានបន្ទាប់គឺការប្រើប្រាស់ថ្នាំសណ្តំ និងប្រើម្ចុលសាក់ស្តង់ដាបែបវេជ្ជសាស្រ្តក្នុងការសាក់ពណ៌ល្អិតៗត្រង់បបូរមាត់​នោះ។ បន្ទាប់មកនឹងសាក់បញ្ចូលពណ៌ល្អិតៗចូលទៅកាន់បបូរមាត់ដោយប្រើប្រាស់ម៉ាស៊ីនចាក់សាក់បែបឌីជីថល។ អ្នកនឹងមិនមានអារម្មណ៌ឈឺចាប់ណាមួយឡើយ។ ការសាក់នេះប្រើរយះពេលប្រមាណ ១៥-៣០ នាទី។

ត្រង់បបូរមាត់ជាបរិវេណងាយនឹងឈឺ ដោយអ្នកខ្លះអាចនឹងមានអារម្មណ៍ឈឺជាងអ្នកមួយចំនួន ប៉ុន្តែយើងនឹងមើលថែ ហើយព្យាយាមមិនអោយអ្នកមានអារម្មណ៌ថាឈឺឡើយ។

ជាទូទៅគ្រប់ដំណាក់កាលអាចប្រើប្រាស់ពេលប្រហែលយ៉ាងយូរ ១-២ ម៉ោង ប៉ុន្តែវាអាចចំំណាយពេលច្រើនជាងនេះអាស្រ័យទៅលើតម្រូវការផ្សេងគ្នារបស់បុគ្គលម្នាក់។ ក្រោយពីធ្វើការសាក់រួចរាល់ បបូរមាត់របស់អ្នកនឹងហើមបន្តិច និងងាយប្រតិកម្មមួយរយះពេលខ្លី។ សូមបញ្ជាក់ផងដែរ ម្ចុលប្រើប្រាស់ក្នុងការសាក់តែងតែចោលក្រោយពីបានប្រើប្រាស់រួចរាល់ចំពោះអតិថិជនម្នាក់ៗ។

ការត្រឡប់មកម្តងទៀត (Retouches​)

អ្នកនឹងត្រូវណាត់ជួបម្តងទៀតក្នុងរយះពេល ៨ សប្តាហ៌បន្ទាប់ ដោយអនុញ្ញាត្តអោយពណ៌ជាប់បានល្អ ចំពោះអតិថិជនខ្លះនឹងត្រូវសាក់បន្ថែមពណ៌ម្តងទៀតនៅ ៨ សប្តាហ៌ក្រោយ ដោយមានការចំណាយបន្ថែមតាមភាពជាក់ស្តែង។

  • សម្រាប់អ្នកដែលបានចាក់ពង្រីកបបូរមាត់ លទ្ធផលនឹងមិនសូវល្អដូចអ្នកដែលមិនបានចាក់ ដោយសារតែវាធ្វើអោយពណ៌មិនសូវជាប់ និងពណ៌មើលទៅស្រាស។
  • ប្រសិនជាអ្នកមានជំងឺដំបៅមាត់ សូមជម្រាបគ្រូពេទ្យរបស់អ្នក ដោយអ្នកនឹងត្រូវការថ្នាំព្យាបាលដំបៅមាត់ពីឱសថស្ថាន
  • ហាមការជក់បារី ដោយសារវានឹងធ្វើអោយអ្នកងាយហូរឈាម និងមិនជាប់ពណ៌
  • សម្រាប់អ្នកដែលត្រូវការសាក់ពណ៌ ដែលកំពុងតែទទួលទានថ្នាំសម្រួសសរសៃឈាម សូមជម្រាបទៅកាន់គ្រូពេទ្យរបស់យើងអំពីរឿងនេះ
  • ប្រសិនជាអ្នកទទួលទាន ខ្លាញ់ត្រី សូមធ្វើការផ្អាកមុនរយះពេល ២ សប្តាហ៍ ដោយសារវានឹងធ្វើអោយងាយហូរឈាម

តម្លៃ និងកញ្ចប់ព្យាបាល

Procedure

Price (THB)

Eyebrows

10,000

Eyebrows – 3D Line

15,000

Eyebrows – 6D

15,000

Eye Liners

10,000

Lip Liners

8,000

Full Lips

15,000

Nipple & Areola

15,000

Tattoo Removal

1,200 per cm2

“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”

សំណួរដែលពេញនិយម

តើការចាក់សាក់ជាប់បានយូរប៉ុណ្ណា?

ការជាប់បានយូរនៃការចាក់សាក់ វាអាស្រ័យទៅលើកត្តាផ្សេងៗ ដូចជា ប្រភេទស្បែករបស់បុគ្គលម្នាក់ៗ  ការរស់នៅ និង ប្រភេទពណ៌ដែលជ្រើសរើស។ ជាទូទៅ វាអាចជាប់យូរក្នុងរយះពេលចាប់ពី ១-៥ ឆ្នាំទើបត្រូវការសាក់បន្ថែមពណ៌ម្តងទៀត។

តើត្រូវការរយះពេលព្យាបាលប៉ុន្មានថ្ងៃ?

ភាពឈឺចាប់ និងការហើមនឹងចាប់ផ្តើមអន់ថយទៅក្រោយពី ១-២ សប្តាហ៌។

តើការសាក់មានការឈឺចាប់ដែរឬទេ?

ភាពឈឺចាប់អាចខុសគ្នាតាមបុគ្គលម្នាក់ៗ ប៉ុន្តែបុគ្គលជាច្រើនពណ៌នាពីអារម្មណ៌ប្រហាក់ប្រហែលចំពោះការចាក់សាក់។  ការប្រើប្រាស់ថ្នាំស្ពឹកត្រូវបានប្រើដើម្បីកាត់បន្ថយភាពឈឺចាប់ក្នុងអំឡុងពេលសាក់។

តើមានហានិភ័យ ឬផលប៉ះពាល់ណាមួយដែលទាក់ទងនឹងការចាក់សាក់ដែរទេ?

ដូចជាការចាក់សាក់ទូទៅ វាមានហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាន ដូចជា ការឆ្លងមេរោគ  ប្រតិកម្មអាឡាក់ហ្សី និងការមិនពេញចិត្តចំពោះលទ្ធផល។ ទោះជាយ៉ាងណា    ហានិភ័យទាំងនេះអាចត្រូវបានកាត់បន្ថយដោយជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍ និងមានកេរ្តិ៍ឈ្មោះ ហើយអនុវត្តតាមការណែនាំក្រោយការចាក់សាក់អោយបានត្រឹមត្រូវ។

ការចាក់សាក់បង្កើនសម្រស់គឺជាអ្វី ហើយវាខុសពីការតុបតែងមុខបែបសាមញ្ញយ៉ាងដូចម្តេច?

ការសាក់បង្កើនសម្រស់ ដែលស្គាល់ថាជាការសាក់តុបតែងមុខបែបរយះពេលវែង ឬការសាក់ពណ៌ល្អិតតូចៗ ដោយការសាក់បញ្ចូលពណ៌ចូលទៅកាន់ស្បែកដើម្បីបង្កើនសម្រស់ផ្ទៃមុខ មិនដូចការតុបតែងមុខបែបសាមញ្ញនោះទេ ដោយត្រូវតែតុបតែងមុខជាប្រចាំ ហើយអាចរលុបដោយងាយ ចំណែកការសាក់អាចជាប់នៅបានរយះពេលវែង។