សេវាកម្មកែសម្ផស្ស – ផ្នែកស្បែក

ការបន្តឹងស្បែកដោយ Thermage

Thermage គឺជាការបន្តឹងស្បែកដោយមិនចាំបាច់ធ្វើការវះកាត់ដោយប្រើប្រាស់បច្ចេកវិទ្យាប្រេកង់វិទ្យុដើម្បីរំញោចការផលិតខលឡាចេន​ ជាលទ្ធផលវាធ្វើឲ្យស្បែកឡើងរលោង និងតឹងជាងមុន។​ ការណែនាំពិសេសរបស់យើងនឹងធ្វើដំណើរជាមួយអ្នកដើម្បីឆ្លើយតបនូវអ្វីដែលអ្នកចង់ដឹងពីដំណើរការ។

តើអ្វីទៅជាការព្យាបាលដោយ Thermage?

Thermage គឺជាដំណើរការព្យាបាលដែលមិនចាំបាច់វះកាត់ដោយជាការរួមបញ្ចូលគ្នានូវថាមពលក្តៅ​​​ ថាមពលប្រកង់វិទ្យុ​Monopolar ដើម្បីធ្វើការរំញោចការបង្កើតខលឡាចេនក្នុងជាលិការជ្រៅ​ព្រមទាំងជួយបន្តឹងស្បែក​ធ្វើឲ្យស្បែករលោងនិងមើលទៅក្មេងជាងវ័យដោយគ្រាន់តែទទួលការព្យាបាលត្រឹមតែម្តងប៉ុណ្ណោះ។ការផ្លាស់ប្តូរគ្នារវាងចំហាយត្រជាក់និងចំហាយក្តៅក្នុងអំឡុងពេលធ្វើការព្យាបាលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ផាសុកភាពនិងស្រស់ថ្លា។

ជាទូទៅវាត្រូវបានប្រើក្នុងការបន្ថយស្នាមជ្រីវជ្រួញស្របពេលជាមួយគ្នាផងដែរក៏មានការបន្តឹងស្បែកដែលយារធ្លាក់នៅលើស្បែកមុខកនិងដងខ្លួន។​ ការព្យាបាលដោយ Thermage​ គឺមានភាពរហ័សប្រើប្រាស់ពេលប្រហែល៣០នាទីទៅ៩០នាទីនិងមិនចាំបាច់ត្រូវការសំរាកពិនិត្យអាការៈទេ។​ Thermageត្រូវបានក្លាយជាជំរើសមួយដែលងាយស្រួលសំរាប់អ្នកដែលមិនសូវមានពេលវេលាច្រើន។​លទ្ធផលនៃការព្យាបាលដោយ ​Thermage​ នឹងទទួលបានលទ្ធផលបន្តិចម្តងៗដោយឃើញពីការប្រែប្រួលជាបន្តបន្ទាប់ក្រោយពីធ្វើការព្យាបាលជាច្រើនខែ។

តើលក្ខណៈលេចធ្លោរនៃការព្យាបាលនេះមានអ្វីខ្លះ?

  1. ព្យាបាលត្រឹមតែម្តងក៍ឃើញលទ្ធផល។
  2. មិនចាំបាច់ធ្វើការវះកាត់មានសុវត្ថិភាពផ្នែកវេជ្ជសាស្រ្ត។
  3. ប្រើពេលបន្តិចបន្តួចក្នុងការសង្កេតអាការៈងាយស្រួលសំរាប់អ្នកជំងឺ។
  4. ការផ្លាស់ប្តូរមិនដូចគ្នានឹងការប្រើប្រាស់ឡេឬគ្រីមនោះទេ។
  5. ជាការព្យាបាលដែលមានប្រសិទ្ធភាព និងសុក្រិតភាពជួយកាត់បន្ថយភាពវ័យចំណាស់លើស្បែកមុខ និងផ្នែកផ្សេងៗនៃរាងកាយ។
  6. អាចព្យាបាលបានគ្រប់ប្រភេទស្បែកទោះបីអ្នកជំងឺមានស្បែកស្រអាប់ក៏ដោយ។

ដំណើរការនៃការព្យាបាលដោយ Thermage

  1. ចាប់ផ្តើមដោយការទទួលអារម្មណ៍ត្រជាក់នៅស្បែកនិងនៅបរិវេណដែលទទួលការព្យាបាល។​ការព្យាបាលនេះគឺត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិតឯកទេសស្បែកដែលជាអ្នកប្រើប្រាស់ក្បាលម៉ាស៊ីន Thermage ដោយផ្ទាល់។
  2. វេជ្ជបណ្ឌិតឯកទេសស្បែកនឹងប្រើប្រាស់ថាមពលកំដៅ-(RF)​ដោយមានការបញ្ចេញរលកថាមពលក្តៅនិងថាមពលត្រជាក់(ពីក្បាលម៉ាស៊ីនThermage )​​ឆ្លាស់គ្នារហូតដល់បញ្ចប់ការព្យាបាល។
  3. ថាមពលRFនឹងជ្រាបចូលជ្រៅដល់ស្រទាប់ជាលិកាស្បែកធ្វើឲ្យបរិវេណទទួលការព្យាបាលមានសភាពក្តៅ និងរំញោចការបង្កើតខលឡាចេន។

រយៈពេលនៃការព្យាបាលនឹងចាប់ផ្តើមចន្លោះពី២០នាទីដល់២ម៉ោង​ វាអាស្រ័យលើបរិវេណ និងលក្ខខណ្ឌដែលទទួលការព្យាបាល។

ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយការព្យាបាលដោយឡាស៊ែរ៍វិញនោះ អាចត្រូវព្យាបាលយ៉ាងតិច៤ដងឡើងទៅ។​ ការព្យាបាលដោយ​Thermageម្តងគឺគ្រប់គ្រាន់ក្នុងការឃើញលទ្ធផលច្បាស់លាស់ និងមានប្រសិទ្ធិភាពល្អបាន។

ការបន្តឹងស្បែកត្រង់បរិវេណដែលទទួលការព្យាបាលនឹងឃើញលទ្ធផលច្បាស់ក្នុងរយៈពេលពី៣-៦ខែក្រោយទទួលការព្យាបាល។

ដោយសារតែភាពសាមញ្ញនៃដំណើរការព្យាបាលដូចនេះអ្នកជំងឺមិនចាំបាច់បារម្មណ៍ពីរយៈពេលនៃការជាសះស្បើយនិងការតាមដានជាមួយវេជ្ជបណ្ឌិតនោះទេ។

ការណែនាំក្រោយទទួលការព្យាបាល

ទោះបីជាការព្យាបាលនេះមិនមានការវះកាត់និងមានសុវត្ថិភាពខ្លាំងយ៉ាងណាក៏ដោយ​ប៉ុន្តែដោយសារតែសភាពរាងកាយរបស់អ្នកជំងឺម្នាក់ៗមានលក្ខណៈខុសៗគ្នាព្រមទាំងអាចមានលក្ខខណ្ឌពិសេសផ្ទាល់ៗខ្លួនជាច្រើនដូចនេះគូរតែនិយាយដល់ផលប៉ះពាល់តិចតួចដែលអាចកើតមានបានដូចជាមានឡើងក្រហមឬហើមមួយរយៈថែមទាំងមានអារម្មណ៍មិនស្រួលឬរមាស់បន្តិចបន្តួចក្នុងអំឡុងពេលធ្វើការព្យាបាល។

  • មានអាការៈមួយចំនួនដូចជាមានអារម្ម​ណ៍មិនសូវស្រួលបន្តិចបន្តួចកើតឡើងក្នុងអំឡុងពេលនិង/ឬក្រោយទទួលការព្យាបាល ដូចជាឡើងក្រហមបន្តិចបន្តួច​​ឬហើម​បន្តិចបន្តួច រម៉ាស់ ឬមានអាការៈតឹងត្រង់បរិវេណដែលធ្វើការព្យាបាលដែលអាការៈទាំងអស់នេះនឹងបាត់ទៅវិញបន្តិចម្តងៗ។
  • អ្នកជំងឺអាចត្រលប់ទៅប្រើប្រាស់សកម្មភាពប្រចាំថ្ងៃបានប្រក្រតី។
  • អ្នកជំងឺអា​​​​​​​​​​​​​​​ចតែងមុខបានប្រសិនបើពួកគាត់ចង់។

Thermage មានផលប៉ះពាល់ត្រង់បរិវេណផ្សេងៗនៃរាងកាយ

នៅលើភ្នែក៖​ Thermage​ ជួយឲ្យមានភាពប្រសើរឡើងនូវស្នាមជ្រីវជ្រួញ ស្បែកដែលយារធ្លាក់ ​ត្របកភ្នែកធ្លាក់ និងស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក តឹងត្រង់បរិវេណ​​ជុំវិញកែវភ្នែក។

នៅលើមុខ៖ Thermage​ ជួយឲ្យមានភាពប្រសើរឡើងនូវស្នាមយារធ្លាក់និងជ្រីវជ្រួញ ជួយបន្តឹងស្បែកជាពិសេសត្រង់តំបន់ថ្គាម បបូរមាត់ និងកធ្វើឲ្យមើលទៅក្មេងជាងវ័យ។

លើរាងកាយ៖​ Thermage​ ជួយឲ្យមានអាការៈតឹង និងធ្វើឲ្យស្បែកពោះរលោង បង្កើនភាពស្រស់ស្អាតនៃក្បាលពោះ បន្ថយទំហំចង្កេះសំរាប់អ្នកជំងឺមួយចំនួនជួយឲ្យស្នាមសង្វាប្រសើរឡើងព្រមទាំងជួយបន្តឹងស្បែកដែលយារធ្លាក់ផងដែរ។

តម្លៃ និងកញ្ចប់

Procedure

Price (THB)

Description

Periorbital (area around the eyes, excluding upper eyelids)

50,000

450 shots

Face

55,000

300 shots

Face

83,000

600 shots

Face

121,000

900 shots

Tummy

132,000

900 shots

Arms or Thighs

132,000

900 shots

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

វេជ្ជបណ្ឌិតឯកទេស