សេវាកម្មកែសម្ផស្ស

ការវះកាត់ឆ្អឹងថ្គាមព្រមគ្នា

ជាមួយការពត់ធ្មេញ

ទំរង់មុខសមរម្យ និងស្នាមញញឹមស្រស់ស្អាត គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នា

ប៉ុន្តែសម្រាប់មនុស្សខ្លះ អាចមានបញ្ហាខុសប្រក្រតីនៃឆ្អឹងថ្គាម ទាំងខាងលើនិងខាងក្រោម ទាំងខ្នាត និងទីតាំង ដែលបញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប៉ះពាល់ដល់ការទំពារ និងការកិនអាហារផងដែរ ដែលបណ្តាលមកពីធ្មេញមិនត្រូតស៊ីគ្នា។ បញ្ហានេះគឺជាឧបសគ្គក្នុងការប្រើប្រាស់ជីវិតដែលធ្វើឲ្យអ្នកជំងឺខ្វះទំនុកចិត្ត​អាចជាចំនុចខ្សោយឬត្រូវគេធ្វើត្រាប់តាម។

ដូចនេះ ការដែលមានទំរង់មុខ និងឆ្អឹងថ្គាមខុសប្រក្រតី គួរត្រូវបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវដោយវិធីសាស្ត្រ​​២ ប្រភេទរួមគ្នាគឺ ការវះកាត់ឆ្អឹងថ្គាមរួមជាមួយនិងការពត់ធ្មេញ។ ការព្យាបាលនេះស្ថិតនៅក្រោមការទទួលខុសត្រូវដោយទន្តពេទ្យឯកទេសផ្នែកគឺ​

  • ទន្តពេទ្យវះកាត់មាត់ និងឆ្អឹងថ្គាម (Oral & Maxillofacial Surgery)
  • ទន្តពេទ្យឯកទេសពត់ធ្មេញ (Orthodontics)

ឆ្អឹងថ្គាមលើលយចេញមកខ្លាំងបបូរមាត់លើលយចេញមកមុខ

ចង្កាលយចេញមកខ្លាំង

មុខវៀច

  • ឆ្អឹងថ្គាមលើលយចេញខ្លាំង បបូរមាត់លយខុសធម្មតា
  • ចង្កាលយចេញខ្លាំង
  • ចង្ការួញ ឬខ្លីខ្លាំង
  • ឆ្អឹងថ្គាមក្រោម​ឬធ្មេញមុខក្រោមគ្របធ្មេញលើ
  • មុខវៀច
  • ញញឹមឃើញអញ្ចាញខ្លាំង
  • មុខខូចដោយសារបញ្ហាឆ្អឹងថ្គាម
  • បិទបបូរមាត់មិនបាន
  • មានបញ្ហាគេងស្រម៉ុក​ឬមានអាការៈអត់ដង្ហើមពេលគេងលក់
  • ពត់ធ្មេញធម្មតាមិនបានជោគជ័យ

ការវះកាត់ឆ្អឹងថ្គាមគឺធ្វើដូចម្តេច?

ការវះកាត់ឆ្អឹងថ្គាម គឺជាវិធីសាស្ត្រវះកាត់ដើម្បីកែសំរួលបញ្ហាឆ្អឹងថ្គាមដែលខុសប្រក្រតីដែលការវះកាត់អាចធ្វើបានទាំងឆ្អឹងថ្គាមលើឬឆ្អឹងថ្គាមក្រោមឬទាំងលើនិងក្រោម​។​ក្រៅពីនេះនៅមានការវះកាត់ចំបាច់មួយចំនួនទៀតដូចជា​ការវះកាត់ ញែកឆ្អឹងថ្គាម  ការវះកាត់ដើម្បីរំកិលចុងចង្កាការវះកាត់ដើម្បីបន្ថយគែមឆ្អឹងថ្គាមក្រោមនៃទីតាំងផ្សេងៗ និងការវះកាត់ ផ្សេងៗដែលទាក់ទងនិងភាពស្រស់ស្អាតនៃទំរង់មុខដែលការវះកាត់ឆ្អឹងថ្គាមគឺជាការរំកិលទីតាំងឬរូបរាងនៃឆ្អឹងថ្គាមធ្វើឲ្យឆ្អឺងថ្គាមស្ថិតនៅទីតាំងដែលត្រឹមត្រូវធ្មេញមានការត្រួតស៊ីគ្នាដែលធ្វើឲ្យទំរង់មុខប្រសើរជាងមុន(facial harmony) យ៉ាងច្បាស់លាស់​នៅពេលដែលឆ្អឹងថ្គាមលើនិងក្រោមរំកិលចូលទីតាំងដែលសមស្របបណ្តាលឲ្យសាច់ផ្ទៃមុខត្រង់ថ្ពាល់បបូរមាត់និងចុងច្រមុះរំកិលតាមការផ្លាស់ប្តូរនៃឆ្អឹងទាំងនោះ​ដូចនេះក្នុងករណីដែលទីតាំងនិងរូបរាងដែលត្រឹមត្រូវនៃផ្ទៃមុខតាមមកផងដែរ​ដែលធ្វើឲ្យមានតុល្យភាពរវាងភាពស្រស់ស្អាតនិងទំរង់មុខដោយរួមដែលការព្យាបាលបែងជា២ផ្នែកគឺការវះកាត់ឆ្អឹងថ្គាមនិងការពត់ធ្មេញដើម្បីត្រៀមលក្ខណៈភាពត្រួតស៊ីគ្នានៃការវះកាត់។

អ្នកដែលសមស្របសម្រាប់ការវះកាត់ឆ្អឹងថ្គាម

ពត់ធ្មេញមុនវះកាត់ការវះកាត់ការពត់ធ្មេញឲ្យធ្មេញស្មើគ្នា

១. វិធីបែបបុរាណ (Conventional Approach) (ពត់ធ្មេញ –> វះកាត់ –> ពត់ធ្មេញបន្ថែម)

  • ពត់ធ្មេញមុនវះកាត់​ ប្រើរយៈពេលប្រហែល ១-២ ឆ្នាំដើម្បីកែលម្អរធ្មេញជំពើសនិងកែលម្អរទំរង់ធ្មេញ ពីព្រោះជាទូទៅអ្នកជំងឺដែលមានភាពខុសប្រក្រតីនៃឆ្អឹងថ្គាម នឹងមានការជំនួសនៃធ្មេញ ដោយធ្មេញដែលដួលរលំតាមធម្មជាតិទៅបាំងភាពខុសប្រក្រតីនៃឆ្អឹងថ្គាមនោះ ដូចនេះការពត់ធ្មេញមុនវះកាត់នឹងធ្វើឲ្យធ្មេញទល់គ្នាមុនវះកាត់រួមទាំងផ្ទៃមុខទាំងមូលមើលទៅមិនស្អាតជាបណ្តោះអាសន្ន។
  • ការវះកាត់ឆ្អឹងថ្គាម ក្រោយពត់ធ្មេញបានមួយរយៈ​ទន្តពេទ្យនិងធ្វើការខាំពុម្ពធ្មេញនិងថតកាំរស្មី X-ray សារជាថ្មី ​ដើម្បីសាកល្បងធ្វើការវះកាត់ក្នុងលក្ខណៈសាកល្បងធ្មេញនិងធ្វើគំរូធ្មេញទល់គ្នាសំរាប់ប្រើប្រាស់ក្នុងបន្ទប់វះកាត់។ ​ក្រោយការវះកាត់អ្នកជំងឺត្រូវសំរាកព្យាបាលក្នុងមន្ទីរពេទ្យពី ២-៤ ថ្ងៃ​និងសំរាកព្យាបាលបន្តនៅផ្ទះរយៈពេលពី​ ​២-៤សប្តាហ៍។
  • ពត់ធ្មេញក្រោយវះកាត់ គឺជាការពត់ធ្មេញដើម្បីតំរួវឲ្យធ្មេញទល់គ្នាពេញលេញ​ ប្រើពេលរយៈពេលប្រហែល ៦-១២ ខែ។

មុនការវះកាត់ពត់ធ្មេញតម្រឹមធ្មេញឲ្យទល់គ្នា

២. វិធីវះកាត់មុនពត់ធ្មេញ (Surgery-First Approach)

ជាវិធីដែលពេញនិយមក្នុងពេលបច្ចុប្បន្ន​​ដោយសារមិនមានការពត់ធ្មេញមុនការវះកាត់ឆ្អឹងថ្គាមដែលអាចធ្វើឲ្យកាត់បន្ថយរយៈពេលនៃដំណាក់កាលពត់ធ្មេញមុនវះកាត់បានពី៦-១២ខែព្រមទាំងការចៀសវាងសភាព”មុខមិនស្អាត” ឬអំឡុងពេលដែលធ្មេញង៉ាំខុសគ្នាខ្លាំងដែលបណ្តាលមកពីការពត់ធ្មេញដើម្បីត្រៀមខ្លួនសំរាប់ការវះកាត់ រីឯការវះកាត់ឆ្អឹងថ្គាមគឺជាការវះកាត់ដូចការព្យាបាលបែបដើមខាងលើដែរនិងត្រូវរងចាំការជាសះស្បើយរយៈពេលប្រហែល១-១,៥ខែក៏អាចពត់ធ្មេញក្រោយការវះកាត់ដើម្បីធ្វើឲ្យធ្មេញមានង៉ាំត្រូវគ្នាពេញលេញ​ដោយប្រើរយៈពេលប្រហែល១២ខែ(វាអាស្រ័យលើការពិចារណារបស់ទន្តពេទ្យ)។

គុណសម្បត្តិនៃការវះកាត់មុនពត់ធ្មេញ

  • កាត់បន្ថយរយៈពេល៦-១២ខែ
  • កែបញ្ហាខុសប្រក្រតីនៃផ្ទៃមុខនិងឆ្អឹងថ្គាមបានតាំងតែការចាប់ផ្តើមការព្យាបាលរួមទាំងមិនមានរយៈពេលដែលធ្វើឲ្យផ្ទៃមុខឬ​ង៉ាំ​ធ្មេញដែលខុសប្រក្រតីធ្ងន់ធ្ងរជាងមុន
  • ការពត់ធ្មេញអាចរំកិលធ្មេញបានលឿនជាងមុនក្រោយការវះកាត់​(Regional accerlatory phenomenon)
  • ប្រសិនបើមានការរំកិលត្រលប់វិញនៃធ្អឹងថ្គាមពីការវះកាត់អាចកែបានក្នុងអំឡុងពេលពត់ធ្មេញ
  • អាចកែសំរួលក្នុងអំឡុងពេលពត់ធ្មេញបាន

ការថែទាំខ្លួនបន្ទាប់ពីការវះកាត់

  • ក្រោយវះកាត់រយៈពេលដំបូងនៅមានអាការៈហើមនៅឡើយវាជារឿងប្រក្រតីណែនាំឲ្យអ្នកជំងឺស្អំទឹកកកតាមការណែនាំរបស់វេជ្ជបណ្ឌិត​អាការៈទាំងនេះនិងប្រសើរឡើងបន្តិចម្តងៗ ក្នុងរយៈពេល ៣–៦ សប្តាហ៍
  •  ក្រោយវះកាត់អាចត្រូវចងធ្មេញអ្នកជំងឺត្រូវបរិភោគអាហារទន់ៗដោយប្រើសារាំងតែប៉ុណ្ណោះរយៈពេល ២–៤ សប្ដាហ៍
  • ធ្វើការសំអាតផ្នែកខាងក្នុងមាត់ឧស្សាហ៍ខ្ពល់មាត់ដោយទឹកថ្នាំខ្ពល់មាត់ដើម្បីការពារការឆ្លងមេរោគពីការវះកាត់
  • ទទួលទានថ្នាំតាមការណែនាំយ៉ាងម៉ឹងម៉ាត់

មិនថាអ្នកជំងឺទទួលការព្យាបាលដោយវិធីបែបណាក៏ដោយ​ក៏ធ្វើឲ្យផ្ទៃមុខដែលមិនសមរម្យដោយសារ​ឆ្អឹងថ្គាមត្រលប់មកមានរូបរាងសមរម្យតាមបំណងប្រាថ្នាបាន​ប្រសិនបើអ្នកមិនមានភាពជឿជាក់ថាភាពខុសប្រក្រតីលើផ្ទែមុខដែលបណ្តាលមកពីឆ្អឹងថ្គាមឬត្រឹមតែធ្មេញប៉ុណ្ណោះអាចមកជួបពិគ្រោះយោបល់ជាមួយទន្តពេទ្យដើម្បីទទួលបានព័ត៌មាននិងការព្យាបាលដែលសមរម្យដើម្បីស្នាមញញឹមនិងភាពជឿជាក់កាន់តែខ្លាំងឡើង។

 

Before

Before

After

After

វេជ្ជបណ្ឌិតឯកទេស