សេវាកម្មកែសម្ផស្ស
ការវះកាត់ដាក់ខ្ទង់ច្រមុះ
ការវះកាត់ដាក់ខ្ទង់ច្រមុះដែលជាផ្នែកមួយនៃនីតិវិធីវះកាត់ Rhinoplasty អាចកែបញ្ហាច្រមុះមិនស្រួច បង្កើនតុល្យភាព និងភាពសុខដុមនៃទម្រង់មុខរបស់អ្នក។ មគ្គុទ្ទេសក៍ដ៏ទូលំទូលាយរបស់យើងផ្តល់នូវការយល់ដឹងលម្អិត ណែនាំអ្នកពីការពិគ្រោះយោបល់ដំបូងរហូតដល់ការថែទាំក្រោយពេលវះកាត់ ធានាថាអ្នកនឹងទទួលបានលទ្ធផលដែលអ្នកចង់បាន។
អ្វីទៅជាការវះកាត់ដាក់ខ្ទង់ច្រមុះ?
ការវះកាត់ដាក់ខ្ទង់ច្រមុះ ឬហៅថា Augmentation Rhinoplasty គឺជាវិធីកែសម្ផស្សឈានមុខគេ ក្នុងគោលបំណងសម្រេចបាននូវទម្រង់ផ្ទៃមុខដ៏ស្រស់ស្អាតនិងមានតុល្យភាព។
ច្រមុះគឺជាចំនុចសំខាន់របស់ផ្ទៃមុខ ហើយសូម្បីតែការកែប្រែបន្តិចបន្តួច អាចពង្រឹងបុគ្គលិកលក្ខណៈបានយ៉ាងល្អ។ ជាផ្នែកដែលគួរឱ្យកត់សម្គាល់បំផុតរបស់ផ្ទៃមុខ ច្រមុះដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពនៃផ្ទៃមុខខាងលើ និងខាងក្រោម។ ច្រមុះដែលមានសមាមាត្រល្អអាចបំពេញបន្ថែមភ្នែក និងមាត់ ជាជាងទៅដណ្តើមភាពលេចធ្លោពីភ្នែក និងមាត់។
ដំណើរការនៃការរវះកាត់ដាក់ខ្ទង់ច្រមុះ
ដំណើរការនៃការវះកាត់ដាក់ខ្ទង់ច្រមុះមានច្រើនដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១៖ ការប្រើថ្នាំសណ្តំ
អ្នកនឹងត្រូវបានចាក់ថ្នាំសណ្តំ ដើម្បីធានាភាពងាយស្រួលរបស់អ្នកអំឡុងពេលវះកាត់។
ដំណាក់កាលទី២៖ ការវះកាត់ – វិធីសាស្រ្តបែបបើក នឹង វិធីសាស្រ្តបែបបិទ
វិធីសាស្រ្តក្នុងការវះកាត់ដាក់ខ្ទង់ច្រមុះមានពីរប្រភេទគឺ បែបបើក និងបែបបិទ។

ការវះកាត់ដាក់ខ្ទង់ច្រមុះដោយវិធីបិទ ឬហៅថា Endonasal rhinoplasty ត្រូវបានធ្វើឡើងតាមរយៈស្នាមវះកាត់នៅខាងក្នុងរន្ធច្រមុះ ដែលមិនបណ្តាលឱ្យមានស្លាកស្នាមនៅខាងក្រៅនោះឡើយ។ ក្នុងអំឡុងពេលការវះកាត់ដាក់ខ្ទង់ច្រមុះ ស្បែកត្រូវបានបំបែកចេញពីឆ្អឹងខ្ចី និងឆ្អឹងដែលនៅខាងក្រោមបន្ទាប់មកធ្វើការដាក់ខ្ទង់ច្រមុះសុីលីកូន។
ការវះកាត់ដាក់ខ្ទង់ច្រមុះដោយវិធីបើក ឬ ការវះកាត់កែច្រមុះខាងក្រៅ ពាក់ព័ន្ធនឹងការវះកាត់ដែលធ្វើឡើងនៅ columella ដែលជាបន្ទះនៃជាលិកាបំបែករន្ធច្រមុះ។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់លើកស្បែកដែលគ្របដណ្ដប់ឆ្អឹងច្រមុះ និងឆ្អឹងខ្ចីបានយ៉ាងងាយ និងធ្វើអោយងាយស្រួលក្នុងដាក់សុីលីកូនផងដែរ។
ដំណាក់កាលទី៣៖ ការដាក់វត្ថុដែលត្រូវប្រើក្នុងការវះកាត់លើខ្ទង់ច្រមុះ
មុនពេលវះកាត់ដាក់ខ្ទង់ច្រមុះ អ្នកត្រូវសម្រេចចិត្តជ្រើសរើសប្រភេទវត្ថុដែលត្រូវយកមកប្រើក្នុងការវះកាត់។ វត្ថុដែលត្រូវយកមកប្រើក្នុងការវះកាត់មានដូចជាពពួកស៊ីលិកូនសំយោគ (ដូចជា Silicone, Gore-Tex ឬ Medpor) ឬជាលិការបស់អ្នកជំងឺផ្ទាល់ (ដូចជាឆ្អឹងជំនីខ្ចី)។
![]()
ការវះកាត់ដោយប្រើឆ្អឹងជំនីខ្ចីត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ការកែបញ្ហាច្រមុះមិនស្រួច។
ហេតុអ្វីត្រូវប្រើឆ្អឹងជំនី?
- ជាលិកាដែលយកចេញពីរាងកាយរបស់អ្នក គឺត្រូវគ្នាបំផុតជាមួយនឹងរាងកាយរបស់អ្នក។
- ផ្តល់នូវកំរិតអតិបរមាសម្រាប់ការវះកាត់ដាក់ខ្ទង់ច្រមុះ
- បង្កើនកម្ពស់ និងប្រវែងចុងច្រមុះជាអតិបរមា ប្រសិនបើត្រូវការការវះកាត់បន្ថែមចុងច្រមុះ។
- មានផលវិបាកបន្តិចបន្តួច ដូចជា ការឆ្លងមេរោគ និងការហូរឈាមចេញ។
ដំណាក់កាលទី៤៖ ការដេរបិទស្នាមវះកាត់
នៅពេលដែលដាក់វត្ថុដែលត្រូវប្រើក្នុងការវះកាត់(Implant)បញ្ចូលទៅក្នុងច្រមុះត្រង់ចំណុចដែលត្រឹមត្រូវហើយ សល្យពេទ្យនឹងធ្វើការរៀបស្បែកច្រមុះ និងជាលិកាឡើងវិញ រួចធ្វើការដេរបិទមុខរបួសជាការស្រេច។
ការវះកាត់បន្ថែមក្រៅពីការវះកាត់ដាក់ខ្ទង់ច្រមុះ
ការវះកាត់ស្លាបច្រមុះ៖
ក្នុងអំឡុងពេលនៃការវៈកាត់កែស្លាបច្រមុះ គ្រូពេទ្យវះកាត់យកស្បែកមួយចំនួនតូចចេញ ដើម្បីពិនិត្យមើលអោយសំនិងច្រមុះ បង្កើតសមាមាត្រល្អប្រសើររវាងរន្ធច្រមុះ និងចុងច្រមុះ។
ការវះកាត់បន្ថែមចុងច្រមុះ៖
ច្រមុះដែលមិនសូវស្រួច តែងតែធ្វើអោយទម្រង់មុនរាប។ ការវះកាត់ចុងច្រមុះកែបញ្ហាដោយបង្កើនភាពស្រួចនៃចុងច្រមុះ។
មុនពេលវះកាត់ដាក់ខ្ទង់ច្រមុះ
ការរៀបចំសម្រាប់ការវះកាត់រួមមាន៖
- ឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍ដើម្បីធានាថាបញ្ហាសុខភាពរបស់ជំងឺគ្មានបញ្ហាមុនពេលវះកាត់
- រងចាំប្រាំមួយខែសម្រាប់ក្នុងករណីមានការឆ្លងមេរោគពីមុន។
- ឈប់ជក់បារី ថ្នាំអាស្ពីរីន ថ្នាំប្រឆាំងនឹងការរលាក និងថ្នាំគ្រាប់រុក្ខជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើងនៃការហូរឈាម។
- ឆ្លងកាត់ការវាយតម្លៃនៃភាពអាចបត់បែនបាននៃជាលិកា។
ហានិភ័យនៃការវះកាត់ដាក់ខ្ទង់ច្រមុះ
ស្រដៀងគ្នាទៅនឹងការវះកាត់ធំគ្រប់ប្រភេទ ការវះកាត់កែច្រមុះមានហានិភ័យដូចជាការហូរឈាម ការឆ្លងមេរោគ និងប្រតិកម្មជាមួយថ្នាំសណ្តំឬសន្លប់។ ហានិភ័យដែលអាចកើតមានបន្ថែមទាក់ទងនឹងការ វះកាត់កែច្រមុះនេះរួមមាន៖
- ពិបាកដកដង្ហើម
- ឈាមច្រមុះ
- ស្ពឹកជុំវិញច្រមុះ
- ឱកាសតិចតួចនៃភាពមិនស្មើគ្នានៃច្រមុះ
- ការឈឺចាប់យូរ ហើម ឬប្រែពណ៌
- ស្លាកស្នាម
វាមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាអំពីហានិភ័យទាំងនេះជាមួយគ្រូពេទ្យវះកាត់របស់អ្នក ដើម្បីយល់ពីការប្រឈមផ្សេងៗដែលអាចកើតឡើង។
ការថែទាំក្រោយការវះកាត់
ការណែនាំអំពីការថែទាំក្រោយការវះកាត់អាចប្រែប្រួលអាស្រ័យលើគ្រូពេទ្យវះកាត់ ឬតម្រូវការរបស់អ្នកជំងឺ។ ទោះយ៉ាងណាក៏ដោយ គោលការណ៍ណែនាំទូទៅរួមមាន៖
- បន្តសកម្មភាពធម្មតាវិញនៅថ្ងៃបន្ទាប់ក្រោយការវះកាត់។
- គេងដោយដាក់ក្បាលលើខ្នើយចំនួន 2 ដើម្បីកាត់បន្ថយការហើម។
- អនុវត្តការស្អំត្រជាក់ទៅលើតំបន់វះកាត់នោះរយៈពេល 48 ម៉ោង (ជាធម្មតាការហើមនឹងថយចុះក្នុងរយៈពេល 48-72 ម៉ោង)។
- ព្យាយាមមើលថែឧបករណ៍ទ្រច្រមុះ ដែលពាក់នៅលើច្រមុះឱ្យស្ងួតតាមដែលអាចធ្វើទៅបាន; ទាំងនេះនឹងត្រូវបានយកចេញ 5-7 ថ្ងៃបន្ទាប់ពីការវះកាត់នៅគ្លីនិករបស់វេជ្ជបណ្ឌិត។
- ជៀសវាងការញើសសំបោរខ្លាំងក្នុងរយៈពេល 5-10 ថ្ងៃដំបូង។
- ជៀសវាងការលើករបស់ធ្ងន់សម្រាប់រយៈពេល 10 ថ្ងៃដំបូង។
- ជៀសវាងការធ្វើលំហាត់ប្រាណបែប aerobic ឬទាក់ទងកីឡារយៈពេល 4-6 សប្តាហ៍ក្រោយការវះកាត់។
- តាមដានជាមួយវេជ្ជបណ្ឌិត; ការកាត់ជេសចេញជាធម្មតាត្រូវបានកំណត់ពេល 7 ថ្ងៃបន្ទាប់ពីការវះកាត់។
PRICE AND PACKAGES
Procedure | Hospital Stay | Price (THB) |
Augmentation Rhinoplasty (Nose Implant - Standard) | None | 30,000 |
Augmentation Rhinoplasty (Nose Implant - USA) | None | 40,000 |
Augmentation Rhinoplasty (Nose Implant - Korea) | None | 50,000 |
Augmentation Rhinoplasty (Rib Graft) | 1 Night | 220,000 |
Nose Tip Augmentation (with Osteopore) | None | 65,000 |
Rhinoplasty Open Technique Combo 1 (Silicone + Ear Cartilage) | None | 105,000 |
Rhinoplasty Open Technique Combo 2 (Silicone + Ear Cartilage + PCL) | None | 150,000 |
Rhinoplasty Open Technique Combo 3 (Goretex + Ear Cartilage) | None | 120,000 |
Rhinoplasty Open Technique Combo 4 (Goretex + Ear Cartilage + PCL) | None | 202,500 |
Nose Tip Reconstruction with Rib Cartillage | 1 Night | 220,000 |
Nose Bridge Implant with Rib Cartillage | None | 100,000 |
Rhinoplasty (Goretex) | None | 70,000 |
Rhinoplasty (with Open Technique) material not include | None | 30,000 |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
វេជ្ជបណ្ឌិតឯកទេស
សំណួរដែលពេញនិយម
តើខ្ញុំនឹងគេងលក់ពេលវះកាត់កែច្រមុះដែរឬទេ?
ការប្រើថ្នាំសណ្តំដែលធ្វើឲ្យអ្នកគេងលក់នឹងត្រូវបានប្រើដើម្បីបំបាត់ការឈឺចាប់ និង កាត់បន្ថយទុកកង្វល់ គ្រូពេទ្យប្រើថ្នាំសន្លប់ក្នុងកំរិតមួយដែលមិនធ្វើអោយអ្នកជំងឺគេងលក់ស្កប់ស្កល់ពេកនោះទេ។
តើខ្ញុំត្រូវស្នាក់នៅមន្ទីរពេទ្យរយៈពេលប៉ុន្មានបន្ទាប់ពីការវះកាត់ច្រមុះ?
ការវះកាត់ជាធម្មតាត្រូវចំណាយពេលប្រហែល១ម៉ោង ហើយអ្នកអាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែល។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងត្រូវត្រលប់មកវិញសម្រាប់ការណាត់ជួបតាមដានក្នុងរយៈពេល១សប្តាហ៍។
តើខ្ញុំមានការឈឺចាប់ប៉ុណ្ណាដែរបន្ទាប់ពីវះកាត់?
ការឈឺចាប់ស្រាលទៅមធ្យមគឺជារឿងធម្មតាបន្ទាប់ពីការវះកាត់ គ្រូពេទ្យរបស់អ្នកនឹងចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ប្រសើជាងមុន។
តើត្រូវប្រើពេលប៉ុន្មានដើម្បីជាសះស្បើយបន្ទាប់ពីវះកាត់ច្រមុះ?
ការឈឺចាប់ និងហើមជាធម្មតាបាត់ទៅវិញក្នុងរយៈពេល ១-២ សប្តាហ៍។ អ្នកប្រហែលជាត្រូវពាក់បង់រុំច្រមុះរយៈពេល៣ថ្ងៃ។
តើមានហានិភ័យអ្វីខ្លះ?
ហានិភ័យនៃការវះកាត់រួមមានការហូរឈាម អាចប្រតិកម្មថ្នាំសន្លប់ ការឆ្លងមេរោគ មុខរបួសជាសះស្បើយយឺត ភាពមិនស្មើគ្នា របួសសរសៃប្រសាទ ឬបំពង់បង្ហូរទឹកភ្នែក ពេលខ្លះអាចឈានទៅដល់ការកែតម្រូវ យូរៗទៅ ស្បែកនៅជុំវិញសុីលីកូន អាចនឹងស្តើង ប្រសិនបើរងរបួសច្រមុះអាចបណ្តាលឱ្យស៊ីលីកូនផ្លាស់ទីបាន ប្រសិនបើមិនមានបញ្ហាអ្វី ស៊ីលីកូនអាចនៅនឹងកន្លែងដើមពេញមួយជីវិត។
តើខ្ញុំត្រូវត្រៀមអ្វីខ្លះមុនពេលវះកាត់?
ដើម្បីកាត់បន្ថយផលវិបាក និងកត្តាហានិភ័យ អ្វីដែលសំខាន់អ្នកជំងឺមិនមានបញ្ហាផ្លូវដង្ហើមខាងលើ 2សប្តាហ៍មុនការវះកាត់របស់អ្នក អ្នកគួរតែផ្អាកពីការជក់បារី ផឹកស្រា លេបថ្នាំអរម៉ូន ថ្នាំបំប៉ន និងថ្នាំដទៃទៀត មិនបានអនុញ្ញាតដោយវេជ្ជបណ្ឌិតរបស់អ្នក។
