Cosmetic Services – Skin Treatment

ឡាស៊ែរ៍ Dual Laser

ការព្យាបាលដោយឡាស៊ែរ៍​ Dual Laser គឺជាការរួមបញ្ចូលគ្នានៃឡាស៊ែរ៍២ប្រភេទដើម្បីព្យាបាលបញ្ហាស្បែកដូចជា បញ្ហាព៌ណស្បែក(Pigmentation) ស្នាមជ្រីវជ្រួញ និងស្នាមមុន។​ ភាពឈានមុខនៃឡាស៊េរ៍នេះវាធ្វើឲ្យលទ្ធផលនៃការព្យាបាលកាន់តែមានប្រសិទ្ធិភាព។

តើការព្យាបាលដោយឡាស៊ែរ៍ Dual Laser គឺជាអ្វី?

ការព្យាបាលដោយឡាស៊ែរ៍ Dual Laser គឺជាការប្រើប្រាស់នូវបច្ចេកវិទ្យាឈានមុខជាពិសេសគឺបច្ចេកវិទ្យាពន្លឺឡាស៊ែរជាន់ខ្ពស់ដែលប្រើប្រាស់​Copper Bromide (CuBr)។ ឡាស៊ែរ៍ប្រភេទនេះនិងធ្វើសកម្មភាពដោយប្រវែងរលកពន្លឺជាក់លាក់ចំនួន២គឺ​ពន្លឺព៌ណលឿង៥៧៨ណាណូម៉ែត្រ និងពន្លឺពណ៌បែតង​៥១១ណាណូម៉ែត្រ។​ប្រវែងរលកទាំងនេះគឺមានប្រសិទ្ធិភាពក្នុងការឆ្លើយតបចំពោះបញ្ហាស្បែកផ្សេងៗគ្នាដូចជាអាចម៍រុយជាំនិងស្នាមអុចខ្មៅឬស្នាមក្រហម។

ការព្យាបាលនេះគឺធ្វើការដោយការរំញោចទំរង់ខលឡាចេនដែលស្ថិតក្នុងស្រទាប់ជ្រៅក្នុងស្បែក។​ដំណើរការនេះហនឹងជួយឲ្យព៌ណស្បែកប្រសើរឡើងធ្វើឲ្យមើលទៅក្មេងជាងវ័យស្បែកសជាងមុន។​ការព្យាបាលដោយឡាស៊ែរ៍ត្រូវបានគេស្គាល់ថាជាប្រភេទឡាស៊ែរ៍ដែលទទួលបានលទ្ធផលលឿននិងប្រសិទ្ធិភាពខ្ពស់​វាផ្តល់នូវដំណោះស្រាយចំពោះបញ្ហាស្បែកមុខផ្សេងៗគ្នា។

តើមានសូដចនាករអ្វីខ្លះដែលអាចទទួលការព្យាបាលដោយ Dual Laser បាន?

 ១. ដំបៅសសៃឈាម​(Vascular Lesions): ប្រវែងរលកព៌ណលឿងកំរិត​៥៧៨ណាណូម៉ែត្រនឹងប៉ះគ្នាជាមួយនឹងចំណុចដែលស្រូបខ្ពស់បំផុតនៃហ៊ីម៉ូក្លូប៊ីន (Hemoglobin) ព្រមទាំងអាចធ្វើឲ្យបំពង់ឈាមដែលត្រូវការព្យាបាលនោះរួញតូចបានដោយថាមពលកំរិត៧០០វ៉ាត់/សង់ទីម៉ែត្រការ៉េដែលមិនបណ្តាលឲ្យមានស្នាមជាំ។

ឧទាហរណ៍

  • សសៃឆ្មាក្រហម (Telangiectasia)
  • ស្នាមសសៃឈាមត្រង់ច្រមុះ ​(Nasal vascular lesions)

២. ដំបៅព៌ណ​(Pigmented Lesions): ប្រវែងរលកព៌ណបៃតងកំរិត៥១១ណាណូម៉ែត្រនឹងស្រូបដោយមេឡាមីននិងអាចបំផ្លាញដំបៅដែលមានគ្រាប់ព៌ណត្រង់ចំណុចដែលយើងចង់បានដោយថាមពលកំរិត៧០០វ៉ាត់/សង់ទីម៉ែត្រការ៉េ

ឧទាហរណ៍

  • អាចម៍រុយ​​ (Freckles)
  • អាចម៍រុយកំដៅថ្ងៃ (Lentigo)
  • ស្នាមជាំ (Melasma)
  • ស្នាមខ្មៅក្រោមភ្នែក (Dark circles under the eyes)

នីតិវិធីក្នុងការព្យាបាលដោយឡាស៊ែរ៍ Dual Laser

    • ឡាស៊ែរ៍គឺមានសុវត្ថិភាពនិងសាមញ្ញប្រើពេលវេលាព្យាបាលពី២០-៣០នាទី
    • អ្នកជំងឺអាចមានអារម្មណ៍ក្តៅឧណ្ឌៗជុំវិញបរិវេណដែលព្យាបាល

ការណែនាំក្រោយពីទទួលការព្យាបាលដោយឡាស៊ែរ៍ Dual Laser

      ​​​   ១. បរិវេណដែលធ្វើការព្យាបាលអាចមានស្នាមក្រហមបន្តិចបន្តួចដែលនឹងបាត់ទៅវិញក្នុងរយៈពេល១-២ម៉ោង

         ២. ក្រោយធ្វើការព្យាបាលអ្នកជំងឺអាចប្រើប្រាស់គ្រឿងសំអាងឬឡេបំប៉នស្បែកបានធម្មតា

         ៣. អ្នកជំងឺគួរលាបឡេការពារកំដៅថ្ងៃដែលមាន SPF 30 ឡើងទៅ

         ៤. អ្នកជំងឺអាចត្រូវត្រលប់មកធ្វើការព្យាបាលជាបន្តបន្ទាប់ចំនួន៣-៥ដងដោយគំលាតគ្នាក្នុងមួយលើកៗពី២-៤សប្តាហ៍ដើម្បីឲ្យបានលទ្ធផលល្អបំផុត

តម្លៃ និងកញ្ចប់

Procedure

Price (THB)

Description

Facial Brightening

6,600

per session

28,000

5 sessions

Facial brightening and removal of dark/red pigmentation

9,500

per session

39,000

5 sessions

Removal of dark circles under the eyes

3,500

per sesson

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

AVAILABLE DOCTORS