សេវាកម្មកែសម្ផស្ស-ការថែទាំស្បែក
ការបន្តឹងស្បែកដោយ Ulthera
តើអ្វីទៅជាការព្យាបាលដោយ Ulthera ?
នេះគឺជាបច្ចេកវិទ្យាថ្មីដែលខុសប្លែកពីបច្ចេកវិទ្យាមុនទាំងស្រុងវាជាវិធីដែលមិនចាំបាច់វះកាត់ប៉ុន្តែវាមានសុវត្ថិភាពដែលជួយបន្តឹងឲ្យស្បែកអ្នកតឹងជាងមុនព្រមទាំងជួយឲ្យផ្ទៃមុខនិងករបស់អ្នកប្រសើរឡើងបន្តិចម្តងៗដោយការប្រើប្រាស់រលកសំលេងអាល់ត្រាសូនិចដែលជ្រាបចូលជ្រៅក្នុងស្រទាប់សាច់ដុំក្រោមស្បែកដើម្បីជំនួសខលឡាចេនដែលខូចដោយខលឡាចេនថ្មីដែលរូបរាងកាយបង្កើតឡើងមកដោយខ្លួនឯងជួយលើកបន្តឹងស្បែកដែលយារធ្លាក់ឲ្យជួយត្រលប់មកតឹងនិងមើលទៅក្មេងជាងវ័យម្តងទៀត។
Ulthera គឺមានសុវត្ថិភាពនិងប្រសិទ្ធិភាពខ្ពស់។ទោះបីជាវាមិនអាចទទួលលទ្ធផលខ្ពស់ដូចជាការវះកាត់បន្តឹងស្បែកក៏ដោយក៏វាអាចជួយឲ្យស្បែករបស់អ្នកដែល យារធ្លាក់តឹងជាងមុនដោយឃើញច្បាស់ដោយមានអារម្មណ៍ថាមិនសូវស្រួលបន្តិចបន្តួចនិងមានផលប៉ះពាល់បន្តិចបបន្តួចជាបណ្តោះអាសន្នតំបន់ដែលនិយមធ្វើការព្យាបាលគឺតំបន់ថ្ងាស់ ថ្ពាល់ ថ្គាម និងក។
តើដំណើរការនៃការបបន្តឹងស្បែកមុខ និងកមានលក្ខណៈដូចម្តេច?
រលកសំលេងដែលមានប្រេកង់ខ្ពស់ឆ្លងកាត់ស្បែកនិងជាលិកាផ្សេងៗបានយ៉ាងងាយស្រួល។បច្ចេកវិទ្យានេះជួយឲ្យមានការរួមថាមពលអាល់ត្រាសោននិងបញ្ជូនថាមពលយ៉ាងសុក្រិតទៅស្រទាប់ជ្រៅនៃស្បែកដោយរចនាមកដើម្បីមិនឲ្យមានការបំផ្លាញស្បែកស្រទាប់ខាងក្រៅហើយថែមទាំងជួយបន្តឹងស្រទាប់សាច់ដុំស្បែករាក់ដែលជាមូលហេតុដែលធ្វើឲ្យលទ្ធផលនៃការបន្តឹងស្បែកមុខនិងកមានប្រសិទ្ធិភាពយូរ។
ថាមពលអាល់ត្រាសោនក្នុងលក្ខណៈតូចៗទាំងនេះនឹងត្រូវបញ្ជូលទៅស្រទាប់ស្បែកជ្រៅប្រហែល ៣-៧ ណាណូម៉ែត្រ ហើយជ្រៅរហូតដល់ស្រទាប់សាច់ដុំក្រៅពីនេះរាងកាយនៅតែបន្តការបង្កើតខលឡាចេនថ្មីឡើងមកក្នុងរយៈពេលជាច្រើនខែក្រោយពីទទួលការព្យាបាលដែលជាមូលហេតុថាហេតុអ្វីអ្នកជំងឺនៅតែឃើញលទ្ធផលជាបន្តបន្ទាប់ទោះបីជាការព្យាបាលត្រូវបានបញ្ចប់ជាយូរមកហើយ។
តើ Ultherapy ខុសពីការព្យាបាលដោយឡាស៊ែរ៍ផ្សេងៗទៀតយ៉ាងដូចម្តេច?
១. Ultherapy ប្រើប្រាស់រលកអាល់ត្រាសូនិចដែលអាចឆ្លងកាត់ស្បែកដើម្បីផ្តោតទៅលើនៃតំបន់ដែលអ្នកត្រូវការបន្តឹងដោយការបញ្ជូនថាមពលទៅកាន់ស្រទាប់សាច់ដុំក្រោមស្បែក។
២. ការព្យាបាលនេះមិនចាំបាច់សំរាកដើម្បីឲ្យអាការៈជាសះស្បើយនោះទេមិនចាំបាច់ប្រើប្រាស់សារធាតុផ្សេងៗព្រមទាំងមិនបណ្តាលឲ្យមានការផ្លាស់ប្តូរធ្ងន់ធ្ងចំពោះផ្ទៃមុខនោះទេ។
៣. ការព្យាបាលជ្រៅរហូតដល់ស្រទាប់សាច់ដុំនិងជាលិកាស្បែកដោយមិនមានការបំផ្លាញស្បែកស្រទាប់ខាងក្រៅនោះទេ។
៤. ជួយឲ្យអាចមើលឃើញស្រទាប់សំខាន់នៃផ្ទៃមុខនិងកមុនបានទទួលការព្យាបាលដោយថាមពលរលកសំលេងអាល់ត្រាសោនជាលក្ខណៈចង្កោម។
សូចនាករសំរាប់ការធ្វើ ULTHERAPY
១. ស្បែកយារធ្លាក់ត្រង់បរិវេណភ្នែក
២. ស្បែកមុខយារធ្លាក់ឬចង្អូរថ្ពាល់ជ្រៅ
៣. ស្បែកត្រង់ថ្គាមយារធ្លាក់
៤. ស្បែកក្រោមថ្ពាល់យារធ្លាក់
៥. ស្បែកត្រង់ចង្កាយារធ្លាក់
ដំណើរការនៃការធ្វើ Ulthera
១. វេជ្ជបណ្ឌិតផ្នែកស្បែកនឹងដាក់ក្បាលម៉ាស៊ីនលើតំបន់ដែលព្យាបាលដូចជាលើមុខឬលើកជាដើម។
២. ថាមពលក្តៅនឹងបញ្ជូនចូលទៅក្រោមស្បែកដោយមិនធ្វើឲ្យស្បែកខូចខាតឡើយ។ក្បាលម៉ាស៊ីននឹងត្រូវដំណើរការនិងប្រើប្រាស់រយៈពេលពី១០នាទីដល់២ម៉ោង វាអាស្រ័យលើបរិវេណដែលត្រូវការព្យាបាល។
៣. ក្រោយពីទទួលបានការព្យាបាលអ្នកជំងឺអាចត្រលប់ទៅផ្ទះវិញធម្មតាជាមួយការណែនាំយ៉ាងលំអិត។ជាបឋមបរិវេណដែលទទួលការព្យាបាលនឹងរួមតូចភ្លាមៗប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅការឆ្លងតបរបស់រាងកាយនឹងជំរុញការបង្កើតខលឡាចេនថ្មីដែលនឹងធ្វើឲ្យស្បែកចាប់ផ្តើមឡើងតឹងបន្តិចម្តងៗដែលបណ្តាលឲ្យស្បែកឡើងតឹងដូចធម្មជាតិ។
តើក្រោយការព្យាបាលប៉ុន្មានខែទើបឃើញលទ្ធផល?
មានអ្នកជំងឺខ្លះអាចឃើញលទ្ធផលភ្លាមៗក្រោយពីទទួលការព្យាបាលហើយលទ្ធផលនេះនឹងប្រសើរឡើងជាបន្តបន្ទាប់ក្រោយការព្យាបាលជាច្រើនសប្តាហ៍។
ការព្យាបាលតែម្តងនឹងអាចរំញោចខលឡាចេនឲ្យកើតឡើងជាបន្តបន្ទាប់រយៈពេល២-៣ខែធ្វើឲ្យស្បែកឡើងតឹងបន្តិចម្តងៗមានអ្នកជំងឺមួយចំនួនត្រូវបានរាយការណ៍ថាលទ្ធផលអាចវិវត្តន៍ជាបន្តបន្ទាប់រហូតដល់៦ខែក្រោយការព្យាបាលព្រមទាំំងលទ្ធផលនៃការបន្តឹងអាចនៅបានរយៈពេលពី១-២ឆ្នាំ។
តើអាការៈអ្វីខ្លះដែលអាចជួបក្នុងអំឡុងពេលដំណើរការព្យាបាល?
ការព្យាបាលនេះត្រូវបានចាត់ទុកថាជាការព្យាបាលមួយដែលមានសុវត្ថិភាពនាពេលបច្ចុប្បន្ន ប៉ុន្តែដោយសារតែអ្នកជំងឺម្នាក់ៗអាចមានការឆ្លើយតបខុសៗគ្នាចំពោះការរំញោចផ្សេងៗគ្នា ដូចនេះចាំបាច់ត្រូវជំរាប់អ្នកជំងឺថាអាចមានអារម្មណ៍ថាមិនស្រួលបន្តិចបន្តួច និងបណ្តោះអាសន្ន ដូចជាអាការៈឈឺ ឬមិនស្រួលបន្តិចបន្តួច អាការៈហើមបន្តិចបន្តួច ឬស្បែកឡើងក្រហមបណ្តោះអាសន្ន ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលប្រហែល១ម៉ោងនិងអាចបន្ថយអាការៈទាំងនោះបានដោយការប្រើថ្នាំបំបាត់ការឈឺចាប់។
តម្លៃ និងកញ្ចប់
Procedure | Price (THB) |
Periorbital + Cheeks + Jawline + Chin | |
Periorbital + Cheeks | 80,000 |
Cheeks + Jawline + Chin | 80,000 |
Cheeks | 55,000 |
Periorbitals | 33,000 |
Browlift | 22,000 |
Infraorbital | 22,000 |
Lateral Eye | 22,000 |
Jawline + Chin | 40,000 |
Neck | 55,000 |
Jawline + Chin + Neck | 80,000 |
Perioral | 28,000 |
Periorbital + Cheeks + Jawline + Chin + Neck | 149,000 |
Touch-up | 280 - 28,000 |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
