ការវះកាត់ត្របកភ្នែក២ជាន់

ធ្វើភ្នែក២ជាន់
ត្របកភ្នែកដិតច្បាស់
ស្រស់ស្អាត
ភ្នែកមានមន្តស្នេហ៍

ត្របកភ្នែកពីរជាន់កំពុងពេញនិយម

ការវះកាត់ត្របកពីរជាន់​​​​​​​​​​​​​​   គឺជាការកែសម្ផស្សដ៏ពេញនិយមថែមទាំងមានតិចនិចថ្មីៗ​ដើម្បីជួយកែបញ្ហាត្របកភ្នែកបានច្រើនយ៉ាងដូចជា​​​​   ត្របកភ្នែកមួយជាន់ ឬ ពុំមានត្របកភ្នែក; ​ ត្របកភ្នែកដិតមិនច្បាស់  ត្របកភ្នែកលឹបចូលក្នុង ត្របកភ្នែកមិនស្មើគ្មា  គល់ភ្នែកបិទ​ កន្ទុយភ្នែកបិទ ​ឬ កន្ទុយភ្នែកធ្លាក់​​ ដោយប្រើរយៈពេលវះកាត់ប្រហែលពី​​​​ ៣០-៤៥នាទី។

ចំណុចគួរយល់ដឹងមុនវះកាត់ត្របកភ្នែកពីរជាន់

Pre-Surgery Time

ទទួលទានថ្នាំសម្រួលអារម្មណ៍​

Anesthesia

ចាក់ថ្នាំស្ពឹក

Surgery Time

៣០-៤៥ នាទី

Hospitalization

មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យក្រោយវះកាត់

Remove stitches

មិនចាំបាច់កាត់ថ្នេរ

Follow-up

ណាត់តាមដានក្រោយវះកាត់៥-៧ថ្ងៃ

Recovery Time

ជាសះស្បើយកំឡុងពេល ១ ខែ

សំគាល់៖ ទាំងនេះគ្រាន់តែជាព័ត៌មានបឋម ប៉ុន្តែអាចនឹងមានការផ្លាស់ប្តូរតាមសភាពរាងកាយបុគ្គលម្នាក់ៗ ឬ តាមសេចក្តីណែនាំរបស់វេជ្ជបណ្ឌិត។

 

បច្ចេកទេសក្នុងការវះកាត់ប្របកភ្នែកពីរជាន់៖

  1. ករណីវះកាត់ដោយការឆូតត្របកភ្នែកវាជាវិធីដែលពេញនិយមជាទីបំផុតសមស្របចំពោះអ្នកដែលមានត្របកភ្នែកមួយជាន់ឬមិនមានផ្នត់ត្របកភ្នែកផ្នត់ត្របកភ្នែកឃើញមិនច្បាស់ត្របកភ្នែកទាំងសងខាងលិបចូលក្នុងផ្នត់ត្របកភ្នែកមិនស្នើគ្នានិងអ្នកជំងឺដែលមានខ្លាញ់នៅត្របកភ្នែកច្រើនពីព្រោះវេជ្ជបណ្ឌិតអាចឆ្កៀលយកខ្លាញ់រួចកាត់យកស្បែកដែលយារចេញ។
  2. ករណីកឹបជាចំណុច 2-3ចំណុច សមស្របចំពោះអ្នកជំងឺដែលមានបញ្ហាត្របកភ្នែកដូចករណីខាងលើ ប៉ុន្តែអ្នកជំងឺត្រូវតែមិនមានខ្លាញ់ច្រើននៅលើត្របកភ្នែក និង ស្បែកភ្នែកមិនមានការយារធ្លាក់ខ្លាំងពេក។ វេជ្ជបណ្ឌិតនឹងមានការកឹបចេសត្រង់ត្របកភ្នែកចំនួន 2-3 ចំណុច​  ដើម្បីបង្កើតផ្នត់លើត្របកភ្នែកឲ្យឃើញពីរជាន់។
  3. ការវះកាត់ត្របកភ្នែកពីរជាន់ រួមជាមួយនឹងការវះកាត់បើកគល់ភ្នែក និង កន្ទុយភ្នែក​  អ្នកជំងឺដែលត្រូវការវះកាត់ត្របកភ្នែកពីរជាន់​​ អ្នកជំងឺខ្លះគ្រាន់តែវះកាត់ត្របកភ្នែកតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ ដោយសារតែមានបញ្ហាគល់ភ្នែក និងកន្ទុយភ្នែកបិទ​​​​ធ្វើឲ្យភ្នែកមើលឃើញចង្អៀតឬតូច  ដំណោះស្រាយគឺត្រូវវះកាត់ត្របកភ្នែកពីរជាន់រួមជាមួយការវះកាត់បើកក្បាលភ្នែក ឬ កន្ទុយភ្នែកផងដែរ ដើម្បីធ្វើឲ្យធំស្រលះជាងមុន។
  4. ការវះកាត់បើកគល់ភ្នែក ឬ កន្ទុយភ្នែក ករណីមានភ្នែកពីរជាន់ហើយតែមានបញ្ហាគល់ភ្នែក ឬ កន្ទុយភ្នែកបិទធ្វើឲ្យចង្អៀត ឬ តូច​​ អាចដោះស្រាយបានដែលតំរូវឥឮឲ្យ​ធ្វើការវះកាត់ដោយបើកគល់ភ្នែក ឬ កន្ទុយភ្នែក​​​ ដើម្បីធ្វើឲ្យភ្នែកបើកធំស្រលះជាងមុន។
  5. ត្របកភ្នែកពីរជាន់បែបកន្ទុយហង្សគឺជាការធ្វើត្របកភ្នែកពីរជាន់​ ដោយលើកកន្ទុយភ្នែកឲ្យបញ្ឆៀងឡើងលើរាងដូចកន្ទុយហង្ស ​ជួយកែបញ្ហាកន្ទុយភ្នែកធ្លាក់ វេជ្ជបណ្ឌិតនឹងឆូតត្របកភ្នែកពីរជាន់រួមទាំងឆូតកន្ទុយភ្នែកបញ្ឆៀងឡើងលើដោយដេរយ៉ាងស្រស់ស្អាត ​​​​​​​​ក្នុងករណីត្របកភ្នែកមានខ្លាញ់ច្រើន ឬ ត្របកភ្នែកក្រាស់​  វេជ្ជបណ្ឌិតនឺងកាត់ខ្លាញ់ ឬ ត្របកភ្នែកដែលលើសចេញចោល។

ការថែទាំខ្លួនក្រោយពេលធ្វើភ្នែក 2 ជាន់

  • ក្រោយវះកាត់ ២-៣ ថ្ងៃដំបូង គួរស្អំត្រជាក់ត្រង់បរិវេណជុំវិញភ្នែក និង ថ្ងាស់
  • សប្ដាហ៍ដំបូងគួរគេងដោយលើកក្បាលឲ្យខ្ពស់ មិនគួរឲ្យមុខរបួសត្រូវទឹករយៈពេល ៣ ថ្ងៃ
  • ក្រោយវះកាត់ ២៤ ម៉ោង​ ឲ្យចាប់ផ្ដើមលាបថ្នាំក្រមួនឃ្មុំត្រង់មុខរបួសតាមវេជ្ជ​បណ្ឌិតណែនាំ​​ មុនលាបថ្នាំគួរសម្អាតដោយប្រើក្រណាត់ ឬ សំឡីជ្រលក់ទឹកក្តៅអ៊ុនៗ និង ជូតមុខរបួសឲ្យស្ងួតសិន
  • ផ្អាកការពាក់ឡេនភ្នែក ដោយពាក់វែនតាជំនួសមួយសប្តាហ៍ដំបូង មិនត្រូវញីភ្នែកក្នុងកំឡុងពេល ៦ ខែ
  • ទទួលទានថ្នាំផ្សះ និងថ្នាំបំបាត់ហើមតាមវេជ្ជបញ្ជា។

តម្លៃព្យាបាល

ទម្រង់

វះកាត់ត្របកភ្នែកលើ/ត្របកភ្នែក២ជាន់

តម្លៃ: ៣០.៥០០ បាត

ត្របកភ្នែក២ជាន់ (វិធីកឹប)

តម្លៃ: ៣៥.៥០០ បាត

វះកាត់ត្របកភ្នែកក្រោម

តម្លៃ: ៣០.៥០០ បាត

វេជ្ជបណ្ឌិតឯកទេស

Dr. Duangkamon Chiranakorn

Specialty: Plastic Surgery

Dr. Vitawat Angkatavanich

Specialty: Plastic Surgery

Dr. Chockchai Amornsawadwattana

Specialty: Plastic Surgery

Dr. Kittichai Sipiyarak

Specialty: Plastic Surgery

Dr. Suthat Koonnawarote

Specialty: Plastic Surgery

Dr. Krairit Tiyakul

Specialty: Plastic Surgery

Dr. Thawatchai Boonpadhanapong

Specialty: Plastic Surgery

Dr. Pramote Manurangsee

Specialty: Plastic Surgery

Dr. Wichian Wongworngsri

Specialty: Plastic Surgery

Dr. Sukit Warathamrong

Specialty: Plastic Surgery

Dr. Sanit Pongkapanakai

Specialty: Plastic Surgery

Dr. Pitch Paiboonkasemsutthi

Specialty: Plastic Surgery

Dr. Somboon Thammarungrong

Specialty: Plastic Surgery

Dr. Somsak Chuleewattanapong

Specialty: Plastic Surgery

Dr. Virat Osathalert

Specialty: Plastic Surgery