សេវាកម្មកែសម្ផស្ស
ហេតុអ្វីគ្រប់គ្នាចូលចិត្តខ្លាំងជាមួយការវះកាត់ខ្ទង់ច្រមុះដោយអ៊ុលត្រាសោន
(Ultrasonic Rhinoplasty)
តើត្រៀមខ្លួនហើយឬនៅសម្រាប់ការកែច្រមុះរបស់អ្នកដោយមិនចាំបាច់ឈឺ ហើម ជាំ ឬសម្រាកព្យាបាលរយះពេលយូរ? សូមស្វាគមន៌មកកាន់អនាគតនៃការវះកាត់ច្រមុះមិនឈឺ ម៉ត់ចត់ និងឆាប់ជាសះស្បើយ
តើនៅតែគិតថាអោយតែរឿងវះកាត់ច្រមុះគឺត្រូវតែជាំហើម និងក្រោមភ្នែកខ្មៅរហូតតែម្តងមែនទេ?
សាកគិតម្តងទៀតទៅមើល
ប្រសិនជាអ្នកគិតទៅដល់ឧបករណ៍ដែកដាប់ប្រើសម្រាប់វះកាត់ ការហើមជាំ និងពេលវេលាដែលត្រូវសម្រាកដេកផ្ទះក្រោយពីធ្វើការវះកាត់កែច្រមុះរួចធ្វើអោយអ្នកព្រួយបារម្ភនោះ ចង់ប្រាប់ថា អ្នកមិនមែនមានអារម្មណ៏បែបនេះតែឯងទេ។
ប៉ុន្តែចុះប្រសិនបើ យើងប្រាប់អ្នកថា មានរបៀបមួយដែលធ្វើការកែច្រមុះរបស់អ្នកដោយប្រើប្រាស់រលកសំឡេងបែបថ្នមៗជំនួសការប្រើឧបករណ៍រឹង មិនប៉ះពាល់ដល់ស្រទាប់ជាលិកា និងពន្លឿនការឆាប់ជាសះស្បើយ?
សូមណែនាំការវះកាត់កែច្រមុះអ៊ុលត្រាសោន Piezo(Ultrasonic) Rhinoplasty បច្ចេកវិទ្យាទំនើបដែលជាការអភិវឌ្ឍថ្មីពីការវះកាត់ច្រមុះបែបបុរាណ និងកំពុងផ្លាស់ប្តូរមុខមាត់នៃវិស័យវះកាត់កែសម្ផស្ស។
តើការវះកាត់កែច្រមុះដោយអ៊ុលត្រាសោនជាអ្វីទៅ Piezo (Ultrasonic) Rhinoplasty?
ការវះកាត់កែច្រមុះដោយអ៊ុលត្រាសោន គឺជាឧបករណ៏ដែលប្រើប្រាស់កម្លាំងរំញោច អ៊ុលត្រាសោន ក្នុងការកែទម្រង់ឆ្អឹងច្រមុះរបស់អ្នក។ តាមរយះរលកសម្លេងទាំងនោះអនុញ្ញាតអោយវេជ្ជបណ្ឌិតធ្វើការកាត់ឆ្អឹងយ៉ាងម៉ត់ចត់ត្រឹមត្រូវក្នុងកំរិតមីលីម៉ែត្រ ដោយមិនប៉ះពាល់ទៅដល់កោសិកានៅជុំវិញ ឆ្អឹងខ្ចី និង សរសៃឈាមជាដើម។
មិនប្រើញញួរ មិនចេះតែស្មាន មិនមានការឈឺចាបដែលមិនចាំបាច់
ចុះលទ្ធផលវិញ? ទទួលបានរូបរាងច្រមុះដែលសាកសម ស្ទើតែគ្មានការហើមជាំ និងឆាប់រហ័សក្នុងការជាសះស្បើយជាងមុន។
ការវះកាត់កែច្រមុះបែបបុរាណ និង ការវះកាត់កែច្រមុះបែបអ៊ុលត្រាសោន តើខុសគ្នាយ៉ាងដូចម្តេច?
| គុណសម្បត្តិ | ការវះកាត់កែច្រមុះបែបបុរាណ | ការវះកាត់កែច្រមុះបែបអ៊ុលត្រាសោន |
| ឧបករណ៍ | ដែកដាប់ ដែកខាត់ ឧបករណ៍កាត់ឆ្អឹងផ្សេងៗ | ឧបករណ៍អុលត្រាសោនិក(Piezo) |
| ការហើម-ជាំ | មធ្យមទៅដល់ខ្លាំង | តិចទៅកម្រិតស្រាល |
| របួសជាលិកា | ខ្ពស់ | តិចបំផុត |
| ពេលវេលាសម្រាកព្យាបាល | ២-៣សប្តាហ៍ | ៧-១០ថ្ងៃ |
| ភាពម៉ត់ចត់ក្នុងការវះកាត់ | នៅមានកំរិត | ម៉ត់ចត់បំផុត |
ហេតុអ្វីបានជាអ្នកជម្ងឺ និងវេជ្ជបណ្ឌិតវះកាត់ ចូលចិត្តវាខ្លាំងម៉្លេះ?
ខាងក្រោមនេះគឺជាអ្វីដែលការវះកាត់កែច្រមុះដោយអ៊ុលត្រាសោនទទួលបានការពេញនិយមក្នុងការវះកាត់កែសម្ភស្សបែបទំនើប៖
- ស្ទើរតែគ្មានការហើមជាំ៖ ដោយសារតែសរសៃឈាម និងស្រទាប់ជាលិកាមិនទទួលការប៉ះទង្គិចដាច់រលាត់ ហើយអ្នកឆាប់ជាសះស្បើយ និងទទួលបានភាពស្រស់ស្អាតយ៉ាងឆាប់រហ័ស។
- ភាពម៉ត់ចត់ត្រង់ចំណុច៖ វេជ្ជបណ្ឌិតវះកាត់របស់អ្នកមានសម្ថភាពគ្រប់គ្រងដំណើរការកែទម្រង់ឆ្អឹងបានទាំងស្រុង ដែលធ្វើអោយឆ្អឹងរាបស្មើរជាងមុន សមាមាត្រគ្នាជាងមុន និង លទ្ធផលដូចធម្មជាតិពិតៗ។
- ការជាសះស្បើយឆាប់រហ័ស៖ ចូរភ្លេចពីការដែលត្រូវពាក់វ៉ែនតាបិតបាំងពេញមួយខែទៅ អ្នកជំងឺជាច្រើនត្រឡប់មកប្រើប្រាស់ជីវិតបានតាមប្រក្រតីត្រឹមតែ ១សប្តាហ៍ ដោយស្ទើតែមិនមានស្លាកស្នាមថាពួកគេបានទទួលការវះកាត់មកផង។
- ហានិភ័យតិចតួច៖ ការហើមជាំតិចជាងមុខ មានន័យថាហានិភ័យភាពមិនប្រក្រតីក្រោយវះកាត់តិចជាងមុន ឬការឆ្លងមេរោគតិចជាងមុន ហើយការកែតម្រូវម្តងទៀតតិចជាងមុនផងដែរ។
តើការវះកាត់កែច្រមុះអ៊ុលត្រាសោននេះសាកសមសំរាប់អ្នកដែរឬទេ?
បច្ចេកទេសទំនើបនេះធ្វើការបានយ៉ាងល្អបំផុត ប្រសិនបើអ្នក៖
- មានកំពកឆ្អឹងលើខ្ទង់ច្រមុះ គ្រោងសាងច្រមុះធំ ឬ ច្រមុះមិនសមាមាត្រគ្នា
- កំពុងត្រូវការការវះកាត់ដាក់ខ្ទង់ច្រមុះលើកដំបូង ឬ ត្រូវការកែច្រមុះម្តងទៀត
- ត្រូវការការជាសះស្បើយឆាប់រហ័ស និង សម្រាកព្យាបាលមិនយូរ
- ផ្តល់ភាពម៉ត់ចត់ច្បាស់លាស់ និង លទ្ធផលដូចធម្មជាតិ
បញ្ចាក់៖ ប្រសិនបើបញ្ហារបស់អ្នកគឺនៅត្រង់ជាលិកាខ្ចី (ដូចជាការកែចុងច្រមុះ) វេជ្ជបណ្ឌិតរបស់អ្នកប្រហែលត្រូវប្រើប្រាស់បច្ចេកទេសបែបបុរាណនៅត្រង់តំបន់ទាំងនោះ។ មានវីធីដែលល្អបំផុតទេ? សូមណាត់ជួបប្រឹក្សាយោបល់។
តើមានសកម្មភាពអ្វីខ្លះក្នុងអំឡុងពេលវះកាត់?
ទាំងនេះជាសកម្មភាពដោយរួមខ្លីៗ៖
- ការប្រឹក្សាយោបល់ និងរៀបចំផែនការ៖ វេជ្ជបណ្ឌិតវះកាត់របស់អ្នកនឹងប្រើប្រាស់រូបភាពវេជ្ជសាស្ត្រដើម្បីរៀបចំផែនការយ៉ាងល្អិតល្អន់
- ថ្ងៃកំណត់វះកាត់៖ ប្រើប្រាស់ថ្នាំសន្លប់ក្នុងការវះកាត់ ឧបករណ៏អុលត្រាសោនិកធ្វើការកែទម្រង់ឆ្អឹងច្រមុះដោយការវះកាត់យ៉ាងម៉ត់ចត់ច្បាស់លាស់ គ្មានការប្រើប្រាស់ញញួរ ត្រឹមតែប្រើប្រាស់រំញោចអ៊ុលត្រាសោនអោយធ្វើការរបស់វា។
- ការសម្រាកព្យាបាល៖ អ្នកនឹងត្រូវពាក់បន្ទះច្រមុះរយះពេល ១សប្តាហ៍។ ការហើមជាំមានតិចតួចបំផុត ហើយអ្នកជំងឺជាច្រើនត្រៀមថតរូបបានយ៉ាងស្អាតត្រឹមតែរយះពេល ៧-១០ថ្ងៃបន្ទាប់។
អនាគតនៃការវះកាត់កែច្រមុះ គឺនៅទីនេះ
ប្រសិនជាអ្នកព្យាយាមជៀសវាងការវះកាត់កែច្រមុះដោយព្រោះអ្នកព្រួយបារម្ភអំពីការឈឺចាប់ ការហើមជាំ ឬ ការសម្រាកព្យាបាលយូរ នោះការវះកាត់កែច្រមុះដោយអ៊ុលត្រាសោនជាចម្លើយដ៏សមស្របសម្រាប់អ្នកបំផុត។
ការរួមផ្សំបញ្ចូលគ្នានូវភាពម៉ត់ចត់ច្បាស់លាស់នៃបច្ចេកទេសខ្ពស់ក្នុងការវះកាត់ និងការជាសះស្បើយរហ័ស ទាំងនេះគឺជារបៀបដែលយើងគិតទៅដល់ពីការផ្លាស់ប្តូរក្នុងវះកាត់កែសម្ភស្សច្រមុះ។
ឈឺចាប់តិចតួច មានទំនុកចិត្តខ្ពស់ សម្រេចតាមអ្វីដែលជាអ្នកចង់បាន។
តម្លៃ និងកញ្ចប់ការព្យាបាល
អ្នកអាចចាប់ផ្តើមជំហានដំបូងរបស់អ្នកបានដោយងាយ ដោយគ្រាន់តែអ្នកទាក់ទងមកក្រុមការងារយើងដើម្បីទទួលការពិគ្រោះយោបល់អនឡាញដោយមិនមានការបង់ប្រាក់អ្វីនោះទេ។ ទីប្រឹក្សានិងសល្យពេទ្យរបស់យើងនឹងផ្តល់ការណែនាំជាលក្ខណៈបុគ្គលតាមតំរូវការនិងបញ្ហារបស់អ្នកផ្ទាល់។ អ្នកជំងឺម្នាក់ៗមានបញ្ហាខុសៗគ្នា ហេតុនេះហើយទើបយើងរៀបចំ និងរចនាការព្យាបាលនៃដំណាក់កាលនីមួយៗឲ្យសមស្របជាមួយនឹងអ្នកជំងឺផ្ទាល់។
សំណួរដែលពេញនិយម
តើខ្ញុំនឹងនៅតែមានការហើមជាំមែនទេ?
អ្នកនឹងអាចមានហើមជាំខ្លះ ប៉ុន្តែវាមិនសូវសង្កេតឃើញនោះទេ ហើយវាក៏ឆាប់បាត់ទៅវិញ។
តើការវះកាត់ចំណាយខ្ពស់ដែរទេ?
វាអាចចំណាយខ្ពស់បន្តិចដែរ ប៉ុន្តែអ្នកជម្ងឺជាច្រើននិយាយថា ការឆាប់ជាសះស្បើយ និងលទ្ធផលដ៏ល្អប្រសើ វាពិតជាសាកសម្យនឹងតម្លៃដែលបានចំណាយ។
តើបច្ចេកទេសវះកាត់នេះមានគ្រប់ទីកន្លែងដែរទេ?
មិនទាន់មានគ្រប់ទីកន្លែងនោះទេ អ្នកត្រូវស្វែងរកវេជ្ជបណ្ឌិតវះកាត់ដែលមានការហ្វឹកហាត់ក្នុងការប្រើប្រាស់បច្ចេកទេសអុលត្រាសោនិកអោយបានត្រឹមត្រូវ។
តើរយៈយូរប៉ុណ្ណាទើបខ្ញុំនឹងឃើញលទ្ធផលជាក់ស្តែង?
អ្នកនឹងសង្កេតឃើញថាអ្នកស្រស់ស្រាយជាងមុនយ៉ាងឆាប់រហ័ស ប៉ុន្តែលទ្ធផលជាក់ស្តែងអាចនឹងប្រើពេលជាច្រើនខែរហូតដល់ ១ឆ្នាំ ក្រោយការហើមស្រកបាត់អស់។
