ផ្នែកកែសម្ផស្ស​ -​ ការព្យាបាលស្បែក

ឡាស៊ែរ៍​ Q-ray 

ការព្យាបាលដោយឡាស៊ែរ៍​ផ្តល់នូវដំណោះស្រាយប្រកដដោយសុវត្ថិភាពនិងប្រសិទ្ធិភាពសំរាប់បញ្ហាស្បែកផ្សេងៗរួមទាំងការកំចាត់ស្នាម ស្នាមរបួសដែលមានពណ៌ខុសប្រក្រតី របួស​ការស្តារសភាពស្បែកឡើងវិញ.

តើការព្យាបាលដោយឡាស៊ែរ៍ Q-ray គឺជាអ្វី?

ការព្យាបាលដោយឡាស៊ែរ៍នេះគឺប្រើប្រាស់​ Fractional CO2 ជាប្រភេទពន្លឺឡាស៊ែរ៍ដែលមានរលកប្រវែង ១០៦០០ ណាណូម៉ែត្រ​ជ្រាបចូលជ្រៅទៅស្រទាប់ស្បែកដែលមិនរាបស្មើ ដែលមានស្នាមរបួស រន្ធរោមធំ និងស្នាមជ្រីវជ្រួញ ដែលធ្វើឲ្យស្បែកមានភាពរលោង តឹង និងក្មេងជាងវ័យ។

តើការព្យាបាលដោយឡាស៊ែរ៍ Q-ray មានលក្ខណៈយ៉ាងដូចម្តេចខ្លះ?

នេះគឺជាឡាស៊ែរ៍ CO2​ បែបបុរាណរួមផ្សំជាមួយបច្ចេកវិទ្យាបែបថ្មីដែលពន្លឺឡាស៊ែរ៍នឹងត្រូវបំបែកជាលក្ខណៈតូចៗកំរិតម៉ៃក្រូប៊ីមជាច្រើនបំណែកចេញពីគ្នាដើម្បីឲ្យពន្លឺប៉ះទង្គិចដោយផ្ទាល់ជាចំណុចៗលើផ្ទៃខាងលើនៃស្បែកនិងបរិវេណតូចៗនៃស្បែករវាងពន្លឺដែលបាញ់មកដោយឡាស៊ែរ៍និងដោយរក្សានូវជាលិកានៅជុំវិញឲ្យនៅដដែល។​ បរិវេណតូចៗដែលមិនទាន់បានទទួលការព្យាបាលចាំបាច់ត្រូវការធ្វើការបាញ់ជាច្រើនលើកដើម្បីឲ្យមុខរបួសឆាប់ជាសះស្បើយ និងមិនមានផលរំខានអ្វីនោះទេ។ បរិវេណតូចៗដែលត្រូវបានព្យាបាលដោយពន្លឺកាំរស្មីត្រូវបានហៅថា​ Micro Treatment Zone ដោយសារតែឡាស៊ែរ៍ដែលបាញ់វាបានបង្កើតនូវស្នាមរបួសដែលធ្វើឲ្យមានការផលិតខលឡាចេនថ្មីឡើងមក។ ជាលទ្ធផលក្នុងការស្តារសភាពស្បែកឡើងវិញដោយទទួលបាននូវស្បែករលោងត្រង់បរិវេណដែលមានរន្ធរោមជ្រៅ និងទន់ត្រង់បរិវេណដែលមានស្នាមរបួសមិនស្អាត។

តើអ្វីទៅជាកត្តាចង្អុលបង្ហាញ(សូដជនីករ)នៃការព្យាបាលនេះ?

  1. ស្នាមរបួសដោយសារមុន
  2. ស្នាមអុជស្វាយ
  3. ស្នាមលើស្បែកដែលមិនរលោង
  4. ស្នាមមុខខ្មូត
  5. ស្នាមជ្រីវជ្រួញ

តើការព្យាបាលនេះអាចមានផលវិបាកអ្វីខ្លះ?

  1. វាអាចបណ្តាលឲ្យមានអាការៈឡើងក្រហម ឬហើមត្រង់បរិវេណដែលទទួលការព្យាបាលបន្តិចបន្តួចរយៈពេល២ថ្ងៃក្រោយការព្យាបាល។
  2. វាអាចបណ្តាលឲ្យមានអាការៈក្តៅឧណ្ឌៗ និងឈឺចាប់បន្តិចបន្តួចដែលអាចមានលក្ខណៈដូចគ្នានឹងការរលាកស្បែកដោយកំដៅព្រះអាទិត្យដែលវានឹងប្រសើរឡើងវិញភ្លាមៗក្រោយការព្យាបាល។

តើត្រូវទទួលការព្យាបាលប៉ុន្មានលើកទើបឃើញលទ្ធផលល្អ?

អ្នកជំងឺត្រូវបានណែនាំឲ្យធ្វើឡាស៊ែរ៍នេះជាបន្តបន្ទាប់ពី ៣-៥ដងដោយគំលាតគ្នាចន្លោះពី ២-៤សប្តាហ៍ វាអាស្រ័យលើសភាពស្បែករបស់អ្នកជំងឺម្នាក់ៗ។

លទ្ធផលអាចឃើញច្បាស់ក្នុងអំឡុងពេលធ្វើការព្យាបាលលើកទី២-៣។

ការណែនាំសំរាប់អ្នកជំងឺបន្ទាប់ពីបានទទួលការព្យាបាលដោយឡាស៊ែរ៍ CO2

  1. ក្រោយការព្យាបាលអាចមានស្នាមក្រហម និងមានក្រម៉បន្តិចបន្តួចត្រង់បរិវេណដែលទទួលការព្យាបាលហើយវានឹងប្រសើរឡើងក្នុងអំឡុងពេលប៉ុន្មានថ្ងៃក្រោយការព្យាបាក។ ការតែងមុខ ឬការប្រើប្រាស់គ្រឿងសំអាងផ្សេងៗអាចប្រើបានក្នុងរយៈពេល១ថ្ងៃក្រោយទទួលការព្យាបាល ប្រសិនបើមិនមានការ      ឈឺចាប់មិនមានរម៉ាស ឬឡើងហើមនោះទេ។
  2. ណែនាំឲ្យប្រើឡេការពារកំដៅថ្ងៃដែលមាន SPF 30 ឬច្រើនជាងនៅលើមុខជាប្រចាំ។

តម្លៃ និងកញ្ចប់ការព្យាបាល

Procedure

Price (THB)

Description

Small scar

2,000

per session

Infraorbital

5,000

per session


1 course (3 sessions)

Nose

13,000

1 course (3 sessions)

Nose + Temples

5,000

per session

13,000

1 course (3 sessions)

Forehead

6,000

per session

15,000

1 course (3 sessions)

Forehead + Temples

10,000

per session

25,000

1 course (3 sessions)

Cheeks

10,000

per session

25,000

1 course (3 sessions)

Cheeks + Temples

13,000

per session

35,000

1 course (3 sessions)

Cheeks + Nose

13,000

per session

35,000

1 course (3 sessions)

Full Face

15,000

per session

40,000

1 course (3 sessions)

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

វេជ្ជបណ្ឌិតឯកទេស