Cosmetic Services – Skin Treatment

ឡាស៊ែរ៍ ​CO2

តើអ្វីទៅជាការព្យាបាលដោយឡាស៊ែរ៍ CO2?

បច្ចុប្បន្ននេះ “ឡាស៊ែរ៍” បានចូលមកមានតួនាទីយ៉ាងខ្លាំងក្នុងវិស័យសម្រស់ ជាពិសេសក្នុងការថែរក្សាស្បែកឲ្យមានសម្រស់ និងរលោងស្អាត។ សម្រាប់អ្នកដែលស្រឡាញ់សម្រស់ បញ្ហាដូចជា ប្រជ្រុយ អាចម៏រុយ អាចម៍រុយសាច់ សាច់ដុះ អាចមានផលប៉ះពាល់ដល់រូបសម្បត្តិបណ្តាលឲ្យស្បែកមិនស្អាតស្រស់ស្អាតជាពិសេស​ បញ្ហានេះបានកើតនៅលើផ្ទៃមុខ ក ឬរាងកាយ នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់ខ្លួនយ៉ាងខ្លាំង។ បញ្ហានេះអាចដោះស្រាយដោយបច្ចេកវិទ្យាសម័យទំនើប ដូចជា ឡាស៊ែរ៍កាបូនដាយអុកស៊ីត ឬហៅសាមញ្ញថា CO2 Laser។

ស្វែងយល់អំពី CO2 Laser

ការព្យាបាលប្រជ្រុយ អាចម៏រុយ អាចម៍រុយសាច់ សាច់ផ្លែ ក្នុងសម័យបច្ចុប្បន្ននេះគឺមានភាពងាយស្រួល មានសុវត្ថិភាព មិនស្មុគស្មាញ និងមានល្បឿនរហ័ស ដោយប្រើបច្ចេកវិធីព្យាបាលកាំរស្មីឡាស៊ែរ៍ប្រភេទកាបូនដាយអុកស៊ីត (CO2 laser) ដែលមានរលកអ៉ីនហ្វ្រារ៉េដប្រវែង ១០,៦០០ នាណូម៉ែត្រ។ កាំរស្មីនេះមានភាពត្រឹមត្រូវខ្ពស់ អាចកំណត់ទីតាំងបាញ់ឡាស៊ែរបានយ៉ាងច្បាស់លាស់មិនមានការហូរឈាម មានតែស្នាមរបកនៅលើស្បែកប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់ និងមិនបណ្តាលអោយកើតជាមហារីកឡើយ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ត្រូវ​ស្ថិត​ក្រោម​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​ឯកទេស​ស្បែកផ្ទាល់តែម្តង។ បន្ទាប់ពីធ្វើរួច អ្នកអាចត្រលប់ទៅផ្ទះបានភ្លាមៗ ដោយមិនចាំបាច់សម្រាកព្យាបាល និងអាចត្រលប់ទៅធ្វើការបានតាមធម្មតា។

ឡាស៊ែរ៍ CO2 មានសុវត្ថិភាពកំរិតណា

មនុស្សជាច្រើនមានការព្រួយបារម្ភថា ការកម្ចាត់អាចម៏រុយ (freckles) ឬ ប្រជ្រុយ (moles) ដោយឡាស៊ែរ៍ អាចបង្កឱ្យមានស្នាម ឬរន្ធនៅលើស្បែក តែជាការពិត មិនចាំបាច់បារម្ភទេ ពីព្រោះបច្ចេកវិទ្យា CO2 Laser ត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតនិងមានគុណភាពខ្ពស់ មានថាមពលខ្ពស់ និងអាចបន្ថយពេលវេលានៃការបញ្ចេញកាំរស្មីអោយខ្លីជាងមុន ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល ហេតុនេះបានជាមិនមានផលប៉ះពាល់ពីការព្យាបាល ក្រៅពីនេះកាំមេរ៉ាស៊ីអូទួរដាយអុកស៊ីត (CO2 Laser) ក៏ទទួលបានការទទួលស្គាល់ពីអង្គការអាហារនិងឱសថនៃប្រទេសថៃ និងសហរដ្ឋអាមេរិកផងដែរ ក្នុងការព្យាបាលបញ្ហាស្បែក ដោយមានសុវត្ថិភាព។

អត្ថប្រយោជន៍នៃការព្យាបាលដោយឡាស៊ែរ៍ CO2

correct

ជាវិធីដែលមានសុវត្ថិភាព

correct

មុខរបួសតូច ឱកាសនៃកើតស្នាមរបួសតិចតួច

correct

អាចកម្ចាត់ប្រជ្រុយ អាចម៏រុយ សាច់ដុះលើស្បែកជាអចិន្ត្រៃយ៍

correct

ប្រើប្រាស់ពេលវេលាព្យាបាលប្រហែល 30 នាទី

correct

បើប្រៀបធៀបនឹងវិធីផ្សេងៗ វិធីនេះមានប្រសិទ្ធភាពល្អជាងយ៉ាងច្រើន

ការណែនាំមុនពេលព្យាបាលដោយឡាស៊ែរ៍ CO2

  • ជៀសវាងការប៉ះនឹងពន្លឺព្រះអាទិត្យប្រហែល 1-2 សប្តាហ៍ ព្រោះ​វា​ងាយ​នឹង​បង្ក​ជា​ស្នាម​ខ្មៅ​ក្រោយ​ធ្វើ​ ឬ​ធ្វើ​ឱ្យ​រលាក​ស្បែក
  • បង្អាក់ការតុបតែងមុខឬប្រើគ្រឿងសម្អាង ដើម្បីការពារការរលាក

ដំណាក់ការនៃពេលព្យាបាលដោយឡាស៊ែរ៍ CO2

  • លាងសម្អាតមុខ គ្រូពេទ្យនឹងលាបថ្នាំស្ពឹកលើកន្លែងដែលត្រូវបាញ់ឡាស៊ែរ៍ ហើយរង់ចាំរហូតដល់ថ្នាំស្ពឹកមានប្រសិទ្ធភាព ដែលចំណាយពេលរង់ចាំប្រហែល 45 នាទី មនុស្សជាច្រើនមានសំណួរថាតើការបាញ់ប្រជ្រុយឈឺចាប់ឬអត់ គឺមិនចាំបាច់ព្រួយបារម្ភឡើយមិនមានបញ្ហាអ្វីកើតឡើងទេ។
  • តម្រូវអោយបិទភ្នែកដើម្បីការពារពន្លឺឡាស៊ែរ៍ វេជ្ជបណ្ឌិតនឹងបាញ់ឡាស៊ែរ៍លើបរិវេណដែលត្រូវបាញ់នៅពេលបាញ់ឡាស៊ែរ៍ មិនមានអារម្មណ៍ឈឺ និងមិនមានការបាត់បង់ឈាមទេ រយៈពេលក្នុងការធ្វើអាស្រ័យលើចំនួនប្រជ្រុយដែលត្រូវបាញ់ឡាស៊ែរ៍ ដូចជា ប្រជ្រុយមួយកន្លែងប្រើពេលបាញ់ប្រហែល 5 នាទី ប្រសិនបើ​មាន​​ច្រើន​នៅលើ​ផ្ទៃមុខ​ទាំងមូល ឬ​ចំនួន​ច្រើន អាច​ចំណាយពេល​ប្រហែល 30 នាទី។

លទ្ធផលបន្ទាប់ពីការព្យាបាលដោយឡាស៊ែរ៍ CO2 

ការ​កម្ចាត់​ប្រជ្រុយ និង​អាចម៍រុយ បើ​ប្រជ្រុយ​តូច អាចយកចេញដោយឡាស៊ែរតែម្ដងប៉ុណ្ណោះ ប្រសិនបើ​ប្រជ្រុយ មានទំហំធំ នឹងត្រូវការការព្យាបាលដោយឡាស៊ែរ៍ម្តងហើយម្តងទៀតដើម្បីកម្ចាត់ឫសប្រជ្រុយអោយបាត់ទាំងស្រុងហើយជាសះស្បើយក្នុងរយៈពេល 7-10 ថ្ងៃ។

5 ជំហានដើម្បីថែរក្សាស្បែករបស់អ្នកបន្ទាប់ពីការព្យាបាលដោយឡាស៊ែរ៍ CO2

  • បន្ទាប់ពីព្យាបាលនឹងមានស្នាមរបួសតូចឬស្នាមប្រេះតូច វេជ្ជបណ្ឌិតនឹងលាបថ្នាំការពារឆ្លងមេរោគ និងបិទប្លាស្ទិចដើម្បីការពារមុខរបួសមិនអោយត្រូវទឹក។
  • ជៀសវាងការប៉ះពាល់នឹងទឹកប្រហែល 24 ម៉ោង ហើយលាបថ្នាំក្រមួនសំលាប់មេរោគរយៈពេល 7 ថ្ងៃ ស្នាម​របួស​នឹង​ជ្រុះ​ចេញ ហើយ​ស្បែក​នឹង​មាន​ពណ៌​ផ្កាឈូក​រយៈពេល​ពីរ​បី​ថ្ងៃ បន្ទាប់មក​វា​នឹង​ជា​សះស្បើយ​ជា​ធម្មតា។
  • បន្ទាប់ពីធ្វើឡាស៊ែរបាន ១ ថ្ងៃ អាចដោះប្លាស្ទិចថ្លាចេញ ហើយអាចប៉ះទឹកបាន វេជ្ជបណ្ឌិតនឹងចេញថ្នាំអោយលាបនៅផ្ទះ ហើយអ្នកគួរសំអាតមុខរបួសពីរដងក្នុងមួយថ្ងៃ ប្រើ​ទឹក​សេរ៉ូមប្រៃលាង​មុខ​របួស ហើយ​លាប​ថ្នាំ​តាម​ពេទ្យអោយ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​រយៈពេល​ប្រហែល ៧ ថ្ងៃ ក្នុងអំឡុងពេលនេះ របួសអាចមានស្នាមរបកឬអាចមិនមាន ប្រសិនបើមានស្នាមរបក ត្រូវទុកអោយវាជ្រុះទៅដោយធម្មជាតិ ហាមដាច់ខាតក្នុងការកោស​ស្នាម​ប្រេះ​ដើម្បី​អោយវា​ជ្រុះ​លឿន។
  • ជៀសវាងការប៉ះនឹងពន្លឺ​ថ្ងៃ​ព្រោះ​វា​អាច​ធ្វើ​អោយ​មុខ​របួស​ខ្មៅងងឹត ហើយនៅពេលដែលមុខរបួសបានជាសះស្បើយ គួរថែទំស្បែកដោយលាបឡេការពារកម្តៅថ្ងៃ។
  • ជៀសវាងការប្រើគ្រឿងសម្អាងលើកន្លែងព្យាបាលដោយឡាស៊ែរ រហូតដល់មុខរបួសបានជាសះស្បើយ។

ជម្រើសវិធីសាស្រ្តផ្សេងៗ

ជាការពិត ការព្យាបាល ប្រជ្រុយ អាចម៏រុយ អាចម៍រុយសាច់ សាច់ផ្លែ អាចធ្វើបានដោយវិធីផ្សេងៗជាច្រើន ដូចជា ការលាបថ្នាំ កម្ចាត់ដោយអគ្គិសនី ឬការវះកាត់ ប៉ុន្តែបច្ចុប្បន្ននេះ ការព្យាបាលដោយពន្លឺឡាស៊ែរមានភាពងាយស្រួលជាង មិនសូវស្មុគស្មាញ បើធ្វើដោយវេជ្ជបណ្ឌិតដែលមានជំនាញលើខាងនេះ នឹងមានសុវត្ថិភាព និងអាចទទួលបានស្បែកដែលរលោង ស្អាត ដោយគ្មានស្នាម ដូចនេះហើយបានជាមនុស្សភាគច្រើនចាប់ផ្ដើមមកព្យាបាលដោយឡាស៊ែរជាច្រើនឡើង។

ដំណោះស្រាយនៃការសង្ស័យដោយ Q&A

សំនួរ​ តើ​ការកម្ចាត់អាចម៏រុយ​ចេញ​មានស្នាម​ទេ?

ចម្លើយ​ ​មាន​ស្នាក់ស្នាម​ឬ​ស្នាម​របក​តូចៗ ដែល​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល ៧-១០ ថ្ងៃ ហើយ​ស្នាម​ក្រហម​នឹង​បាត់​ទៅ​វិញ​ជា​បណ្តើរៗ ទំហំនៃមុខរបួសគឺអាស្រ័យលើទំហំរបស់ ប្រជ្រុយ ឬអាចម៍រុយសាច់ ប្រសិនបើអាចម៍រុយសាច់ ឬប្រជ្រុយមានទំហំតូច មុខរបួសក៏តូចដែរ។

សំនួរ ក្រោយ​ព្យាបាល​ប្រជ្រុយ ឬអាចម៍រុយ​លើ​មុខ និងធ្វើឱ្យស្បែកមុខមានប្រតិកម្មទៅនឹងពន្លឺថ្ងៃឬទេ?

ចម្លើយ ស្បែកឬស្នាក់ស្នាមនៅបរិវេណដែលបានធ្វើ Laser នឹងមានប្រតិកម្មទៅនឹងពន្លឺថ្ងៃខ្លាំងជាងមុនបន្តិច ដើម្បីធ្វើឱ្យស្លាកស្នាមឆាប់បាត់ សូមអនុវត្តការប្រយ័ត្នខ្ពស់ក្នុងការជៀសវាងពន្លឺថ្ងៃរយៈពេលយ៉ាងតិច ៧-១០ ថ្ងៃ ដល់ ១ ខែ។

សំនួរ​ ខ្ញុំបានស្វែងយល់ឡើងវិញអំពីការកម្ចាត់ប្រជ្រុយ និងឃើញមានរន្ធនៅលើមុខ ដូច្នេះខ្ញុំមិនច្បាស់ថាវានឹងបណ្តាលឱ្យមានស្នាមនៅលើមុខ ឬអត់?

ចម្លើយ ការកម្ចាត់ប្រជ្រុយចេញដោយឡាស៊ែរ CO2 ប្រើគោលការណ៍នៃការបំបែកគ្រាប់ប្រជ្រុយក្នុងស្បែកនៅក្នុងតំបន់នោះ  ប្រសិនបើប្រជ្រុយជ្រៅ វាអាចបង្កឲ្យកើតជារបួសរាក់ៗ មានរាងជារន្ធរាក់ៗ  ក្នុងរយៈពេល ១ – ២ សប្តាហ៍ បន្ទាប់មក រាង្គកាយនឹងបង្កើតស្បែកថ្មីឡើងវិញដើម្បីបិទរន្ធនោះ ធ្វើឲ្យរន្ធរ៉ាក់ៗ នោះទាន់ជាសះស្បើយ លើកលែងតែប្រជ្រុយ ឬក្រពេញខ្លាញ់ក្រោមស្បែកដែលមានទំហំនៃមុខធំខ្លាំង អាចនឹងនៅសល់ជារន្ធរាក់ៗ តិចតួច។

សំនួរ​ ប្រសិនបើ​ចង់​ព្យាបាល​ប្រជ្រុយ​ដែលមានទំហំធំ​ដោយ​ប្រើ CO2 Laser តើត្រូវផ្អាកបរិច្ឆេទអាហារ​បំប៉ន ឬ​វីតាមីន​ឬទេ?

ចម្លើយ​ ប្រសិនបើប្រជ្រុយមានទំហំតូច អ្នកអាចបន្តទទួលទានវីតាមីន ឬអាហារបំប៉នបានធម្មតាប៉ុន្តែប្រសិនបើប្រជ្រុយ ឬសាច់ផ្លែមានចំនួនច្រើន អាចពិចារណាផ្អាកទទូលទានវីតាមីន ឬអាហារបំប៉ន ដូចជា វីតាមីន E និងស្លឹក Ginkgo មុនពេលព្យាបាល ប្រហែល ១ សប្ដាហ៍។

PRICE AND PACKAGES

Procedure

Price (THB)

Description

First spot

2,200

2nd – 49th spot

2,750 – 28,600

550 for each spot

More than or equal to 50 spots (package)

29,000 – 31,000

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

AVAILABLE DOCTORS