សេវាកម្មកែសម្ផស្ស
ការវះកាត់បំប្លែងសំឡេង
ពាក្យបច្ចេកទេសនៃការវះកាត់បំប្លែងសំឡេងគឺពាក្យ Laryngoplasty ដែលសំដៅទៅលើដំណើរការដែលរចនាការបំប្លែងប្រអប់សំឡេងដែលជាវិធីក្នុងការផ្លាស់ប្តូរឬធ្វើឲ្យសំឡេងល្អប្រសើរជាងមុន។ យើងនឹងនៅជាមួយអ្នកព្រមទាំងបំពេញនូវរាល់តម្រូវការរបស់អ្នកដើម្បីឲ្យអ្នកដឹងពីគ្រប់ដំណាក់កាលដោយផ្តើមចេញពីការពិគ្រោះយោបល់រហូតដល់ថែទាំក្រោយការវះកាត់។
តើអ្វីទៅជាការវះកាត់បំប្លែងសំឡេង?
សំឡេងគឺជាអត្តសញ្ញាណនៃការបង្ហាញពីភាពជាស្រ្តីឬបុរសបាន។ ជាទូទៅសំឡេងរបស់មនុស្សស្រីមានលក្ខណៈស្រួចខ្ពស់ រីឯសំឡេងបុរសមានលក្ខណៈគ្រលរទាបដែលធម្មជាតិបានផ្តល់ឲ្យ លក្ខណៈទាំងនេះធ្វើឲ្យមានការពិបាកសំរាប់មនុស្សស្រីចង់ក្លាយជាប្រុស និងមនុស្សប្រុសចង់ក្លាយជាស្រី។
ក្នុងករណីមនុស្សប្រុសចង់ក្លាយជាស្រី ប្រសិនបើបានធ្វើការវះកាត់បំប្លែងភេទរួចរាល់ហើយ ប៉ុន្តែសំឡេងនៅតែគ្រលរខ្លាំងដដែល ទោះបីជាព្យាយាមពត់សំឡេងយ៉ាងណាក៏ដោយ ក៏នៅតែមានអារម្មណ៍ថាមិនទាន់ក្លាយជាមនុស្សស្រីពេញលេញដែរ វាធ្វើឲ្យនៅតែមានការប៉ះពាល់ដល់ចិត្តគំនិតដដែល។ រីឯករណីដែលមនុស្សស្រីចង់ក្លាយជាប្រុសវិញនោះ ប្រសិនបើសំឡេងនៅតែដូចសំឡេងមនុស្សស្រីនោះ គឺធ្វើឲ្យអ្នកនៅតែខ្វះភាពជឿជាក់លើខ្លួនឯងដូចគ្នាដែរ។ ប៉ុន្តែសំឡេងដែលជាបញ្ហាទាំងអស់នេះអាចកែតម្រូវបានដោយ ការវះកាត់ខ្សែសំឡេង វាអាចជួយឲ្យសំឡេងស្រួចខ្ពស់ ឬគ្រលរទាបតាមអ្វីដែលអ្នកចង់បាន។
តើនរណាខ្លះដែលអាចទទួលការវះកាត់បាន?
- មនុស្សប្រុសដែលចង់ក្លាយខ្លួនជាស្រីដែលត្រូវការការវះកាត់ឲ្យមានសំឡេងកាន់តែខ្ពស់អាចធ្វើការវះកាត់បានទោះបីជានៅមិនទាន់បានវះកាត់បំប្លែងភេទក៏ដោយ។
- ស្រ្តីភេទពិតប្រាកដដែលមិនពេញចិត្តនឹងសំឡេងស្អកៗ ក៏អាចធ្វើការវះកាត់ឲ្យមានសំឡេងស្រួចខ្ពស់បានផងដែរ។
- ស្រ្តីដែលតែងខ្លួនជាបុរសត្រូវការឲ្យមានសំឡេងគ្រលរធំដូចគ្នានឹងសំឡេងមនុស្សប្រុស ការវះកាត់កែតម្រូវជួយឲ្យមានសំឡេងចុះទាប និងគ្រលរជាងមុនបាន។
- បុរសដែលដែលមានសំឡេងខុសប្រក្រតី ដូចសំឡេងមនុស្សស្រី គឺមានសំឡេងតូចស្រួចខ្ពស់ជាងប្រក្រតី អាចកែតម្រូវឲ្យមានសំឡេងទាបជាងមុន និងគ្រលរជាងមុនបានផងដែរ។
- អ្នកដែលការវះកាត់បំប្លែងភេទពីប្រុសទៅស្រី
ការត្រៀមខ្លួនមុនវះកាត់បំប្លែងសំឡេង
- វេជ្ជបណ្ឌិតត្រួតពិនិត្យមុខងាររបស់បំពង់សំឡេង និងខ្សែសំឡេងដោយលម្អិតដូចជា ប្រេកង់សំឡេង រចនាសម្ព័ន្ធនិងរូបរាងរបស់ខ្សែសំឡេងនិងបំពង់សំឡេង ព្រមទាំងភាពលឺខ្លាំងរបស់សំឡេងមុនការវះកាត់។
- ប្រសិនបើមានអាការៈក្អក ឬផ្តាសាយចាំបាច់ត្រូវព្យាបាលឲ្យជាសះស្បើយសិន។
- ផ្អាកការទទួលទានអាហារ និងទឹកមុនវះកាត់រយៈពេល៦ម៉ោង ពីព្រោះត្រូវការប្រើថ្នាំសន្លប់ដើម្បីវះកាត់
- ប្រសិនបើអ្នកជំងឺទទួលទានថ្នាំជាប្រចាំដូចជា ថ្នាំបង្កឲ្យឈាមរាវត្រូវជំរាបវេជ្ជបណ្ឌិតឲ្យបានជ្រាប ពីព្រោះអាចមានផលប៉ះពាល់ដល់ការជាសះស្បើយនៃមុខរបួសវះកាត់។ ជាទួទៅវេជ្ជបណ្ឌិតណែនាំឲ្យបញ្ឃប់ការទទួលទានថ្នាំបង្កឲ្យឈាមរាវជាមុនសិន។
វិធីវះកាត់បំប្លែងសំឡេង
| វិធីវះកាត់ | បញ្ហា | ការវះកាត់ |
| ការវះកាត់បំប្លែងសំឡេងឲ្យខ្ពស់ជាងមុន |
អ្នកដែលមានសំឡេងទាប និងចង់បង្កើនប្រេកង់សំឡេងឱ្យស្រួច និងស្រាលជាងមុន (ភាគច្រើនគឺជាអ្នកប្តូរយេនឌ័រពីបុរសទៅស្រី្ត)។ · ប្រសិនបើអ្នកជំងឺមិនទាន់ធ្វើការវះកាត់គ្រាប់ពោនពីមុនមកទេយើងនឹងធ្វើការកាត់បន្ថយឆ្អឹងកបញ្ចូលជាមួយនឹងការវះកាត់បំប្លែងសំឡេង ដោយប្រើកាមេរ៉ាសំរាប់ពិនិត្យ និងតាមដានសុវត្ថិភាពនៃខ្សែសំឡេងក្នុងអំឡុងពេលវះកាត់ទាំងមូល។ |
-មុខរបួសមានស្នាមតូច១,៥ទៅ២ស.មបរិវេណគ្រាប់ពោន -ប្រើពេលវះកាត់ប្រហែល២-៣ម៉ោង -មុខរបួសវះកាត់នឹងជាប់ល្អព្រមទាំងកាត់ចេសបានក្នុងរយៈពេល៧ថ្ងៃ |
| វះកាត់បំប្លែងសំឡេងឲ្យទាបជាងមុន | -អ្នកដែលមានសំឡេងតូចស្រូចជាងធម្មតា ជាពិសេសមនុស្សប្រុសដែលមានសំឡេងខុសប្រក្រតីដូចសំឡេងមនុស្សស្រី ឬមនុស្សស្រីដែលចង់ឲ្យសំឡេងខ្លួនឯងទាបជាងមុន និងគ្រលរខ្លាំងស្រដៀង មនុសុ្សប្រុស (Tomboy) |
-មុខរបួសមានស្នាមតូច២ទៅ៣ស.មបរិវេណគ្រាប់ពោន -ប្រើពេលវះកាត់ប្រហែល២-៣ម៉ោង -មុខរបួសវះកាត់នឹងជាប់ល្អព្រមទាំងកាត់ចេសបានក្នុងរយៈពេល១សប្តាហ៍ -សំរាកមន្ទីរពេទ្យរយៈពេល២យប់ |
| វះកាត់កែតម្រូវសំឡេងស្អក | -អ្នកដែលមានសំឡេងតូចស្រូចជាងធម្មតាជាពិសេសមនុស្សដែលមានសំឡេងខុសប្រក្រតីដូចសំឡេងមនុស្សស្រីឬមនុស្សស្រីដែលចង់ឲ្យសំឡេងខ្លួនឯងទាបជាងមុននិងគ្រលរខ្លាំងស្រដៀងមនុសុ្សប្រុស |
-មិនមានស្នាមរបួស -ការវះកាត់ដោយប្រើកាមេរ៉ាតាមមាត់រហូតដល់ខ្សែសំឡេង -សំរាកមន្ទីរពេទ្យរយៈពេល១យប់ |
ការថែទាំក្រោយវះកាត់បំប្លែងសំឡេង
- ផ្អាកការប្រើប្រាស់សំឡេងរយៈពេល១សប្តាហ៍ឧទាហរណ៍ វះកាត់ថ្ងៃច័ន្ទត្រូវផ្អាកប្រើសំឡេងរហូតដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ហាមប្រើប្រាស់សំឡេងមុនពេលកំណត់ជាដាច់ខាតដើម្បីរងចាំឲ្យមុខរបួសជាសះស្បើយស្រួលបួលជាមុនសិន ប្រសិនបើត្រូវការទំនាក់ទំនងណែនាំឲ្យប្រើការសសេរជំនួសសិន។
- ហាមក្អក ខាកស្លេះខ្លាំងៗដើម្បីមិនឲ្យខ្សែសំឡេងហើម
- ត្រូវប្រុងប្រយ័ត្នកុំឲ្យមុខរបួសត្រូវទឹករហូតដល់កាត់ចេសរួចរាល់ ដើម្បីការពារការឆ្លងមេរោគត្រង់មុខរបួស។
- ផ្អាកចំណីអាហារដែលពិបាកទំពារ អាហារស្រួយៗ អាហារប្រភេទបំពងឬខ្លាញ់រយៈពេល២សប្តាហ៍ ពីព្រោះអាហារទាំងអស់នេះវានឹងធ្វើឲ្យមានការកកិតត្រង់បំពង់កដែលធ្វើឲ្យមានអាការៈក្អកបាន។
- ចាប់ផ្តើមទទួលទានអាហារទន់ៗបាននិងអាចប្រើថ្នាំអ័រម៉ូនវិញបាន(ប្រសិនបើមាន)នៅថ្ងៃបន្ទាប់
- មកជួបវេជ្ជបណ្ឌិតក្រោយពេលវះកាត់រយៈពេល៧-១០ថ្ងៃដើម្បីកាត់ចេសព្រមទាំងពិនិត្យមុខងាររបស់ខ្សែសំឡេងដោយលម្អិត។
ការថែទាំក្រោយវះកាត់បំប្លែងសំឡេង
- ផ្អាកការប្រើប្រាស់សំឡេងរយៈពេល១សប្តាហ៍ឧទាហរណ៍ វះកាត់ថ្ងៃច័ន្ទត្រូវផ្អាកប្រើសំឡេងរហូតដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ហាមប្រើប្រាស់សំឡេងមុនពេលកំណត់ជាដាច់ខាតដើម្បីរងចាំឲ្យមុខរបួសជាសះស្បើយស្រួលបួលជាមុនសិន ប្រសិនបើត្រូវការទំនាក់ទំនងណែនាំឲ្យប្រើការសសេរជំនួសសិន។
- ហាមក្អក ខាកស្លេះខ្លាំងៗដើម្បីមិនឲ្យខ្សែសំឡេងហើម
- ត្រូវប្រុងប្រយ័ត្នកុំឲ្យមុខរបួសត្រូវទឹករហូតដល់កាត់ចេសរួចរាល់ ដើម្បីការពារការឆ្លងមេរោគត្រង់មុខរបួស។
- ផ្អាកចំណីអាហារដែលពិបាកទំពារ អាហារស្រួយៗ អាហារប្រភេទបំពងឬខ្លាញ់រយៈពេល២សប្តាហ៍ ពីព្រោះអាហារទាំងអស់នេះវានឹងធ្វើឲ្យមានការកកិតត្រង់បំពង់កដែលធ្វើឲ្យមានអាការៈក្អកបាន។
- ចាប់ផ្តើមទទួលទានអាហារទន់ៗបាននិងអាចប្រើថ្នាំអ័រម៉ូនវិញបាន(ប្រសិនបើមាន)នៅថ្ងៃបន្ទាប់
- មកជួបវេជ្ជបណ្ឌិតក្រោយពេលវះកាត់រយៈពេល៧-១០ថ្ងៃដើម្បីកាត់ចេសព្រមទាំងពិនិត្យមុខងាររបស់ខ្សែសំឡេងដោយលម្អិត។
លទ្ធផលក្រោយវះកាត់បំប្លែងសំឡេង
- ក្នុងក្រុមអ្នកប្តូរយេនឌ័រពីបុរសទៅស្រី្តកំរិតប្រេកង់នៃសំឡេងនឹងស្រួចខ្ពស់ឡើងយ៉ាងច្បាស់លាស់ ហើយកម្រិតប្រកង់នឹងធ្លាក់ចុះបន្តិចម្តងៗរហូតដល់បានទទួលសំឡេងជាមនុស្សស្រីក្នុងរយៈពេល១-២ខែ។ការទទួលបានសំឡេងដូចមនុស្សស្រីលឿនឬយឺត វាអាស្រ័យទៅលើអាយុអ្នកជំងឺនិងការជាសះស្បើយនៃមុខរបួសរបស់អ្នកជំងឺម្នាក់ៗផងដែរ។ ប្រសិនបើមុខរបួសជាសះស្បើយយឺតនោះការមានសំឡេងដូចមនុស្សស្រីក៏យឺតតាមនោះដែរ ផ្ទុយមកវិញប្រសិនបើមុខរបួសជាសះស្បើយលឿននោះការមានសំឡេងដូចមនុស្សស្រីក៏លឿនតាមនោះដែរ។
ក្នុងករណីដែលសំឡេងត្រូវគន្លាក់ល្អហើយ តើរយៈពេលយូរទៅសំឡេងអាចមានឱកាសភ្លាវវិញបានដែរឬទេ?
មានឱកាសកើតឡើងបានប្រសិនអ្នកត្រលប់ទៅជក់បារី ឬចូលចិត្តប្រើសំឡេងខ្លាំងៗញឹកញាប់ដូចជា ស្រែកខ្លាំងៗដូចនេះគូរចៀសវាងឥរិយាបថទាំងអស់នេះផងដែរ។
តើអ្នកជំងឺដែលវះកាត់គ្រាប់ពោនពីមន្ទីរពេទ្យផ្សេង មុនមកធ្វើការវះកាត់បំប្លែងសំឡេងនៅមន្ទីរពេទ្យយ៉ាន់ហ៊ីដែរឬទេ?
អ្នកប្តូរយេនឌ័រពីបុរសទៅស្រី្តដែលត្រូវការវះកាត់បំប្លែងសំឡេងមិនគួរវះកាត់គ្រាប់ពោនជាមុននោះទេ ពីព្រោះអាចធ្វើឲ្យសំឡេងមិនប្រសើរឡើងបាន ហើយអ្វីដែលសំខាន់មិនចាំបាច់បារម្ភថាមិនស្អាត សាច់កមិនរាបស្មើដោយសារតែគ្រាប់ពោននោះទេ វានឹងបាត់ដោយសារការវះកាត់បំប្លែងសំឡេង។ ក្រៅពីនេះការវះកាត់គ្រាប់ពោន ប្រសិនបើវះកាត់ជ្រៅខ្លាំងពេកវានឹងមានផលប៉ះពាល់ដល់ខ្សែសំឡេង វាអាចធ្វើឲ្យសំឡេងស្អក ឬបាត់បង់សំឡេងបាន។
ក្នុងករណីវះកាត់គ្រាប់ពោនរួចហើយ មានការប៉ះទង្គិចខ្សែសំឡេងតិចតូច ធ្វើឲ្យមានសំឡេងស្អកក៍ដោយ ក៏អាចកែតម្រូវបានដែរ ប៉ុន្តែប្រសិនបើក្នុងអំឡុងពេល១-២សប្តាហ៍ដំបូងក្រោយវះកាត់គ្រាប់ពោនសំឡេងអាចបាត់បង់បាន ហើយពេលនិយាយចេញតែខ្យល់បែបនេះគឺមិនអាចកែតម្រូវបានឡើយ។ ដូចនេះអ្នកប្តូរយេនឌ័រពីបុរសទៅស្រី្តក៏ត្រូវពិចារណារឿងការវះកាត់គ្រាប់ពោនឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន។
ការវះកាត់បំប្លែងសំឡេង នឹងជួយឲ្យការបំប្លែងសំឡេងឲ្យទៅតាមអ្វីដែលអ្នកជំងឺត្រូវការប្រសិនបើអ្នកចាប់អារម្មណ៍អាចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសដោយវេជ្ជបណ្ឌិតនឹងជម្រាបឲ្យជ្រាបពីដំណាក់កាលនៃការវះកាត់ទាំងស្រុងតាំងតែការត្រៀមខ្លួនដំណាក់កាលការវះកាត់ការថែទាំក្រោយវះកាត់រហូតដល់ទទួលបានលទ្ធផលដែលនឹងបានទទួល។
នេះគឺជាលទ្ធផលនៃការវះកាត់បំប្លែងសំឡេងមុននិងក្រោយ “ មុននិងក្រោយ ” សូមចុចមើលវីដេអូ។
Your content goes here. Edit or remove this text inline or in the module Content settings. You can also style every aspect of this content in the module Design settings and even apply custom CSS to this text in the module Advanced settings.
Comprehensive Guide to Voice Change
Everything You Need to Know
Voice Change: Before Surgery
Read More
During the
Voice Change: What to Expect
Read More
Just like any surgical procedure, there are always risks involved. Risks of voice change surgery include:
- Infection
is possible - Bleeding is possible
- Reaction to anesthesia
- Sub-optimal result consisting of a weak voice is possible
Voice Change: Recovery
Read More
Your voice will usually be quite tight or effortful after the surgery and will possibly become worse for a few days to a week then swelling starts to subside.
Discomfort will last for a few days and include difficulty with swallowing and a feeling like you’ve got a sore throat.
Voice Change: Post-operative Instructions
Read More
Complete voice rest is very helpful for one week after the surgery. All kinds of verbal conversations must be avoided for one week, including whispering.
Just remember, there are very few sutures in there and until your body’s own scar tissue helps support the procedure, the sutures could pull out.
Non-active work can be resumed in a few days. Speaking may begin increasingly after a week. You may resume aerobic activity after two weeks. Weight lifting should be deferred for a month.
Learn more about voice change surgery at Dr. Ornouma’s website.
PRICE AND PACKAGES
Procedure | Hospital Stay | Price (THB) |
Voice Change Surgery | 2 nights | 121,000 |
Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.
Frequently Asked Questions
How will the post-op period be for me?
You may experience temporary pain with tightness over the incision site and some difficulty in swallowing and talking. Voice rest is necessary for about 1 week.
Will my voice be totally lady-like?
You can expect your voice pitch to be higher. This surgery works best when coupled with speech training for you to sound naturally female.
Will my scar show?
The incision is along a natural skin fold in the anterior neck, so it will become inconspicuous as it heals. If you have experienced forming keloids in the past, you must weigh the benefits of feminizing your voice against the risk of having an obvious neck scar.
What are the risks of this surgery?
As with other surgeries, the risks include bleeding, adverse reaction to anesthesia, infection, delayed healing, nerve injury, and unfavorable scarring. Special surgical care is taken to avoid the risk of hoarseness.
How do I prepare for surgery?
To avoid complications and reduce risk factors you need to stop smoking, drinking alcoholic beverages, and taking hormonal pills, herbal supplements, and medicines (other than those that your doctor allows you to continue), at least two weeks before your schedule. People with diseases need surgical clearance from their medical specialists.
