Cosmetic Services – Skin Treatment
ឡាស៊ែរ៍អររ៉ូរ៉ា
Aurora Laser treatment គឺជាបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព ដោយការរួមបញ្ចូលគ្នារវាង កាំរស្មីពន្លឺ (Optical/Light – IPL) និង ប្រេកង់វិទ្យុ (RF – Radio Frequency) រួមជាមួយនឹង ការគ្រប់គ្រងផ្នែកខាងក្រៅនៃភាពត្រជាក់ (Controlled External Cooling) ដើម្បីធ្វើឲ្យស្បែក រលោង និងភ្លឺថ្លា និងស្តារឡើងវិញដើម្បីឲ្យសភាពស្បែកមើលទៅក្មេងជាងវ័យ! យើងនឹងណែនាំអ្នកឲ្យយល់ដឹងពីដំណាក់កាលនិមួយៗយ៉ាងលំអិត។
តើការព្យាបាលដោយ ឡាស៊ែរ៍អររ៉ូរ៉ាមានលក្ខណៈយ៉ាងដូចម្តេច?
ការព្យាបាលដោយឡាស៊ែរ៍អររ៉ូរ៉ាគឺការរួមបញ្ចូលគ្នារវាងថាមពលពន្លឺ និងរលកវិទ្យុ (Light & Radio Waves)ដើម្បីកំណត់គោលដៅដ៏ជាក់លាក់ទាក់ទងនឹងគ្រាប់ព៌ណខ្មៅៗនៃស្បែក(Pigmented Lesions) និង គល់រោម (Hair Roots) ។ ការប្រើប្រាស់ឡាស៊ែរ៍នេះគឺដើម្បីកំចាត់នូវចំណុចដែលមិនត្រូវការចោលដោយមិនប៉ះពាល់ដល់ជាលិកា ឬស្បែកបរិវេណជុំវិញដែលបាញ់នោះទេ។លទ្ធផលគឺស្នាមខ្មៅៗនឹងកាត់បន្ថយបន្តិចម្តងៗស្នាមជ្រីវជ្រួញនឹងប្រសើរឡើងបន្តិចម្តងៗហើយផ្ទៃស្បែកដែលគ្រើមនឹងប្រសើរជាបន្តបន្ទាប់។
តើស្បែកប្រភេទណាដែលសមស្របសំរាប់ការព្យាបាលដោយឡាស៊ែរ៍អរ៉ូរ៉ា?
- ស្នាមខ្មៅៗដូចជាអាចម៍រុយចំណុចព៌ណត្នោតចំណុចដែលកើតពីកំដៅថ្ងៃឬអាយុស្នាមជាំជាដើម
- ប្រហោងរន្ធរោមធំឬស្នាមជ្រីវជ្រួញអាចត្រូវបានកាត់បន្ថយមួយចំនួនប្រសិនបានទទួលការព្យាបាលជាបន្តបន្ទាប់
- ស្បែកគ្រើមមិនរលោង
- ជួយស្តារសភាពស្បែកមុខកដើមទ្រូងដៃឲ្យភ្លឺថ្លា
តើវាមានសុវត្ថិភាពទេ?
វាមានសុវត្ថិភាពបំផុតដែលមិនមានផលប៉ះពាល់ដល់សុខភាពនៃរយៈពេលយូរដែលបណ្តាលមកពីថាមពលពន្លឺឬរលកវិទ្យុនោះទេវាត្រូវបានវប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្តជាច្រើនឆ្នាំមកហើយ។
តើត្រូវធ្វើការបាញ់ប៉ុន្មានដងទើបទទួលបានលទ្ធផលល្អប្រសើរ?
ណែនាំឲ្យធ្វើការព្យាបាលពី៤-៥ដងដោយគំលាតពីគ្នាក្នុងរយៈពេលយ៉ាងតិចពី៣-៤សប្តាហ៍។
ដំណើរការនៃការបាញ់ឡាស៊ែរ៍អររ៉ូរ៉ា
១. ចេលដែលប្រើក្នុងការព្យាបាលត្រូវបានលាបលើស្បែកដែលត្រូវបាញ់ឡាស៊ែរ៍ដើម្បីផ្តល់អារម្មណ៍ត្រជាក់និងកាត់បន្ថយអារម្មណ៍ដែលមិន
ផាសុកភាពផ្សេងៗក្នុងអំឡុងពេលធ្វើប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត។
២. វេជ្ជបណ្ឌិតប្រើប្រាស់ថាមពលពន្លឺនិងរលកវិទ្យុបាញ់លើស្បែករបស់អ្នកជំងឺ។
៣. ប្រើប្រាស់រយៈពេល៣០-៤០នាទីក្នុងការព្យាបាល
ចំណុចគួរដឹងមុនពេលបាញ់ឡាស៊ែរ៍អររ៉ូរ៉ា
១. ប្រសិនបើស្បែកអ្នកមានព៌ណត្នោតត្រូវរងចាំរយៈពេល៤-៦សប្តាហ៍មុនមកទទួលសេវាកម្មដើម្បីចៀសវាងការកើនឡើងនៃគ្រាប់ព៌ណស្បែក។
២. ផ្អាកការលាបថ្នាំផ្សេងៗលើស្បែកៅឬសារធាតុផ្សេងៗទៀតរយៈពេល១-២ថ្ងៃមុនការព្យាបាល
៣. គួរលាងសំអាតមុខឲ្យស្អាតនៅពេលដែលអ្នកមកទទួលការព្យាបាល។
ការណែនាំបន្ធែមក្រោយការបាញ់ឡាស៊ែរ៍
១. អ្នកជំងឺនឹងអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតាក្រោយេពីបាញ់ឡាស៊ែរ៍
២. អ្នកជំងឺអាចធ្វើការតែងមុខបានក្រោយបាញ់ឡាស៊ែរ៍
៣. ណែនាំឲ្យអ្នកជំងឺលេបឡេការពារកំដៅថ្ងៃដែលមានកំរិត SPF30ឡើងទៅនៅលើផ្ទៃមុខក្រោយពីបាញ់ឡាស៊ែរ៍
ក្រោយពេលបាញ់ឡាស៊ែរ៍តើមានបញ្ហាអ្វីខ្លះដែលអាចកើតមានឡើង?
១. មានអារម្មណ៍ថាក្តៅឧណ្ឌៗឬតឹងៗលើផ្ទៃមុខ
២. មុខក្រហមបន្តិចបន្តួចឬអាចហើមបន្តិចបន្ទួច
៣. អាចមានក្រម៉បន្តិចបន្តួច
៤. អាចមានព៌ណត្នោតមុនពេលដែលមុខឡើងភ្លឺស
តម្លៃ និងកញ្វប់ការព្យាបាល
Procedure | Price (THB) | Description |
Facial Treatment | 6,600 | per session |
28,000 | 1 course (5 sessions) | |
Brightening & Wrinkle | 9,500 | per session |
39,000 | 1 course (5 sessions) | |
Neck | per session | |
1 course (5 sessions) | ||
Neck & Neck Line (Neck and V-shape) | per session | |
39,000 | 1 course (5 sessions) | |
Back of both hands | per session | |
22,000 | 1 course (5 sessions) | |
Back of forearm | 8,300 | |
1 course (5 sessions) | ||
Back of both hands & forearms | 11,000 | per session |
44,000 | 1 course (5 sessions) | |
Arms | 13,200 | per session |
52,800 | 1 course (5 sessions) | |
Armpit whitening | 5,500 | per session |
13,500 | 1 course (3 sessions) | |
Dark spots - starts from | 1,700/session | |
Dark spots - 3 cm | 2,200/session | |
Dark spots - 4 cm | 2,800/session | |
Dark spots - 5 cm | 3,300/session | |
Dark spots - 6 cm | 3,900/session |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
