Cosmetic Services – Skin Treatment

ការបន្តឹងមុខដោយ​ ​SygmaLift

SygmaLift​ ផ្តល់នូវផលប្រយោជន៍ជាច្រើន​​រួមទាំងការលើក និងបន្តឺងស្នាមជ្រីវជ្រួញលើផ្ទៃមុខ រំញោចការផលិតខលឡាចេន និងកាត់បន្ថយស្នាមជ្រីវជ្រួញ។​ វាជួយធ្វើឲ្យប្រសើរឡើងនូវពណ័សំបុរធ្វើឲ្យស្បែកម៉ដ្ឋរលោងនិងមើលទៅរស់រវើក។ការណែនាំរបស់យើងនឹងជួយឲ្យអ្នកបានដឹងគ្រប់តំរូវការដែលអ្នកចង់បានអំពីដំណើរការព្យាបាល។

តើ SygmaLift គឺជាអ្វី?

SygmaLift គឺជាបច្ចេកទេសឈានមុខក្នុងការព្យាបាលដោយមិនចាំបាច់ធ្វើការវះកាត់ក្នុងគោលបំណងលើកបន្តឹងនិងស្តារឡើងវិញនួវសភាពស្បែកដោយពុំចាំបាច់ធ្វើការវះកាត់។ការប្រើប្រាស់បច្ចេកវិទ្យាអេកូសាស្រ្តឈានមុខ(advanced ultrasound technology)​វាមានគោលដៅស្រទាប់ជ្រៅនៃស្បែកដើម្បីរំញោចការផលិតខលឡាចេននិងជួយធ្វើឲ្យស្បែករលោង តឹង​និងបត់បែនបាន។​ក្នុងខណៈពេលដែលអ្នកកំពុងរិះរកវិធីដើម្បីឲ្យស្បែកតឹង​រលោងនិងជួយស្តារឲ្យស្បែកមើលទៅក្មេងឡើងវិញ​នោះ​ SygmaLift គឺជាជំរើសដ៏មានប្រសិទ្ធិភាពនិមានសុវត្ថិភាពសំរាប់អ្នក។

SygmaLift គឺជាការបដិវត្តន៍នៃការព្យាបាលស្បែកដែលប្រើប្រាស់បច្ចេកវិទ្យាអាល់ត្រាសោនផ្តោតចំណុចសំខាន់កំរិតខ្ពស់ (high-intensity focused ultrasound (HIFU))ដើម្បីបញ្ជូនថាមពលឲ្យចូលទៅជ្រៅក្នុងស្បែករំញោចការផលិតខលឡាចេននិងធ្វើឲ្យស្បែកតឹង។​លំនាំនៃការព្យាបាលនេះជួយលើកបន្តឹងស្បែកដែលយារធ្លាក់កាត់បន្ថយស្នាមជ្រីវជ្រួញដែលមើលឃើញច្បាស់ព្រមទាំងជួយធ្វើឲ្យស្បែកទាំងមូលមើលទៅរលោង។​នេះគឺជាជំរើសសំរាប់អ្នកដែលត្រូវការឲ្យស្បែកតឹងមុខមើលទៅកាន់តែក្មេងដោយពុំចាំបាច់ធ្វើការវះកាត់អ្វីឡើយ។

ផលប្រយោជន៍នៃការធ្វើ SygmaLift

  • លើកនិងបន្តឹងផ្ទៃមុខឲ្យមានតុល្យភាព៖​ SygmaLiftជួយលើកស្បែកដែលយារធ្លាក់និងជួយបន្តឹងផ្ទៃមុខឲ្យមានតុល្យភាពធ្វើឲ្យស្បែកតឹងណែននិងមើលទៅក្មេងជាងវ័យ។
  • រំញោចការផលិតខលឡាចេន៖​ការព្យាបាលនេះជួយរំញោចការផលិតខលឡាចេនជួយស្តារស្បែកឲ្យអាចបត់បែនបាននិងសុខភាពស្បែកទាំងមូល។
  • កាត់បន្ថយស្នាមជ្រីវជ្រួញ៖​ SygmaLiftជួយធ្វើឲ្យស្នាមរស្នាមជ្រីវជ្រួញផ្សេងៗជាពិសេសនៅបរិវេណជុំវិញភ្នែក ​មាត់​និងថ្ងាស។
  • ជួយឲ្យស្បែករលោង៖​វាជួយបង្កើនសភាពស្បែកឲ្យរលោងដោយការធ្វើឲ្យស្បែកតឹងណែននិងស្តារសភាពស្បែកឡើងវិញ។
  • មិនមានការវះកាត់មិនត្រូវការពេលសំរាកព្យាបាល៖នេះគឺជាការព្យាបាលដោយពុំចាំបាច់វះកាត់ដោយផ្តល់ឲ្យឃើញលទ្ធផលច្បាស់ដោយមិនត្រូវការការវះកាត់ ឬមិនត្រូវការពេលវេលាយូរក្នុងការសំរាកព្យាបាលនោះទេ។

បច្ចេកវិទ្យាឈានមុខ SygmaLift

sygmalift-01

HIFU Lines Facial Lifting

គឺជាដំណើរការព្យាបាលដោយពុំចាំបាច់ធ្វើការវះកាត់ដែលប្រើប្រាស់ថាមពលអាល់ត្រាសោនផ្តោតចំណុចសំខាន់ក្នុងការបញ្ជូនថាមពលទៅកាន់ស្រទាប់ជ្រៅនៃស្បែកដោយផ្តោតគោលដៅទៅលើភ្នាសសាច់ក្នុងការជួយទប់ជាលិកាស្បែក។ ថាមពលទាំងអស់នេះនឹងរំញោចកោសិកា​ ​fibroblast ក្នុងការផលិតខលឡាចេននិងផលិត elastin fibers​នាំឲ្យមានការរៀបចំទំរង់ខលឡាចេន fibers ថ្មីធ្វើឲ្យស្បែកឡើងតឹងណែនកាន់តែខ្លាំង។

Tri-Focal Ultrasound Facial Lift

Tri-Focal Ultrasound Facial Lift ប្រើប្រាស់ថាមពលអាល់ត្រាសោនក្នុងការរំញោចឲ្យមានការផលិតខលឡាចេនថ្មីក្នុងស្រទាប់ក្នុងនៃស្បែក​ (dermis)​ ជួយឲ្យរចនាសម្ព័ន្ធស្បែកមានភាពប្រសើរឡើងព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញ។​ ​វាកំណត់តំបន់គោលដៅជាក់លាក់ដូចជាបរិវេណក្រោមភ្នែកជុំវិញភ្នែក ថ្ងាស មាត់ និងចិញ្ចើម។ ការព្យាបាលនេះជួយលើកបន្តឹងតំបន់ដែលយារធ្លាក់ដូចជាសាច់ដក់ក្រោមភ្នែក និងបន្ថយស្នាម-ចង្អូរ និងស្នាមជ្រីវជ្រួញលើផ្ទៃមុខទាំងមូល។ តាមរយៈការផលិតខលឡាចេន វាជួយធ្វើឲ្យប្រសើរឡើងនូវពណ៌សំបុរស្បែក ព្រមទាំងជួយឲ្យស្បែកអាចបត់បែនបានយ៉ាងល្អ។

Low Level Laser Therapy (LLLT) or Cold Laser

ការព្យាបាលដោយឡាស៊ែរ៍កំរិតទាបឬឡាស៊ែរ៍ត្រជាក់ (LLLT)ត្រូវបានគេស្គាល់ថាជាឡាស៊ែរ៍ត្រជាក់គឺជាការព្យាបាលដោយពន្លឺដោយពុំចាំបាច់វះកាត់ដែលប្រើប្រាស់ឡាស៊ែរ៍កំរិតទាបជាមួយនឹងប្រវែងរលកកំរិត៦៣៥ណានូម៉ែត។​​ការព្យាបាលនេះជួយបង្កើនការផ្លាស់ប្តូរអុកស៊ីហ្សែននៅកំរិត cellular

ដំណើរការនៃការព្យាបាល

sygma-lift-tools-head

SygmaLift​​ មានផាសុកភាពនិងជាដំណើរការដែលមិនចាំបាច់វះកាត់មិនត្រូវការប្រើថ្នាំសន្លប់នោះទេ។​ជាទូទៅអ្នកជំងឺមានអារម្មណ៍ថាមិនស្រួលតិចតួចបំផុតគ្រាន់តែមានអារម្មណ៍ថាមានលក្ខណៈក្តៅឧណ្ឌៗតិចតួចក្នុងអំឡុងពេលប្រើប្រាស់ក្បាលឡាស៊ែរ៍ Tri-Focal head និងមានអារម្មណ៍ថាមានពន្លឺចាំងៗភ្នែកក្នុងអំឡុងពេលប្រើប្រាស់ក្បាលឡាស៊ែរ៍ត្រជាក់ Cold Laser head។

ដំណាក់កាលនៃដំណើរការព្យាបាល៖

  1. ការត្រៀមលក្ខណៈ៖
    ការព្យាបាលចាប់ផ្តើមដោយការលាងសម្អាតមុខឲ្យស្អាតជាមុនសិន​។​ចេលពិសេសដេឡប្រើប្រាស់ក្នុងការព្យាបាលត្រូវបានលាបលើតំបន់ដែលត្រូវការព្យាបាលដើម្បីទទួលលទ្ធផលល្អ។
  2. ដំណាក់កាលទី ១ -​ ​ក្បាលឡាស៊ែរ៍​​ Spatula Head៖
    ក្បាលឡាស៊ែរ៍ ​Spatula នឹងបញ្ចេញរលកអាល់ត្រាសោនដែលមានកំហាប់ខ្ពស់បែបផ្តោតសំខាន់លើចំណុតដែលត្រូវការព្យាបាលដូចជាក្រោមចង្ការ​និងថ្ពាល់។​ដំណាក់កាលនេះជួយលើកនិងបន្តឹងទំរង់ផ្ទៃមុខនិងជួយឲ្យផ្ទៃមុខមើលទៅមានតុល្យភាពច្បាស់លាស់ជាងមុន។
  3. ដំណាក់កាលទី ២ – ក្បាលឡាស៊ែរ៍​​​ Tri-Focal Applicator៖
    ក្បាលឡាស៊ែរ៍Tri-Focal Applicatorប្រើដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញតូចៗនិងស្នាមយារធ្លាក់បរិវេណចំណុចផ្សេងៗដូចជារង្វង់កែវភ្នែក ថ្ងាស និងមាត់។ ​វាក៏ជួយលើកបន្តឹងចិញ្ចើមព្រមទាំងត្របកភ្នែកដែលធ្លាក់វាជួយឲ្យមានភាពប្រសើរឡើងនូវរចនាសម្ព័ន្ធផ្ទៃមុខនិងស្តារសភាពស្បែកមុខឡើងវិញ។
  4. ដំណាក់កាលទី​​ ៣ – Low-Level Laser Light (Cold Laser)៖
    ក្នុងដំណាក់កាលចុងក្រោយគឺក្បាលឡាស៊ែរ៍ ​Cold Laser នឹងបញ្ចេញពន្លឺឡាស៊ែរ៍ថាមពលកំរិតទាបដែលមានប្រវែងរលក៦៣៥ណានូម៉ែត្រដែលជួយរំញោចដើម្បីផ្លាស់ប្តូរអុកស៊ីហ្សែនក្នុងកំរិតកោសិកា និងជួយជំរុញការស្តារព្រមទាំងកំចាត់កោសិកាចាស់ដើម្បីផលិតកោសិកាថ្មី ដើម្បីជួយឲ្យស្បែកមានលក្ខណៈរស់រវើកឡើងវិញធ្វើឲ្យស្បែកភ្លឺថ្លាយ៉ាងច្បាស់។

ក្បាលឡាស៊ែរ៍និមួយៗគឺត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងសភាពស្បែកផ្សេងៗធ្វើឲ្យការព្យាបាលទទួលបានលទ្ធផលល្អនិងមានប្រសិទ្ធភាពក្នុងការស្តារសភាពផ្ទៃមុខឡើងវិញ។

តម្លៃ និងកញ្ចប់ការព្យាបាល

Procedure

Price (THB)

Full Face

40,000

Full Face + Chin

53,000

Chin + Jawline

20,000

Periorbital + Eyebrow

25,000

Cheeks

27,000

Cheeks + Chin

40,000

Neck

27,000

Neck + Chin

40,000

1 Cycle

14,000

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

វេជ្ជបណ្ឌិតឯកទេស