Cosmetic Services – Skin Treatment
Coolsculpting
Coolsculptingគឺជាបច្ចេកទេសធ្វើឲ្យខ្លាញ់កកក្នុងកំរិតជ្រៅធ្វើឲ្យកោសិកាខ្លាញ់បំផ្លាញខ្លួនឯងជួយកំចាត់ខ្លាញ់លើសដែលស៊ាំចំពោះការគ្រប់គ្រងអាហារនិងហាត់ប្រាណ។ យើងនឹងនៅជាមួយអ្នកព្រមទាំងបំពេញនូវរាល់តម្រូវការរបស់អ្នកដើម្បីឲ្យអ្នកដឹងពីគ្រប់ដំណាក់កាលដោយផ្តើមចេញពីការពិគ្រោះយោបល់រហូតដល់ថែទាំក្រោយការវះកាត់។
តើអ្វីទៅជាការបំផ្លាញ់ជាតិខ្លាញ់ដោយចំហាយត្រជាក់ Coolsculpting?
CoolSculpting គឺជាបច្ចេកទេសធ្វើឲ្យខ្លាញ់កកដោយបំផ្លាញកោសិកាខ្លាញ់ត្រង់បរិវេណផ្សេងៗគ្នានៃរាងកាយដើម្បីបំផ្លាញ់ខ្លាញ់នៅក្រោមស្បែក។ ការតមចំណីអាហារព្រមទាំងការហាត់ប្រាណមិនអាចជួយឲ្យកាត់បន្ថយជាតិខ្លាញ់ត្រង់បរិវេណដែលលើសតាមរាងកាយតាមដែលអ្នកចង់បាននោះឡើយ ទោះបីជារូបរាងរបស់អ្នកមើលទៅប្រសើរជាងមុនក៏ដោយ ដោយការបំផ្លាញជាតិខ្លាញ់ក្រោមស្បែក ឬគ្រាន់តែមើលទៅនិងមានអារម្មណ៍ថាពេលស្លៀកពាក់ស្រួលជាងមុនតែប៉ុណ្ណោះ។ប៉ុន្តែ CoolSculpting អាចជាជំរើសដ៏ប្រសើរសំរាប់អ្នក។
- ទី១ ត្រូវបានទទួលស្គាល់ដោយនាយកដ្ឋានសថនិងចំណីអាហារFDA
- ទី២ មិនមានការវះកាត់មិនមានការចាក់ដោយម្ជុលមិនមានការដាក់ថ្នាំសន្លប់និងមិនចាំបាច់ឈប់សំរាកពីការងារ
- ទី៣ មានសុវត្ថិភាពនិងប្រសិទ្ឋិភាពខ្ពល់
- ចុងក្រោយ Coolsculting ទទួលលទ្ធផលយូរអង្វែងព្រមទាំងមានភស្តុតាងបង្ហាញពីលទ្ធផលកន្លងមកហើយ
ដោយបច្ចេកទេសក្នុងការធ្វើឲ្យរាងកាយស្អាតកំរិតពិភពលោកអ្នកអាចធ្វើឲ្យរូបរាងកាយរបស់អ្នកតាមអ្វីដែលអ្នកចង់បាននិងនិយាយថាលាហើយខ្លាញ់ក្រោមស្បែកដែលលើសត្រង់បរិវេណចង្កេះបរិវេណខាងៗពោះនិងភ្លៅផ្នែកខាងក្នុង។
CoolSculpting គឺជាដំណើរការនៃការបំផ្លាញខ្លាញ់ដោយចំហាយត្រជាក់ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តមកពី Wellman Center for Photomedicine នៃមន្ទីរពេទ្យ Massachusetts General Hospital ក្នុងទីក្រុង Boston ដែលជាដេប៉ាតេម៉ង់មួយនៃ Harvard Medical School។

រូបភាពខាងលើបង្ហាញឲ្យឃើញថាបច្ចេកវិទ្យាដែលផ្តល់ចំហាយត្រជាក់ក្នុងកំរិតដែលអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់ដើម្បីបំផ្លាញកោសិកាខ្លាញ់ (រូបភាពព៌ណត្នោត) ដែលនៅក្រោមស្បែកថ្នមៗនិងមានប្រសិទ្ធិភាព។
កោសិកាខ្លាញ់ដែលបានទទួលការព្យាបាល(រូបភាពព៌ណខៀវ)នឹងត្រូវធ្វើឲ្យកកបន្ទាប់មកវានឹងត្រូវបានបំផ្លាញ (រូបភាពព៌ណខៀវដែលបំបែកខ្លួនតូចៗ)។
ពេលវេលាកន្លងទៅរាងកាយនឹងបំផ្លាញនិងកំចាត់កោសិកាខ្លាញ់ដែលខូចចោលធ្វើឲ្យរូបរាងរបស់អ្នកមើលទៅរាងរាវនិងបន្តឹងខ្លាំងជាងមុន។
Coolsculpting: ការបន្ថយជាតិខ្លាញ់ Vs ការសម្រកទំងន់
មានមតិជាច្រើនយល់ឃើញថាការសម្រកទំងន់និងការបន្ថយជាតិខ្លាញ់គឺវាដូចគ្នា។ប៉ុន្តែការពិតវាមិនដូចគ្នាទេ។
នៅពេលដែលអ្នកសម្រកទំងន់កំរិតកោសិកាខ្លាញ់នៅក្នុងខ្លួនអ្នកត្រូវបានកាត់បន្ថយប៉ុន្តែចំនួននៃកោសិកាខ្លាញ់នៅតែមានចំនួនដដែល។ នៅពេលអ្នកឡើងទំងន់កំរិតកោសិកាខ្លាញ់នឹងមានការកើនឡើងវិញ។
ផ្ទុយទៅវិញការកាត់បន្ថយជាតិខ្លាញ់គឺបានបន្ថយចំនួនកោសិកាខ្លាញ់ក្នុងតំបន់ផ្សេងៗនៃរាងកាយរបស់អ្នកដែលត្រូវបានព្យាបាលដោយCoolSculpting។ជាការពិតណាស់កោសិកាខ្លាញ់ដែលត្រូវបានបំផ្លាញវានឹងមិនត្រលប់មករីកធំវិញទេ។
បើធ្វើការប្រៀបធៀបជាមួយវះកាត់ការសម្រកទំងន់ឬការសម្រកទំងន់បែបមិនវះកាត់លទ្ធផលពីការធ្វើ CoolSculpting គឹលទ្ធផលបានយូរជាងចាប់ផ្តើមពី កោសិកាខ្លាញ់ដែលត្រូវបានបំផ្លាញ។ខ្លាញ់ត្រូវបានបំផ្លាញជារៀងរហូត។
ទោះបីជាទំងន់របស់អ្នកមិនស្រកក៏ដោយអ្នកនឹងទទួលបាននឹងរូបរាងស្អាតជាងមុនហើយអ្នកនឹងមានអារម្មណ៍និងមើលទៅប្រសើរជាងមុន។ខាងក្រោមនេះនឹងបង្ហាញពីរូបភាពមុននិងក្រោយការទទួលការព្យាបាល។រូបភាពខាងក្រោមនេះជាលទ្ធផលក្រោយធ្វើការព្យាបាលរយៈពេល១០សប្តាហ៍។
តើ Coolsculpting ធ្វើការយ៉ាងដូចម្តេច?
១. មនុស្សភាគច្រើនគឺមានខ្លាញ់ក្រោមស្បែកទោះបីជាយើងគ្រប់គ្រងចំណីអាហារឬហាត់ប្រាណយ៉ាងណាក៏ដោយ។
២. ដំណើរការនៃការព្យាបាលដោយប្រើប្រាស់បច្ចេកវិទ្យាចំហាយត្រជាក់ក្នុងកំរិតមួយដែលអាចគ្រប់គ្រងបាន(cryolipolysis) ដើម្បីបំផ្លាញកោសិកា
ខ្លាញ់តាមតំបន់និមួយៗនៃរាងកាយរបស់អ្នកព្រមទាំងបំផ្លាញកោសិកាទំាងអស់ហ្នឹង។
៣. ក្រោយព្យាបាលរយៈពេលជាច្រើនសប្តាហ៍កោសិកាខ្លាញ់នឹងថយចុះបន្តិចម្តងៗក្នុងរាងកាយ។
៤. ទទួលបានលទ្ធផលរយៈពេលយូរ ខ្លាញ់ដែលត្រូវបានបំផ្លាញនឹងបាត់បង់ជារៀងរហូត។
តម្លៃ និងកញ្ចប់
Procedure | Price (THB) | Description |
Cool mini, Cool Advantage Petite, Cool Advantage | 16,500 | 1 cycle |
30,000 | 2 cycles | |
52,000 | 4 cycles | |
Cool Smooth Pro | 20,000 | 1 cycle |
35,000 | 2 cycles | |
Cool Advantage Plus | 24,000 | 1 cycles |
42,000 | 2 cycles | |
Small tip/probe (Cool Mini, Cool Advantage Petite, Cool Advantage, Cool Smooth Pro) | 13,800 | --- |
Big tip/probe (Cool Advantage Plus) | 26,400 | --- |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
សំនួរដែលជួបញឹកញាប់
តើខ្ញុំអាចធ្វើ Coolsculpting?
ដំណើរការនៃការព្យាបាលនេះត្រូវបានរចនាឡើងជាពិសេសសំរាប់អ្នកដែលមានខ្លាញ់ក្រោមស្បែកស៊ាំទៅនឹងការគ្រប់គ្រងចំណីអាហារព្រមទាំងការហាត់ប្រាណ។វាផ្ទុយស្រឡះពីការវះកាត់ក្រពះអាហារ CoolSculpting មិនមែនជាការព្យាបាលការសម្រកទំងន់សំរាប់អ្នកដែលមានរូបរាងកាយធាត់នោះទេ។
ទោះជាយ៉ាងណាក៏នេះគឺជាជំរើសមួយបែបដែលមិនចាំបាច់ធ្វើការវះកាត់ជំនួយឲ្យការវះកាត់បូមខ្លាញ់អ្នកដែលសមស្របចំពោះការព្យាបាលដោយគឺអ្នកដែលាមានខ្លាញ់លើសច្បាស់លាស់នៅត្រង់តំបន់មួយចំនួនដែលអ្នកត្រូវការបំផ្លាញវាចោល។
តើត្រូវប្រើពេលប៉ុន្មានក្នុងការព្យាបាលម្តងៗ?តើត្រូវធ្វើប៉ុន្មានដង?
រយៈពេលនៃការធ្វើព្យាបាលម្តងៗវាអាស្រ័យលើចំនួននៃតំបន់ដែលត្រូវធ្វើការព្យាបាលក្នុងមួយជំនួប។ជាទូទៅប្រើពេលប្រហែល៦០នាទីសំរាប់១តំបន់។អ្នកនិងវេជ្ជបណ្ឌិតនឹងពិភាក្សាគ្នាលើគោលដៅនិងរៀបចំផែនការព្យាបាលដែលរួមបញ្ចូលទាំងចំនួននៃតំបន់ដែលត្រូវការព្យាបាល។
តើការព្យាបាលនេះមានអារម្មណ៍យ៉ាងណា?
នៅពេលចាប់ផ្តើមការព្យាបាលដោយចំហាយត្រជាក់ត្រឹមប៉ុន្មាននាទីដំបូង អ្នកនឹងមានអារម្មណ៍ថាមានកំលាំងសង្កត់និងត្រជាក់ខ្លាំងដែលវានឹងថយចុះបន្តិចម្តងៗ អ្នកជំងឺមួយចំនួនអាចអានសៀវភៅមើលវិដេអូ ឬសូម្បីតែសំងំគេងក្នុងអំឡុងពេលធ្វើការព្យាបាលបាន។
តើវាមានសុវត្ថិភាពដែលឬទេ?
CoolSculpting គឺត្រូវបានទទួលស្គាល់ដោយនាយកដ្ឋានឪសថនិងចំណីអាហារ FDA សំរាប់ព្យាបាលបរិវេណចង្កេះ (love handles) ក្បាលពោះ និងភ្លៅ។ មានអ្នកជំងឺដែលទទួលការព្យាបាលរាប់លាននាក់លើពិភពលោក។ វាជាវិធីដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាពក្នុងការបន្ថយជាតិខ្លាញ់ដោយមិនចាំបាច់ធ្វើការវះកាត់។
តើការធ្វើCoolsculptingមានផលប៉ះពាល់អ្វីខ្លះ?
ក្នុងអំឡុងពេលព្យាបាល អ្នកអាចមានអារម្មណ៍មិនស្រួលបន្តិចបន្តួច ឬមានអាការៈស្ពឹក ហាក់មានអ្វីកៀបនិងកំលាំងទាញជ្រៅ ក្រោយពីធ្វើអាចមានផលប៉ះពាល់ដែលជួបប្រទះញឹកញាប់ដូចជាអាការៈស្ពឹកបណ្តោះអាសន្ន ស្បែកក្រហម ហើម ជាំស្បែក តឹង ស្រៀបជើង ក្រហាយ និងឈឺចាប់បន្តិចបន្តួច។
ប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តនេះមិនសមស្របសំរាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសអ្នកដែលមានអាការៈ cryoglobulinemia ឬ paroxysmal cold hemoglobinuria វេជ្ជបណ្ឌិតនឹងពិចារណាថាតើអ្នកសាកសមនឹងទទួលការព្យាបាលដែរឬទេ។
តើខ្លាញ់ដែលត្រូវបំផ្លាញបាត់ទៅណា?តើទទួលបានលទ្ធផលជាអចិន្ត្រៃយ៍ដែរឬទេ?
កោសិកាខ្លាញ់ដែលត្រូវបានព្យាបាលនឹងបាត់បង់ទៅ។ បន្ទាប់មកខ្លាញ់ទាំងនោះនឹងត្រូវរលាយដោយកោសិកាអង្គបដិបក្សដែលហៅថា macrophages នៅពេលដែលកោសិកាទាំងនោះត្រូវបានបំផ្លាញរួចរាល់ហើយខ្លាញ់ទាំងនោះនឹងមិនត្រលប់មកវិញទេ។
តើយើងអាចត្រលប់ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃបានទេក្រោយពីទទួលការព្យាបាល?
អ្នកអាចត្រលប់ទៅប្រើប្រាស់ជិវិតប្រចាំថ្ងៃអ្នកវិញបានភ្លាមៗ នេះក៏ព្រោះតែដំណើរការនេះវាមិនមានការវះកាត់នោះះទេ អាការៈស្ពឹក មិនស្រួលខ្លួន ស្បែកក្រហម ឬស្នាមជាំបន្តិចបន្តួចដែលអាចកើតមានឡើងជាបណ្តោះអាសន្នហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
តើយើងនឹងឃើញលទ្ធផលពេលណាក្រោយពីធ្វើ Coolsculpting រួច?
អ្នកអាចចាប់ផ្តើមសង្កេតមើលលទ្ធផលក្នុងអំឡុងពេល៣សប្តាហ៍ដំបូង។ លទ្ធផលដែលឃើញច្បាស់គឺក្នុងរយៈពេល២ខែក្រោយទទួលការព្យាបាល។ ជាទូទៅរាងកាយរបស់អ្នកនឹងបន្តសំអាតកោសិកាខ្លាញ់ក្នុងរយៈពេល៦ខែបន្ទាប់ពីទទួលការព្យាបាល។
តើយើងចាំបាច់ត្រូវទទួលទានអាហារបំប៉ន ថ្នាំសម្រកទំងន់ឬហាត់ប្រាណបន្ថែមទៀតទេ?
អ្នកជំងឺមិនចាំបាច់ទទួលទានអាហារសំរន់ថ្នាំសម្រកទំងន់ឬហាត់ប្រាណនោះទេ។អ្នកជំងឺត្រូវបានលើកទឹកចិត្តឲ្យមានការរស់នៅបែបវិជ្ជមានបន្ទាប់ពីទទួលការព្យាបាល។វាប្រៀបបានដូចជាការទទួលបានរូបរាងថ្មីដែលអ្នកចាំបាច់ត្រូវថែរក្សារូបរាងថ្មីរបស់អ្នកឲ្យបានល្អ។
តើវានឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំឡើងទំងន់មកវិញ?
កោសិកាខ្លាញ់ដែលនៅសេសសល់អាចពង្រីកខ្លួនបានប្រសិនបើអ្នកទទួលទានចំណីអាហារដែលមានកាឡូរីខ្ពស់(ទំងន់ខ្លួនកើនឡើង)ទោះយ៉ាងណាក៏ដោយប្រសិនបើទំងន់អ្នកកើនឡើងវារមែងពង្រាយពេញរាងកាយវាមិនមែនកើនឡើងត្រង់តំបន់ដែលទទួលការព្យាបាលណាមួយនោះទេ។
