ការវះកាត់ប្តូរភេទពីស្រីទៅប្រុស
ផ្លាស់ប្តូររាងកាយរបស់អ្នកតាមបំណងប្រាថ្នារបស់អ្នក
ផ្លាស់ប្តូរពីស្រីទៅជាប្រុស
តាមសេចក្តីត្រូវការ
ការវះកាត់ប្តូរភេទមានការពេញនិយមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបានការទទួលស្គាល់ពីសង្គមកាន់តែខ្លាំងឡើងផងដែរ។បច្ចុប្បន្ននេះការវះកាត់ប្តូរភេទពីស្រីទៅប្រុសមានការវិវឌ្ឍន៍ជាបន្តបន្ទាប់និងរីកចំរើនជាលំដាប់ លោកអ្នកអាចធ្វើការវះកាត់ប្រកបដោយលទ្ធផលល្អព្រមទាំងបានទទួលអវយវៈបុរសដែលមានលក្ខណៈប្រហាក់ប្រហែលនឹងគោលបំណងដែលលោកអ្នកចង់បានផងដែរ។
គុណសម្បត្តិអ្នកដែលអាចទទួលការវះកាត់ប្តូរភេទ
- ត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងទៅ(ក្នុងករណីអាយុតិចជាង២០ឆ្នាំត្រូវមានការយល់ព្រមឲ្យ មានការវះកាត់ពីសំណាក់អាណាព្យាបាល)។
- ប្រើប្រាស់ជីវិតប្រចាំថ្ងៃជាមនុស្សប្រុសមិនតិចជាងរយៈពេល១ឆ្នាំព្រមទាំងធ្លាប់ទទួលអ័រម៉ូនភេទប្រុស យ៉ាងតិច១ឆ្នាំក្នុងករណីដែលអ្នកជំងឺមានបំណងវះកាត់យកអវយវៈស្រ្តីដែលសំខាន់ចេញដូចជាកាត់ស្បូន ដៃស្បូនជាដើម។
- ទទួលការវាយតម្លៃពីសភាពផ្លូវចិត្តព្រមទាំងលិខិតបញ្ជាក់យល់ព្រមពីវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្តយ៉ាងតិចចំនួន២រូប
- មានសុខភាពរាងកាយរឹងមាំ
ចំណុចដែលត្រូវដឹងមុននឹងទទួលការវះកាត់ប្តូរភេទពីស្រីទៅប្រុស
- ដំណាក់កាលទី១ ការវះកាត់យកកន្សោមសុដន់ចេញរួមគ្នាជាមួយការវះកាត់យកស្បូននិងដៃស្បូនចេញ
- ដំណាក់កាលទី២ ការវះកាត់ភ្ជិតទ្វារមាសរួមគ្នាជាមួយនឹងការតបំពង់បង្ហួរនោម ការបង្កើតបំពង់បង្ហួរនោមនៅដើមដៃដោយប្រើស្បែកត្រង់បរិវេណត្រគាក
- ដំណាក់កាលទី៣ ការវះកាត់បង្កើតអវយវៈភេទដោយប្រើសាច់នៅដើមដៃនិងបង្កើតថង់ពងស្វាសដោយប្រើប្រាស់សាច់ពីក្លែបយោនី
ក្នុងដំណាក់កាលនិមួយៗត្រូវមានគំលាតគ្នាប្រមាណពី៣-៦ខែ អ្នកដែលទទួលការវះកាត់ត្រូវមានពេលដើម្បីត្រៀមខ្លួននិងត្រៀមសាច់ឲ្យជាសះស្បើយមុនពេលទទួលការវះកាត់ក្នុងដំណាក់កាលបន្ទាប់។អ្នកជំងឺអាចជ្រើសរើសបានដោយខ្លួនឯងថាត្រូវការផ្លាស់ប្តូររាងកាយកំរិតណាព្រោះអ្នកដែលទទួលការវះកាត់ម្នាក់ៗមានតំរូវការក្នុងការផ្លាស់ប្តូរជាមនុស្សប្រុសមិនដូចគ្នាទេ ពីព្រោះអ្នកខ្លះអាចត្រូវការផ្លាស់ប្តូរតែផ្នែកមួយចំនួនក៏ពេញចិត្តហើយ ប៉ុន្តែអ្នកខ្លះត្រូវការផ្លាស់ប្តូរគ្រប់អវយវៈរហូតដល់ក្លាយជាមនុស្សប្រុសពេញលេញគ្រប់លក្ខណៈ។
ការថែទាំក្រោយការវះកាត់ប្តូរភេទ
- ក្រោយការវះកាត់វេជ្ជបណ្ឌិតណែនាំអ្នកជំងឺឲ្យទទួលទានអាហារទន់ៗលើកលែងតែក្នុងករណីខ្លះវេជ្ជបណ្ឌិតអាចមិនអនុញ្ញាតិឲ្យទទួលទានអាហារឬទឹកបានទេក្នុងថ្ងៃដំបូងរហូតដល់ប្រាកដថាវាមិនមានភាពខុសប្រក្រតីក្រោយការវះកាត់
- ទទួលទានថ្នាំនិងអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងម៉ត់ចត់
- ប្រសិនបើមានភាពខុសប្រក្រតីអ្វីមួយកើតឡើងណែនាំឲ្យមកជួបវេជ្ជបណ្ឌិតជាបន្ទាន់
- ក្រោយការវះកាត់ប្តូរភេទរួចហើយអ្នកជំងឺត្រូវបានតំរូវឲ្យទទួលអ័រម៉ូនភេទប្រុសរហូតអស់មួយជីវិតដើម្បីការពារអាការៈខ្វះអ័រម៉ូននិងដើម្បីការពារឆ្អឹងពុក
តម្លៃព្យាបាល
តំណាក់កាលនៃការវះកាត់
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ
តម្លៃ: ១០១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ស្នាមរបួសអក្សរ “T” )
តម្លៃ: ១១១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ករណីទម្ងន់លើសពី៧០គីឡូក្រាម)
តម្លៃបូកបន្ថែម: ២៥.៥០០ បាត
ដំណាក់កាលទី១ – រំកិលក្បាលសុដន់ (Nipple Graft)
តម្លៃ: ២២.៥០០ បាត
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ស្នាមរបួសអក្សរ “I” )
តម្លៃ: ១១១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – ការវះកាត់ដៃស្បូននិងស្បួនចេញដោយវះនៅត្រង់ពោះ (TAHBSO)
តម្លៃ: ១១១.០០០ បាត | សម្រាក៤យប់
ដំណាក់កាលទី១ – ការវះកាត់ដៃស្បូននិងស្បួនចេញដោយកាមេរ៉ារួចយកចេញតាមទ្វាមាស (LAVH)
តម្លៃ: ១៣១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – Natural Orifice Trans Endoscopic Surgery Hysterectomy
តម្លៃ: ១៣១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី២ – រៀបចំបំពង់បង្ហួរនោមព្រមទាំងដេរភ្ជិតស្បូន (ករណីវះដោយមិនប្រើកាមេរ៉ា)
តម្លៃ: ១៥១.០០០ បាត | សម្រាក៧យប់
ដំណាក់កាលទី២ – រៀបចំបំពង់បង្ហួរនោមព្រមទាំងដេរភ្ជិតទស្បូន (ករណីវះដោយប្រើកាមេរ៉ា)
តម្លៃ: ១៨១.០០០ បាត | សម្រាក៧យប់
ដំណាក់កាលទី២ – ត្រៀមសាច់ដៃដើម្បីធ្វើបង្ហួរនោម (បំពង់ទឹកនោម)
តម្លៃ: ៧៥.០០០ បាត | សម្រាក១យប់
ដំណាក់កាលទី៣ – បង្កើតអវយវៈភេទប្រុស
តម្លៃ: ៣៣១.០០០ បាត | សម្រាក១៤យប់
ដំណាក់កាលទី៣ – រចនាក្បាលអវយវៈភេទប្រុស
តម្លៃ: ៨១.០០០ បាត | សម្រាក៣យប់
ដំណាក់កាលទី៤ – ដាក់ស៊ីលិកូនក្នុងអវយវៈភេទប្រុស (មិនរួមបញ្ចូលថ្លៃឧបករណ៍)
តម្លៃ: ៩៧.០០០ បាត | សម្រាក៥យប់
ដំណាក់កាលទី៤ – ដាក់ស៊ីលិកូនក្នុងពងស្វាស (មិនរួមបញ្ចូលថ្លៃឧបករណ៍)
តម្លៃ: ៩៦.០០០ បាត | សម្រាក៣យប់
វេជ្ជបណ្ឌិតឯកទេស
