Cosmetic Services
ការវះកាត់ខ្លាញ់ក្បាលពោះនិងការបូមខ្លាញ់ដោយ Vaser
សូមឈប់ស្ទាក់ស្ទើរទៀតទៅ! ការវះកាត់ខ្លាញ់ក្បាលពោះគឺជាជំរើសប្រសើរបំផុតក្នុងការធ្វើឲ្យរូបរាងអ្នកស្រស់ស្អាតមើលទៅដូចធម្មជាតិឡើងវិញ។
ប្រសិនជាលោកអ្នកមានបញ្ហារឿងខ្លាញ់ក្បាលពោះច្រើនលើសលប់រួមទាំងស្បែកក្បាលពោះយារធ្លាក់ ស្នាមសង្វាពោះក្រោយសម្រាលកូន និងការសម្រកទម្ងន់ (ចំពោះអ្នកដែលសម្រកទម្ងន់ចុះយ៉ាងរហ័ស) បើទោះបីជាលោកអ្នកបានសម្រកទម្ងន់ច្រើនមកក៏ដោយ ប៉ុន្តែខ្លាញ់នៅបរិវេណក្បាលពោះនៅតែមានដដែល មិនថាព្យាយាមគ្រប់គ្រងរបបអាហារ និង ហាត់ប្រាណយ៉ាងណាក៏ដោយនៅតែមិនអាចកំចាត់បាន ខ្លាញ់ប្រភេទនេះជាប្រភេទ ខ្លាញ់កំពូលពិបាកចាត់ការ ឬ Stubborn Fat ហើយបន្ថែមពីនេះ ស្បែកក្បាលពោះទាំងអស់នេះកាន់តែយាធ្លាក់ខ្លាំងរហូតមិនដោះស្រាយដោយការហាត់ប្រាណ ឬវិធីសាស្ត្រផ្សេងៗបានរហូតដល់ធ្វើអោយអ្នកបាក់ទឹកចិត្តនិងគ្មានភាពជឿជាក់
ប៉ុន្តែជាការប្រសើរដោយមានការីកចម្រើននិងការវិវន្តន៍មិនឈប់ឈរ ធ្វើអោយក្រុមគ្រូពេទ្យបានរិះគិតវិវត្តបច្ចេកទេស និងវិធីសាស្ត្រការព្យាបាលក្នុងការកំចាត់ខ្លាញ់ រួមទាំងធ្វើអោយបរិវេណក្បាលពោះរាបស្មើទទួលបានរូបរាងកាន់តែស្រស់ស្អាតជាងមុន វិធីសាស្ត្រទាំងនោះមានដូចជា ការបូមខ្លាញ់ (Liposuction) ជាវិធីសាស្ត្រដែលអាចកំណត់ចំណុចតាមការចង់បានក្នុងការបូមខ្លាញ់ និង ការវះកាត់ខ្លាញ់ក្បាលពោះ (Tummy Tuck ឬ Abdominoplasty) ជាការវះកាត់កំចាត់ខ្លាញ់ក្បាលពោះ ជួយបណ្តឹងស្បែកក្បាលពោះ ដោះស្រាយបញ្ហាសាច់ដុំក្បាលពោះយារធ្លាក់ ដូច្នេះវិធីសាស្ត្រទាំង ២ នេះជាវិធីសាស្ត្រដែលទទួលបានការទទួលស្គាល់ និងយកមកប្រើប្រាស់ក្នុងការព្យាបាលយ៉ាងទូលំទូលាយ។
ការបូមខ្លាញ់-កាត់ខ្លាញ់ក្បាលពោះ គឺជាអ្វី?
ការបូបខ្លាញ់ និង ការកាត់ខ្លាញ់ក្បាលពោះ ជាការបូម និងការវះកាត់ក្បាលពោះ រួមជាមួយការវះកាត់ជួសជុលសាច់ដុំពោះដែលយារចេញមកអោយត្រឡប់មកតឹងណែនម្តងទៀត ជាដំណោះស្រាយសំរាប់លោកអ្នកដែលមានបញ្ហាក្បាលពោះយារធ្លាក់ សភាពមិនរាបតឹង សាច់ដុំពោះយារ ស្នាមសង្វារ សមស្របសម្រាប់លោកអ្នកដែលមានក្បាលពោះផ្នែកខាងក្រោមយារធ្លាក់ខ្លាំង ដោយស្នាមរបួសនឹងនៅត្រង់បបរិវេណ Bikini Line (លើថ្ងាស់អវយវៈភេទ) និងមានប្រវែងវែងដល់ត្រង់ត្រគាកទាំងសងខាង ប៉ុន្តែទាំងអស់នេះអាស្រ័យលើបរិមាណខ្លាញ់និងស្បែកផ្នែកដែលលើសរបស់អ្នកជំងឺម្នាក់ៗ។
បញ្ហាខ្លាញ់ក្បាលពោះយាធ្លាក់ក្រោយសម្រាលកូនឬក្រោយសម្រកទន្ងន់
អ្នកម្តាយក្រោយសម្រាល ឬអ្នកដែលធ្លាប់មានទំងន់លើសស្តង់ដាកំណត់ហើយស្រកទំងន់បានច្រើន ជាទូទៅនៅតែមានបញ្ហាមិនអាចកំចាត់ជាតិខ្លាញ់កកកុញ និងស្បែកដែលយារធ្លាក់បានដោយសារតែស្បែកត្រូវបានទាញយឹតយ៉ាងខ្លាំងក្នុង រយះពេលយូរហើយនៅពេលដែលស្រកទំងន់ធ្វើអោយស្បែកយារជ្រួញ ដូច្នេះហើយការហាត់ប្រាណ ឬ គ្រប់គ្រងរបបអាហារ នៅមិនអាចកំចាត់ផ្នែកខ្លាញ់ដែលលើសនៅតំបន់មួយចំនួន ថែមទាំងមិនអាចជួយបណ្តឹងស្បែកក្បាលពោះ យារធ្លាក់ខ្លាំងទាំងអស់នោះផងដែរ ដូច្នេះត្រូវអាស្រ័យលើផ្នែកវេជ្ជសាស្រ្តដើម្បី ជួយធ្វើអោយស្បែកក្បាលពោះតឹងឡើងវិញនិងកំចាត់ខ្លាញ់ដែលលើសត្រង់ចំណុចបាន។
វិធីសាស្ត្រក្នុងការកំចាត់ខ្លាញ់ និងបន្តឹងក្បាលពោះយារធ្លាក់
សម្រាប់លោកអ្នកដែលមានក្បាលពោះមិនសូវយារធ្លាក់ខ្លាំងមានតែខ្លាញ់ប្រមូលផ្តុំ មានបែកសង្វារតិចតួច គ្រូពេទ្យនឹងណែនាំវិធីសាស្ត្រការបូមខ្លាញ់ដោយ VASER ច្រើនជាងការវះកាត់ក្បាលពោះ សម្រាប់វិធីសាស្ត្រការវះកាត់ខ្លាញ់ក្បាលពោះ គឺសមស្របសម្រាប់លោកអ្នកដែលមានក្បាលពោះយារធ្លាក់ខ្លាំងក្រោយសម្រាលកូន ឬ មានការសម្រកទម្ងន់ខ្លាំងក្នុងរយៈពេលដ៏ខ្លី បែបនេះនឹងត្រូវវះកាត់ខ្លាញ់ក្បាលពោះរួមជាមួយការវះកាត់ជួសជុលសាច់ដុំពោះ ក្រៅពីនេះក៏អាចធ្វើការវះកាត់ខ្លាញ់ក្បាលពោះរួមទាំងបូមខ្លាញ់ជាមួយគ្នាបានផងដែរ ក្រោយពីការវះកាត់ជួសជុលសាច់ដុំពោះ យកខ្លាញ់ចេញមក កាត់ស្បែកដែលយារធ្លាក់រួចរាល់ហើយ ពេទ្យនឹងធ្វើការបូមខ្លាញ់បរិវេណផ្នែកខាងៗដងខ្លួនបន្ថែមទៀតសម្រាប់អ្នកដែលមានខ្លាញ់នៅជុំវិញចង្កេះច្រើនដើម្បីមើលទៅកាន់តែសមរូបសមរាង។
បច្ចេកវិទ្យាប្រើក្នុងការព្យាបាល
បច្ចុប្បន្នមានបច្ចេកវិទ្យាប្រើក្នុងការបូមខ្លាញ់មានភាពល្អប្រសើរជាងសម័យមុនដោយមិនធ្វើអោយជាំខ្លាំង កាត់បន្ថយពេលវេលាសម្រាកព្យាបាល បច្ចេកវិទ្យាដែលលើកឡើងនេះគឺ VASER ដែលជាបច្ចេកវិទ្យាក្នុងការកំចាត់ខ្លាញ់យ៉ាងមានសុវត្ថិភាពខ្ពស់ បូមខ្លាញ់ត្រង់ចំណុច ធ្វើអោយរូបរាងស្រស់ស្អាតជាងមុន ដោយការបញ្ចេញថាមពលអ៊ុលត្រាសោន(Ultrasound) នៅកម្រិតហ្វ្រេកង់ដែលទៅបំផ្លាញកោសិកាខ្លាញ់ដែលមាននៅក្នុងស្រទាប់ខ្លាញ់តែប៉ុណ្ណោះ ធ្វើអោយដុំខ្លាញ់មានសភាពរាវ ហើយវេជ្ជបណ្ឌិតអាចបូមចេញមកដោយងាយ មិនប៉ះពាល់និងរងការខូចខាតដល់ស្រទាប់ស្បែក សរសៃឈាម និងកោសិកាប្រសាទនៅបរិវេណនោះឡើយ ជួយកាត់បន្ថយស្នាមជាំ និងហើមក្រោយការបូម ជាសះស្បើយឆាប់រហ័ស ឃើញលទ្ធផលលឿនច្បាល់ក្នុងរយៈពេល ១-២ ថ្ងៃបន្ទាប់ បច្ចេកវិទ្យា VASER បានឆ្លងកាត់ការទទួលស្គាល់ពីអង្គការចំណីអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក (US FDA) និង ប្រទេសថៃ (อย.) ចំពោះប្រសិទ្ធភាពនិងសុវត្ថិភាព។
ការត្រៀមខ្លួនមុនពេលបូម-កាត់ខ្លាញ់ក្បាលពោះ
-
- ជៀសវាងការប្រើថ្នាំណាដែលប៉ះពាល់ដល់ការកកឈាម ដូចជាអាស្ពីរីន ថ្នាំសម្រួលសាច់ដុំ និងវីតាមីនផ្សេងៗ
- បញ្ឈប់ការជក់បារីយ៉ាងហោចណាស់ ១-២ សប្តាហ៍មុនពេលវះកាត់
- ហាមទទួលទានចំណីអាហារ ឬផឹកទឹកយ៉ាងហោចណាស់ ៦ ម៉ោងមុនពេលវះកាត់ព្រោះត្រូវការប្រើប្រាស់ថ្នាំសន្លប់
- ជូនដំណឹងទៅវេជ្ជបណ្ឌិតអំពីប្រវត្តិជំងឺរបស់អ្នក ដូចជាជំងឺរ៉ាំរ៉ៃ ឬប្រវត្តិអាលែកហ្ស៊ីថ្នាំ ជាដើម
- ការបូមខ្លាញ់ចំពោះស្រ្តីគួរជៀសវាងអំឡុងពេលមានរដូវ
ដំណាក់កាលបូមខ្លាញ់
-
- វេជ្ជបណ្ឌិតនឹងវាយតម្លៃ រៀបចំផែនការវះកាត់ឱ្យបានត្រឹមត្រូវត្រង់ចំណុចនីមួយៗ
- វេជ្ជបណ្ឌិតធ្វើការវះកាត់បើកមុខរបួសយ៉ាងតូចដើម្បីស៊កបញ្ចូលឧបករណ៍មានរាងតូចមួយចូលទៅត្រង់ចំណុចដែលត្រូវបូម
- វេជ្ជបណ្ឌិតធ្វើការបញ្ចូលទឹកសឺរ៉ូមប្រៃបែបពិសេសទៅក្នុងស្រទាប់ខ្លាញ់ដែលត្រូវការបំបែក បន្ទាប់មកប្រើថាមពលអ៊ុលត្រាសោន ចូលទៅបំបែកខ្លាញ់ដែលកកជាដុំនោះអោយក្លាយជារាវ អោយរលាយចូលគ្នាជាមួយទឹកសឺរ៉ូមប្រៃដែលបញ្ចូលទៅនោះ រួចធ្វើការបូមចេញដោយថ្នមៗដោយមិនបង្ករអោយមានការប៉ះពាល់ដល់ស្រទាប់ស្បែក ប្រព័ន្ធសរសៃប្រសាទនៅជុំវិញ និងមានស្នាមជាំតិចតួចប៉ុណ្ណោះ
ដំណាក់កាលនៃការវះកាត់ខ្លាញ់ក្បាលពោះ
មុនការវះកាត់វេជ្ជបណ្ឌិតនឹងវាយតម្លៃសភាពស្បែក បរិមាណខ្លាញ់ និងភាពរឹងមាំនៃសាច់ដុំពោះរបស់អ្នកជំងឺថាមានភាពយារធ្លាក់មកតិចច្រើនប៉ុណ្ណា បន្ទាប់មកកំណត់ទីតាំងស្នាមវះកាត់ដែលនឹងមានតំណែងនៅលើថ្ងាស់អវយវៈភេទ បរិវេណប៊ីគីនី ហើយធ្វើការវះកាត់។ ប្រសិនជាការវះកាត់បែបមិនផ្លាស់ប្តូរទីតាំងផ្ចិត វេជ្ជបណ្ឌិតនឹងបើកមុខរបួសវះកាត់ដោយញែកភ្នាសរវាងសាច់ដុំនិងខ្លាញ់រហូតដល់ក្រោមផ្ចិត ទាញស្រទាប់ស្បែកនិងខ្លាញ់ហើយធ្វើការវះកាត់ផ្នែកមិនត្រូវការចេញ រួចធ្វើការដេរមុខរបួស។
សម្រាប់ការវះកាត់បែបផ្លាស់ប្តូរទីតាំងផ្ចិត វេជ្ជបណ្ឌិតនឹងបើកមុខវះកាត់តាមស្រទាប់ស្បែក ស្រទាប់ខ្លាញ់ រហូតដល់ស្រទាប់សាច់ដុំ ញ៉ែកភ្នាសនៅរវាងស្រទាប់សាច់ដុំនិងខ្លាញ់រហូតទៅដល់ខាងក្រោមដើមទ្រូង ធ្វើការដេរជួសជុលស្រទាប់សាច់ដុំពោះទាំងអស់ ទាញស្រទាប់ស្បែកនិងខ្លាញ់ត្រង់ក្បាលពោះផ្នែកខាងលើចុះមកបិតភ្ជាប់ក្បាលពោះផ្នែកខាងក្រោមបរិវេណថ្ងាស់អវយវៈភេទ កាត់យកខ្លាញ់ដែលមិនចាំបាច់ចេញ ដេរនិងរចនាមុខរបួសនៅក្នុងស្រទាប់ខ្លាញ់ បន្ទាប់មកធ្វើការផ្លាស់ប្តូរទីតាំងផ្ចិតដោយការចោះរន្ធផ្ចិតថ្មីដោយដេររចនាអោយមើលទៅស្អាត ជាចុងក្រោយកាត់និងដេរស្បែកដែលយារ រួចទើបដេរបិទមុខរបួស។
ការថែទាំក្រោយការបូម-កាត់ខ្លាញ់ក្បាលពោះ
ក្រោយការវះកាត់សប្តាហ៍ដំបូងហាមមិនអោយត្រូវទឹក អោយជូតខ្លួនជំនួសការងូតទឹក សម្រាប់ការដើរក្រោយវះកាត់ ១-២ សប្តាហ៌ដំបូងគួរដើរឱនខ្លួនបន្តិចដើម្បីមិនអោយមុខរបួសតឹង បន្ទាប់មកអោយព្យាយាមយឺតដងខ្លួនអោយត្រង់តាមដែលអាចធ្វើទៅបាន អ្នកជំងឺគួរតែព្យាយាមយឺតខ្លួនបើសិនជាមុខរបួសមិនសូវតឹងដើម្បីកុំអោយឈឺខ្នងចង្កេះ។
នៅអំឡុងពេល ៣ សប្តាហ៌ដំបូងមិនគួរដើរច្រើន មិនគួរលើករបស់ធ្ងន់ មិនគួរធ្វើលំហាត់ប្រាណ ហាមជក់បារីអំឡុងពេល ២ សប្តាហ៌ដំបូងក្រោយវះកាត់ ព្រោះអាចធ្វើអោយងាយកកឈាមបាន មិនគួរពិសារគ្រឿងស្រវឹង អ្នកជំងឺអាចទទួលទានអាហារតាមប្រក្រតី វេជ្ជបណ្ឌិតនឹងណែនាំអោយពាក់ហ្គេនរឹតក្បាលពោះជាប្រចាំរយះពេល ៦-៧ សប្តាហ៌ ហើយអ្នកជំងឺគួរតែមកជួបវេជ្ជបណ្ឌិតតាមការណាត់ដើម្បីមើលមុខរបួស និងកាត់ចេស ដូច្នេះហើយការប្រត្តិបត្តិខ្លួនក្រោយការវះកាត់យ៉ាងខ្ជាប់ខ្ជួនជារឿងសំខាន់ក្នុងការការពារមិនអោយកើតមានផលជ្រៀតជ្រែកផ្សេងៗនិងជួយអោយអ្នកជំងឺឆាប់ជាសះស្បើយ
ក្រោយពីការបូម-វះកាត់ខ្លាញ់ រាងកាយជាសះស្បើយប្រក្រតីហើយ អ្នកជំងឺគួរតែជៀសវាងមិនអោយខ្លាញ់ទាំងនោះត្រឡប់មកវិញ ដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៌ ជៀសវាងអាហារមានជាតិខ្លាញ់ ម្សៅ និងជាតិស្ករ ព្រមទាំងធ្វើលំហាត់ប្រាណទៀងទាត់ ៣-៥ដងក្នុងមួយសប្តាហ៍ (ធ្វើលំហាត់ប្រាណបានតាមធម្មតាក្រោយវះកាត់ខ្លាញ់ក្បាលពោះបាន ២ ខែ) ដើម្បីកាន់តែសមរូបរាងនិងស្បែកក្បាលពោះកាន់តែតឹងរាបស្មើ។
ផលប៉ះពាល់ និង លទ្ធផល
-
- ក្រោយការវះកាត់ខ្លាញ់ក្បាលពោះ អ្នកជំងឺនឹងមានអារម្មណ៌ឈឺត្រង់មុខរបួសជារឿងធម្មតា ដោយអាការៈនេះនឹងអន់ថយក្រោយរយះពេល ១សប្តាហ៌
- ស្នាមមុខរបួសវះកាត់នឹងរាបស្មើឡើងវិញក្នុងរយះពេលប្រហែល ១២-១៨ ខែ
- ក្រោយវះកាត់ខ្លាញ់ក្បាលពោះ មុខរបួសនឹងបាត់ហើមហើយជាស្បើយប្រក្រតីប្រហែល ៣-៤ ខែ
- ក្រោយពីបូមខ្លាញ់ដោយ VASER បានប្រហែល ៣ សប្តាហ៌ នឹងចាប់ផ្តើមសង្កេតឃើញការប្រែប្រួលរូបរាង និងឃើញលទ្ធផលកាន់តែច្បាស់ថែមទៀតប្រហែលជា ៣-៦ ខែ។
ការធានារ៉ាប់រង/វះកាត់ខ្លាញ់ក្បាលពោះ
ដើម្បីអោយលោកអ្នកមានភាពកក់ក្តៅ និងសុវត្ថិភាពគ្រប់ពេលដែលធ្វើការវះកាត់ដើម្បីភាពស្រស់ស្អាតនៅមន្ទីរពេទ្យយ៉ាន់ហ៊ី យើងមានការរ៉ាប់រងក្រោយការវះកាត់ក្នុង រយះពេល ១ ឆ្នាំ។
ក្នុងអំឡុងពេលសម្រាកនៅផ្ទះបន្ទាប់ពីការវះកាត់ បើមានសំណួរ ឬការសង្ស័យណាមួយ លោកអ្នកអាចទាក់ទងសួរព័ត៌មានបានជានិច្ច យើងមានក្រុមការងារជំនាញរួចជាស្រេចក្នុងការផ្តល់ការពិគ្រោះយោបល់គ្រប់ពេលតាមរយះបណ្តាញទំនាក់ទំនងដូចជា Line ឬលេខទូរស័ព្ទរបស់ផ្នែកវះកាត់សម្រស់ជាដើម។
ជម្រើសដ៏ទៃទៀត
សព្វថ្ងៃនេះ មានវិធីសាស្រ្តក្នុងការរឹតបន្តឹងស្បែក និងបំបាត់ខ្លាញ់ដោយមិនចាំបាច់ធ្វើការវះកាត់ វិធីនេះសមស្របសម្រាប់បុគ្គលដែលមានខ្លាញ់បន្តិចបន្តួចស្ថិតនៅតំបន់ខ្លះៗ និងមានស្បែកយារធ្លាក់បន្តិចបន្តួច ឬអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនេះ ដើម្បីជួយរឹតបន្តឹងស្បែក និងរូបរាងបន្ទាប់ពីការវះកាត់បូមឬវះកាត់ខ្លាញ់ វាជាវិធីសាស្ត្រដែលប្រើបច្ចេកវិទ្យាទំនើបទាន់សម័យ មានសុវត្ថិភាព និងបានស្គាល់តាមស្តង់ដារអន្ដរជាតិ ដូចជា៖ ការបូមខ្លាញ់ត្រង់ចំណុចដោយប្រើបច្ចេកវិទ្យា Vaser ដែលជាវិធីសាស្ត្របំបាត់ជាតិខ្លាញ់ដោយរលកអ៊ុលត្រាសោន មានសុវត្ថិភាពខ្ពស់ ហើយជួយឲ្យរូបរាងមើលទៅតឹងរាបជាងមុន ឬ ប្រើបច្ចេកវិទ្យា J-Plasma សម្រាប់ការបូមខ្លាញ់ និងបន្តឹងស្បែកក្នុងពេលតែមួយផងដែរ។
សំណួរពេញនិយមទាក់ទងនឹង ការបូមខ្លាញ់-កាត់ខ្លាញ់ក្បាលពោះ
មុនសម្រេចចិត្តបូម/កាត់ខ្លាញ់ចាំបាច់ត្រូវពិនិត្យរាងកាយអ្វីខ្លះ?
មុនបូមខ្លាញ់ អ្នកជំងឺត្រូវទទួលបានការត្រួតពិនិត្យរាងកាយយ៉ាងល្អិតល្អន់ និងពិនិត្យភាពរឹងមាំនៃរាងកាយជាមុនសិន
នណារខ្លះអាចធ្វើការបូម/កាត់ខ្លាញ់បាន?
ចំពោះបុគ្គលណាដែលមានស្បែកមិនយារធ្លាក់ខ្លាំង និងមិនក្រាស់ខ្លាំង ឬមិនមានខ្លាញ់ដើម្បីធ្វើការបូមចេញ ព្រោះបើសិនជាបូមអាចធ្វើអោយស្បែកមានសភាពជារលក ឬមិនរាបស្មើ
ក្រោយកាត់ខ្លាញ់ចេញហើយ មានឱកាសត្រឡប់មកយារធ្លាក់ដូចដើមឬទេ?
វានឹងអាចត្រឡប់មកយារធ្លាក់បានក្រោយពីការវះកាត់ ក្នុងករណីដែលអ្នកជំងឺមានផ្ទៃពោះម្តងទៀត
តើមានទំងន់ប៉ុន្មានទើបអាចធ្វើការបូម/កាត់ខ្លាញ់បាន?
ក្នុងករណីដែលមានទំងន់លើស ៩០ គ.ក វេជ្ជបណ្ឌិតណែនាំអោយសម្រកទំងន់សិនមុននឹងធ្វើការបូម/វះកាត់ខ្លាញ់ក្បាលពោះ
ក្រោយការវះកាត់ខ្លាញ់ក្បាលពោះ តើមានឱកាសកើតអាការៈស្ពឹកក្បាលពោះដែរឬទេ?
ឱកាសដែលធ្វើអោយមានអាការៈស្ពឹកក្រោយការវះកាត់ក្បាលពោះ កើតឡើងបានក្នុងរយះពេល ៦ខែដំបូង បន្ទាប់អាការៈស្ពឹកនឹងបាត់បន្តិចម្តងៗ
តម្លៃ និងកញ្ចប់
Procedure | Hospital Stay | Price (THB) |
Tummy Tuck (Lipectomy). Body weight less than 70 kgs | 3 Nights | 126,000 |
Tummy Tuck (Lipectomy). Body weight more than 70 kgs | 3 Nights | 18,000 per 10 Kgs |
Laser to reduce stretch marks | None | 27,500 |
Navelplasty (Local) | None | 50,500 |
Umbilicoplasty for outie? | None | 28,500 |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
Frequently Asked Questions
Will I get rid of the stretch marks that I got after having a baby?
If there is sufficient excess skin, stretch marks below the navel may be removed. However, those above the navel typically remain, though they may be relocated to the lower abdomen.
Can I expect my tummy to be perfectly flat?
A tummy tuck trims down the skin and underlying fat, but it does not remove the fat inside the abdominal cavity. Therefore, while you can expect a slimmer abdomen, it may not be completely flat after this surgery.
How long do I have to stay in Bangkok?
Patients typically stay in the hospital for an average of 3 days. You will need to return for a follow-up check and stitch removal 7-10 days after surgery.
Is the result permanent?
Maintaining a healthy diet and exercise routine is essential to preserving your post-tummy tuck results. Pregnancy and significant weight fluctuations can reverse the effects of the surgery.
How will my scars be managed after the surgery?
After the surgery, scar formation is a common concern. However, over time, scars typically fade and can be concealed beneath swimsuits or underwear. It’s important to note that individuals with a history of keloid formation should carefully consider the benefits of a tummy tuck compared to the risk of developing large scars.
What are the potential risks?
Some risks of surgery include bleeding, adverse responses to anesthesia, infection, delayed healing, fat necrosis, wound dehiscence, nerve injury, and the possibility of contractures or keloids at the incision site, which may require revision surgery.
How do I prepare for a Tummy Tuck surgery?
To minimize complications and reduce risk factors, it is important to cease smoking, consuming alcoholic beverages, and taking hormonal pills, herbal supplements, and medications (unless otherwise directed by your doctor) at least two weeks before your scheduled surgery. Patients with underlying medical conditions should obtain surgical clearance from their medical specialist. Engaging in muscle-toning exercises and adhering to a proper weight loss diet in the months leading up to the surgery can also contribute to better tummy tuck outcomes.
