ដំណាក់កាលទី១
ផ្លាស់ប្តូររាងកាយរបស់អ្នកតាមបំណងប្រាថ្នារបស់អ្នក
ផ្លាស់ប្តូរពីស្រីទៅជាប្រុស
តាមសេចក្តីត្រូវការ
ដំណាក់កាលទី១ ការវះកាត់ប្តូរភេទពីស្រីទៅប្រុសគឺជាការវះកាត់យកកន្សោមសុដន់ រួមទាំងការវះកាត់យកស្បូននិងដៃស្បូនចេញគឺការវះកាត់អវយវៈផ្នែកដែលសំគាល់ពីស្រ្តីភេទចេញប្រសិនបើនៅមានអវយវៈដែលបង្ហាញពីភាពជាស្រ្តីភេទនៅសេសសល់ក្នុងរាងកាយនោះយើងចាត់ទុកថាជាការប្តូរភេទមិនពេញលក្ខណៈ។
ការវះកាត់យកកន្សោមសុដន់ចេញជាតំរូវការចំបងរបស់អ្នកជំងឺដែលត្រូវការប្តូរភេទពីស្រីទៅប្រុសព្រោះជាអវយវៈដែលបង្ហាញពីលក្ខណៈជាស្រ្តីភេទយ៉ាងច្បាស់លាស់វាជាភាពវេទនារបស់អ្នកជំងឺ។
ដំណាក់កាលដែលងាយស្រួលបំផុតក្នុងចំណោមដំណាក់កាលទាំងអស់
វេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្សនឹងធ្វើការវះកាត់យកកន្សោមសុដន់ចេញដើម្បីធ្វើជាដើមទ្រូងមនុស្សប្រុសជាទូទៅជាការវះកាត់យកកន្សោមសុដន់និងស្បែកមួយចំនួន ចេញដើម្បីឲ្យដើមទ្រូងរាបស្មើព្រមទាំងរចនាក្បាលសុដន់និងរង្វង់ក្បាលសុដន់ឲ្យមានខ្នាតនិងរូបរាងសមរម្យនិងរាបស្អាតដូចដើមទ្រូងធម្មជាតិរបស់មនុស្សប្រុសព្រមទាំងមានស្នាមរបួសតូចបំផុត ប៉ុន្តែទន្ទឹមនឹងនោះដែរទំហំនិងការយារធ្លាក់របស់សុដន់វាជាឧបសគ្គនិងជាកត្តាកំណត់ឲ្យវេជ្ជបណ្ឌិតជាអ្នកជ្រើសរើសបច្ចេកទេសដែលសមស្របឲ្យអ្នកជំងឺ ពីព្រោះមានបច្ចេកទេសខ្លះ មិនត្រឹមតែទទួលបានលទ្ធផលមិនល្អផលចំពោះរូបរាងដើមទ្រូងប៉ុណ្ណោះទេ គឺវាថែមទាំងអាចប៉ះពាល់ដល់ប្រពន័្ធប្រសាទទៀតផង ។
ការវះកាត់យកសុដន់ចេញមាន២វិធី៖
- ករណីដែលសាច់សុដន់មិនធំពេកទេនោះវេជ្ជបណ្ឌិតនឹងធ្វើការវះកាត់ត្រង់រង្វង់ក្បាលសុដន់រួចវះយកកន្សោមសុដន់ទាំងអស់ចេញដោយបន្សល់នៅស្បែកដែលនៅជុំវិញរង្វង់ក្បាលសុដន់ដែលវាមានចំនួនមិនច្រើនពេកនោះទេ ហើយមិនយូរប៉ុន្មានវានឹងស្រកទៅវិញដោយខ្លួនឯងពេលនោះដើមទ្រូងនឹងរាបស្មើដូចធម្មតា ក្នុងករណីនេះស្នាមមុខរបួសអាចជាមុខរបូសអក្សរU ឬ O។
- ករណីដែលសុដន់ធំខ្លាំងព្រមទាំងមានស្បែកនិងទីតាំងក្បាលសុដន់នៅក្រោមទីតាំងធម្មតានៃក្បាលសុដន់របស់មនុស្សប្រុសចាំបាច់ត្រូវវះកាត់យកកន្សោមសុដន់ ព្រមទាំងស្បែកដែលនៅសេសសល់ត្រង់ដើមទ្រូងចេញទាំងអស់ក្នុងពេលជាមួយគ្នា បន្ទាប់មកវេជ្ជបណ្ឌិតនឹងផ្លាស់ប្តូរទីតាំងរបស់ក្បាលសុដន់និងរង្វង់ក្បាលសុដន់ទៅកន្លែងថ្មីដែលស្នាមរបួសវាមានស្នាមវែងនៅទីតាំងក្រោមសុដន់ទាំងសងខាង។ វិធីទាំង២នេះប្រើពេលវេលាខុសគ្នាបន្តិចបន្តួចដើម្បីឲ្យមុខរបួសជាសះស្បើយធម្មតាវិញ។
ក្នុងដំណាក់កាលនេះ ការវះកាត់យកកន្សោមសុដន់ចេញអាចត្រូវធ្វើរួមគ្នាជាមួយនឹងការវះកាត់យកស្បូននិងដៃស្បូនចេញផងដែរ ដោយការវះកាត់យកស្បូននិងដៃស្បូនចេញត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតផ្នែករោគស្រ្តីជាអ្នកធ្វើការវះកាត់។ ការវះកាត់យកស្បូននិងដៃស្បូនចេញជាចំនុចចាប់ផ្តើមនៃការប្តូរភេទពីស្រីទៅប្រុសដើម្បីបញ្ឈប់អ័រម៉ូនមនុស្សស្រីដែលបង្កើតឡើងដោយដៃស្បូននិងការបញ្ឈប់ការមានរដូវរបស់មនុស្សស្រីជាអចិន្រ្តៃយ៍។បច្ចុប្បន្ននេះការវះកាត់យកស្បួននិងដៃស្បូនចេញមានទាំងវិធីវះកាត់បើកមុខរបួសត្រង់ពោះនិងវិធីវះកាត់តាមរយៈឧបករណ៍ឆ្លុះ(កាម៉េរ៉ា)ដែលធ្វើឲ្យមានស្នាមរបួសតូច ការឈឺតិចជាងហើយជាសះស្បើយលឿនជាងការវះកាត់ដោយបើកត្រង់ពោះបន្តិចបន្តួច។
ចំណុចដែលអ្នកជំងឺគួរដឹងមុនពេលទទួលការវះកាត់ស្បូននិងដៃស្បូនចេញគឺវានឹងបណ្តាលឲ្យលែងមានប្រភពក្នុងការបង្កើតអ័រម៉ូនមនុស្សស្រីតទៅទៀត វាចាំបាច់បំផុតដែលអ្នកជំងឺត្រូវប្រើអ័រម៉ូនមនុស្សប្រុសដើម្បីជំនួសជារៀងរហូតអស់មួយជីវិត ដោយការប្រើអ័រម៉ូនមនុស្សប្រុសជាបន្តបន្ទាប់នេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការបាត់បង់អ័រម៉ូនមនុស្សីជាអចិន្ត្រៃយ៍។
ទោះបីជាដំណាក់កាលទី១នេះជាដំណាក់កាលដែលងាយស្រួលបំផុតក្នុងប្រតិបត្តិការការប្តូរភេទពីស្រីទៅប្រុសក៏ដោយ ក៏វាចាំបាច់ត្រូវទទួលការវះកាត់ដោយវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍តែប៉ុណ្ណោះពីព្រោះការវះកាត់យកដើមទ្រូងចេញចាំបាច់ត្រូវធ្វើការរចនាក្បាលសុដន់និងរង្វង់ក្បាលសុដន់ឲ្យមើលទៅដូចធម្មជាតិរបស់មនុស្សប្រុសបំផុត។ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងវានឹងបណ្តាលឲ្យយើងខាតពេលវេលា ខាតថវិការដែលត្រូវត្រលប់មកកែឡើងវិញ។ការដែលអ្នកជំងឺទ្រាំរស់នៅនឹងភេទកំណើតដែលវាផ្ទុយពីអារម្មណ៍ផ្លូវចិត្តរបស់អ្នកជំងឺនោះ អ្នកជំងឺក៏មានទុក្ខវេទនាណាស់ទៅហើយដូចនេះមិនមាននរណាម្នាក់ចង់ឲ្យការវះកាត់ខុសឆ្គងឬលទ្ធផលនៃការវះកាត់ចេញមកមិនល្អនោះដែរ។
តម្លៃព្យាបាល
តំណាក់កាលទី១
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ
តម្លៃ: ១០១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ស្នាមរបួសអក្សរ “T” )
តម្លៃ: ១១១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ករណីទម្ងន់លើសពី៧០គីឡូក្រាម)
តម្លៃបូកបន្ថែម: ២៥.៥០០ បាត
ដំណាក់កាលទី១ – រំកិលក្បាលសុដន់ (Nipple Graft)
តម្លៃ: ២២.៥០០ បាត
ដំណាក់កាលទី១ – វះកាត់សុដន់ចេញ (ស្នាមរបួសអក្សរ “I” )
តម្លៃ: ១១១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – ការវះកាត់ដៃស្បូននិងស្បួនចេញដោយវះនៅត្រង់ពោះ (TAHBSO)
តម្លៃ: ១១១.០០០ បាត | សម្រាក៤យប់
ដំណាក់កាលទី១ – ការវះកាត់ដៃស្បូននិងស្បួនចេញដោយកាមេរ៉ារួចយកចេញតាមទ្វាមាស (LAVH)
តម្លៃ: ១៣១.០០០ បាត | សម្រាក២យប់
ដំណាក់កាលទី១ – Natural Orifice Trans Endoscopic Surgery Hysterectomy
តម្លៃ: ១៣១.០០០ បាត | សម្រាក២យប់
វេជ្ជបណ្ឌិតឯកទេស
