Cosmetic Services

ការព្យាបាលសរសៃវ៉ែនប៉ោង

ការព្យាបាលសរសៃវ៉ែនប៉ោងនៅមន្ទីរពេទ្យយ៉ាន់ហ៊ីផ្តល់នូវជំរើសប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងការឈឺចាប់និងភាពមិនស្រស់ស្អាត។​ការណែនាំរបស់យើងនឹងរួមដំណើរជាមួយអ្នកដើម្បីបំពេញនូវអ្វីដែលអ្នកត្រូវការដឹងទាក់ទងនឹងដំណើរការដោយចាប់ផ្តើមពីការពិគ្រោះយោបល់រហូតដល់ការថែទាំក្រោយពេលវះកាត់។

តើអ្វីទៅជាសរសៃវ៉ែនប៉ោង?

ពាក្យថា​ Varicose បានមកពីពាក្យនៃភាសាឡាតាំង​ “varix” ដែលមានន័យថាខុសរូបរាង “twisted”។ សរសៃវ៉ែនប៉ោងគឺជាសរសៃឈាមដែលប៉ោងឬពកចេញុមកខាងក្រៅមានលក្ខណៈខុសរូបរាងដែលមានពណ៌ស្វាយលាយផ្ទៃមេឃហើយមើលឃើញច្បាស់នៅលើស្បែក។ វាតែងតែផ្តល់នូវភាពឈឺចាប់និងប៉ះពាល់ដល់សោភ័ណភាពផងដែរ។ជាទូទៅគេសង្កេតឃើញមាននៅលើជើងប៉ុន្តែវាក៏អាចវិវឌ្ឍន៍ទៅតំបន់ផ្សេងៗនៃរាងកាយផងដែរដូចជាត្រង់បរិវេណទ្វារមាសជាដើម។

thigh-lift

ក្រុមនៃសរសៃវ៉ែន

យើងបែកចែកសរសៃវ៉ែនជាបីក្រុមក្នុងជើងរបស់អ្នក៖

សរសៃវ៉ែនរាក់ (superficial veins) ៖​មាននៅក្នុងស្រទាប់ខ្លាញ់ខាងក្រោមស្បែករបស់អ្នក។​ជាទូទៅសរសៃវ៉ែនទាំងនេះគឺអាចមើលឃើញនៅត្រង់ជើងនិងកជើងរបស់អ្នក។សរសៃវ៉ែនលើស្រទាប់ស្បែកគឺជាសរសៃឈាមមួយប្រភេទដែលងាយនឹងរងគ្រោះក្លាយទៅជាសរសៃឈាមខុសលក្ខណៈនិងប្រែក្លាយទៅជាធំឡើងៗសរសៃវ៉ែនកាច់ង(tortuous veins)ដែលប៉ោងចេញពីផ្ទៃស្បែកត្រង់កន្លែងណាមួយនៃជើងនិងភ្លៅ។

សរសៃវ៉ែនជ្រៅ (Deep veins)៖ គឺមានទំហំធំជាងសរសៃឈាមខ្មៅលើស្រទាប់ស្បែកនិងនៅជ្រៅក្នុងជើង។សាច់ដុំឬក្រុមសាច់ដុំ​នៅជុវិញវា។

​Perforating veins៖ ​មានតួនាទីក្នុងការនាំឈាមពីសរសៃវ៉ែនរាក់ (superficial veins) ទៅកាន់សរសៃវ៉ែនជ្រៅ (deep veins)​ ដែលគេហៅសរសៃឈាមនេះថា perforators ដែលមានមុខងារចោះទំលុះជាលិកាស្រដៀងគ្នាទៅនឹងស្បែកស្រោបសាច់ដុំដើម្បីតភ្ជាប់ជាមួយសរសៃវ៉ែនជ្រៅដែលមុខងារសំខាន់គឺនាំឈាមពីសរសៃវ៉ែនរាក់ទៅកាន់សរសៃវ៉ែនជ្រៅ។

លំហូរចរន្តឈាមក្នុងសរសៃវ៉ែន

បេះដូងបូមឈាមតាមរយៈជាលិកានៃរាងកាយដើម្បីបញ្ចេញអុកស៊ីហ្សែននិងប្រមូលផ្តុំឧស្ម័នកានូនិច។ផ្ទុយទៅវិញវាផលិតនូវរលកសម្ពាធខ្ពស់ដែលរុញឈាមតាមរយៈសរសៃអាកទែ(arteries)ហើយបន្តចូលទៅក្នុងសរសៃឈាមតូចៗដែលជាមេឃធាងដទៃទៀតដែលហៅថាអាកទែតូច​​(arterioles) ហើយចុងក្រោយបង្អស់វាចូលទៅដល់បំពង់ឈាមឆ្មារៗគ្រប់ទីកន្លែងទាំងអស់ក្នុងរាងកាយ។

ឈាមនឹងហូរចេញពីសរសៃឈាមឆ្មារៗនិងហូរចូលទៅបណ្តាញបំពង់ឈាមខ្មៅដោយសរសៃវ៉ែននឹងចាប់ផ្ត់ើមពីសរសៃឈាមខ្មៅទំហំតូចទៅទំហំធំបន្តិចម្តងៗនៅពេលដែលចូលទៅជិតបេះដូងព្រមទាំងបញ្ជូនឈាមត្រលប់ទៅកាន់បេះដូងវិញ។

សន្ទះបិទបើកសរសៃវ៉ែន (Vein Valves)

ឈាមហូរចេញពីជើងរបស់អ្នកនឹងហូរត្រលប់ទៅកាន់បេះដូងវិញដោយកំលាំងទំនាញផែនដីជាពិសេសក្នុងខណៈដែលអ្នកឈរ។​នៅពេលដែលអ្នកឈរវានឹងមានសំពាធទៅលើសរសៃវ៉ែននៃបាតជើងនិងជើងរបស់អ្នកដែលធ្វើឲ្យវាធ្វើសកម្មភាពប្រៀបដូចជាម៉ាស៊ីនបូមទឹកនៃបេះដូង។

សន្ទះបិទបើកដែលមានតែម្ខាងកើតឡើងនៅផ្នែកខាងក្នុងជញ្ជាំំងសរសៃវ៉ែនរបស់អ្ន​កដើម្បីជួយគ្រប់គ្រងចរន្តឈាមឲ្យហូរឡើងទៅកាន់បេះដូង​​ ក្នុងអំឡុងពេលដែលសាច់ដុំរួមតូច ​សន្ទះបិទបើកនៅក្នងបំពង់ឈាមខ្មៅជ្រៅនឹងបើកចេញ ហើយនៅពេលដែលសាច់ដុំពន្លាសន្ទះបិទបើកនឹងបិទវិញភ្លាម វិធីសាស្រ្តនេះជួយការពារមិនឲ្យឈាមហូរត្រលប់ចុះទៅជើងវិញបាន។

មូលហេតុដែលបណ្តាលឲ្យកើតមានសរសៃវ៉ែនប៉ោង

ប្រសិនបើអ្នកកំពុងឈរ(ឬអង្គុយ)​រយៈពេលយូរសាច់ដុំជើងរបស់អ្នកគឺវាមិនរួមតូចនោះទេនៅពេលដែលមិនមានការច្របាច់រួមរបស់សាច់ដុំមកជួយច្របាច់ឈាមនៅក្នុងបំពង់ឈាមខ្មៅជ្រៅ​ឈាមគឺនៅតែមានចរន្តនិងធ្វើឲ្យសម្ពាធនៅខាងក្នុងបំពង់ឈាមខ្មៅខ្ពស់ជាងមុន​លក្ខណៈនេះគេហៅថា​សម្ពាធសរសៃឈាមខ្មៅខ្ពស់ (venous hypertension)។

សរសៃវ៉ែនជ្រៅនិងសរសៃវ៉ែនPerforatingអាចគ្រប់គ្រងក្នុងអំឡុងពេលដែលមានសម្ពាធឈាមខ្ពស់បានជាបណ្តោះអាសន្នប៉ុន្តែប្រសិនបើអ្នកជាអ្នកដែលមានហានិភ័យ សរសៃឈាមខ្មៅរបស់អ្នកអាចយឺតឬរីកធំបានប្រសិនបើអ្នកអង្គុយឬឈររយៈពេលយូរញឹកញាប់។

សម្ពាធសរសៃឈាមខ្ពស់និងអាការៈឈាមហូរបញ្ច្រាស់

សម្ពាធសរសៃឈាមខ្ពស់មានតួនាទីសំខាន់ណាស់ក្នុងការកើតជំងឺផ្សេងៗ​លក្ខណៈនេះបណ្តាលឲ្យជញ្ជាំងសរសៃឈាមវ៉ែនយឺតនិងពង្រីកខ្លួន (dilatation) បាន។ការពង្រីកខ្លួនរបស់សរសៃវ៉ែនបណ្តាលឲ្យកើតមានការច្របាច់ការលិចនិងការផ្លាស់ប្តូរនៃកំលាំងផ្នែកខាងក្នុងបំពង់ឈាមដែលកត្តាទាំងអស់នេះបណ្តាលឲ្យមានការរលាក​ការរលាកនេះនឹងធ្វើឲ្យសន្ទះបិទបើកបំពង់ឈាមនិងជញ្ជាំងបំពង់ឈាមកើតមានការប្រែប្រួលដែលជាមូលហេតុនៃលក្ខណៈឈាមហូរបញ្ច្រាស់ហើយអាការៈឈាមហូរបញ្ច្រាស់​ (reflux = backflow of blood) នេះវាកាន់តែធ្វើឲ្យសម្ពាធបំពង់ឈាមកើនឡើងកាន់តែខ្ពស់។​

នៅពេលដែលសន្ទះបិទបើកសរសៃវ៉ែនជ្រៅធ្វើការខុសប្រក្រតី ឈាមនឹងហូរត្រលប់មកវិញ​(reflux) ទៅកាន់សរសៃវ៉ែនរាក់និងធ្វើឲ្យអ្នកកើតមានបញ្ហា​​ សរសៃវ៉ែនប៉ោង (varicose veins)​ បាន ប្រសិនបើសរសៃវ៉ែនរាក់មានសន្ទះបិទបើកធ្វើការមិនគ្រប់លក្ខណៈ​ អ្នកអាចប្រឈមមុខនឹងការកើតមានទាំងសរសៃវ៉ែនប៉ោង និងដាច់សរសៃឈាមឆ្មារៗ (spider veins) បានផងដែរ។

ការដាច់សរសៃឈាមឆ្មារៗមានលក្ខណៈស្រដៀងគ្នានឹងសរសៃវ៉ែនប៉ោងដែរប៉ុន្តែមានទំហំតូចជាងឆ្ងាយណាស់។

ការព្យាបាលសរសៃវ៉ែនប៉ោង -កត្តាហារនិភ័យ

ខាងក្រោមនេះជាលក្ខខណ្ឌដែលអាចបណ្តាលឲ្យកើតសរសៃវ៉ែនប៉ោងនិងដាច់សរសៃឈាមឆ្មារៗ៖

  • មានផ្ទៃពោះកំរិតឈាមមានការកើនឡើងនិងអាចជះឥទ្ធិពលទៅលើសម្ពាធសរសៃឈាមខ្ពស់បាន។​ក្នុងពេលជាមួយគ្នានោះដែរ​ស្បូនក៏សង្កត់ទៅលើសរសៃវ៉ែនផងដែរ
  • ជំងឺធាត់
  • តំណរពូជ
  • ការប្រែប្រួលនៃកំរិតអ័រម៉ូនក្នុងអំឡុងពេលពេញវ័យ អំឡុងពេលមានផ្ទៃពោះ និងវ័យអស់រដូវ

សរសៃវ៉ែនប៉ោង - រោគសញ្ញា

  • អាការៈឈឺកំភួនជើង​ឬកើតមានអាការៈរមួលក្រពើ
  • អាការៈអស់កំលាំង​រសេះរសោះឬមានអាការៈធ្ងន់ជើង
  • ធ្វើឲ្យស្បែកមានការប្រែពណ៌ទៅជាក្រម៉ៅ
  • ហើម
  • ជាំឈាម

ការវាយតម្លៃការព្យាបាលសរសៃវ៉ែនប៉ោង

ការវាយតម្លៃមានសារៈសំខាន់ណាស់ក្នុងការកំណត់ប្រភេទក្នុងការព្យាបាលបញ្ហាជាក់លាក់របស់អ្នក។

វាតម្រូវឲ្យមានតេស្តជាច្រើនដងរួមមានការពិនិត្យរាងកាយនិងអេកូសាស្រ្ត

Doppler ultrasound​គឺជាសំភារៈបរិក្ខាវេជ្ជសាស្រ្តដែលអាចពិនិត្យមើលពីចរន្តឈាមបាន។វាមានសារៈសំខាន់ដែលជួយឲ្យវេជ្ជបណ្ឌិតទទួលបាននូវព័ត៌មានទាក់ទងនឹងទិសដៅចរន្តឈាមនៅក្នុងសរសៃវ៉ែនព្រមទាំងដឹងពីមុខងារនៃសន្ទះបិទបើកក្នុងសរសៃវ៉ែនថាតើវានៅធ្វើការបានធម្មតាដែរឬទេ។

ការធ្វើអេកូសាស្រ្ត​(duplex)សំភារៈបរិក្ខាវេជ្ជសាស្រ្តនេះជួយឲ្យវេជ្ជបណ្ឌិតពិនិត្យសរសៃវ៉ែនជ្រៅរបស់អ្នកកាន់តែច្បាស់។​​Duplex ultrasound អាចប្រើប្រាស់ដើម្បី៖

  1. ធ្វើផែនទីប្រព័ន្ធសរសៃវ៉ែននៅជើង និងវាស់ទំហំបរិមាត្រនៃសរសៃវ៉ែន
  2. ពិនិត្យការហូរបញ្ច្រាស់នៃចរន្តឈាមក្នុងសរសៃវ៉ែន​ជ្រៅនិងសរសៃឈាមរាក់
  3. ពិនិត្យមើលការស្ទះ-តាន់ក្នុងសរសៃវ៉ែនរាក់និងជ្រៅ​ (ដូចជាស្ទះសរសៃឈាមឬកកសរសៃឈាម)

ការព្យាបាលសរសៃវ៉ែនប៉ោង

ការព្យាបាលរបស់អ្នកនឹងផ្អែកទៅលើលទ្ធផលនៃការវាយតម្លៃ(ទំហំរបស់សរសៃវ៉ែនប៉ោង​ការហូរបញ្ច្រាសនៃចរន្តឈាមរោគសញ្ញាបច្ចុប្បន្នព្រមទាំងទីតាំងនៃសរសៃវ៉ែន)។ជំរើសនៃការព្យាបាលមានដូចជា៖

  • ពាក់ស្រោមជើងដែលជួយសំរួលការហូរនៃចរន្តឈាម
  • លើកជើងឲ្យខ្ពស់ខណៈដែលអង្គុយឬគេង
  • ព្យាបាលដោយការប្រើឡាស៊ែរ៍បិទសរសៃវ៉ែន​ (Endovenous Laser Ablation – EVLA)
  • ព្យាបាលដោយប្រេកង់វិទ្យុ​ Radiofrequency Ablation of Varicose Veins (VENUS)
  • ការវះកាត់រួមជាមួយការចាក់ថ្នាំ​ Sclerotherapy Surgery

ព្យាបាលដោយការប្រើឡាស៊ែរ៍បិទសរសៃវ៉ែន (EVLA)

ព្យាបាលដោយការប្រើឡាស៊ែរ៍បិទសរសៃវ៉ែន (EVLA) គឺជាដំណើរការនៃការព្យាបាលដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលសរសៃវ៉ែនប៉ោងខ្នាតធំនៅជើងហើយជាទូទៅអាចប្រើពេលវេលាប្រហែល៣០នាទីទៅ៦០នាទីក្នុងការវះកាត់។

EVLA គឺជាការព្យាបាលមួយដែលមានផលប៉ះពាល់តិចតួចមួយក្នុងចំណោមការព្យាបាលទាំងឡាយព្រមទាំងអាចធ្វើទៅបានទោះបីជាធ្វើការព្យាបាលនៅគ្លីនិចក៏ដោយ​ប្រសិនមានឧបករណ៍គ្រប់គ្រាន់។

បន្ទាប់ពីលាបថ្នាំស្ពឹកលើសរសៃវ៉ែនរួចវេជ្ជបណ្ឌិតនឹងចាប់ផ្តើមដំណើរការដោយសូកបំពង់ឡាស៊ែរ៍​ laser Fiber តាមរយៈស្បែក និងត្រង់ចូលទៅក្នុងសរសៃវ៉ែនដែលខុសប្រក្រតី ​មិនស្អាត និងបណ្តាលឲ្យឈឺចាប់។

ការសូកបញ្ចូលត្រូវបាននាំដោយអាល់ត្រាសោនរហូតដល់កន្លែងដែលខុសប្រក្រតី។ បន្ទាប់មកបំពង់​ laser Fiber ត្រូវបានដកចេញវិញបន្តិចម្តងៗក្នុងខណៈពេលដែលកំរិតនៃពន្លឺឡាស៊ែរ៍គ្រប់គ្រាន់ត្រូវបានបាញ់ចូលទៅជញ្ជាំងសរសៃវ៉ែន។

អ្វីដែលធ្វើឲ្យជញ្ជាំងសរសៃវ៉ែនកើតមានប្រតិកម្មដោយផលិតនូវជាលិកាភ្នាសសាច់បណ្តាលឲ្យសរសៃវ៉ែនតាន់ជារៀងរហូតហើយនៅទីបញ្ចប់សរសៃវ៉ែននោះនឹងរួញហើយក៏រលាយបាត់ទៅ។

សរសៃវ៉ែនដែលខុសប្រក្រតី​ ឬសរសៃវ៉ែនប៉ោងត្រូវបានចាត់ទុកថាមិនមានផលល្អចំពោះចរន្តឈាមឡើយហើយការបំផ្លាញសរសៃវ៉ែនទាំងនោះមិនបណ្តាលឲ្យមានផលវិបាកនិងប៉ះពាល់ដល់រាងកាយនោះទេ។

Varicose Vein Treatment Illustration

គុណប្រយោជន៍នៃការព្យាបាលដោយឡាស៊ែរ៍ EVLA ប្រសើរជាងការព្យាបាលដ៏ទៃទៀត

  • ឳកាសទាបក្នុងការកើតមានស្នាមមុខរបួសសរសៃវ៉ែនកក
  • ឳកាសទាបក្នុងការកើតបញ្ហាដើមមកវិញ
  • ហានិភ័យតិចតួចក្នុងការកើតមានសាច់ផ្លែ
  • កាត់បន្ថយអាការៈឈឺចាប់​ធ្ងន់និងអស់កំលាំងបានយ៉ាងច្បាស់
  • ស្តារការហូរនៃចរន្តឈាមមានប្រសិទ្ធភាពភ្លាមៗ
  • ជួយឲ្យសោភណ្ឌភាពប្រសើរឡើងវិញ
  • អាចត្រលប់ទៅធ្វើសកម្មភាពតាមប្រក្រតីវិញបានភ្លាមៗ
  • ប្រើប្រាស់ត្រឹមតែថ្នាំស្ពឹកតែប៉ុណ្ណោះ

ការជាសះស្បើយ

EVLA ​ត្រូវបានធ្វើឡើងក្រោមការប្រើប្រាស់ថ្នាំសណ្តំនិងប្រើប្រាស់រយៈពេលខ្លីក្នុងការសំរាកព្យាបាល​។​អ្នកជំងឺត្រូវបានណែនាំឲ្យដើរភ្លាមៗក្រោយការព្យាបាលដើម្បីជួយឲ្យចរន្តឈាមដើរបានប្រសើរឡើងវិញ។

អ្នកជំងឺអាចត្រលប់ទៅធ្វើការងារនិងសកម្មភាពផ្សេងៗក្នុងថ្ងៃជាមួយគ្នាបានខណៈពេលដែលសកម្មភាពដែលត្រូវប្រើប្រាស់កំលាំងធ្ងន់និងឈររយៈពេលយូរអាចត្រូវចៀសវាងក្នុងអំឡុងសប្តាហ៍ដំបូងក្រោយទទួលការព្យាបាល។​ជាទូទៅការឈឺចាប់នឹងអាចកើតមានបានប៉ុន្តែបញ្ហាឈឺចាប់ទាំងនេះត្រូវបានកាត់បន្ថយបានតាមរយៈការទទួលទានថ្នាំបំបាត់ការឈឺចាប់ប្រសិនបើចាំបាច់។

ផលវិបាក

វាដូចគ្នានឹងដំណើរការផ្នែកវេជ្ជសាស្រ្តដ៏ទៃទៀតដែរ​ដែលអាចមានផលវិបាកផ្សេងៗកើតឡើង។​មានផលវិបាកមួយចំនួនដែលកំរនឹងកើតមានដូចជា៖

  • រលាកសរសៃវ៉ែន​(មានស្នាមក្រហមបន្តិចបន្តួច​ ​និងស្បែកងាយប្រតិកម្មប៉ុន្តែអាចងាយស្រួលក្នុងការព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់។​ រលាកសរសៃវ៉ែនត្រូវបានប្រសើរឡើងក្នុងរយៈពេលពី៣-៧ថ្ងៃ។
  • អាចមានការស្ពឹកបន្តិចបន្តួចត្រង់បរិវេណក្រលៀន
  • អាចមានឆ្លងមេរោគនៅត្រង់កន្លែងដែលបើកមុខរបួសដែលវានឹងជាសះស្បើយទៅវិញដោយខ្លួនឯង
  • អាការៈជាំប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល១សប្តាហ៍
  • ការស្ទះសរសៃវ៉ែនជ្រៅ​ DVT គឺកំរជួបប្រទះណាស់ក្រោយទទួលការព្យាបាលប៉ុន្តែវាងាយស្រួលក្នុងការការងារដោយពាក់ស្រោមជើងរឹបឬបង់រុំរឹបក្រោយពីទទួលការព្យាបាលភ្លាមៗ។
  • ភាពធ្លោះធ្លោយដែលអាចកើតឡើងក្នុងអំឡុងពេលព្យាបាលអាចជៀសវាងបានតាមរយៈការជ្រើសរើសវេជ្ជបណ្ឌិតដែលមានបទពិសោធន៍និងមានការទទួលស្គាល់ត្រឹមត្រូវនិងច្បាស់លាស់។

ការចាក់ថ្នាំ​ Sclerotherapy​​

Sclerotherapy បានមកពីភាសាក្រិក ​​“scleros” ដែលមានន័យថាធ្វើឲ្យរឹងហើយពាក្យថា​ “therapea” ដែលមានន័យថា​ការព្យាបាលឲ្យជាពីជំងឺ។​នេះគឺជាដំណើរការដែលត្រូវធ្វើឡើងដើម្បីកំចាត់សរសៃវ៉ែនឆ្មារៗនិងសរសៃវ៉ែនប៉ោងតូចៗចោល។

ការចាក់ថ្នាំ​​​ Sclerotherapy ​​ដោយផ្ទាល់

សរសៃវ៉ែនឆ្មារៗឬសរសៃវ៉ែនឆ្មារៗរីកមាឌខុសប្រក្រតីត្រូវបានព្យាបាលតាមរយៈការចាក់ថ្នាំ​ Sclerotherapy ដោយផ្ទាល់ដោយមិនចាំបាច់ប្រើប្រាស់អេកូសាស្រ្តឡើយ។

ការប្រើអេកូសាស្ត្រជួយក្នុងការចាក់ថ្នាំ​ Ultrasound-Guided Sclerotherapy (UGS) 

ការប្រើអេកូសាស្ត្រជួយក្នុងការចាក់ថ្នាំ UGS​ គឺជាជំរើសនៃការព្យាបាលភាពខុសប្រក្រតីនៃសរសៃវ៉ែនដែលពិបាកក្នុងការមើលឃើញនៅផ្នែកខាងលើស្បែកដោយ

ភ្នែកទទេបាន។អេកូសាស្រ្តត្រូវបានប្រើប្រាស់ក្នុងការកំណត់ទីតាំងនៃសរសៃវ៉ែនដែលមានបញ្ហាដូចនេះវេជ្ជបណ្ឌិតអាចចាក់ថ្នាំSclerotherapyទៅត្រង់សរសៃវ៉ែន

ដែលមានបញ្ហាត្រូវចំណុចបាន។​ប្រសិនបើសរសៃវ៉ែនដែលមានបញ្ហាមានប្រវែងវែងចាំបាច់ត្រូវធ្វើការចាក់ជាច្រើនលើក។

ការសូកទុយោជួយក្នុងការចាក់ថ្នាំ Catheter guided Sclerotherapy (CDS)

វេជ្ជបណ្ឌិតនឹងធ្វើការសូកទុយោជួយក្នុងការចាក់ថ្នាំចំពោះសរសៃវ៉ែនប៉ោងធំៗ។​ដោយការប្រើប្រាស់អេកូសាស្រ្តជាជំនួយទុយោដែលសូកចូលតាមរយៈមុខរបួសតូចៗក្នុងស្បែកតាមរយៈប្រវែងនៃសរសៃវ៉ែនដែលមានបញ្ហា(វាស្រដៀងគ្នានឹងដំណើរការការព្យាបាលដោយឡាស៊ែរ៍ដែរEVLA)បន្ទាប់មកវេជ្ជបណ្ឌិតនឹងចាក់ថ្នាំដែលធ្វើឲ្យសរសៃវ៉ែនតាន់ចូលទៅក្នុងទុយោសូកដោយទឹកថ្នាំនឹងហូរចេញនៅផ្នែកខាងចុងនៃទុយោចូលទៅកាន់ប្រហោងសរសៃវ៉ែនក្រោយមកវេជ្ជបណ្ឌិតនឹងទាញវាចេញមកវិញយឺតៗបន្តិចម្តងៗដើម្បីឲ្យសរសៃវ៉ែនទាំងមូលបានទទួលថ្នាំគ្រប់គ្រាន់។

មុនការព្យាបាលសរសៃវ៉ែនប៉ោង

មុនពេលវេជ្ជបណ្ឌិតធ្វើការចាក់់ថ្នាំ sclerotherapy,គាត់នឹងធ្វើការពិនិត្យឲ្យបានដិតដល់ជាមុនសិន។​វាមានសារៈសំខាន់ខ្លាំងណាស់ដែលវេជ្ជបណ្ឌិតត្រូវធ្វើការបែងចែកឲ្យបានច្បាស់នូវអ្វីដែលជាសរសៃវ៉ែនឆ្មារៗ (spider veins) និងអ្វីទៅជាសរសៃវ៉ែនប៉ោង (varicose veins) ខ្នាតធំ ព្រមទាំងអ្វីទៅជាសរសៃវ៉ែបឆ្មារៗ (spider veins) និងសាច់ប្រជ្រុយក្រហម (spider angiomas)។

ដោយសារតែការចាក់ថ្នាំអាចព្យាបាលបានត្រឹមតែសរសៃវ៉ែនតូចៗនិងរាក់ៗតែប៉ុណ្ណោះ​វេជ្ជបណ្ឌិតត្រូវតែប្រាកដថាអ្នកជំងឺមិនមានជំងឺទាក់ទងនឹងសរសៃវ៉ែនធ្ងន់ធ្ងរអ្វីផ្សេងទៀតទេ។​ សាច់ប្រជ្រុយក្រហមនិងសរសៃវ៉ែនឆ្មារៗមានលក្ខណៈប្រហាក់ប្រហែលគ្នាមែនប៉ុន្តែវាកើតឡើងនៅក្នុងសរសៃឈាមក្រហម​ និងមានមូលហេតុនៃជំងឺខុសៗពីគ្នា។

ដំណើរការព្យាបាល – ការព្យាបាលសរសៃវ៉ែនប៉ោង

ដំំណើរការព្យាបាលត្រូវបានចាប់ផ្តើមនៅពេលដែលសរសៃវ៉ែនដែលមានបញ្ហាត្រូវបានចាក់ថ្នាំ​ (sclerant solution)បញ្ចូល ។​ម្ជុលត្រូវបានសូកបញ្ចូលទៅក្នុងសរសៃវ៉ែនដែលខុសប្រក្រតីដោយមានប្រវែងជាក់លាក់មួយ ហើយក្នុងខណៈពេលតែមួយវាក៏ត្រូវបានដកចេញសន្សឹមៗក្នុងពេលដែលទឹកថ្នាំត្រូវបានបញ្ចេញផងដែរ។ ​ទឹកថ្នាំនេះនឹងរំញោចឲ្យជញ្ជាំងខាងក្នុងនៃសរសៃវ៉ែនមានការកកិតឡើង​ ធ្វើឲ្យមានការបញ្ចេញសារធាតុបង្កឲ្យកើតមានការរលាកដែលបណ្តាលឲ្យសរសៃវ៉ែនកក។

រាងកាយរបស់អ្នកមានសមត្ថភាពក្នុងការនាំឈាមដោយត្រង់ទៅកាន់សរសៃវ៉ែនធម្មតាជ្រៅ ហើយការហូររបស់ចរន្តឈាមធម្មតានឹងត្រលប់មកប្រក្រតីវិញ។

រូបរាងខាងក្រៅនឹងប្រសើរឡើងយ៉ាងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាអាចមានស្នាមជាំកើតឡើងមួយរយៈដោយសារតែរាងកាយកំពុងតែទទួលរងនូវការរលាកនិងស្រូបយកសរសៃវ៉ែនឆ្មារៗដើម្បីកំចាត់ចោល។

ជំរើសថ្មីៗនេះក្នុងការចាក់ថ្នាំឲ្យសរសៃវ៉ែនតាន់គឺការចាក់សារធាតុហ្វូម។​​ ក្នុងចំណោមគុណប្រយោជន៍ជាច្រើនគឺហ្វូមមានសមត្ថភាពក្នងការប៉ះពាល់ដោយផ្ទាល់ច្រើនជាមួយជញ្ចាំងសរសៃវ៉ែន ធ្វើឲ្យការប្រើប្រាស់សារធាតុគីមីក្នុងបរិមាណតិចតួចជាង ក្រៅពីនេះការធ្វើចល័តរបស់ហ្វូមក្នុងសរសៃវ៉់េននៅអាចតាមដានបានដោយការពិនិត្យអេកូសាស្រ្តមើលផងដែរ។

ការប្រើប្រាស់សារធាតុហ្វូមគឹមានអត្រាទទួលជោគជ័យខ្ពស់ប៉ុន្តែចំណាយតិចព្រមទាំងមានផលប៉ះពាល់តិចតួចផងដែរ។

ផលប៉ះពាល់នៃការចាក់ Sclerotherapy

វាមានផលប៉ះពាល់តិចតួចបំផុតដែលអាចកើតមានចំពោះដំណើរការនៃការព្យាបាល៖

  • មានអាការៈរមាស់តិចតួចឬមធ្យម​​និងមានការរលាកភ្លាមៗក្រោយការព្យាបាលដែលអាចបាត់ទៅវិញក្នុងអំឡុងពេល២ថ្ងៃ។
  • មានឡើងជាំត្រង់កន្លែងដែលចាក់ថ្នាំដែលនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃរហូតដល់១សប្តាហ៍។
  • ករណីដែលជួបតិចតួចបំផុតគឺមានប្រតិកម្មមានការឆ្លងមេរោគនៅកន្លែងដែលចាក់ថ្នាំឬអាចកើតមានផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការស្ទើបច្ចេកទេសនិងបទពិសោធន៍ក្នុងការចាក់។

គួរជ្រើសរើសវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសច្បាស់លាស់និងមានបទពិសោធន៍ខ្ពស់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដែលអាចកើតមានបាន។

ការចងនិងវះយកសរសៃវ៉ែនចេញ

ការចងនិងវះយកសរសៃឈាមចេញគឺជាដំណើរការផ្នែកវេជ្ជសាស្រ្តមួយដែលត្រូវបានធ្វើឡើងដើម្បីវះយកសរសៃវ៉ែនប៉ោងចេញ។ប្រសិនបើសន្ទះបិទបើកនៃសរសៃវ៉ែននិងសរសៃវ៉ែនខុសប្រក្រតី​សរសៃវ៉ែន(ឬភាពខុសប្រក្រតីនៃផ្នែកណាមួយនៃសរសៃវ៉ែន)គឺត្រូវបានវះកាត់ទាញយកចេញ។

ប្រសិនបើសន្ទះបិទបើកនិងសរសៃវ៉ែនប្រក្រតីល្អនោះផ្នែគដែលខ្សោយនៃសរសៃវ៉ែនអាចត្រូវបានវះកាត់ចងក្របួចនិងបិទវាឲ្យជិត។

ការវះយកសរសៃវ៉ែនចេញ​គឺជាវិធីសាស្រ្តដ៏បុរាណមួយក្នុងការព្យាបាលសរសៃវ៉ែនប៉ោងហើយនាបច្ចុប្បន្ននេះគេមិនសូវនិយមយកមកប្រើប្រាស់នោះទេដោយសារតែបច្ចុប្បន្ននេះមានវីធីសាស្រ្តដែលមិនចាំបាច់វះកាត់និងមានផលរំខានតិចតួចជាងចូលមកជំនួស។

វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដំណើរការព្យាបាលដោយបើកមុខរបួសតួចៗចំនួន២ចំណុច​​១ចំណុចត្រង់ក្រលៀនហើយ១ចំណុចទៀតត្រង់នឹងនៅត្រង់កំភួនជើងឬកជើង។មុខរបួសនៃការវះកាត់ធ្វើឡើងផ្តើមពីលើចុះទៅក្រោមដើម្បីកំចាត់សរសៃវ៉ែនដែលខូចឬខុសប្រក្រតី។

វេជ្ជបណ្ឌិតនឹងសូកបញ្ចូលនូវបំពង់ផ្លាស្ទិចដែលអាចបត់បែនបាននៅផ្នែកខាងលើបំផុតនៃសរសៃវ៉ែនតាមរយៈមុខរបួសដែលបានបើកត្រង់ក្រលៀនហើយនាំរុញបំពង់ផ្លាស្ទិចតាមរយៈសរសៃវ៉ែនសំដៅទៅផ្នែកខាងក្រោមបំផុតនៃសរសៃវ៉ែនបន្ទាប់មកក៏ទាញវាចេញមកខាងក្រៅត្រង់មុខរបួសដែលបានបើកត្រង់ផ្នែកខាងក្រោមនៃជើង។

ផ្នែកខាងលើបំផុតនៃសរសៃវ៉ែនត្រូវបានចងជាមួយបំពង់ផ្លាស្ទិកហើយផ្នែកខាងក្រោមបង្អស់នៃបំពង់ផ្លាស្ទិកត្រូវបានទាញចេញមកខាងក្រៅតាមរយៈមុខរបួសដែលបើកផ្នែកខាងក្រោមដោយទាញយកសរសៃវ៉ែនចេញព្រមគ្នាជាមួយការទាញយកបំពង់ផ្លាស្ទិកចេញ

ហានិភ័យនិងកត្តាជ្រៀតជ្រែតផ្សេងៗ

ជាទូទៅការវះយកសរសៃវ៉ែនចេញគឺមានសុវត្ថិភាពប៉ុន្តែវាក៏ដូចជាដំណើរការនៃការវះកាត់ផ្សេងៗទៀតដែររមែងតែមានកត្តាជ្រៀតជ្រែកផ្សេងៗកើតឡើងរួមមាន៖

  • កំណកឈាម
  • អាការៈប្រតិកម្ម
  • មានឈាមហូរនិងស្នាមជាំ
  • ឆ្លងមេរោគ
  • មានស្នាម
  • ប្រព័ន្ធប្រសាទមានការរងរបួស
  • បណ្តាលឲ្យកើតឡើងវិញនូវសរសៃវ៉ែនប៉ោង

ក្រោយពេលទទួលការព្យាបាល

នៅពេលដែលសរសៃវ៉ែនត្រូវបានវះយកចេញ​សរសៃវ៉ែនមេឃធាងត្រូវបានកាត់ផ្តាច់ បណ្តាលឲ្យឈាមមានការធ្លុះឬលេចចូលទៅក្នុងជាលិកាដែលនៅជុំវិញបាន ហើយ​វាបណ្តាលឲ្យមានការឈឺចាប់និងមានស្នាមជាំដែលអ្នកជំងឺនឹងជួបប្រទះ។

ជើងរបស់អ្នកនឹងត្រូវរុំដោយបង់រុំរបួសដើម្បីការពារការហើមនិងឈាមហូររយៈពេល២-៣ថ្ងៃក្រោយការវះកាត់។​អ្នកអាចចាំបាច់ត្រូវបន្តរុំបង់រយៈពេលជាច្រើនសប្តាហ៍ទៀតសិន។​ដើម្បីការពារការកើតឡើងវិញនៃសរសៃវ៉ែនប៉ោងអ្នកត្រូវបានណែនាំឲ្យពាក់ស្រោមជើងដែលរឹបតឹង (Compression stockings) រយៈពេល២-៣សប្តាហ៍។​អ្នកនឹងតំរូវឲ្យដើរក្នុងចំងាយខ្លីៗ ដោយមិនតិចជាង១០នាទីជារៀងរាល់ថ្ងៃ។អ្នកអាចងូតទឹកធម្មតាបានក្នុងរយៈពេល២ថ្ងៃក្រោយការវះកាត់។

អ្នកអាចត្រលប់ទៅប្រើប្រាស់សកម្មភាពប្រចាំថ្ងៃរបស់អ្នកតាមធម្មតាវិញយ៉ាងតិចរយៈពេល២សប្តាហ៍ក្រោយការវះកាត់។​ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសកម្មភាពឬការលើករបស់ធ្ងន់ៗត្រូវបានហាមឃាត់ដដែល។

តម្លៃនិងកញ្ចប់ការព្យាបាល

Procedure

Hospital Stay

Price (THB)

Sclerotherapy (direct injection)(small, medium)

Not applicable

770 per ml

Sclerotherapy (direct injection)(large)

Not applicable

770 per ml

Vein Stripping

2 nights

73,000 per leg

2 nights

126,000 both legs

Doppler Ultrasound

Not applicable

6,000 both legs

Ultrasound-guided Injection

Not applicable

40,000 per leg

Endovenous Laser Ablation (ELA)

To be confirmed by doctor

103,000 per leg

To be confirmed by doctor

143,000 both legs

Clarivein

Not applicable

103,000 per leg

Not applicable

143,000 both legs

Cathether-Directed Sclerotherapy (CDS)

Not applicable

49,000 per leg

Not applicable

82,000 both legs

Radio Frequency Ablation (RFA)

Not applicable

103,000 per leg

Not applicable

143,000 both legs

Venaseal Closure System

Not applicable

154,000 per leg

Not applicable

209,000 both legs

អ្នកអាចចាប់ផ្តើមជំហានដំបូងរបស់អ្នកបានដោយងាយ ដោយគ្រាន់តែអ្នកទាក់ទងមកក្រុមការងារយើងដើម្បីទទួលការពិគ្រោះយោបល់អនឡាញដោយមិនមានការបង់ប្រាក់​អ្វីនោះទេ។ ទីប្រឹក្សានិងសល្យពេទ្យរបស់យើងនឹងផ្តល់ការណែនាំជាលក្ខណៈបុគ្គលតាមតំរូវការនិងបញ្ហារបស់អ្នកផ្ទាល់។ អ្នកជំងឺម្នាក់ៗមានបញ្ហាខុសៗគ្នា ហេតុនេះហើយទើបយើងរៀបចំ និងរចនាការព្យាបាលនៃដំណាក់កាលនីមួយៗឲ្យសមស្របជាមួយនឹងអ្នកជំងឺផ្ទាល់។

វេជ្ជបណ្ឌិតឯកទេស

សំណួរពេញនិយម

តើខ្ញុំដឹងយ៉ាចដូចម្តេចប្រសិនបើខ្ញុំចង់ធ្វើការព្យាបាលសរសៃវ៉ែនប៉ោង?

សរសៃវ៉ែនប៉ោងតែងតែមើលឃើញនិងមានលក្ខណៈដូចជា ពក ប៉ោង ងកោង ដែលមានពណ៌ខៀវ​ ឬស្វាយក្រម៉ៅ។​ វាបណ្តាលឲ្យមានរោគសញ្ញាមួយចំនួនដូចជា ឈឺ ​ហើម មានអារម្មណ៍ធ្ងន់ជើង និងមានរមួលក្រពើជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងអស់នេះ អ្នកគួរតែជួបពិគ្រោះយោបល់ពីបញ្ហាសុខភាពរបស់អ្នកជាមួយអ្នកជំនាញឯកទេសសុខភាពសំរាប់ធ្វើការវាយតម្លៃ។

តើមានជំរើសក្នុងការព្យាបាលជំងឺសរសៃវ៉ែនប៉ោងនិមួយៗខុសគ្នាដូចម្តេច?

ជំរើសក្នុងការព្យាបាលសរសៃវ៉ែនប៉ោងរួមមាន ដំណើរការវះកាត់តូចដូចជា ការចាក់ថ្នាំចូលសរសៃវ៉ែនប៉ោង (Sclerotherapy) ការព្យាបាលដោយឡាស៊ែរ៍ខាងក្នុងសរសៃវ៉ែន(EVLT) ការដុតបំពង់ឈាមដោយរលកប្រកង់ (Radiofrequency Ablation: RFA) និងការវះកាត់យកសរសៃវ៉ែនប៉ោងចេញតាមថ្នេររបួសតូចឆ្មារ (Ambulatory Phlebectomy)។ ក្នុងករណីដែលមានអាការៈធ្ងន់ធ្ងរការវះកាត់ត្រូវបានណែនាំដូចជា ការចងសរសៃវ៉ែន(stripping) និងការវះយកសរសៃវ៉ែនចេញ(ligation)។

តើការព្យាបាលសរសៃវ៉ែនប៉ោងឈឺដែរឬទេ?

ភាគច្រើននៃការព្យាបាលដោយការវះកាត់តូចសំរាប់សរសៃវ៉ែនប៉ោងគឺអាចទ្រាំបាន និងមិនស្រួលក្នុងខ្លួនតិចតួចបំផុត។​ ​ថ្នាំសណ្តំគឺត្រូវបានប្រើប្រាស់ក្នុងការធ្វើឲ្យស្ពឹកនៅតំបន់ដែលវះកាត់ហើយអ្នកជំងឺអាចត្រលប់មកប្រើប្រាស់សកម្មភាពប្រចាំថ្ងៃវិញយ៉ាងឆាប់រហ័សក្រោយទទួលការព្យាបាល។

តើត្រូវការពេលប៉ុន្មានក្នុងការសំរាកព្យាបាលបន្ទាប់ពីការព្យាបាលសរសៃវ៉ែនប៉ោង?

រយៈពេលនៃការសំរាកព្យាបាលវាអាស្រ័យទៅលើប្រភេទនៃការព្យាបាលនិមួយៗ។ សំរាប់ដំណើរការវះកាត់តូចតាចអ្នកជំងឺអាចត្រលប់ទៅធ្វើការព្រមទាំងសកម្មភាពប្រក្រតីវិញបានក្នុងរយៈពេល២-៣ថ្ងៃទៅ១សប្តាហ៍។​ សំរាប់ការវះកាត់ដែលធំជាងនេះអាចត្រូវការពេលច្រើនជាងធម្មតាក្នុងការជាសះស្បើយ។

តើវាមានហានិភ័យ ឬផលប៉ះពាល់អ្វីខ្លះដែលទាក់ទងនឹងការព្យាបាលសរសៃវ៉ែនប៉ោង?

ទោះបីជាវាមានការជ្រៀតជ្រែកផ្សេងៗកើតមានតិចតួចបំផុតក៏ដោយក៏វានៅអាចមាន ​ហានិភ័យនិងផលប៉ះពាល់ដែលអាចកើតឡើងពីការព្យាបាលសរសៃវ៉ែនប៉ោងផងដែររួមមានអាការៈជាំ​ អាការៈហើម ឡើងក្រហម និងមានអាការៈស្ពឹកបណ្តោះអាសន្ន ឬស្រៀវជើង។ អាការៈជ្រៀតជ្រែកដែលធ្ងន់ធ្ងរដូចជាស្ទះសរសៃវ៉ែនជ្រៅ​ (DVT) ឬការឆ្លងមេរោគដែលកំរនឹងកើតឡើងបំផុត ប៉ុន្តែវាអាចកើតឡើងបាន។ វាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះយោបល់បញ្ហាហានិភ័យជាមួយនិងអ្នកផ្តល់សេវាកម្មផ្នែកសុខភាពមុនពេលទទួលការព្យាបាល។

តើខ្ញុំត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចសំរាប់ការព្យាបាល?

ដើម្បីជៀសវាងភាវៈជ្រៀតជ្រែកផ្សេងៗនិងកាត់បន្ថយកត្តាហានិភ័យអ្នកគួរតែបញ្ឈប់ការជក់បារី ទទួលទានគ្រឿងស្រវឹង និងទទួលទានថ្នាំអ័រម៉ូន អាហារបំប៉ននិងថ្នាំពេទ្យ (លើកលែងតែមានការអនុញ្ញាតិឲ្យប្រើបន្ត) យ៉ាងតិច២សប្តាហ៍មុនពេលវះកាត់។ ​អ្នកជំងឺត្រូវការបញ្ជាក់ឲ្យបានច្បាស់ថាគាត់បានទទួលការអនុញ្ញាតិពីវេជ្ជបណ្ឌិតប្រចាំរបស់គាត់រួចរាល់ហើយ។