សេវាកម្មកែសម្ផស្ស

ការវះកាត់ស្តារសភាពមុខឡើងវិញដោយប្រើកាមេរ៉ា

ការវះកាត់ស្តារសភាពមុខឡើងវិញដោយប្រើកាមេរ៉ាគឺជាបច្ចេកទេសកម្រិតខ្ពស់ ជាការវះកាត់ដែលមានស្នាមមុខរបួសតូចដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យផ្ទៃមុខស្រស់ថ្លា និងរក្សានូវភាពស្រស់ស្អាតតាមបែបធម្មជាតិ។ ការណែនាំរបស់យើងនឹងជួយអ្នកក្នុងគ្រប់ជំហាននៃនីតិវិធី ចាប់ពីការរៀបចំមុនពេលវះកាត់ រហូតដល់ការថែទាំក្រោយការវះកាត់។

ការសរុបបែបសង្ខេប

ការវះកាត់ស្តារសភាពមុខឡើងវិញដោយប្រើកាមេរ៉ា៖ វិធីសាស្រ្តទំនើប ទន់ភ្លន់ ទៅរកភាពស្រស់ស្អាតគ្មានពេលកំណត់

ការវះកាត់ដើម្បីស្តារសភាពមុខឡើងវិញដោយប្រើកាមេរ៉ា គឺជាបច្ចេកទេសវះកាត់ដែលមានស្នាមរបួសតូចវាជាការរួមបញ្ចូលគ្នានូវនីតិវិធីកម្រិតខ្ពស់ជាច្រើនដើម្បីលើក រឹតបន្តឹង និងធ្វើឱ្យមុខស្រស់ថ្លាជាមួយនឹងស្នាមរបួសតូច និងរយៈពេលក្នុងការសំរាកពិនិត្យអាការៈតិចតួចបំផុត។ ដោយប្រើឧបករណ៍ endoscope គ្រូពេទ្យវះកាត់អាចកំណត់គោលដៅនៃរចនាសម្ព័ន្ធមុខកាន់តែសុីជំរៅ ដើម្បីទទួលបានលទ្ធផលបែបធម្មជាតិ និងយូរអង្វែង។

វិធីសាស្រ្តនេះរួមបញ្ចូលគ្នារវាងការវះកាត់ដោយកាមេរ៉ាកម្រិតខ្ពស់ជាមួយគោលដៅបង្កើនសោភ័ណ្ឌភាព ក្នុងការជួយឱ្យបុគ្គលម្នាក់ៗទទួលបានរូបរាងក្មេងជាងវ័យបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវការការបន្តឹងស្បែកមុខ និងមិនមានការវះកាត់បន្ថែមទៀត។

តើអ្វីទៅជាការវះកាត់ស្តារសភាពមុខឡើងវិញដោយប្រើកាមេរ៉ា?

ការវះកាត់ស្តារមុខឡើងវិញដោយប្រើកាមេរ៉ាគឺជាយុទ្ធសាស្ត្រវះកាត់ស្តារមុខឡើងវិញដ៏ទូលំទូលាយដែលរួមបញ្ចូលគ្នានូវបច្ចេកទេសដែលមានស្នាមមុខរបួសតូចៗដើម្បីដោះស្រាយសញ្ញានៃភាពចាស់។

ដោយប្រើស្នាមវះតូចៗ និងឧបករណ៍កាមេរ៉ា និងបំពង់ដែលមានពន្លឺដែលមានបំពាក់ដោយកាមេរ៉ា – សល្យពេទ្យអាចលើក និងដាក់បំលាស់ទីជាលិកាផ្ទៃមុខបានយ៉ាងជាក់លាក់ ជាមួយនឹងការកាត់បន្ថយស្នាមរបួស និងការជាសះស្បើយលឿនជាងមុន។

វិធីសាស្រ្តវាហួសពីការវះកាត់បន្តឹងស្បែកមុខបែប “one-size-fits-all” ដោយកែសម្រួលការបញ្ចូលគ្នានៃនីតិវិធីផ្សេងៗឲ្យសមស្របទៅនឹងកាយវិភាគវិទ្យានិងតំរូវការជាក់ស្បែករបស់អ្នកជំងឺម្នាក់ៗ។

ហេតុអ្វីបានជាអ្នកជំងឺជ្រើសរើសវិធីសាស្រ្តដ៏ទំនើបនេះកាន់តែច្រើនឡើង?

បច្ចុប្បន្ននេះបុគ្គល​ម្នាក់ៗស្វែង​រក​ការ​ព្យាបាល​ដែល​ធ្វើឲ្យសោភ័ណភាពនៅបានយូរអង្វែងជា​ជាង​ការ​ផ្លាស់​ប្តូរ។
វិធីសាស្ត្រ Endoscopic Multimodality ផ្តល់អត្ថប្រយោជន៍ជាច្រើន៖

  • ការវះកាត់ដែលមានស្នាមរបួសតូច៖ ស្នាមវះកាត់តូចមានន័យថាមិនសូវមានស្នាម និងឆាប់ជាសះស្បើយ។
  • លទ្ធផលតាមធម្មជាតិ៖ ជាជាងការទាញស្បែកឱ្យតឹង នីតិវិធីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃមុខកាន់តែសុីជំរៅ ដើម្បីទទួលបានរូបរាងស្រស់ស្រាយ ពិតប្រាកដ។
  • ការដោះស្រាយបញ្ហាគ្រប់ជ្រុងជ្រោយ៖ វាអាចដោះស្រាយមិនត្រឹមតែបញ្ហាការយារធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែការបាត់បង់ទំរង់ផ្ទៃមុខ និងសញ្ញានៃភាពនឿយហត់អស់កម្លាំង។
  • អាចផ្លាស់ប្តូរតាមតំរូវការបាន៖ បច្ចេកទេសអាចត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងភាពចាស់នៃផ្នែកកណ្តាលមុខ ចិញ្ចើមធ្លាក់ សភាពស្បែកដែលយារធ្លាក់បរិវេណថ្ពាល់​ថ្គាម និងអាការៈជាច្រើនទៀត។

សមាសភាពគន្លឹះនៃការវះកាត់ស្តារមុខឡើងវិញដោយប្រើកាមេរ៉ា

វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនេះច្រើនតែរួមបញ្ចូលការបញ្ចូលគ្នានៃបច្ចេកទេសដូចខាងក្រោម៖

  1. ការវះកាត់ដោយកាមេរ៉ាផ្នែកកណ្តាលនៃមុខ (Endoscopic Mid-Face Lift)
    • ធ្វើឱ្យថ្ពាល់ ផ្នែកក្រោមភ្នែក និងស្នាមរង្វះចង្អូរមាត់ មានភាពស្រស់ថ្លាឡើងវិញ ដោយដាក់ស្រទាប់ខ្លាញ់ និងរឹតបន្តឹងជាលិកាក្រោមភ្នែក ស្ដារឡើងវិញនូវវ័យក្មេងជាមួយនឹងស្នាមវះកាត់តួច។
  2. ការលើកចិញ្ចើម​ (Brow Elevation​)
    • លើកចិញ្ចើមថ្នមៗ ដើម្បីឱ្យមើលទៅបើកចំហរ ប្រុងប្រយ័ត្ន ខណៈពេលដែលធ្វើឱ្យស្នាមថ្ងាសរលោង។ ធ្វើការវះកាត់ដោយកាមេរ៉ាដែលមានស្នាមរបួសតូចៗដូចសសៃសក់។
  3. ការផ្សាមខ្លាញ់​ (Fat Grafting)
    • ស្តារបរិមាត្រផ្ទៃមុខដែលបាត់បង់ដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នកជំងឺ—ដែលប្រមូលបានពីពោះ ឬភ្លៅ—ដើម្បីបង្រួមថ្ពាល់ សៀតផ្កា ឬស្នាមរូងក្រោមភ្នែក។
  4. ការបន្តឹងស្បែកកដោយស្នាមរបួសតូច (Limited Incision Neck Lift)
    •  ធ្វើឲ្យស្នាមថ្គាមលើមុខឃើញកាន់តែច្បាស់ និងធ្វើឱ្យករលោងដោយការរឹតបន្តឹងរចនាសម្ព័ន្ធកាន់តែជ្រៅ ជាញឹកញាប់ដោយមិនតម្រូវឱ្យមានការបន្តឹងស្បែកបែបបុរាណទាំងស្រុងនោះទេ។
  5. ការបកស្បែកឬការបកស្បែកដោយសារធាតុគីមី​ (Skin Resurfacing or Chemical Peels)
    • ធ្វើអោយប្រសើរឡើងនូវពណ៌ស្បែក សភាពស្បែក និងភាពច្បាស់លាស់ បំពេញបន្ថែមការកែលម្អរចនាសម្ព័ន្ធដោយបង្កើតនូវពន្លឺភ្លឺថ្លាពីខាងក្រៅ។

តើនរណាខ្លះដែលសមស្របក្នុងការវះកាត់ប្រភេទនេះ?

ការ​ព្យាបាល​នេះ​គឺ​សមស្របសម្រាប់​បុគ្គល​ដែល​មាន​បញ្ហាសភាពស្បែកមុខ​​កម្រិតដំបូងនិង​មធ្យម​ដែល​មាន​៖

  • ចង់ឲ្យមានភាពប្រសើរឡើងតាមបែបធម្មជាតិ
  • អ្នកដែលត្រូវការការវះកាត់ដែលមានស្នាមរបួសតូច
  • ចង់ឲ្យស្បែកយឺតនិងបត់បែនបាន
  • ជាសះស្បើយលឿនជាងមុនជាមួយនឹងពេលវេលាសង្កេតអាការៈខ្លី
  • ចង់រក្សាការបង្ហាញអារម្មណ៍ និងការប្រែប្រួលទឹកមុខតាមបែបធម្មជាតិ

វាជាការទាក់ទាញជាពិសេសចំពោះអ្នកដែលមានអាយុពី 30 ទៅ 60 ឆ្នាំ ដែលត្រូវការរក្សាសភាពមុខឲ្យនៅក្មេងព្រមទាំងទប់ទល់នឹងភាពចំណាស់តាមអាយុដោយមិនចាំបាច់ទទូលការវះកាត់បន្តឹងស្បែកមុខទាំងស្រង់។

តើ អ្វីដែលត្រូវរំពឹងក្នុងអំឡុងពេល និងក្រោយនីតិវិធីការវះកាត់?

  • ពេលវេលានៃនីតិវិធី៖ ប្រែប្រួលអាស្រ័យលើការរួមបញ្ចូលគ្នានៃបច្ចេកទេសដែលបានប្រើ ប៉ុន្តែជាធម្មតាមានរយៈពេលចាប់ពី ២ ទៅ ៤ ម៉ោង។
  • ការប្រើថ្នាំសន្លប់៖ ជាធម្មតាត្រូវបានអនុវត្តក្រោមការប្រើថ្នាំសន្លប់ទូទៅ ឬ ថ្នាំសណ្តំ ។
  • ការជាសះស្បើយ៖ អ្នកជំងឺភាគច្រើនត្រឡប់ទៅប្រើប្រាស់សកម្មភាពធម្មតាវិញក្នុងរយៈពេលពី ១០ ទៅ ១៤ ថ្ងៃ។ ស្នាមជាំ និងហើមគឺជារឿងធម្មតា។
  • លទ្ធផល៖ ចាប់ផ្តើមឃើញបន្ទាប់ពីការហើមថយចុះ ជាមួយនឹងភាពប្រសើរឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែ។ លទ្ធផលអាចមានរយៈពេលពី ​​​៥-១០ ឆ្នាំ ឬយូរជាងនេះ អាស្រ័យលើភាពចាស់ និងរបៀបរស់នៅរបស់បុគ្គលម្នាក់ៗ។

តើវាខុសគ្នាជាមួយនិងការវះកាត់បន្តឹងស្បែកមុខធម្មតាដូចម្តេចខ្លះ?

លក្ខណៈ

ការវះកាត់ស្តារសភាពស្បែកមុខឡើងវិញដោយប្រើកាមេរ៉ា

ការវះកាត់បន្តឹងស្បែកមុខបែបបុរាណ

ទំហំនៃការវះកាត់

តិចតួច

ច្រើន

ស្នាមរបួស

តូច​ លាក់ស្នាមរបួសនៅជើងសក់

ធំ​ស្នាមរបួសនៅត្រង់ស្លឹកត្រចៀក

ពេលវេលាសំរាកព្យាបាល

១០-១៤ថ្ងៃ

២-៤សប្តាហ៍

លទ្ឌផល

ដូចធម្មជាតិ លើកបន្តឹងស្បែកបានតិចតួច

បន្តឹងស្បែកបានខ្លាំង

ការកំណត់ការវះកាត់

ធ្វើតាមតំរូវការដែលចង់បានខ្ពស់

បត់បែនបានតិចតួច

ការធ្វើចលនាផ្ទៃមុខ

ធ្វើចលនាផ្ទៃមុខបានល្អ

មានដែនកំណត់

ការពិចារណាចុងក្រោយបង្អស់

ការវះកាត់ស្តារមុខឡើងវិញដោយប្រើកាមេរ៉ាកំពុងផ្លាស់ប្តូរទស្សនៈថ្មីនៃភាពស្រស់ស្អាតក្នុងវ័យចំណាស់វិធីនេះរួមបញ្ចូលទាំងវិទ្យាសាស្រ្តនិងសិល្បៈដើម្បីបង្កើនសំរស់តាមបែបធម្មជាតិរបស់អ្នក-ដែលមិនធ្វើឲ្យបាត់បង់នូវភាពជាម្ចាស់ការរបស់អ្នកនោះទេ។

មិនថាតែអ្នកចាប់ផ្តើមសង្កេតឃើញការប្រែប្រួលនៃផ្ទៃមុខរបស់អ្នក ឬត្រឹមតែត្រូវការរក្សាភាពវ័យក្មេងព្រមទាំងមើលទៅស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកទេសទាន់សម័យនេះគឺជាវិធីដែលឆ្លាតនិងលម្អិតក្នុងការប្រឈមមុខនឹងភាពវ័យចំណាស់មុនអាយុរបស់អ្នក។

ត្រៀមខ្លួនក្នុងការសិក្សាពីការជ្រើសរើសរបស់អ្នក

ប្រសិនបើអ្នកកំពុងស្វែងរកវិធីកែបញ្ហាភាពថយចុះនៃសម្រស់ផ្ទៃមុខដែលមានលក្ខណៈលម្អិតនិងមានស្នាមរបួសតូចអ្នកគួរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតផ្នែកកែសម្ផស្សផ្ទៃមុខដែលមានជំនាញឯកទេសក្នុងការស្តារមុខដោយប្រើកាមេរ៉ា។​វេជ្ជបណ្ឌិតនឹងជួយអ្នកក្នុងការរចនានូវផែនការព្យាបាលផ្ទាល់ខ្លួនក្នុងការពង្រឹងនូវសំរស់របស់អ្នកតាមធម្មជាតិនិងស្តារនូវទំនុកចិត្តឡើងវិញ។

តម្លៃ និងកញ្ចប់នៃការព្យាបាល

[wptb id="791632" not found ]

“ចាប់ផ្តើមជំហានដំបូង ដោយគ្រាន់តែទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”

វេជ្ជបណ្ឌិតឯកទេស

សំនួរពេញនិយម

តើដំណើរការវះកាត់មានការឈឺចាប់ដែរឬទេ?

អ្នកជំងឺមួយភាគធំបានបញ្ជាក់ប្រាប់ថាវាមានការមិនស្រួលតិចតួចបន្ទាប់ពីការវះកាត់ដែលវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលចេញដោយវេជ្ជបណ្ឌិត។

តើការវះកាត់នេះបានលទ្ធផលប៉ុន្មានឆ្នាំ?

ជាទូទៅវាទទួលបានលទ្ធផលចន្លោះពី៥-១០ឆ្នាំអាស្រ័យលើគុណភាពអាយុនិងបែបបទនៃការរស់នៅ។

តើស្នាមរបួសមើលឃើញដែរឬទេ?

មិនឃើញទេ ស្នាមរបួសានទំហំតូចនិងបិទបាំងបានល្អនៅត្រង់ជើងសក់ឬទំរង់មុខនៅតែដូចធម្មជាតិ។

តើការវះកាត់នេះអាចធ្វើ់ព្រមគ្នាជាមួយការចាក់Botoxឬfillersបានដែរឬទេ?

អ្នកជំងឺអាចធ្វើការវះកាត់និងការចាក់ BOTOX និង FILLERS ក្នុងពេលជាមួយគ្នាបាន ការធ្វើរួមគ្នា​វាកាន់តែជួយឲ្យទទួលបានលទ្ធផលប្រសើរកាន់តែខ្លាំង។