សេវាកម្មកែសម្ផស្ស

ការវះកាត់កែទម្រង់មុខឲ្យដូចមនុស្សស្រី

ការវះកាត់ទំរង់មុខឲ្យដូចមនុស្សស្រីគឺជាអំណោយដ៏ល្អឥតខ្ចោះដែលអ្នកប្តូរយែនឌ័រ MTF Transgender ដែលអាចជួយអ្នកឲ្យស្វែងរកខ្លួនឯងក្នុងលក្ខណៈជាមនុស្សស្រីយ៉ាងពេញលក្ខណៈ។ មគ្គុទ្ទេសក៍ដ៏ទូលំទូលាយរបស់យើងនឹងនាំអ្នកឆ្លងកាត់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីនីតិវិធី ចាប់ពីការពិគ្រោះយោបល់ដំបូងរហូតដល់ការថែទាំក្រោយការវះកាត់។

អ្វីទៅជាការវះកាត់កែទម្រង់មុខឲ្យដូចមនុសុ្សស្រី?

ការវះកាត់កែទម្រង់មុខឲ្យដូចមនុស្សស្រី (FFS) គឺជាដំណើរការដែលកើតមានបន្តបន្ទាប់នៃការរួមបញ្ចូលគ្នានូវបុគ្គលិកលក្ខណៈ “ខាងក្នុង” ជាមួយនឹងរូបរាង “ខាងក្រៅ”របស់អ្នកជំងឺម្នាក់ៗ។ លើសពីនេះ ការវះកាត់កែសម្ផស្សលើផ្ទៃមុខ គឺជាសំណុំនៃនីតិវិធីវះកាត់កែសម្ផស្ស ដែលផ្លាស់ប្តូរទម្រង់មុខរបស់បុរស ដើម្បីនាំពួកគេឱ្យកាន់តែជិតរូបរាង និងទំហំទៅនឹងទម្រង់មុខរបស់ស្ត្រីធម្មតា។

Facial Feminization Surgery at Yanhee Hospital

ដោយសារផ្ទៃមុខតែងតែត្រូវបានកត់សម្គាល់មុនគេ ការវះកាត់ទម្រង់មុខឲ្យដូចមនុស្សស្រីជួយបង្កើនលទ្ធភាពដែលអ្នកដទៃមើលមកអ្នកជាមនុស្សស្រី ជាពិសេសខ្លួនអ្នកតែម្តង។ សរុបមក នេះគឺជាជំហានចុងក្រោយនៅក្នុងការផ្លាស់ប្តូរយ៉ាងពេញលេញនៃរូបរាងរបស់អ្នក។

ការជ្រើសរើសសល្យពេទ្យត្រឹមត្រូវជាមួយនឹងជំនាញត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតដែលអ្នកនឹងត្រូវធ្វើ។ វាមានសារៈសំខាន់ខ្លាំងជាងនីតិវិធីនៃការវះកាត់ទៅទៀត។ ខណៈពេលដែលសល្យពេទ្យកែសម្ផស្សភាគច្រើនដឹងថាតាមលក្ខណៈបច្ចេកទេសអ្វីគឹជាតម្រូវការសម្រាប់ការវះកាត់ទំរង់មុខឲ្យដូចមនុស្សស្រី ប៉ុន្តែពួកគេប្រហែលជាមិនយល់ច្បាស់អំពីសមាសធាតុបន្ទាប់បន្សំនូវអ្វីដែលធ្វើឲ្យទម្រង់មុខអ្នកជំងឺដូចមនុស្សស្រីពិតប្រាកដនោះទេ បើប្រៀបជាមួយនឹងការវះកាត់ដើម្បីឲ្យបានមុខស្រស់ស្អាត។

វាមានភាពចំាបាច់និងសំខាន់បំផុតដែលអ្នកត្រូវស្រាវជ្រាវ និងស្វែងរកសល្យពេទ្យដែលយល់ច្បាស់អំពីវិទ្យាសាស្ត្រដែលទាក់ទងនឹងផ្ទៃមុខរបស់ បុរស ​និង ស្រ្តី ថាតើវាខុសគ្នាយ៉ាងដូចម្តេច។ ពីព្រោះវាបានបង្ហាញពីការយល់ឃើញយ៉ាងទូលំទូលាយនិងលំអិតពីលក្ខណៈសោភ័ណភាពដែលមានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងនូវអត្តសញ្ញាណភេទរបស់អ្នក។

ចុងក្រោយបង្អស់ សូមកុំឲ្យខ្លួនរបស់អ្នកក្លាយជាអ្នកជំងឺដែលត្រលប់មកទទួលការវះកាត់កែតម្រូវឡើងវិញ – ស្រាវជ្រា​វរកសល្យពេទ្យដែលមានជំនាញច្បាស់លាស់!

និតិវិធីនៃការវះកាត់ទម្រង់មុខឲ្យដូចមនុស្សស្រី

មុខនីមួយៗមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា​ដែលទាមទារឲ្យប្រើប្រាស់នីតិវិធីផ្សេងៗគ្នាផងដែរ។ សល្យពេទ្យរបស់អ្នកនឹងវាយតម្លៃលើរូបថតដែលអ្នកផ្ញើតាមរយៈការពិគ្រោះយោបល់បែប virtual consltation ដោយមិនគិតថ្លៃរបស់យើង។ បន្ទាប់មកសល្យពេទ្យរបស់អ្នក តាមរយៈការពិគ្រោះយោបល់បែប virtual consltationរបស់យើង នឹងផ្ញើអ៊ីមែទៅអ្នកវិញ ហើយពន្យល់ពីវិធីវះកាត់ណាមួយដែលសមស្របក្នុងការធ្វើឲ្យផ្ទៃមុខរបស់អ្នកមើលទៅកាន់តែស្អាតនិងដូចមនុស្សស្រី។

ខាង​ក្រោម​នេះ​ជា​វិធី​កែ​សម្ផស្ស​សម្រាប់​ការ​វះកាត់​កែទម្រង់មុខឲ្យដូចមនុស្សស្រី៖

ផ្ទៃមុខ

  • បន្តឹងស្បែកថ្ងាស
  • បន្តឹងស្បែកមុខ
  • បន្តឹងស្បែកក

ភ្នែក

  • ត្របកភ្នែកខាងលើ
  • ត្របកភ្នែកខាងក្រោម

ច្រមុះ

  • វះកាត់ដាក់ខ្ទង់ច្រមុះ
  • វះកាត់កាត់ស្លាបច្រមុះ
  • វះកាត់បន្ថែមចុងប្រមុះ

ផ្សេងៗ

  • ការកាត់បន្ថយចិញ្ចើម
  • ការវះកាត់បន្ថែមសាច់ថ្ពាល់
  • ការវះកាត់បន្ថយសាច់ថ្ពាល់
  • ចាក់បំពេញខ្លាញ់សាច់ថ្ពាល់
  • ការវះកាត់បន្ថយឆ្អឹងថ្គាម
  • ការវះកាត់កែទំរង់ចង្កា
  • ការវះកាត់បន្ថយគ្រាប់ពោន
  • ការវះកាត់តចង្កា

ភាពខុសគ្នារវាងលក្ខណៈផ្ទៃមុខរវាងបុរស និងស្រ្តី

បុរស ស្រ្តី
ចុងសក់ ទំរង់អក្សរ​ M រាងកោងតិចតួច
ថ្ងាស ខ្ពស់ជាង និងពយទៅខាងក្រោយ ខ្លីជាង និងរាបជាង
ឆ្អឹងចិញ្ចើម រាប​ ក្រាស់ ធ្ងន់ ឆ្អឹងចិញ្ចើមពយ រាងកោងស្អាត ឆ្អឹងចិញ្ចើមពយតិចតួច
ចិញ្ចើម ក្រាស់​ រាប ស្តើង កោង
ភ្នែក តូចជាង ខូងជ្រៅ ធំជាង
ច្រមុះ វែង​ ​រឹងមាំ ទូលាយ​​ ទាក់ទាញ តូចជាង ខ្លីជាង ស្អាត
ថ្ពាល់ រាប ខូង សាច់ពេញ​​ មានរូបរាងដូចផ្លែប៉ោម
ថ្គាម/ចង្កា មានរាងស្រួច​ ទាក់ទាញ រូបរាងពងក្រពើ
ទងសួត ពក ​ក្រាស់ធំ រាប ​រលោង

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – បន្តឹងស្បែកថ្ងាស

ដើម្បីឱ្យបានទម្រង់មុខដូចមនុស្សស្រី​ ហើយពេលខ្លះវាក៏បានជួយស្តារសភាពថ្ងាសរបស់ឡើងវិញដែរ។ គ្រូពេទ្យវះកាត់របស់អ្នកនឹងធ្វើនីតិវិធីមួយហៅថាការវះកាត់បន្តឹងស្បែកថ្ងាស forehead lift ឬគេស្គាល់ថាជា brow lift ឬ browplasty ។ ចិញ្ចើម​ដើរ​តួនាទី​ក្នុង​ការ​បញ្ចេញ​អារម្មណ៍ និងសភាពចិត្តដែលមានក្នុងខ្លួនទាំងបុរស និង​ស្ត្រី។ ប៉ុន្តែ​មិនមែន​ទាំងអស់​នោះ​ទេ ពួកគេក៏មានតួនាទីរួមចំណែកក្នុងការធ្វើឲ្យឃើញភ្នែកកាន់តែច្បាស់ទាំំង​បុរស ឬ​ស្ត្រី​ផងដែរ។

ចិញ្ចើម​មនុស្ស​ស្រី​ខុស​ពី​ចិញ្ចើមមនុស្សប្រុស​ទាក់ទងនឹងរូបរាង និងកំរាស់។​ វាខ្ពស់ជាង ហើយជាទូទៅកោង។ ខណៈពេលដែលចិញ្ចើមបុរសជាទូទៅគឺត្រង់និងទាបជាង។ ដូច្នេះ​ការ​លើក​ចិញ្ចើម​បាន​ធ្វើឡើង​ដើម្បី​លើក​ចិញ្ចើម​ឱ្យ​ខ្ពស់ កោង ហើយ​ធ្វើឲ្យមុខរបស់អ្នកកាន់តែដូចមនុស្សស្រី។ ដូចគ្នានេះផងដែរ, រូបរាងនៃឆ្អឹងផ្នែកខាងមុខកំណត់ភាពកោង និងកម្ពស់នៃចិញ្ចើម។ នេះ​ជា​មូលហេតុ​ដែល​ពេលខ្លះ​គ្រូពេទ្យ​វះកាត់​អាច​កែសំរួលឆ្អឹង​ខាងមុខ​ឡើងវិញ​ជាមុន​សិន ហើយ​បន្ទាប់មក​ធ្វើការ​លើក​ចិញ្ចើម​នៅពេល​ក្រោយ​។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – បន្តឹងស្បែកមុខ

ប្រសិនបើស្បែករបស់អ្នកនៅតំបន់ថ្ពាល់ចាប់ផ្តើមយារ មុនពេលដែលគ្រោងផ្ទៃមុខរបស់អ្នកក្លាយជាគ្រោងមនុស្សស្រីនោះ អ្នកប្រហែលជាត្រូវការវះកាត់បន្តឹងស្បែកមុខដែលហៅថា Cheek lift ឬ Rhytidoplasty ។ ការកែសំរួលគ្រោងឆ្អឹងផ្ទៃមុខឲ្យមានទំរង់កាន់តែដូចមនុស្សស្រីធ្វើឲ្យទំហំរបស់គ្រោងឆ្អឹងផ្ទៃមុខត្រូវបានកាត់បន្ថយដែលបណ្តាលឲ្យមានស្បែកនិងជាលិកានៅសេសសល់មួយចំនួនធំគ្របដណ្តប់នៅផ្នែកខាងលើ។។

កាលអ្នកនៅវ័យក្មេង​អ្នកមានឱកាសច្រើនដែលជាលិកានឹងបង្កើតឡើងវិញលើគ្រោងឆ្អឹងដែលកែសំរួលដើម្បីការពារសាច់ថ្ពាល់យារធ្លាក់ដែលបង្ហាញឲ្យឃើញផ្ទៃមុខថ្មីដូចមនុស្សស្រីតាមរយៈការកែសំរួលគ្រោងឆ្អឹងផ្ទៃមុខ។ប្រសិនបើអ្នកមានអាយុច្រើនបន្តិចជាលិកាទន់របស់អ្នកអាចនឹងមិនអាចបង្កើតឬសម្របខ្លួនទៅនឹងឆ្អឹងមុខថ្មីបាននោះទេដូចនេះការវះកាត់បន្តឹងស្បែកមុខដើម្បីលើកតំបន់កណ្តាលផ្ទៃមុខដើម្បីឲ្យឃើញនូវទំរង់ឆ្អឹងថ្គាមនិងចង្កាកាន់តែច្បាស់ឡើងព្រមទាំងជួយឲ្យអ្នកផ្ទៃមុខរបស់អ្នកមើលទៅក្មេងជាងវ័យជាច្រើនឆ្នាំផងដែរ។

ដូចនេះ សញ្ញាដែលបង្ហាញពីភាពចំណាស់កាន់តែខ្លាំងវាគឺជាពេលវេលាដែលសមស្របក្នុងវះកាត់បន្តឹងថ្ពាល់ ឬការវះកាត់យកឆ្អឹងចេញកាន់តែច្រើនក្នុងអំឡុងពេល កែសំរួលគ្រោងឆ្អឺងផ្ទៃមុខដើម្បីឲ្យមានទំរង់ដូចមនុស្សស្រីប៉ុណ្ណា នោះលទ្ធផលនៃការស្តារសភាពស្បែកមុខឲ្យកាន់តែក្មេងជាងវ័យវាកាន់តែមានប្រសិទ្ធិភាព។​ ចុងក្រោយបង្អស់ ការវះកាត់នេះតែងតែត្រូវបានគេចាត់ទុកថាជាដំណាក់កាលចុងក្រោយបង្អស់ក្នុងដំណើរការនៃការវះកាត់ទំរង់មុខឲ្យដូចមនុស្សស្រី។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – បន្តឹងស្បែកក

ស្បែកមិនតឹងឬ​យារ​នៅត្រង់​ក​គឺជា​សញ្ញា​ដំបូង​នៃ​ភាព​ចាស់។ យូរៗទៅ ទំនាញផែនដីធ្វើឲ្យជាលិកាត្រង់កមានលក្ខណៈយារមិនតឹង ហើយមានតែការវះកាត់បន្តឹងស្បែកក Neck Lift ប៉ុណ្ណោះដែលនឹងជួយឲ្យវាត្រលប់មកតឹងឡើងវិញបាន។ ក្នុង​ករណី​ជាច្រើន ជា​ធម្មតា​វាត្រូវ​បាន​អនុវត្ត​រួម​ជាមួយ​នឹង​ការ​វះកាត់បន្តឹងស្បែកមុខ​ដោយ​សារ​តែ​វា​បានជួយបំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្រស់​ស្អាត។ ប៉ុន្តែពេលខ្លះការវះកាត់បន្តឹងស្បែកកក៏ត្រូវបានធ្វើតែមួយមុខប៉ុណ្ណោះក៏មានគឺនៅពេលដែលកចាប់ផ្តើមត្រូវបានកត់សំគាល់ថាយារឬមិនតឹង ក្នុងខណៈពេលដែលស្បែកមុខនៅតឹងល្អនៅឡើយ។

លើសពីនេះ​ វាជួយឲ្យស្បែកសម្របខ្លួនទៅនឹងការទទួលបាននូវទំរង់មុខថ្មី និងទំរង់មុខដែលកាត់បន្ថយទំហំគ្រោងឆ្អឹងផ្ទៃមុខក្នុងអំឡុងពេលវះកាត់ទំរង់មុខដូចមនុស្សស្រី។​ វាធ្វើឲ្យស្បែកដែលយារ ឬមិនតឹងដែលបណ្តាលមកពីអាយុកាន់តែច្រើន ឬកត្តាតំណរពូជ ឲ្យត្រលប់មកតឹងឡើងវិញ។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – ការវះកាត់ត្របកភ្នែក

Blepharoplasty ជួនកាលត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃការវះកាត់កែទំរង់មុខដូចមនុស្សស្រី។ ការវះកាត់ត្របកភ្នែកលើ ឬត្របកភ្នែកក្រោមមានលក្ខណៈជាដំណើរស្តារសភាពមុខឲ្យស្អាតឡើងវិញជាងការកែទំរង់មុខដូចមនុស្សស្រីតែម្យ៉ាង  ប៉ុន្តែមុខក្មេងទំនងជាមើលទៅមានលក្ខណៈជាមនុស្សស្រីជាងមុខចាស់។ ការវះកាត់ត្របកភ្នែកលើគឺការកាត់បន្ថយបរិមាណជាលិកានៅពីលើត្របកភ្នែក – ជាទូទៅវាគឺជាការកាត់ស្បែកដែលធ្លាក់ ឬថង់ខ្លាញ់ ឬកាត់ទាំងពីរប្រភេទ។ វាជួយបើកឲ្យត្របកភ្នែកលើបើកស្រឡះ។

ម្យ៉ាងវិញទៀត ការវះកាត់ត្របកភ្នែកក្រោមគឺវាមានភាពល្អឥតខ្ចោះសម្រាប់បុគ្គលដែលមានថង់ខ្លាញ់ក្រោមភ្នែក។ វា​គឺជាការកាត់យក​ស្បែកដែលលើស និង​ខ្លាញ់​ខ្លាញ់ចេញ​។

ការវះកាត់ដាក់ខ្ទង់ច្រមុះ និងវះកាត់កែទម្រង់ច្រមុះ

គោលបំណងនៃការវះកាត់ដាក់ខ្ទង់ច្រមុះគឺដើម្បីកាត់បន្ថយទំហំទាំងមូលនៃច្រមុះ។ ខណៈ​ពេល​ដែលការ​កែ​ទម្រង់​រូបរាង​និង​ទម្រង់​របស់​វា​ដើម្បី​ធ្វើ​ឱ្យ​វា​មើល​ទៅ​កាន់​តែដូចមនុស្ស​ស្រី។ ទម្រង់មុខដែលមើលទៅកាន់តែដូចមនុស្សស្រីអាចធ្វើបានដោយការធ្វើឲ្យច្រមុះតូចជាងមុននិងកែសម្រួលគ្រោងឆ្អឹងក្នុងច្រមុះនិង/ឬការកែតម្រូវទម្រង់និងឆ្អឹងខ្ចីច្រមុះ។

ជាទូទៅ រូបរាង និង​ទំហំ​ច្រមុះ​របស់​បុរស​ជាធម្មតា​មាន​ទំហំ​ធំ​ជាង និង​ជ្រុង​ជាង​បើ​ធៀប​នឹងច្រមុះមនុស្សស្រី។ ខ្ទង់​ច្រមុះ​របស់​បុរស​អាច​ធំ​ជាង ត្រង់ និង​កោង​ជាង ខណៈ​ចុង​ច្រមុះ​របស់​មនុស្សស្រីអាចសើយឡើងលើច្រើនជាងចុងច្រមុះមនុស្សប្រុស។ ប៉ុន្តែបញ្ហាប្រឈមដ៏ធំបំផុតជាមួយនឹងការវះកាត់ដាក់ខ្ទង់ច្រមុះឲ្យមុខដូចមនុស្សស្រីគឺការធ្វើឱ្យប្រាកដថាច្រមុះថ្មីរបស់អ្នកនឹងនៅតែសមជាមួយនឹងគ្រោងផ្ទៃមុខរបស់អ្នកដដែល។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – ការវះកាត់ស្លាបច្រមុះ

ការវះកាត់ស្លាបច្រមុះ គឺ​ជាការវះកាត់​តូចនិងរហ័ស​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ដើម្បី​បង្រួម​រន្ធ​ច្រមុះ។ នីតិវិធី​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ដើម្បី​កាត់​បន្ថយ​កម្រាស់​របស់​ស្លាប​ច្រមុះ។ លើសពីនេះទៀត ជារឿយៗវាត្រូវបានធ្វើរួមគ្នាជាមួយាការវះកាត់ដាក់ខ្ទង់ច្រមុះដើម្បីបង្កើនសោភ័ណភាព ប៉ុន្តែគោលដៅចម្បងគឺធ្វើឱ្យច្រមុះមានទម្រង់ដូចច្រមុះមនុស្សស្រី ព្រមទាំងសមជាមួយគ្រោងផ្ទៃមុខផងដែរ។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – វះកាត់បន្ថែមចុងច្រមុះ

ការធ្វើចុងច្រមុះឲ្យមើលទៅស្អាត ស៊ីមេទ្រីនិងសមទៅនឹងទម្រង់មុខ ដោយមានកំរិតការសើយទៅលើ ទ្រេតព្រមទាំងសមមាត្រទៅនឹងផ្នែកផ្សេងៗនៃច្រមុះចាត់ទុកថាជាបេះដូងសំខាន់ក្នុងការវះកាត់ដាក់ខ្ទង់ច្រមុះដែលទទួលបានជោគជ័យល្អចុងច្រមុះគឺជាចំណុចកណ្តាលដែលទាក់ទាញមុនគេបង្អស់ និងចាំបាច់ត្រូវមានរូបរាងស្អាតសមសួនដែលធ្វើឲ្យច្រមុះទាំងមូលមើលទៅដូចច្រមុះមនុស្សស្រីកាន់តែខ្លាំង និងមានសោភ័ណភាពគួរជាទីចាប់អារម្មណ៍។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី – ការកាត់បន្ថយទំហំឆ្អឹងចិញ្ចើម

ចិញ្ចើម​មាន​និន្នាការ​ស្ថិត​ក្នុង​ចំណោម​ផ្នែក​សំខាន់មួយ​ក្នុង​ការ​បង្ហាញ​ពីលក្ខណៈភេទ។ ដូចដែលបានបង្ហាញក្នុងតារាងខាងលើ មានភាពខុសប្លែកគ្នាយ៉ាងច្បាស់នៃរូបរាងរោមចិញ្ចើមរវាងបុរស និងស្ត្រី។ ឆ្អឹងចិញ្ចើម គឺជាតំបន់ឆ្អឹងដែលគ្របដណ្ដប់ដោយចិញ្ចើមទាំងមូល។ ផ្នែកខាងក្រោមលិបចូលទៅខាងក្នុងបង្កើតបានជារូងភ្នែកជ្រៅ​ ហើយផ្នែកខាងលើភ្ជាប់ជាមួយឆ្អឹងថ្ងាសដោយបង្កើតជាផ្នែកមួយនៃថ្ងាស។

ពេល​មើល​ពី​ចំហៀង ចិញ្ចើម​ជា​ផ្នែក​ដ៏​លេចធ្លោ​បំផុត​នៃ​ថ្ងាស។ ជាទូទៅ រូបរាងរបស់ពួកគេត្រូវបានកំណត់ដោយហ្សែនរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែពេលខ្លះ ការមានរបួស ឬជំងឺទាក់ទងនឹងប្រព័ន្ធអង់ដូគ្រីន អាចបណ្តាលឱ្យខ្ទង់ច្រមុះឡើងក្រាស់បាន ។ ដោយសារខ្ទង់​ចិញ្ចើម​មានលេចធ្លោ​មាន​ទំនោរ​ធ្វើ​ឱ្យ​មើលទៅដូចជា​មនុស្សប្រុស អ្នកប្តូរយ៉េនឌ័រពីប្រុសទៅស្រី ភាគច្រើន​នឹង​គិត​អំពី​ការ​កាត់​បន្ថយទំហំឆ្អឹង​ចិញ្ចើម​ដើម្បី​បំបាត់​ផ្ទៃ​ឆ្អឹង​ដែល​លេច​ចេញ។ នេះ​នឹង​ធ្វើ​ឱ្យ​រាង​ចិញ្ចើម​ស្រទន់ និង​ធ្វើ​ឱ្យ​ថ្ងាស​មើល​ទៅកាន់តែ​ដូចមនុស្សស្រី។

ការវះកាត់កែទម្រង់មុខដូចមនុស្សស្រី– ការបន្ថែមសាច់ថ្ពាល់

ថ្ពាល់​របស់​មនុស្ស​ស្រី​ជា​ធម្មតា​មាន​ភាព​លេច​ធ្លោ​ជាង​និង​មាន​កំណត់​យ៉ាង​ច្បាស់​បើ​ធៀប​នឹង​មនុស្សប្រុស។ លើសពីនេះ ​វានៅគ្របដណ្តប់តំបន់នៅលើផ្ទៃមុខកាន់តែច្រើនបើប្រៀបជាមួយសមាមាត្រនៃផ្ទៃមុខ។ បច្ចុប្បន្ននេះមាន​​វត្ថុសប្បមិត្តិជាច្រើន​ប្រភេទដែលអាចយកមកធ្វើការបង្កើនសាច់ថ្ពាល់បាន។ វត្ថុសប្បនិមិត្តដែលគេប្រើប្រាស់ញឹកញាប់បំផុតគឺផលិតមកពីស៊ីលិកូនរឹងដែលអាចយឺតបានក្នុងការដាក់ស៊ីលិកូនបន្ថែមសាច់ថ្ពាល់ សល្យពេទ្យនឹងបើកមុខរបួសសំរាប់ដាក់ស៊ីលិកូនម្ខាងៗដោយមុខរបួសវះកាត់ស្ថិតនៅតាមបណ្តោយអញ្ចាញផ្នែកខាងលើនិងបង្កើតប្រហោងដើម្បីសូកស៊ីលិកូនចូលទៅផ្នែកខាងក្រោយសាច់ដុំថ្ពាល់ម្ខាងៗ។

ការបន្ថែមសាច់ថ្ពាល់ និងការកាត់បន្ថយសាច់ថ្ពាល់

ថ្ពាល់ដែលធ្វើឲ្យទំរង់មុខដូចមនុស្សស្រីរួមមាន៖

  • ការបន្ថែមសាច់ថ្ពាល់ – ការបន្ថែមសាច់ថ្ពាស់ឲ្យពេញស្អាតជាមួយនឹងការចាក់បំពេញខ្លាញ់ (ខ្លាញ់របស់អ្នកជំងឺខ្លួនឯង) ឬអាចដាក់ស៊ីលិកូននៅលើឆ្អឹងក្រោមស្បែក ដើម្បីបង្កើនភាពពេញលេញនៃថ្ពាល់ និងកាត់បន្ថយថ្ពាល់ផត។
  • ការកាត់បន្ថយថ្ពាល់ – កាត់បន្ថយប្រវែង​ និង ឬ ភាពលេចធ្លោនៃថ្ពាល់។
  • ការពង្រីកថ្ពាល់អាចឱ្យថ្ពាល់មើលទៅពេញ និងលេចធ្លោ ក្នុងពេលតែមួយ កាត់បន្ថយនូវលក្ខណៈសាច់ថ្ពាល់ផតឬមុខស្លេក។ នីតិវិធីនេះធ្វើឱ្យផ្ទៃមុខទន់រលោង បង្កើតភាពទន់ភ្លន់ រលោង និងមើលទៅដូចមនុស្សស្រីជាងមុន។ ការបន្ថែមថ្ពាល់ក៏អាចមានប្រយោជន៍ផងដែរក្នុងការជួយបន្តឹងថ្ពាល់ឲ្យតឹង និងធ្វើឱ្យផ្ទៃមុខស្រស់ថ្លាឡើងវិញ។
  • ការកាត់បន្ថយថ្ពាល់ គឺការកាត់បន្ថយភាពលេចធ្លោនៃថ្ពាល់ ដោយជួយអ្នកជំងឺដែលមានសាច់ថ្ពាល់ពេញ​​ សាច់ថ្ពាល់ច្រើន មានតុល្យភាពនៃផ្ទៃមុខជាងមុន។

ការវះកាត់បន្ថយឆ្អឹងថ្គាម

ជាទូទៅថ្គាមរបស់មនុស្សប្រុសតែងតែមានទំរង់ទូលាយជាងនិងខ្ពស់ជាងថ្គាមមនុស្សស្រីមនុស្សប្រុសតែងតែមានថ្គាមទួលាយនិងក្រាស់ក្នុងខណៈពេលដែលថ្គាមមនុស្សស្រីផ្នែកកណ្តាលនៃឆ្អឹងថ្គាមដែលភាពលេចធ្លោជាងព្រមជាមួយមុំរវាងថ្គាមនិងចង្កាដែលស្រួចជាងរួមទាំងបាតឆ្អឹងដែលរាបផ្តល់ផលឲ្យបណ្តោយឆ្អឹងថ្គាមរបស់មនុស្សប្រុសមានលក្ខណៈជ្រុងដែលឃើញយ៉ាងច្បាស់។

ថ្គាមរបស់មនុស្សស្រីតែងតែមានរាងកោងជាង​ មូលជាង និងស្រួចជាង ទោះបីក្នុងករណីខ្លះថ្គាមអាចមើលទៅមានរាងជ្រុងក៏ដោយ ការវះកាត់បន្ថយមុំឆ្អឹងថ្គាម(Mandible Angle Reduction) ត្រូវបានប្រើដើម្បីកែតំរូវរូបរាងនិងធ្វើឲ្យថ្គាមរបស់មនុស្សប្រុសដែលលេចធ្លោ​មើលទៅស្រទន់និងកាន់តែដូចមនុស្សស្រីជាងមុន។

ខាងក្រោយថ្គាមមនុស្សប្រុសតែងតែត្រូវកែតំរូវឲ្យកោងនិងរាបជាងមុនដើម្បីឲ្យមើលទៅកាន់តែមានទំរង់ដូចមនុស្សស្រីនិងមានការខាត់ផ្នែកខាងក្រោមនៃថ្គាមដើម្បីកាត់បន្ថយភាពទូលាយនៃថ្គាម ធ្វើឲ្យថ្គាមមើលទៅតូចជាងមុន។

ការបន្ថែមសាច់ថ្ពាល់ និងការកាត់បន្ថយសាច់ថ្ពាល់

ការមើលឃើញផ្នែកខាងក្រៅ និងរូបរាងទូទៅនៃចង្កាគឺជាកត្តាសំខាន់នៃការទទួលស្គាល់យេនឌ័រ។ ជាធម្មតា ចង្ការបស់មនុស្សប្រុសមានរាងជ្រុង ទូលាយជាង វែងជាង និងរាងជ្រុងជាមួយនឹងបាតរាប ខណៈដែលចង្ការបស់មនុស្សស្រីច្រើនតែរលោង រាងមូលជាង និងទន់ជាង។

ការកែទម្រង់ចង្កាកាត់បន្ថយរូបរាងនៃចង្កាដែលមានទំហំ ឬលេចធ្លោ ដើម្បីធ្វើឲ្យទំរង់មុខដូចមនុស្សស្រីជាងមុន។ នីតិវិធីនេះត្រូវបានរចនាឡើងដើម្បីផ្តល់តុល្យភាពធម្មជាតិ។ ក៏ដូចជា​រូបរាង​កាន់តែ​មានទំរងើដូចមនុស្សស្រីដោយ​កាត់បន្ថយ និង​កែ​ចង្កា​ឱ្យ​កាន់តែ​តូច រាង​ជ្រុង​តិច ជាមួយនឹង​រូបរាង​កាន់តែ​រលោង និង​កាន់តែមានទំរង់មុខដូចមនុស្សស្រី។

មានអ្នកខ្លះមានចង្កាដែលខ្សោយឬចង្កាដែលចូលទៅផ្នែកខាងក្នុងដែលអាចកែតម្រូវដោយការតចង្កាធ្វើឲ្យចង្កាមើលទៅលេចធ្លោជាងមុននិងជួយកែតម្រូវតុល្យភាពនៃផ្ទៃមុខឲ្យប្រសើរជាងមុន។

ការវះកាត់ខាត់គ្រាប់ពោន

គ្រាប់ពោនគឺជាលក្ខណៈសំគាល់ពិសេសរបស់មនុស្សប្រុសដែលពេញវ័យប្រសិនបើអ្នកមានគ្រាប់ពោនដែលពកចេញមកក្រៅឃើញច្បាស់រហូតធ្វើឲ្យមានអារម្មណ៍ខ្មាស់អៀនរហូតមកអាចធ្វើការវះកាត់ខាត់គ្រាប់ពោនឬកាត់បន្ថយទំហំឆ្អឹងខ្ចីទេរ៉ូអ៊ីត(Thyroid Cartilage Reduction)​ដើម្បីខាត់ផ្នែកដែលពកចេញខាងក្រៅឲ្យរាបតាមតែអាចធ្វើទៅបាននិងមានសុវត្ថិភាពដោយលទ្ធផលគឺធ្វើឲ្យបំពង់កមើលទៅកាន់តែដូចមនុស្សស្រី។

តម្លៃ និងកញ្ចប់ព្យាបាល

Procedure

Hospital Stay

Price (THB)

Facial Feminization (Face) – Forehead Lift + Glabella Correction

1 Night

146,000

Facial Feminization (Face) – Mid-Facelift

2 Nights

165,000

Facial Feminization (Face) – Neck Lift

1 Night

136,000

Facial Feminization (Eyes) – Upper Blepharoplasty

None

33,500

Facial Feminization (Eyes) – Lower Blepharoplasty

None

33,500

Facial Feminization (Nose) – Nose Reshaping

2 Nights

105,000

Facial Feminization (Nose) – Alarplasty

None

30,500

Facial Feminization (Nose) – Tip-plasty

None

45,500

Facial Feminization – Brow Bossing Reduction

1 Night

96,000

Facial Feminization – Cheek Implant

1 Night

81,000

Facial Feminization – Cheek Reduction

2 Nights

165,000

Facial Feminization – Cheek Lipofilling

None

35,500

Facial Feminization – Mandible Angle Reduction (Incision Inside the Mouth)

2 Nights

139,000

Facial Feminization – Chin Implant

None

45,500 – 60,500

Facial Feminization – V Shape Genioplasty

2 Nights

150,000

វេជ្ជបណ្ឌិតឯកទេស

សំនួរដែលពេញនិយម

តើការវះកាត់កែទំរង៊មុខដូចមនុស្សស្រីគឺជាអ្វី?

ការវះកាត់កែទំរង់មុខឲ្យដូចមនុស្សស្រី(FFS)គឺជារូបបែបនៃដំណើរការវះកាត់ទំរង់មុខមនុស្សប្រុសដើម្បីបង្កើតលក្ខណៈឲ្យកាន់តែដូចទំរង់មុខមនុស្សស្រី។​វារួមបញ្ចូលទាំងដំណើរការដូចជា៖ការកែតម្រូវថ្ងាស់​ការដាក់ខ្ទង់ច្រមុះការកែតម្រូវថ្គាមនិងវះកាត់បន្ថយគ្រាប់ពោនជាដើម។

តើនរណាខ្លះដែលអាចទទួលការវះកាត់កែទំរង់មុខដូចមនុស្សស្រី?

បេក្ខភាពសំរាប់ការវះកាត់កែទំរង់មុខឲ្យដូចមនុស្សស្រី FFS​ ជាទូទៅគឺការប្តូរយែនឌ័រពីមនុស្សប្រុសទៅមនុស្សស្រីឬអ្នកដែលស្វែងរកការកែទំរង់មុខឲ្យដូចមនុស្សស្រី។​បេក្ខភាពដែលល្អគឺមានសុខភាពល្អនិងមានការរំពឹងទុក្ខជាក់ស្តែងអំពីលទ្ធផលនៃការវះកាត់។

តើអ្វីទៅគឺជាដំណើរការដែលរួមបញ្ចូលទៅក្នុងការវះកាត់កែទំរង់មុខឲ្យដូចមនុស្សស្រី?

ដំណើរការទូទៅក្នុងការវះកាត់កែទំរង់មុខឲ្យដូចមនុស្សស្រីរួមមានការកែតម្រូវថ្ងាស់ការដាក់ខ្ទង់ច្រមុះការកែតម្រូវថ្គាម ការកាត់បន្ថយទំហំចង្កា ឬតចង្កា ការវះកាត់បន្ថយគ្រាប់ពោន និងកែបបូរមាត់។ដំណើរការជាក់ស្តែងគឺប្រែប្រួលទៅលើលក្ខណៈផ្ទៃមុខនិងឆន្ទះរបស់អ្នកជំងឺ។

តើដំណើរការនៃការជាសះស្បើយមានលក្ខណៈដូចម្តេចបន្ទាប់ពីការវះកាត់?

ដំណើរការនៃការសំរាកព្យាបាលសំរាប់ការវះកាត់កែទំរង់មុខឲ្យដូចមនុស្សស្រីអាចប្រែប្រួលទៅលើដំណើរការនៃការវះកាត់។ជាទូទៅអ្នកជំងឺអាចមានអាការៈហើមជាំមិនស្រួលក្នុងអំឡុងពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយការវះកាត់។វាមានភាពចាំបាច់ណាស់ក្នុងការអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតក្រោយពេលវះកាត់និងមកជួយវេជ្ជបណ្ឌិតតាមការណាត់។

ការលទ្ធផលដែលខ្ញុំអាចរំពឹងទុកពីការវះកាត់មានលក្ខណៈយ៉ាងណាខ្លះ?

លទ្ធផលនៃការវះកាត់អាចប្រែប្រួលទៅតាមសរីរៈនិងដំណើរការនៃការវះកាត់និមួយៗ។ ទោះបីយ៉ាងណាក៏ដោយ មានអ្នកជំងឺភាគច្រើនមានអារម្មណ៍ថាផ្ទៃមុខរបស់ពួកគេមានលក្ខណៈទន់រលោង និងធ្វើឲ្យទំរង់មុខកាន់តែដូចមនុស្សស្រី។​ វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការទទួលបាននូវរំពឹងទុកជាក់លាក់ និងបានពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតទាក់ទងនឹងអ្វីដែលអ្នកចង់បានក្នុងអំឡុងពេលពិគ្រោះយោបល់។