ផ្នែកស្បែកនិងសើស្បែក

ចង់បានសម្រស់ដ៏ស្រស់ស្អាត ​ស្បែករលោងផូផង់ មកស្វែងយល់ពីអាថ៌កំបាំងដែលធ្វើឲ្យស្បែកស្អាតផូផង់ជាមួយយើង

ការព្យាបាលស្បែករបស់មន្ទីរពេទ្យយ៉ាន់ហ៊ីមានលក្ខណៈចម្រុះ និងផ្លាស់ប្តូរទៅប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត។ ចាប់ពីការទទួលបានស្បែកមុខរលោងដោយ ការព្យាបាលកម្រិតខ្ពស់រហូតដល់ការព្យាបាលដោយឡាស៊ែរ (Laser Resurfacing) ដើម្បីកែលម្អស្បែកឲ្យស្រស់ថ្លា និង ការចាក់សារធាតុបំពេញក្នុងស្បែក (Dermal Fillers) ជាមួយនឹងការប្រើប្រាស់ម្ជុល Microneedling ដែលជួយជំរុញការផលិតខលឡេចេនផងដែរ។ យើងក៏មាន ការព្យាបាលដោយមិនចាំបាច់វះកាត់ (Non-invasive Treatments) ដូចជា Chemical Peels (ការបកស្បែកដោយសារធាតុគីមី) Facial Rejuvenation (ការធ្វើអោយស្បែកមុខស្រស់ថ្លា) Skin Tightening Procedures (ដំណាក់កាលនៃការបន្តឹងស្បែក)។​ មន្ទីរពេទ្យយ៉ាន់ហ៊ី យើងមានកិត្តិយសក្នុងសេវាកម្មនៃលក្ខណៈជា​ច្រកចេញចូលតែមួយ​​( One-stop Services)សម្រាប់ស្បែករបស់អ្នកដោយមានវេជ្ជបណ្ឌិតឯកទេសនិងបច្ចេកវិទ្យាទំនើបថ្មីៗដែលរួមចំណែកកំណត់និមិត្តរូបថ្មី និងពង្រឹងសោភ័ណភាពធម្មជាតិរបស់អ្នក។

ការយកចិត្តទុកដាក់របស់យើងចំពោះបញ្ហាស្បែក មិនបានកំណត់ត្រឹមតែ វិធីព្យាបាលតែមួយមុខ ប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តោតលើការបង្កើត ផែនការថែទាំស្បែកផ្ទាល់ខ្លួន (Personalized Skincare Regimens) ដែលត្រូវនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។វេជ្ជបណ្ឌិតឯកទេស និងក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ខ្ពស់ម្នាក់ៗ នឹងធ្វើ ការវាយតម្លៃលើបញ្ហាស្បែករបស់អ្នកយ៉ាងម៉ត់ចត់ (Comprehensive Assessments) ដើម្បីកំណត់ផែនការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឲ្យអ្នកនឹងទទួលបានលទ្ធផលល្អបំផុត។​ យើងប្រើប្រាស់ បច្ចេកវិទ្យាទំនើប និងបច្ចេកទេសថ្មីៗ (Latest Technology and Techniques) ដើម្បីធានាថា អ្នកជំងឺទទួលបានការថែទាំនិងការព្យាបាលប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និងផាសុខភាព។ មន្ទីរពេទ្យយ៉ាន់ហ៊ី យើងជឿជាក់ថា ស្បែកមានសុខភាពល្អ គឺជាការឆ្លុះបញ្ចាំងពីសុខភាពទូទៅ ហើយយើងបានឧទ្ទិសខ្លួនក្នុងការជួយអ្នកឲ្យសម្រេចគោលដៅថែទាំស្បែកតាមរយៈវិធីសាស្រ្តទូលំទូលាយ និងមានសិល្បៈច្នៃប្រឌិត។