Cosmetic Services

ការបូមខ្លាញ់ដោយ​ VASER

តើការបូមខ្លាញ់គឺជាអ្វី?

បច្ចេកវិទ្យាវេសឺរ (VASER ) គឺជាបច្ចេកវិទ្យាថ្មីក្នុងការកំចាត់ខ្លាញ់ដែលមានសុវត្ថិភាពខ្ពស់ ដែលបូមខ្លាញ់ដែលមិនត្រូវការចេញ ដើម្បីអោយរូបរាងកាន់តែមើលទៅរសមរូបសមរាង ដោយការបញ្ចេញថាមពលអ៊ុលត្រាសោន (Ultrasound) ទៅរំលាយជាលិកាខ្លាញ់នៅក្នុងស្រទាប់ខ្លាញ់ ធ្វើអោយដុំខ្លាញ់មានសភាពរាវ ដែលអាចបូមចេញមកយ៉ាងងាយស្រួលដោយមិនធ្វើអោយប៉ះពាល់ដល់សរសៃឈាមនិងកោសិកាប្រព័ន្ធប្រសាទនៅជុំវិញបរិវេណនោះ ព្រមទាំងមិនសូវមានស្នាមជាំ និងហើមខ្លាំង មុខរបួសឆាប់ជាសះស្បើយ និង រាងកាយត្រឡប់មកប្រក្រតីបានលឿន។

ហេតុអ្វីបានជានិយមបូមខ្លាញ់ដោយ VASER

ការបូមខ្លាញ់ដោយ VASER សមស្របសម្រាប់នរណាខ្លះ

  • VASER សមស្របសម្រាប់លោកអ្នកដែលមានបញ្ហាខ្លាញ់ដែលពិបាកកំចាត់បំផុតដែលមិនអាចធ្វើលំហាត់ប្រាណអោយស្រកបាន ឬមិនព្រមស្រក ជាពិសេលត្រង់តំបន់ក្បាលពោះ  ត្រគាក គល់ភ្លៅ និងអាចប្រើប្រាស់ស្ទើរតែគ្រប់តំបន់នៃរាងកាយ មិនថានៅត្រង់បរិវេណក្រោមចង្កា កំពកខ្លាញ់ដើមក ដើមដៃ ខ្នង ចង្កេះ  ឬសូម្បីតែជង្គង់របស់លោកអ្នកដែលអាចមានដុំខ្លាញ់កំពកក៏អាចធ្វើការបូមចេញមកបានដែរ។
  • VASER ជាវិធីសាស្រ្តដែលកំចាត់ខ្លាញ់សម្រាប់លោកអ្នកដែលកំពុងស្វែងរកវិធីសាស្រ្តដែលសុវិត្ថិភាព ឆាប់រហ័ស ការឈឺចាប់តិចតួច ឃើញលទ្ធផលច្បាល់ក្នុងពេលតែម្តង។
  • VASER បានឆ្លងកាត់ការទទួលរ៉ាប់រងពីអង្គការចំណីអាហារ និង ថ្នាំពេទ្យពីសហរដ្ឋអាមេរិក(US FDA) និង ប្រទេសថៃ  (อย.)ចំពោះប្រសិទ្ធិភាព និងសុវត្ថិភាព VASER នាពេលបច្ចុប្បន្នត្រូវបានវិវត្តឡើងដើម្បីដោះស្រាយចំពោះបញ្ហារឿងភាពក្តៅនៅបរិវេណកោសិកាសាច់និងស្បែក ដែលវាអាចរលាកនៅក្នុងករណីដែលត្រូវរងកំដៅនៅបរិវេណខាងចុងឧបកណ៏រយះពេលយូរ ការវិវត្តនេះវាជួយកាត់បន្ថយថាមពលកំដៅដែលកើតឡើងដោយការបញ្ចេញអ៊ុលត្រាសោន ថយចុះប្រហែល ៥០%

ការត្រៀមខ្លួនមុនបូមខ្លាញ់ដោយ VASER

    • ជម្រាបប្រវត្តិសុខភាពទៅកាន់វេជ្ជបណ្ឌិត ដូចជា ជំងឺប្រចាំកាយ សម្រាប់អ្នកដែលមានជំងឺបេះដូង ក៏អាចធ្វើការបូមខ្លាញ់បានដែរ ដោយវេជ្ជបណ្ឌិតនឹងពិចារណាបូមក្នុងបរិមាណដែលសមល្មម មិនច្រើនលើសកំរិត ដើម្បីការពារប្រព័ន្ធលំហូរសរសៃឈាមក្នុងរាងកាយ
    • ផ្អាកទទួលទានថ្នាំគ្រប់ប្រភេទដែលនាំអោយងាយកកឈាម រួមមានក្រុមថ្នាំ អាស្ពីរីន ថ្នាំសម្រួលសាច់ដុំ ឬ វីតាមីនបំប៉ន់ផ្សេងៗ
    • សម្រាប់សុភាពនារី គួរតែជៀសវាងអំឡុងពេលមានរដូវ
    • ផ្អាកការជក់បារីយ៉ាងតិច ១-២ សប្តាហ៍មុនការវះកាត់
    • មិនអនុញ្ញាតអោយទទួលទានចំណីអាហារ ឬទឹក យ៉ាងតិច ៦ម៉ោង ដោយព្រោះទាមទារប្រើប្រាស់ថ្នាំសណ្តំ

ដំណាក់កាលនៃការបូមខ្លាញ់ដោយ Vaser

    • សម្រាប់ដំណាក់កាលបូមខ្លាញ់ដោយ Vaser បរិវេណដែលត្រូវរំលាយខ្លាញ់នឹងត្រូវបញ្ចូលដោយទឹកសារ៉ូមប្រៃប្រភេទពិសេស និងថ្នាំស្ពឹកជួយមិនអោយឈឺចាប់ កាត់បន្ថយស្នាមជាំ និងការបាត់បង់ឈាម បន្ទាប់មកវេជ្ជបណ្ឌិតវះកាត់នឹងប្រើឧបករណ៌ Vaser ដែលមានក្បាលទំហំតូចប្រហែល ២-៣ មិលីម៉ែត្រ ស៊កចូលទៅក្នុង ឆ្លងកាត់ស្រទាប់ស្បែក ដើម្បីអោយក្បាលឧបករណ៌ Vaser ទៅដល់ចំណុចដុំខ្លាញ់ដែលត្រូវការរំលាយ
    • ឧបករណ៌ Vaser បញ្ចេញរលកហ្វ្រេកង់រំញោចខ្ពស់ចូលទៅក្រោមស្រទាប់ស្បែក ធ្វើអោយដុំខ្លាញ់រលាយបែកចេញពីគ្នាប្រែទៅជាមានសភាពរាវ មួយវិញទៀតការបញ្ជេញជារលកៗនេះមិនប៉ះពល់ដល់ស្រទាប់កោសិកាដ៏ទៃ ដូចជា សរសៃឈាម សរសៃប្រសាទ
    • នៅពេលដុំខ្លាញ់រំលាយក្លាយជាខ្លាញ់រាវហើយនោះទើបងាយស្រួលក្នុងការបូមយកចេញពីរាងកាយដោយប្រើប្រាស់បច្ចេកវិទ្យា Vaser ដែលវាត្រូវបានង្កើតឡើងមកយ៉ាងពិសេសនេះ
    • ក្នុងរយៈពេលដែលសម្រាកព្យាបាល ស្បែកនឹងចាប់ផ្តើមត្រឡប់ជាសភាពធម្មតាបន្តិចម្តងៗធ្វើអោយស្បែកដែលឆ្លងកាត់ការធ្វើវេសឺររួចរាល់មានសភាពរាបស្មើ

ក្រោយការព្យាបាលគួរថែទាំយ៉ាងដូចម្តេច

ក្រោយការព្យាបាល វេជ្ជបណ្ឌិតនឹងណែនាំអោយប្រើប្រាស់ក្រណាត់រុំបរិវេណដែលបានបូមខ្លាញ់ ដើម្បីជួយបន្ថយការហើម បណ្តឹងសាច់ដុំ ធ្វើអោយមុខរបួសឆាប់ជាសះ និងឃើញរាងឆាប់រហ័ស បន្ទាប់ពីបូមខ្លាញ់មិនត្រូវធ្វើលំហាត់ប្រាណរយៈពេល ១ ខែ ដើម្បីជួយអោយស្បែកនិងសាច់ដុំនៃបរិវេណដែលបានបូមខ្លាញ់យកចេញនោះរឹងមាំឡើងវិញ និងរូបរាងកាន់តែស្វែលថែមទៀត។

លទ្ធផលក្រោយការបូមខ្លាញ់

ជាទូទៅក្រោយការបូមខ្លាញ់រួចរាល់អាចនឹងមានស្នាមជាំបន្តិចបន្តួច វេជ្ជបណ្ឌិតនឹងណែនាំអោយប្រើក្រណាត់យឺតរុំបរិវេណដែលបានបូមខ្លាញ់ ដើម្បីជួយបន្ថយការហើម បណ្តឹងសាច់ដុំ ធ្វើអោយមុខរបួសឆាប់ជាសះ និងឃើញរាងឆាប់រហ័ស។ ការបូមខ្លាញ់ដោយ VASER ប្រើប្រាស់រយៈពេលសម្រាកព្យាបាលតិចជាងការបូមខ្លាញ់បែបធម្មតា ក្រោយការបូមខ្លាញ់ដោយ VASER ប្រហែល ៣ សប្តាហ៍នឹងចាប់ផ្តើមឃើញការប្រែប្រួលរូបរាង ហើយនឹងឃើញលទ្ធផលច្បាស់ក្រោយធ្វើប្រហែលជា ៣-៦ខែ។  ក្រោយធ្វើការបូមខ្លាញ់មិនត្រូវធ្វើលំហាត់ប្រាណរយៈពេល ១ខែ បន្ទាប់មកគួរធ្វើលំហាត់ប្រាណដើម្បីជួយអោយស្បែក និងសាច់ដុំនៃបរិវេណដែលបានបូមខ្លាញ់ចេញនោះរឹងមាំឡើងវិញ និងរូបរាងកាន់តែស្វែល ប៉ុន្តែសម្រាប់ស្បែករបស់បុគ្គលដែលមានអាយុច្រើនអាចនឹងមានសភាពយារធ្លាក់ច្រើនជាងបុគ្គលដែលស្ថិតនៅវ័យក្មេង ដូច្នេះហើយការបូមខ្លាញ់សម្រាប់បុគ្គលដែលមានអាយុតិចនឹងផ្តល់ផលល្អប្រសើរជាង។

ការព្យាបាលដែលធ្វើឡើងជាមួយគ្នាបាន

ដូចដែលបានជម្រាបជូនពីខាងលើ ក្នុងករណីខ្លះអាចនឹងមានបញ្ហាដែលស្បែកមិនរាបតឹងស្មើ តែកុំបារម្ភព្រោះសម័យបច្ចុប្បន្នមានបច្ចេកវិទ្យាបណ្តឹងរូបរាង ដែលអាចជួយអោយស្បែកត្រឡប់មករាបតឹងស្មើវិញបាន នោះគឺ ជេផ្លាស្មា  ឬចំពោះបុគ្គលដែលមានខ្លាញ់ច្រើនក៏អាចធ្វើការបូម/វះកាត់បានដែរ។

ហេតុអ្វីបានជាត្រូវបូមខ្លាញ់ដោយ VASER នៅមន្ទីរពេទ្យយ៉ាន់ហ៊ី

ភាពស្ទាត់ជំនាញ ភាពមានទំនុកចិត្តចំពោះក្រុមវេជ្ជបណ្ឌិត ការធ្វើការវះកាត់កែសម្ភស្សគ្រប់ប្រភេទនោះ គឺទាមទារភាពស្ទាត់ជំនាញពីវេជ្ជបណ្ឌិតវះកាត់ដើម្បីផ្តល់ផលក្នុងវះកាត់ប្រកបដោយសុវត្ថិភាពជូនអ្នកជំងឺ ទាំងក្នុងរយះពេលខ្លីនិងរយះពេលវែង ព្រមទាំងតម្លៃសមរម្យ  លទ្ធផលចេញមកត្រូវតែស្អាតដូចធម្មជាតិ។  មុនសម្រេចចិត្តក្នុងការធ្វើការវះកាត់គ្រប់ប្រភេទអ្នកជំងឺគួរតែស្វែងរកប្រមូលទិន្ន័យអោយបានល្អិតល្អន់ សំខាន់គឺត្រូវជ្រើសរើសធ្វើការវះកាត់ជាមួយវេជ្ជបណ្ឌិតស្ទាត់ជំនាញ ដើម្បីលទ្ធផលការព្យាបាលជាទីពេញចិត្តនិងសុវត្ថិភាព ដោយព្រោះហេតុផលទាំងនេះទើបធ្វើអោយបុគ្គលមួយចំនួយសម្រេចចិត្តមកទទួលការវះកាត់នៅមន្ទីរពេទ្យយ៉ាន់ហ៊ី។

មន្ទីរពេទ្យយ៉ាន់ហ៊ីជាមន្ទីរពេទ្យដែលមានគុណភាព​មានក្រុមវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រជាវេជ្ជបណ្ឌិតឯកទេសក្នុងផ្នែកវះកាត់កែសម្ភស្សពីក្រសួងសុខភិបាល  ជាសមាជិកសមាគមន៌វេជ្ជបណ្ឌិតវះកាត់កែសម្ភស្សនៃប្រទេសថៃ និងមានបទពិសោធន៌វះកាត់មិនតិចជាង ៥០០០ ករណី ព្រមទាំងមានឧបករណ៌ទាន់សម័យគ្រប់ប្រភេទ និងទទួលស្គាល់ដោយស្តង់ដាលំដាប់ពិភពលោក JCI។

តម្លៃ និងកញ្ចប់

Procedure

Hospital Stay

Price (THB)

Tumescent Liposuction

Tumescent Technique (per site)

1 Night

50,000

Thighs (outer/inner)

1 Night

60,000

Vaser Liposuction

Both Arms

1 Night

66,000

Both Armpits

1 Night

66,000

Upper Abdomen

1 Night

66,000

Lower Abdomen

66,000

Hip & Waist (per side)

66,000

Back (both sides)

66,000

Outer Thighs

74,000

Inner Thighs

1 Night

74,000

Lower Legs (both legs) - calves

1 Night

74,000

** An area with very large amounts of fat may be charged as two sites

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

វេជ្ជបណ្ឌិតឯកទេស

Frequently Asked Questions

Will I be asleep during surgery?

Yes, you will be under general anesthesia during the procedure.

Will liposuction on my tummy make it perfectly flat?

Liposuction removes excess fat under the skin, but it will not eliminate fat inside the abdominal cavity. Therefore, if you are overweight, you can expect a slimmer belly, but it may not be completely flat.

How long do I need to stay in Bangkok?

Your surgeon will recommend staying near Bangkok for 7-10 days for post-surgical follow-up.

Is the result permanent after liposuction surgery?

Maintaining a healthy diet and regular exercise routine can help maintain the results of your liposuction. However, significant weight fluctuations or pregnancy can impact the outcome of the surgery.

What can I expect in terms of scarring?

Following liposuction, you may notice a small scar at the site where the liposuction tube was inserted.

Can liposuction eliminate cellulite?

Liposuction is not effective for treating skin surface irregularities like cellulite.

What is the recovery period like?

You can expect swelling and bruising, which typically resolve within about 2 weeks. The level of post-surgical soreness can vary based on the number of areas treated. It’s important to limit physical activity for about 4 weeks. Full wound maturation usually occurs over 6-12 months.

What are the potential risks?

Possible risks of surgery include bleeding, adverse reactions to anesthesia, infection, delayed healing, fat necrosis, nerve damage, skin contour irregularities, sagging skin, keloids at the insertion sites of the liposuction tube, and the need for revision surgery.

How should I prepare for liposuction surgery?

To minimize complications and reduce risk factors, it is important to refrain from smoking, consuming alcoholic beverages, and taking hormonal pills, herbal supplements, and medications (unless approved by your doctor) for at least two weeks before your scheduled surgery. Individuals with medical conditions require surgical clearance from their healthcare provider. Engaging in muscle-toning exercises and maintaining a proper diet prior to liposuction can contribute to better surgical outcomes.