ផ្នែកប្តូរយេនឌ័រ Pride Center
យើងមើលថែអ្នកគ្រប់ដំណាក់កាលតាំងតែជំហ៊ានដំបូងនៃការផ្លាស់ប្តូរ…….រហូតដល់រាងកាយរបស់អ្នកត្រូវនឹងចិត្តដែលអ្នកចង់បាន
ផ្នែកវះកាត់បំប្លែងភេទរបស់មន្ទីរពេទ្យយ៉ាន់ហ៊ីយល់ច្បាស់ថាការបំប្លែងភេទមិនត្រឹមតែផ្លាស់ប្តូររូបរាងខាងក្រៅរបស់អ្នកតែប៉ុណ្ណោះ ទេប៉ុន្តែវាគឺជាការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងជីវិតរបស់អ្នកដែលចាំបាច់ត្រូវពឹងផ្អែកលើភាពជឿជាក់ ភាពយល់ច្បាល់ និងការមើលថែទាំយ៉ាងត្រឹមត្រូវគ្រប់ជ្រុងជ្រោយគ្រប់ដំណាក់កាលតាំងតែជំហ៊ានដំបូងនៃការសំរេចចិត្តរហូតដល់បានទទួលរាងកាយដែលសមស្របជាមួយបុគ្គលិកលក្ខណៈខាងភេទពេញលក្ខណៈ។
ផ្នែកវះកាត់បំប្លែកភេទដំបូងបង្អស់ក្នុងប្រទេសថៃ
ប្តូររាងកាយឲ្យត្រូវគ្នានឹងចិត្តរបស់អ្នកជួយឲ្យអ្នកក្លាយជាសុភាពបុរស-សុភាពស្រ្តីតាមតម្រូវការ
ផ្នែកវះកាត់បំប្លែងភេទមន្ទីរពេទ្យយ៉ាន់ហ៊ីជាផ្នែកដែលទទួលបានភាពពេញនិយមបំផុតនាពេលបច្ចុប្បន្ន ផ្តល់សេវាកម្មដល់ក្រុមបំប្លែងភេទ(Transgender) ដែលមានរូបរាងកាយជាបុរស ប៉ុន្តែចិត្តគំនិតជាស្រ្តី ឬមានរូបរាងកាយជាស្រ្តីតែចិត្តគំនិតជាបុរស ដែលអាចវះកាត់បំប្លែងភេទគ្រប់ដំណាក់កាលដោយមានក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញ និងបទពិសោធន៍ក្នុងវះកាត់បំប្លែងភេទច្រើនជាង២០ឆ្នាំ ដែលធ្វើឲ្យទទួលបានការទទួលស្គាល់ទាំងប្រជាជនថៃ និងបរទេស មានកំរិតមាត្រដ្ឋានអន្តរជាតិ JCI (Joint Commission International)។
ផ្នែកវះកាត់បំប្លែងភេទមន្ទីរពេទ្យយ៉ាន់ហ៊ីផ្តល់សេវាកម្មតាំងតែពីការពិគ្រោះយោបល់ដោយវេជ្ជបណ្ឌិតវិកលវិទ្យា ការទទួលអ័រម៉ូនរហូតដល់ការរៀបចំផែនការវះកាត់បំប្លែងភេទ និងការមើលថែទាំក្រោយការវះកាត់ដោយក្រុមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិការ ដែលមានបទពិសោធន៍ផ្នែកនេះជាពិសេស គឺការផ្តល់ទំនុកចិត្តចំពោះសុវត្ថិភាព ដែលអាចនិយាយបានថាមន្ទីរពេទ្យយ៉ាន់ហ៊ីជាច្រកចេញចូលតែមួយដែលអាចវះកាត់បំប្លែងភេទបានទាំងពីបុរសទៅស្រ្តី និងពីស្រ្តីទៅបុរស។
ការវះកាត់បំប្លែងភេទពីបុរសទៅស្រ្តី
ដោយបចេ្ចកទេសវះកាត់ទំនើប និងមានសុវត្ថិភាព អាចបង្កើតអវយវៈភេទស្រ្តីឲ្យមានលក្ខណៈរូបរាងខាងក្រៅដូចធម្មជាតិនិងអាចប្រើប្រាស់បានដូចធម្មជាតិផងដែរ។ រីឯការទទួលអារម្មណ៍ផ្លូវភេទវិញក៏មិនចាញ់មុនពេលវះកាត់ដែរ អាចរួមភេទបាន ទ្វារមាសមានលក្ខណៈជ្រៅ ទូលាយ តាមបែបធម្មជាតិតាមសរីរាង្គរបស់បុគ្គលម្នាក់ៗ។
A Refinement Technique to Conceal the Scar Along the Labia Majora in Gender-affirming Vaginoplasty
Dr. Worapol Ratanalert បានធ្វើការចែករំលែកពីបច្ចេកទេសថ្មីកំរិតសាកលលោកក្នុងការវះកាត់បំប្លែងភេទពីបុរសទៅស្រ្តីដោយត្រូវបានចុះផ្សាយក្នុង PRS Global Openដែលជាប្រភពប្រមូលផ្តុំចំណេះដឹងផ្នែកការវះកាត់កែសម្ផស្ស ដែលបានទទួលការទទួលស្គាល់ពីវេជ្ជបណ្ឌិតជុំវិញពិភពលោកជាង៦០នាក់។
ប្រធានបទខាងលើបានបង្ហាញពីបច្ចេកទេសថ្មី ដែលជួយក្នុងការដេរថ្នេរត្រង់បបូរទ្វារមាសយ៉ាងស្អាតល្អ ជួយលាក់មុខរបួសមិនឲ្យឃើញច្បាស់សំរាប់ការវះកាត់បំប្លែងភេទ ព្រមទាំងបង្កើតភាពពេញចិត្តចំពោះលទ្ធផលនិងគុណភាពជីវិតក្រោយទទួលការវះកាត់រួច។
ការប្តូរយ៉ែនឌ័រពីស្រ្តីទៅបុរស
ដោយបច្ចេកទេស និងលក្ខណៈលម្អិតនៃការវះកាត់រហូតទៅដល់ ៣ដំណាក់កាល ធ្វើឲ្យក្រោយការវះកាត់ទទួលបានអវយវៈភេទប្រុសដែលមានរូបរាងដូចអវយវៈភេទបុរសអាចប្រើការបានពិតប្រាកដ មានអារម្មណ៍ផ្លូវភេទដូចបុរស អាចឈរបន្ទោរបង់បាន អាចរួមភេទបានដូចបុរសទូទៅ ពីព្រោះបច្ចេកទេសផ្នែកវេជ្ជសាស្រ្តនាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំង មានបច្ចេកទេសក្នុងការវះកាត់ទាន់សម័យមិនស្មុគស្មាញព្រមជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់វេជ្ជបណ្ឌិតធ្វើឲ្យលទ្ធផលក្នុងការវះកាត់ប្រហាក់ប្រហែលគ្នានិងធម្មជាតិបំផុត។
មើលការថែទាំគ្រប់ជ្រុងជ្រោយដោយក្រុមវេជ្ជបណ្ឌិតឯកទេស
ផ្នែកវះកាត់បំប្លែងភេទមន្ទីរពេទ្យយ៉ាន់ហ៊ីមានក្រុមវេជ្ជបណ្ឌិតឯកទេសតាំងតែការថែទាំសុខភាពចិត្តដោយវេជ្ជបណ្ឌិតវិកលវិទ្យាដើម្បីពិនិត្យសុខភាពចិត្តមុន និងក្រោយការវះកាត់បំប្លែងភេទ រីឯការទទួលអរម៉ូននឹងត្រូវមើលការខុសត្រូវដោយវេជ្ជបណ្ឌិតឯកទេសផ្នែកអរម៉ូនដើម្បីផ្កល់ការណែនាំក្នុងការទទួលអរម៉ូនយ៉ាងត្រឹមត្រូវ និងអ្វីដែលសំខាន់នោះគឺយើងមានវេជ្ជបណ្ឌិតវះកាត់ឯកទេសផ្នែកវះកាត់បំប្លែងភេទដើម្បីឲ្យបានលទ្ធផលល្អបំផុតព្រមទាំងមានក្រុម គិលានុបដ្ឋាយិកា និងបុគ្គលិកមន្ទីរពេទ្យមានបទពិសោធន៍ព្រមទាំងផ្តល់ការថែទាំយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុតដើម្បីបំពេញចិត្តអ្នកជំងឺជាទីបំផុត។
1. Dr. Worapon Ratanalert
សល្យពេទ្យផ្នែកកែសម្ផស្ស | ឯកទេសវះកាត់បំប្លែងភេទ (ប្រុសទៅស្រី)
2. Dr. Ornouma Sriwanishvipat
វេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក បំពង់ក ច្រមុះ| ឯកទេសវះកាត់បំប្លែងសំឡេង (ពីស្រីទៅប្រុសនិងពីប្រុសទៅស្រី)
3. Dr. Sirintra Sumritvanitcha
វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា | ឯកទេសសុខភាពផ្លួវចិត្តនិងវាយតម្លៃអ្នកជំងឺដែលមានភាពស្រពិចស្រពិលទាក់ទងនឹងភេទកំណើត
4. Dr. Chokchai Amornsawadwattana
សល្យពេទ្យផ្នែកកែសម្ផស្ស | ឯកទេសវះកាត់ពង្រីកដើមទ្រូង
5. Dr. Patcharin Champoolsilp
វេជ្ជសាស្រ្តទូទៅ | ឯកទេសផ្តល់អ័រម៉ូនពីប្រុសទៅស្រី
6. Dr. Chanida Satitpanyaphan
វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា | ឯកទេសគ្រប់គ្រងសុខភាពផ្លូវចិត្ត
7. Dr. Suthat Koonnawarote
សល្យពេទ្យផ្នែកកែសម្ផស្ស | ឯកទេសកែទំរង់មុខឲ្យដូចមនុស្សស្រី
1. Dr. Sukit Worathamrong
វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា | ឯកទេសវះកាត់បំប្លែងភេទពីស្រីទៅប្រុស (FTM)
2. Dr. Ornouma Sriwanishvipat
វេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក បំពង់ក ច្រមុះ| ឯកទេសវះកាត់បំប្លែងសំឡេង (ពីស្រីទៅប្រុសនិងពីប្រុសទៅស្រី)
3. Dr. Sirintra Sumritvanitcha
វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា | ឯកទេសសុខភាពផ្លួវចិត្តនិងវាយតម្លៃអ្នកជំងឺដែលមានភាពស្រពិចស្រពិលទាក់ទងនឹងភេទកំណើត
4. Dr. Boonchai Thanyalakpark
វេជ្ជបណ្ឌិតផ្នែករោគស្រ្តី | ឯកទេសវះកាត់ស្បួននិងកន្សោមពង
5. Dr. Chanida Satitpanyaphan
វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា | ឯកទេសគ្រប់គ្រងសុខភាពផ្លូវចិត្ត
6. Dr. Amnart Techowanich
វេជ្ជបណ្ឌិតផ្នែករោគស្រ្តី | ឯកទេសការគ្រប់គ្រងអ័រម៉ូនពីស្រីទៅប្រុស
7. Dr. Chokchai Amornsawadwattana
សល្យពេទ្យផ្នែកកែសម្ផស្ស | ឯកទេសវះកាត់កន្សោមសុដន់ចេញ
ប្រសិនបើអ្នកត្រូវការផ្លាស់ប្តូររាងកាយឲ្យត្រូវនឹងចិត្តអ្នកចង់បាននោះ
សូមផ្តល់ឱកាសឲ្យផ្នែកវះកាត់បំប្លែងភេទនៃមន្ទីរពេទ្យយ៉ាន់ហ៊ី
ជាអ្នកមើលថែអ្នកតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីទទួលការវះកាត់ដែលពេញលេញ សុវត្ថិភាព ទទួលបានលទ្ធផលតាមសេចក្តីប៉ងប្រាថ្នា។


