សេវាកម្មទន្តសាស្រ្ត

ការដាំបង្គោលធេ្មញ

ស្នាមញញឹមរបស់អ្នកសំខាន់បំផុត

​ការដាំបង្គោលធ្មេញគឺជាដំណោះស្រាយដែលជួយផ្លាស់ប្តូរបានយ៉ាងពិតប្រាកដ​ជួយស្តារទាំងស្នាមញញឹមនិងការធ្វើការរបស់សុខភាពមាត់ធ្មេញឲ្យត្រលប់មកប្រក្រតីបានយ៉ាងប្រសើរដែលវាខុសប្លែកពីការជំនួសដោយធ្មេញបែបធម្មជាតិការដាំបង្គោលធ្មេញដើម្បីឲ្យទទួលលទ្ធផលជាអចិន្ត្រៃយ៍និងមើលទៅដូចធម្មជាតិអាចជាប់ជាមួយធ្មេញដែលមានស្រាប់បានយ៉ាងល្អ។

ដោយការជំនួសនូវធ្មេញដែលបាត់បង់ពីឬសធ្មេញរហូតដល់ក្បាលធេ្មញ​(crown)​ បង្គោលធេ្មញជួយបង្កើនសំរស់នៃស្នាមញញឹមថែរក្សារចនាសម្ព័ន្ធឆ្អឹងព្រមទាំំងការពារការមានបញ្ហាទាក់ទងនឹងធ្មេញនាពេលអនាគតថែមទៀត ផង។​ដោយភាពរឹងមាំនិងធន់ល្អការដាំបង្គោលធ្មេញបានផ្តល់គុណប្រយោជន៍ រយៈពេលវែងទាំងការទំពារដែលមានប្រសិទ្ធិភាពការនិយាយច្បាស់ជាងមុននិងគុណភាពជីវិតជារួមប្រសើរឡើង។​អ្នកអាចនិយាយថាលាហើយភាពមិនស្រួលនិងភាពមិនជឿជាក់ហើយមកទទួលភាពជឿជាក់នៃស្នាមញញឹមដែលមានមន្តស្នេហ៍ដោយការដាំបង្គោលធ្មេញ។

dental-implant img

ការដាំបង្គោលធ្មេញអាចជួយអ្នកបាន!

អ្នកអាចបាត់បង់ធ្មេញ១គ្រាប់ឬច្រើនគ្រាប់ដោយសារមូលហេតុ

  • រងរបួស
  • ជំងឺធ្មេញពុក
  • ជំងឺរាក់ស៊ីធ្មេញ(Periodontal disease) (ការឆ្លងមេរោគត្រង់អញ្ចាញនិងឆ្អឹង)

ទោះបីជាហេតុផលណាក៏ដោយ ការដាំបង្គោលធ្មេញអាចជំនួសធ្មេញដែលបាត់បង់បានជាមួយនឹងការមើលទៅដូចធម្មជាតិបើប្រៀបជាមួយធ្មេញសប្បនិមិត្តនិងការស្តារធ្មេញផ្សេងៗ។

ផលប្រយោជន៍នៃការដាំបង្គោលធ្មេញ

បើប្រៀបធៀបជាមួយធ្មេញសប្បនិមិត្តបែបបុរាណការដាំបង្គោលធ្មេញជួយរក្សារូបរាងតាមធម្មជាតិនៃផ្ទៃមុខនិងការពារមិនឲ្យឆ្អឹងផ្ទៃមុខរំកិល។ការដាំបង្គោលធ្មេញមានលក្ខណៈឯករាជ្យពីធ្មេញធម្មជាតិយ៉ាងពេញលេញនិងមិនចាំបាច់ពឹងផ្អែកលើធ្មេញខាងៗដើម្បីជួយទប់នោះទេពីព្រោះការដាំបង្គោលធ្មេញវាឈរជាប់ដោយខ្លួនឯងបានដូចនេះអ្នកអាចដុសធ្មេញប្រើអំបោះខាត់ធ្មេញនិងធ្វើការសំអាតធ្មេញបានតាមប្រក្រតីដោយការថែទាំសុខភាពមាត់ធ្មេញជាប្រចាំដោយមិនចាំបាច់ថែទាំអ្វីជាពិសេសបន្ថែមទៀតទេ។

ផលប្រយោជន៍ផ្សេងៗដូចជា

    • ដំណោះស្រាយដ៏ប្រសើរក្នុងការជំនួសធ្មេញដែលបាត់បង់
    • មិនមានការរំកិលអញ្ចាញ
    • មើលទៅនិងមានអារម្មណ៍ថាដូចធម្មជាតិ
    • ទទួលបានសមត្ថភាពក្នុងការទំពារនិងនិយាយឡើងវិញ
    • មានផលប៉ះហពាល់តិចតួចបំផុតចំពោះធ្មេញខាងៗ
    • បង្កើនភាពជឿជាក់ក្នុងស្នាមញញឹមរបស់អ្នក

ការវាយតម្លៃផ្នែកទន្តសាស្រ្ត

dental-implants-illustration

ការវាយតម្លៃផ្នែកទន្តសាស្រ្តគឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ថាតើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការដាំបង្គោលធ្មេញដែរឬទេ។ការវាយតម្លៃផ្នែកទន្តសាស្រ្តរួមមានការពិនិត្យសុខភាពធ្មេញប្រវត្តិនៃការព្យាបាលជំងឺនិងធ្មេញ។

រួមបញ្ចូលទាំងការត្រួតពិនិត្យគឺការសិក្សានៃផ្នែកសុខភាពនិងរចនាសម្ព័ន្ធនៃមាត់របស់អ្នក។វានឹងជួយឲ្យក្រុមទន្តពេទ្យបានយល់ពីការជំនួយនៃការដំបង្គោលធ្មេញ។រូបភាពខាងក្រោមនឹងបង្ហាញអ្ន​កនូវអ្វីដែលទន្តពេទ្យរបស់អ្នកត្រូវការដើម្បីយល់មិនពេលចាប់ផ្តើមដំណើរការព្យាបាល។​ការត្រួតពិនិត្យសុខភាពផ្នែកទន្តសាស្រ្តផ្តល់នូវរូបភាពជាក់លាក់នៃរចនាសម្ព័ន្ធមាត់របស់អ្នក។​ការខាំរបស់អ្នកនឹងត្រូវវិភាគឲ្យដឹងថាតើឆ្អឹងថ្គាមនិងធ្មេញរបស់អ្នកសមស្របជាមួយគ្នាដែរឬទេ?លក្ខខណ្ឌនៃធ្មេញថ្គាមអញ្ចាញក្បាលនិងករបស់អ្នកក៏ត្រូវបានត្រួតពិនិត្យផងដែរ។

ក្នុងអំឡុងពេលត្រួតពិនិត្យទន្តពេទ្យនិងពិនិត្យមើលថាតើមាត់របស់អ្នកអាចធ្វើការដាំបង្គោលធ្មេញបានដែរឬទេដោយអនុវត្តដូចតទៅនេះ

  • ឆ្អឹងថ្គាមរបស់អ្នកត្រូវបានវាស់នូវកំពស់និងទទឹងផងដែរ។ការធ្វើដូចនេះដើម្បីឲ្យយើងប្រកដថាមានឆ្អឹងដែលមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការទប់ការដាំបង្គោលធ្មេញ។
  • អញ្ចាញរបស់អ្នកត្រូវបានត្រួតពិនិត្យដើម្បីពិនិត្យសញ្ញានៃជំងឺរាក់ស៊ីធ្មេញ។ជំងឺអញ្ចាញនឹងត្រូវបានព្យាបាលជាមុនសិនមុនពេលអ្នកធ្វើការដាំបង្គោលធ្មេញ។
  • អញ្ចាញរបស់អ្នកក៏នឹងត្រូវត្រួតពិនិត្យផងដែរដើម្បីកំណត់ថាតើជាលិកាជំុវិញកន្លែងដែលគ្រោងនឹងដាំបង្គោលធ្មេញនោះរឹងមាំគ្រប់គ្រាន់ដែរឬទេ។

តើអ្នកកំពុងតែទទួលការព្យាបាលជំងឺប្រចាំខ្លួនដែរឬទេដូចជាទឹកនោមផ្អែមអ្នកនឹងតម្រូវឲ្យធ្វើតេស្តឈាម។​ការធ្វើតេស្តឈាមគឺដើម្បីឲ្យប្រាកដថាលក្ខខណ្ឌរបស់អ្នកអាចគ្រប់គ្រងបានមុនពេលចាប់ផ្តើមការព្យាបាល។វាក៏ជាការផ្តល់ព័ត៌មានដល់សល្យពេទ្យប្រសិនបើអ្នកប្រើប្រាស់ថ្នាំដូចជាអ៊ីនស៊ូលីនអាស្ពេរីនជាដើម។

ការពិនិត្យដោយការថតរូបភាព

ការពិនិត្យដោយការថតរូបភាពគឺជួយឲ្យសល្យពេទ្យបានឃើញនូវផ្នែកផ្សេងៗនៃមាត់និងក្បាលដែលមិនអាចឃើញបានដោយការពិនិត្យធម្មតា។វាក៏ជួយឲ្យសល្យពេទ្យរបស់អ្នកស្វែងយល់កាន់តែច្បាស់អំពីបរិមាណនិងគុណភាពនៃឆ្អឹងក្នុងមាត់របស់អ្នក។​​ក្នុងពេលដែលធ្វើការវាយតម្លៃផ្នែកទន្តសាស្រ្តសល្យពេទ្យនឹងពិភាក្សាពីជំរើសក្នុងការព្យាបាលជាមួយអ្នក។​អ្នកនឹងពិភាក្សាការងារទន្តសាស្ត្រនានាឬដំណើរការពិសេសដែលអ្នកត្រូវការមុនពេលដែលដំណើរការនៃការដាំបង្គោលធ្មេញចាប់ផ្តើម។

Take the first step and reach out to us for a complimentary virtual consultation. Our virtual consultants and surgeons will provide personalized recommendations based on your unique needs. Every client is different, and we tailor each procedure to match your individual requirements.

ផែនការព្យាបាល ជំរើសនិងហានិភ័យ

គ្រឹះដ៏រឹងមាំក្នុងការដាំបង្គោលធ្មេញ

ការមានសុខភាពមាត់ធ្មេញល្អគឺវាមានលក្ខណៈសំខាន់ដូចគ្នានឹងធ្មេញធម្មជាតិដែរសំរាប់ការដាំបង្គោលធ្មេញ។ប្រសិនបើអ្នកមិនមានឆ្អឹងដែលមានសុខភាពរឹងមាំឬសាច់ជាលិកាអញ្ចាញដែលល្អនោះទេអ្នកនឹងត្រូវធ្វើការបណ្តុះឆ្អឹងមុនពេលដំណើរការការដាំបង្គោលធ្មេញ។​ការបណ្តុះឆ្អឹងវាជួយបង្កើនភាពរឹងមាំខ្លាំងដល់គ្រឹះសំរាប់ការដាំបង្គោលធ្មេញ។អ្នកនឹងតំរូវឲ្យរងចាំរហូតដល់ការបណ្តុះឆ្អឹងជាសះស្បើយជាមុនសិនមុនពេលដែលអ្នកធ្វើការដាំបង្គោលធ្មេញ។

ប្រសិនបើអ្នកមានជំងឺរាក់ស៊ីធ្មេញអ្នកនឹងតំរូវឲ្យទទួលការព្យាបាលជាមុនសិនមុនពេលដំណើរការដាំបង្គោលធ្មេញ។

ផែនការព្យាបាល

ប្រសិនបើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការដាំបង្គោលធ្មេញនោះទន្តពេទ្យនឹងពិភាក្សាជាមួយអ្នកអំពីផែនការព្យាបាល។​ជាងនេះទៅទៀតអ្នកនឹងត្រូវពិភាក្សាអំពីតម្លៃព្រមទាំងពេលវេលាដែលត្រូវការផងដែរ។ចូរចងចាំថាការសំរេចចិត្តរបស់អ្នកមានសារៈសំខាន់ណាស់ក្នុងដំណើរការព្យាបាល។​ពេលវេលាភាគច្រើនគឺដំណើរការនៃការព្យាបាលអាចត្រូវប្រើពេលវេលារាប់ខែមុនពេលទទួលបានធ្មេញថ្មីដែលយកមកប្រើសំរាប់ការដាំបង្គោលធ្មេញ។ប្រសិនបើអ្នកតំរូវឲ្យធ្វើការបណ្តុះឆ្អឹងឬព្យាបាលជំងឺរាក់ស៊ីធ្មេញជាមុនសិននោះ​ដំណើរការនៃការព្យាបាលប្រហែលជាអាចប្រើពេលយូរជាងធម្មតា។

ជំរើសក្នុងការដាំបង្គោលធ្មេញ

ប្រសិនបើការដាំបង្គោលមិនទាន់សមស្របសំរាប់អ្នកនៅឡើយទេនោះចូរគិតដល់ជំរើសផ្សេងទៀត។ជំរើសផ្សេងទៀតអាចជាស្ពានចំលងអ្នកឲ្យជំនួសធ្មេញដែលបាត់បង់បាន។ប្រសិនបើពេលនេះអ្នកមានប្រើប្រាស់ធ្មេញដាក់សប្បនិមិត្តិនោះអ្នកគ្រាន់តែសំរួលវាឲ្យណែនបន្តិចនោះអ្នកអាចប្រើការបានយ៉ាងមានប្រសិទ្ធិភាព។អ្នកអាចត្រូវទុកការដាំបង្គោលគឺជាជំរើសសំរាប់ពេលក្រោយ។​អ្នកព្រមទាំងទន្តពេទ្យរបស់អ្នកនឹងសំរេចថាតើបែបវាជាជំរើសដ៏ល្អបំផុតសំរាប់អ្នក។

ហានិភ័យនៃដំណើរការព្យាបាល

វាដូចជាដំណើរការនៃការវះកាត់ផ្សេងៗទៀតដែរ​គ្រប់ការវះកាត់គឺតែងតែមានហានិភ័យ។​​ហានិភ័យដែលមានចំពោះការដាំបង្គោលធ្មេញនេះមានដូចជា

  • ការឆ្លងមេរោគ
  • មានឈាមហូរ
  • ការដាំបង្គោលមិនជាប់Failure of the implant
  • រងរបួសដល់ធ្មេញដែលនៅជាប់ឬប្រហោងសៃណាស់
  • រងរបួសដល់ប្រព័ន្ធប្រសាទនិងសាច់ដុំដែលនៅជុំវិញ

ដំណើរការព្យាបាល

ការវះកាត់តំរូវឲ្យមានការដាំបង្គោលទៅក្នុងឆ្អឹងថ្គាមរបស់អ្នក។​រយៈពេលកន្លងមកការដាំបង្គោលធ្មេញដែលទទួលជោគជ័យគឺវាអាស្រ័យលើឆ្អឹងថ្គាមដែលប្រើក្នុងការទទួលបង្គោល។ អ្នកអាចជួយឲ្យដំណើរការព្យាបាលនេះកាន់តែប្រសើរឡើងគឺការជួយថែទាំអនាម័យធ្មេញនិងអញ្ចាញឲ្យបានល្អក្នុងអំឡុងពេលពី២-៣ខែបន្ទាប់។មុនពេលដំណើរការអ្នកត្រូវបានតំរូវឲ្យលាងសំអាតធ្មេញទឹកខ្ពុលមានសំលាប់មេរោគ។ទន្តពេទ្យនឹងផ្តល់​ថ្នាំដែលជួយអ្នកឲ្យសំរាកឬធ្វើឲ្យអ្នកងងុយគេងផងដែរ។នៅពេលដែលថ្គាមត្រូវបានស្ពឹកព្រមទាំំងត្រូវបានរៀបចំដើម្បីជំនួសដោយការដាំបង្គោលធ្មេញ។អ្នកនឹងដឹងខ្លួនធម្មតាព្រមទាំងលឺសំលេងនិងដឹងពីរំញ័រនៃឧបករណ៍បាន ប៉ុន្តែអ្នកមិនមានអារម្មណ៍ឈឺចាប់អ្វីនះទេ។​រយៈពេលនៃការវះកាត់ដាំបង្គោលយូរឬឆាប់វាអាស្រ័យលើចំនួនបង្គោលដែលត្រូវដាំ។

តើការដាំបង្គោលធ្មេញធ្វើឡើងយ៉ាងណា?​ សូមពិនិត្យមើលរួបភាព(ពីAដល់C)

  1. ស្នាមវះកាត់​ ស្នាមរបួសតូចមួយត្រូវបានវះឡើងក្នុងអញ្ចាញដើម្បីឲ្យឃើញឆ្អឹងថ្គាម។ដំណាក់កាលនេះវាជួយឲ្យសល្យពេទ្យត្រៀមឆ្អឹង។
  2. ការរៀបចំឆ្អឹង​ ប្រហោងដ៏ច្បាស់លាស់មួយត្រូវបានបង្កើតឡើងដោយការស្វានថ្នមៗក្នុងឆ្អឹងថ្គាម។ទំហំនៃប្រហោងវាអាស្រ័យទៅលើទំហំនៃបង្គោលធ្មេញ។

  3. ការដាក់បង្គោលធ្មេញ​បង្គោលធ្មេញត្រូវបានដាក់ថ្នមៗទៅទីតាំងដែលកំណត់។​រួចដេរផ្ចិតមុខរបួសដោយចេស។​ក្នុងពេលខ្លះការដាក់ស្នូលបង្គោល (abutments)និងការដាំបង្គោលអាចធ្វើបានក្នុងពេលតែមួយ។

Dental implants procedure

ក្រោយការវះកាត់

ក្រោយពីដំណើរការវះកាត់រួចរាល់ហើយអ្នកអាចសំរាកបានមួយរយៈនៅពេលដែលអ្នកមានអារម្មណ៍ស្រួលបួលហើយអ្នកអាចត្រលប់ទៅផ្ទះវិញបាន។សូមចាំថាអាការៈហើមមួយចំនួនព្រមទាំងមានឈាមហូរតិចៗគឺជាអាការៈប្រក្រតី។​សូមធ្វើ់តាមការណែនាំរបស់សល្យពេទ្យដើម្បីពន្លឿនការជាសះស្បើយដូចជា

  • ត្រូវប្រកដប្រជាថាអ្នកទទួលតែទឹកសុទ្ធតែប៉ុណ្ណោះនៅថ្ងៃបន្ទាប់
  • ទទួលទានថ្នាំបំបាត់ការឈឺចាប់និងថ្នាំផ្សះតាមវេជ្ជបញ្ជា
  • ហាមយកអ្វីមកសង្កត់ឬដាក់ពីលើធ្មេញថ្គាម
  • ប៉ុន្មានថ្ងៃដំបូងសូមទទួលទានអាហារដែលទន់ៗដើម្បីឲ្យថ្គាមឆាប់ជាសះស្បើយ
  • ចៀសវាងការដាក់ធ្មេញបណ្តោះអាសន្នឬធ្មេញសប្បនិមិត្តមួយរយៈ

ការថែទាំសុខភាពមាត់

លំនាំនៃការជាសះស្បើយនៃមុខរបួសលឿនឬយឺតវាអាស្រ័យលើថាតើអ្នកសំអាតធ្មេញនិងអញ្ចាញបានកំរិតណា។​ប្រសិនបើអ្នកមិនសំអាតធ្មេញអ្នកជាប្រចាំទេនោះអ្នកអាចមានការឆ្លងមេរោគដែលនឹងនាំឲ្យឈានដល់ការបរាជ័យនៃការបង្គោលធ្មេញដោយការខាំជាប់ជាមួយឆ្អឹងបានសំរាប់លទ្ធផលដែលគួរជាទីពេញចិត្តគឺ

  • ប្រើប្រាស់ច្រាសដុសធ្មេញទន់ៗដើម្បីសំអាតធ្មេញនិងអញ្ចាញក្រោយពីទទួលទានអាហារ
  • ចៀសវាងដុសធ្មេញត្រង់កន្លែងដែលមានរបួស។ដុសកន្លែក្បែរៗមុខរបួសតែប៉ុណ្ណោះ
  • ប្រើប្រាស់ទឹកខ្ពុលមាត់សំលាប់មេរោគ

ការតាមដានអាការៈ

វាត្រូវការពេលវេលាជាច្រើនខែក្នុងការធ្វើឲ្យឆ្អឹងថ្គាមខាំជាប់បង្គោលធ្មេញដែលបានដាំ។ក្នុងអំឡុងពេលនេះអ្នកនឹងត្រូវមកតាមដានអាការៈជាច្រើនលើកជាមួយនឹងសល្យពេទ្យរបស់អ្នក។ដំណាក់កាលនេះគឺដើម្បីសង្កេតអាការៈថាតើថ្គាមរបស់អ្នកជាសះស្បើយហើយឬនៅ។

ស្នូលបង្គោលបណ្ណោះអាសន្ននិងអចិន្ត្រៃយ៍ (Healing Abutments and Final Abutments)

ផ្នែកលើតំរូវការរបស់អ្នក ​ស្នូលបង្គោល (abutments) ដែលត្រូវប្រើមាន២ប្រភេទគឺប្រភេទបណ្តោះអាសន្នដែលជួយជាលិកាអញ្ចាញជាសះស្បើយត្រង់បរិវេណជំុវិញការដាំបង្គោលធ្មេញ ​សូមពិនិត្យរូបភាព(E)។ ​នៅពេលដែលអញ្ចាញជាសះស្បើយស្នូលបង្គោលអចិន្ត្រៃយ៍នឹងត្រូវដាក់ជំនួសវិញ ដូចនេះធ្មេញសប្បនិមិត្តអាចត្រូវបានតភ្ជាប់ជាមួយបង្គោលធ្មេញបាន។

ក្រោយពេលដែលស្នូលបង្គោលត្រូវបានដាក់ (After Abutments are Placed)

ជាទូទៅវាត្រូវការពេលវេលាពី​៤-៦សប្តាហ៍ក្នុងការធ្វើឲ្យអញ្ចាញនៅជុំវិញស្នូលបង្គោលធ្មេញ (abutments) បានជាសះស្បើយ។ក្នុងអំឡុងពេលនេះ សូមធ្វើតាមការណែនាំរបស់សល្យពេទ្យរបស់អ្នកដើម្បីឲ្យដឹងថាតើប្រភេទចំណីអាហារណាខ្លះដែលគួរទទួលទាននិងលំនាំនៃការសំអាតធ្មេញឲ្យបានសមរម្យ។

ដំណាក់កាលទី២នៃដំណើរការព្យាបាល។​សូមពិនិត្យរូបភាពខាងក្រោម​អក្សរ D​ ដល់ G

      ១. ការបើកមុខរបួសការដាំបង្គោលធ្មេញ​ស្នាមវះកាត់តូចមួយត្រូវបានវះដើម្បីឲ្យឃើញបង្គោលធ្មេញ

      ២. ​ដាក់ស្នូលបង្គោលបណ្តោះអាសន្ន​ស្នូលបង្គោលបណ្តោះអាសន្នត្រូវបានដាក់ភ្ជាប់ជាបណ្តោះអាសន្នជាមួយបង្គោលធ្មេញ

      ៣. ​ដាក់ស្នូលបង្គោលអចិន្ត្រៃយ៍​ក្រោយពេលដែលអញ្ចាញជាសះស្បើយហើយ​ស្នូលបង្គោលអចិន្ត្រៃយ៍ត្រូវបានដាក់បញ្ចូល។ចំណែកធ្មេញសប្បនិមិត្តត្រូវបាន

          ដាក់នៅពីលើស្នូលធ្មេញអចិន្ត្រៃយ៍និងនៅខាងលើអញ្ចាញ។

Dental implants procedure

ការផលិតធ្មេញសប្បនិមិត្ត (Custom-Made Prosthesis)

នៅពេលដែលអញ្ចាញនិងបរិវេណជុំវិញស្នូលបង្គោលធ្មេញជាសះស្បើយហើយនោះទន្តពេទ្យនឹងចាប់ផ្តើមធ្វើធ្មេញសប្បនិមិត្តអចិន្ត្រៃយ៍របស់អ្នក។អ្នកត្រូវតម្រូវឲ្យ មកជួយទន្តពេទ្យជាច្រើនលើកទៀតដើម្បីកំណត់រូបរាងធ្មេញពិតប្រាកដទៅនឹងមាត់របស់អ្នក។វាអាចត្រូវចំណាយពេល១ខែឬលើសពីនេះដើម្បើធ្វើធ្មេញសប្បនិមិត្ត។

ការធ្វើធ្មេញសប្បនិមិត្តឲ្យសមទៅនឹងមាត់របស់អ្នក ដោយ​ទន្តពេទ្យនឹងធ្វើសំណាកថ្គាម ​ធ្មេញ និងស្នូលបង្គោលរបស់អ្នក។​ការខាំពុម្ពធ្មេញត្រូវបានធ្វើឡើងដើម្បីឲ្យដឹងថាតើធ្មេញរបស់អ្នកវាទល់គ្នាដែរឬទេ?​ការធ្វើសំណាកធ្មេញក៏ត្រូវបានប្រើប្រាស់ក្នុងការបង្កើតម៉ូដែលនៃមាត់របស់អ្នកផងដែរ។​ធ្មេញសប្បនិមិត្តថ្មីរបស់អ្នកនឹងត្រូវបានធ្វើឡើងតាមរយៈម៉ូដែលនេះ។

ការបំពាក់ធ្មេញសប្បនិមិត្ត (Fitting Your Prosthesis)

នៅពេលដេលធ្មេញសប្បនិមិត្តរបស់អ្នកធ្វើរួចរាល់ហើយអ្នកនឹងត្រូវលធ្មេញរបស់អ្នកជាច្រើនលើកដើម្បីឲ្យដឹងថាតើវាមានអារម្មណ៍បែបណាពេលអ្នកដាក់វានៅក្នុងមាត់។​នៅពេលដែលកែសំរួលជាច្រើនលើកមកធ្មេញសប្បនិមិត្តរបស់អ្នកនឹងត្រូវដាក់ភ្ជាប់ពីលើស្នូលបង្គោលធ្មេញ​សូមមើលរូបភាពខាងលើ​(អក្សរ)អ្នកនឹងត្រូវណែនាំមិនឲ្យទទួលទានអាហារដែលរឹងនិងពិបាកខាំ២-៣សប្តាហ៍បន្ទាប់ពីដាក់ធ្មេញសប្បនិមិត្តជាប់ហើយ។