សេវាកម្មកែសម្ផស្ស - ការព្យាបាលស្បែក
Triniti
Triniti គឺជាការស្តារសភាពស្បែកមុខឡើងវិញដោយប្រើប្រាស់ក្បាលឡាស៊ែរ៍ចំនួន៣ប្រភេទក្នុងម៉ាស៊ីនតែ១។ការណែនាំរបស់យើងនឹងធ្វើដំណើរជាមួយអ្នកនូវគ្រប់តំរូវការរបស់អ្នកដែលអ្នកចង់ដឹងទាក់ទងនឹងការព្យាបាល។
តើការព្យាបាលដោយ Triniti គឺជាអ្វី?
ការព្យាបាលដោយឡាស៊ែរ៍ទ្រីនិធីគឺជាការព្យាបាលស្បែកដ៏ពេញនិយមមួយដែលរួមបញ្ចូលគ្នានូវបច្ចេកទេសដែលមានប្រសិទ្ធិភាពចំនួន៣យ៉ាងដើម្បីឆ្លើយតបទៅនឹងការដែលបារម្ភពីបញ្ហាស្បែកផ្សេងៗ។ការព្យាបាលដោយគឹត្រូវបានរចនាឡើងក្នុងការស្តារឡើងវិញនូវបញ្ហាស្បែកទាំងមូលជាលទ្ធផលវាជួយឲ្យស្បែករលោងតឹងនិងមើលទៅស្បែកក្មេងជាងវ័យ។វាត្រូវបានប្រ់ប្រាស់ក្នុងការឆ្លើយតបទៅនឹងសញ្ញានៃភាពវ័យចំណាស់ការបំផ្លាញដោយពន្លឺថ្ងៃនិងស្បែកដែលមិនសូវស្អាត។
Triniti ជាការព្យាបាលដែលមានសុវត្ថិភាពដោយប្រើប្រាស់បច្ចេកវិទ្យា Electro-Optical Synergy (ELOS)នៃថាមពលអុបទិកនិងប្រកង់វិទ្យុទ្វេរប៉ូល។នៅក្នុងការរួមបញ្ចូលគ្នារវាង IPL, Infrared and Diose laser ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការព្យាបាល។
ឡាស៊ែរ៍ Triniti ធ្វើការយ៉ាងដូចម្តេចដើម្បីបង្កើនស្បែកឲ្យមានសភាពល្អប្រសើរ
- ជួយកាត់បន្ថយស្នាមដែលបណ្តាលមកពីមុនស្នាមរបួសស្នាមជាំអាចម៍រុយនិងស្នាមក្រហមដោយធ្វើឲ្យស្បែកឃើញរលោងជាងមុន។
- បង្កើនការរំញោចនៃខលឡាចេនជួយបន្ថែមឲ្យស្បែកមើលទៅភ្លឺនិងតឹងណែន។
- កាត់បន្ថយស្នាមជ្រីវជ្រួញដែលបណ្តាលមកពីអាយុច្រើននិងការបិទរន្ធរោមធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យនិងរលោង។
ឧបករណ៍ ៣ ប្រភេទដែលប្រើប្រាស់ក្នុងការព្យាបាលនេះ
កាត់បន្ថយចង្អូរជ្រូញក្រោមភ្នែកត្រង់កន្ទុយភ្នែក ត្រង់ថ្ងាស់ និងត្រង់ដៃរួមទាំងស្នាមចង្អូរមាត់ផងដែរ
- SR Applicator
ឧបករណ៍នេះប្រើប្រាស់កនុងការបញ្ចូលគ្នារវាង IPL និង RF ដោយផ្តល់នូវចំហាយត្រជាក់ដែលសំរបសំរួលក្នុងប្រកង់ដែលខ្ពស់ជាងមុននិងសុវត្ថិភាពជាងមុនចំពោះស្បែក។ប្រសិនបើប្រៀបធៀបក្នុងការប្រើប្រាស់ IPLឬ RFតែមួយប្រភេទ។ វាតាមរយៈឧបករណ៍នេះអ្នកជំងឺនឹងអាចទទួលបាននូវលទ្ធផលជាក់ស្តើងពិតប្រាកដ៖
- ជួយកែបញ្ហាពណ៌ស្បែកមិនស្មើគ្នាដូចជាចំណុចក្រហមស្នាមមុនពណ៌ក្រហមសរសៃឈាមក្រហមឆ្មារនៅលើផ្ទៃមុខនិងពណ៌ស្បែកដែលមិនចង់បាន។
- ស្បែករលោង
- កាត់បន្ថយស្នាមពណ៌ខ្មៅដូចជាអុចខ្មៅ ស្នាមជាំ
- ស្បែកតឹងដោយការភ្ជិទរន្ធរោមធ្វើឲ្យផ្ទៃមុខមើលទៅក្មេងជាងវ័យព្រមទាំងបន្ថយស្នាមជ្រីវជ្រួញ
- SR Applicator
ឧបករណ៍នេះបញ្ជូនថាមពលពន្លឺកំរិត ៧០០-២,០០០ ណាណូម៉ែត្រប្រវែងរលកនិងប្រកង់វិទ្យុទៅលើស្បែកដើម្បីរំញោចការបង្កើតខលឡាចេន។វាថែមទាំងជួយឲ្យស្បែកដែលយារធ្លាក់នៅលើផ្ទៃមុខនិងកតឹងឡើងវិញ។វាមិនមានការឈឺចាប់អ្វីននោះទេអ្នកជំងឺអាចមានអារម្មណ៍ថាក្តៅឧណ្ឌៗត្រង់បរិវេណដែលកំពុងទទួលការព្យាបាល។យើងណែនាំឲ្យធ្វើការព្យាបាលជាបន្តបន្ទាប់ជាប់លាប់ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរបំផុត។ តាមរយៈឧបករណ៍នេះអ្នកជំងឺនឹងអាចទទួលបាននូវលទ្ធផលជាក់ស្តើងពិតប្រាកដ៖
- ជួយស្បែកបរិវេណផ្ទៃមុខនិងកតឹង
- បន្តឹងស្បែកត្រង់បរិវេណស្នាមរង្វះមាត់ (smile lines) ថង់ខ្លាញ់ក្រោម ភ្នែកកន្ទុយភ្នែក ថ្ងាស
*ការព្យាបាលនេះអាចធ្វើបានគ្រប់អ្នកជំងឺនិងគ្រប់ប្រភេទស្បែក។
- Matrix Applicator
ឧបករណ៍នេះប្រើប្រាស់ឡាស៊ែរ៍ Diode ដែលមានរលកប្រវែងកំរិត915ណាណូម៉ែត្ររួមជាមួយប្រកង់វិទ្យុបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា”Matrix Heat Bands” ដែលជាបច្ចេកវិទ្យាFractional ដែលប្រើក្នុងការផ្តល់កំដៅជាមួយនឹងជាលិកាខលឡាចេនក្នុងស្រទាប់ជ្រៅនៃស្បែកបរិវេណដែលទទួលការព្យាបាល។ទោះបីយ៉ាងណាក៏ដោយការរំញោចដើម្បីបង្កើតខលឡាចេនមិនបណ្តាលឲ្យមានគ្រោះថ្នាក់ចំពោះស្រទាប់លើបំផុតនៃស្បែកនោះទេ។តាមរយៈឧបករណ៍នេះអ្នកជំងឺនឹងអាចទទួលបាននូវលទ្ធផលជាក់ស្តើងពិតប្រាកដ៖
-
-
កាត់បន្ថយចង្អូរជ្រូញក្រោមភ្នែកត្រង់កន្ទុយភ្នែកត្រង់ថ្ងាស់និងត្រង់ដៃរួមទាំងស្នាមចង្អូរមាត់ផងដែរ។
-
ធ្វើឲ្យស្បែករលោងនិងតឹងដោយការបំពេញនូវស្នាមរបួសដែលជ្រៅបិទរន្ធរោមដែលធំនិងធ្វើឲ្យស្បែកកាន់តែទន់ល្វើយ។
-
ការណែនាំក្រោយពេលទទួលការព្យាបាល
- អ្នកជំងឺអាចត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃបានធម្មតាក្រោយទទួលការព្យាបាល
- អ្នកជំងឺគួរប្រើប្រាស់ឡេការពារពន្លឺថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាង
- អ្នកជំងឺអាចប្រើប្រាស់ឬផាត់មុខបានធម្មតាប្រសិនបើអ្នកជំងឺចង់
តម្លៃ និងកញ្ចប់នៃការព្យាបាល
Procedure | Price (THB) | Description |
TRINITI | 16,500 | per treatment |
44,000 | 3 treaments |
“ចាប់ផ្តើមជំហានដំបូង និងទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់តាមអនឡាញ (virtual consultation) ដោយឥតគិតថ្លៃ។ អ្នកពិគ្រោះយោបល់ និងវេជ្ជបណ្ឌិតវះកាត់របស់យើង នឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនអាស្រ័យលើតម្រូវការពិសេសរបស់អ្នក។ អ្នកជំងឺម្នាក់ៗមានអាការៈនិងលក្ខណៈខុសៗគ្នា យើងប្តេជ្ញាបង្កើតដំណើរការនៃការព្យាបាលនិមួយៗឲ្យសមស្របនឹងតម្រូវការពិសេសរបស់អ្នកជំងឺម្នាក់ៗ។”
