ផ្នែកកែប្រែគំហើញ​​(Lasik)

ផ្តល់ឱកាសគំហើញដោយមិនចាំបាច់ពឹងផ្អែកលើវ៉ែនតា​ព្រមទាំងដោះស្រាយរាល់បញ្ហាដែលទាក់ទងខ្សែភ្នែក​មិនថាជាភ្នែកម៉្ញូបជិត​ភ្នែកម៉្ញូបឆ្ងាយ​ ​ភ្នែកអាស្ទីម៉ាត​ (Astigmatism) រួមទាំងអស់បញ្ហាពីការប្រើប្រាស់ឡេនភ្នែក។ដើម្បីបុគ្គលិកលក្ខណៈល្អបង្កើនភាពជឿជាក់ដោយនវានុវត្តន៍ ​(Innovation) ​កែប្រែគំហើញ (LASIK) ដែលទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងនាបច្ចុប្បន្នដែលជាវិធីព្យាបាលដោយការប្រើឡាស៊ែរទំនើបមានសុវត្ថិភាពនិងសុក្រិតភាពខ្ពស់ប្រកបដោយវេជ្ជបណ្ឌិតឯកទេសព្រមទាំងសហការីដែលមានបទពិសោធន៍ខ្ពស់ជាង16នាក់។

ទំនាក់ទំនងលេខទូរសព្ទៈ (+66) 2 879 0300

គំហើញស្រស់ថ្លាដោយការព្យាបាលដោយកាំរស្មី​Lasik (កែប្រែគំហើញ)

ការមើលឃើញពិភពលោកនេះដោយភាពស្រស់ថ្លាគឺជាសេចក្តីសង្ឃឹមរបស់អ្នកដែលមានភាពមិនប្រក្រតីនៃកែវភ្នែក(កំហុសកំនុំ)អ្នកខ្លះភ្នែកម៉្ញូបជិត  (Myopia) ​​អ្នកខ្លះភ្នែកម៉្ញូបឆ្ងាយឬភ្នែកខ្លី​ (Hyperopia) ​ឬអ្នកខ្លះទៀតភ្នែកអាស្ទីម៉ាត​ (Astigmatism)។ អ្នកដែលមានកែវភ្នែកប្រក្រតីអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានយ៉ាងរលូនឬចំណាយពេលមើលថែខ្លួនឯងតិចតួចជាងអ្នកដែលមានភាពខុសប្រក្រតីផ្នែកកែវភ្នែក(កំហុសកំនុំ) អ្នកដែលមានភ្នែកម៉្ញូបជិត ភ្នែកម៉្ញូបឆ្ងាយ​ ឬភ្នែកអាស្ទីម៉ាត​ (Astigmatism) គឺ​ក្រោយពីក្រោកពីដំណេកចាំបាច់ត្រូវមានវ៉ែនតាឬចាប់ផ្តើមថ្ងៃថ្មីដោយប្រើឡេនភ្នែកពីព្រោះប្រសិនបើអ្នកមិនពឹងពាក់ឧបករណ៍ទាំងអស់នោះទេ អ្នកនឹងមិនអាចចាកចេញពីផ្ទះបានឡើយ ទៅណាមកណាក៏លំបាក ឬវង្វេងផ្លូវ បង្កភាពស្មុគស្មាញក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពិសេសក្នុងរឿងការងារ ​ការសិក្សា ការប្រកបអាជីពនិងការប្រាស្រ័យទាក់ទងក្នុងសង្គមជាដើម។

          អ្នកខ្លះត្រូវធ្វើការងារក្រោមកំដៅថ្ងៃ ចូលចិត្តហាត់ប្រាណ ចូលចិត្តហែលទឹក ជ្រមុជទឹកឬត្រូវប្រឈមនឹងល្អងធូលី ផ្សែងនិងខ្យល់រហូត ដែលធ្វើឲ្យមានបញ្ហាក្នុងការពាក់វ៉ែនតាឬខនថេកឡេនញឹកញ៉ាប់ ដែលបច្ចុប្បន្ននេះនវានុវត្តន៍ផ្នែកវេជ្ជសាស្ត្រដែលអាចជួយអ្នកឲ្យត្រលប់មកមានខ្សែភ្នែកប្រក្រតីវិញបានគឺការកែប្រែគំហើញ (LASIK) មានអ្នកខ្លះធ្លាប់បានដឹងរួចមកហើយប៉ុន្តែនៅមិនទាន់យល់ច្បាស់អ្វីទៅគឺការកែប្រែគំហើញ (LASIK) ឬអ្នកខ្លះអាចមានអារម្មណ៍ភ័យខ្លាចក្នុងការវះកាត់ត្រង់បរិវេណភ្នែកប៉ុន្តែអ្នកអាចជឿទុកចិត្តបានថាកំហុសកំនុំ(ខ្សែភ្នែកខុសប្រក្រតី)របស់អ្នកនឹងត្រលប់មកមើលឃើញធម្មតាដូចគ្នានឹងអ្នកដែលមានខ្សែភ្នែកប្រក្រតីប្រកបដោយសុវត្ថិភាពពិតប្រាកដ​ ​ពីព្រោះការកែប្រែគំហើញគឺជាវិធីសាស្រ្តដែលមានសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលកំហុសកំនុំ(ខ្សែភ្នែកខុសប្រក្រតី)ម្យ៉ាងទៀតពុំទាន់មានគ្រោះថ្នាក់ណាមួយទាក់ទងនឹងកែវភ្នែកដែលកើតពីការវះកាត់ប្រភេទនេះឡើយ។

លក្ខណៈខុសប្រក្រតីនៃខ្សែភ្នែកមានលក្ខណៈដូចម្តេចខ្លះ?

ជាទូទៅគំហើញ (ការមើលឃើញ) កើតឡើងពីពន្លឺដែលកើតពីវត្ថុដែលប៉ះពាល់នឹងផ្ទៃកញ្ចក់ភ្នែកហើយធ្លាក់ទៅលើសរសៃបាតភ្នែកតែម្តង​ដែល​ធ្វើឲ្យរូបភាពដែលឃើញមានភាពច្បាស់លាស់មិនថាវត្ថុនោះនៅជិតឬ​ឆ្ងាយ​ក៏ដោយ នេះគឺប្រក្រតីភាពនៃខ្សែភ្នែក​ប៉ុន្តែប្រសិនបើកំណោងកញ្ចក់ភ្នែកឬប្រវែងរបស់កែវភ្នែកវែងឬខ្លីពេកវានឹងធ្វើឲ្យមានកំហុសកំនុំ (ខ្សែភ្នែកខុសប្រក្រតី)។

កំហុសកំនុំ(ខ្សែភ្នែកខុសប្រក្រតី)ចែកជា ៣ ប្រភេទ ​​ប្រភេទដំបូងគឺភ្នែកម៉្ញូប​ដែល​ភ្នែកម៉្ញូបជិត​ (Myopia) វាបណ្តាលមកពីការកើតមានកំណោងកញ្ចក់ភ្នែកខ្លាំង​ឬប្រវែង​របស់កែវភ្នែក​វែងពេក​​ដែលធ្វើឲ្យកំនុំរូបភាពធ្លាក់មកនៅខាងមុខសរសៃបាតភ្នែក​ដែលធ្វើឲ្យមើលឃើញ​រូបភាពដែល​នៅជិតបានយ៉ាងច្បាស់លាស់ជាងរូបភាពដែលនៅឆ្ងាយ​។ ប្រភេទទី២ គឺ​ភ្នែក​​ម៉្ញូបឆ្ងាយ​​​ឬភ្នែកខ្លី (Hyperopia) ដែលប្រភេទនេះត្រូវបានចែកចេញជា2ប្រភេទគឺ​ភ្នែកម៉្ញូបឆ្ងាយពីកំណើតនិងភ្នែកម៉្ញូបឆ្ងាយក្នុងជរាភាព។​ ភ្នែកម៉្ញូបឆ្ងាយវាបណ្តាលមក​ពីកំកញ្ចក់ភ្នែកកោងតិចតួចឬខ្នាតរបស់កែវភ្នែកតូចពេកធ្វើឲ្យកំនុំរូបភាពធ្លាក់ទៅនៅក្រោយសរសៃបាតភ្នែកបណ្តាលឲ្យការមើលឃើញវត្ថុឬរូបភាពនៅទីឆ្ងាយច្បាស់ប៉ុន្តែនៅទីជិតមើលឃើញមិនសូវច្បាស់។

ប្រភេទកំហុសកំនុំប្រភេទទី3គឺភ្នែកអាស្ទីម៉ាត (Astigmatism)​ វាកើតមកពី​កំណោងកញ្ចក់​ភ្នែកនៃផ្នែកនិមួយៗមិនស្មើគ្នា​ភាគច្រើនកើតមកពីកញ្ចក់ភ្នែក​មានលក្ខណៈមិនមូលធ្វើឲ្យកំនុំរូបភាពធ្លាក់នៅសរសៃបាតភ្នែកមានច្រើនចំណុចដែលធ្វើឲ្យមើលឃើញរូបភាពជាន់គ្នាវាអាចកើតព្រមគ្នាជាមួយនឹងភ្នែកម៉្ញូបជិតឬភ្នែកម៉្ញូបឆ្ងាយក៏បាន​។ការដោះស្រាយបញ្ហាខ្សែភ្នែកទាំង3ប្រភេទនេះអាចធ្វើបានដោយការពាក់វ៉ែនតា​ការពាក់ឡេនភ្នែកឬអាចប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់គឺការធ្វើ LASIK។

Lasik គឺអ្វី?

Lasik ជាអក្សរកាត់មកពីពាក្យ “​Laser In Situ Keratomileusis” គឺការវិវឌ្ឍន៍នៃការវះកាត់​កែកំហុសកំនុំ(ខ្សែភ្នែកខុសប្រក្រតី)ទាំងភ្នែកម៉្ញូបជិត​ ភ្នែកម៉្ញូបឆ្ងាយ ​និងភ្នែកអាស្ទីម៉ាតដោយការ​ប្រើឡាសែរ៍ដែលគេហៅថា Excimer Laser ជាប្រភេទឡាស៊ែរដែលមានរលកវិទ្យុខ្លី​ស្ថិតក្នុង​កំរិតអាល់ត្រាវៃអូឡេត (Ultraviolet) ដោយវានឹងធ្វើប្រតិកម្មជាមួយនឹងស្បែកដែលប៉ះពាល់​តែប៉ុណ្ណោះ វាមិនរាលដាលទៅផ្នែកខាងៗឬធ្លុះចូលទៅផ្នែកខាងក្នុងគ្រាប់ភ្នែកនោះទេ។មន្ទីរពេទ្យយ៉ាន់ហ៊ីត្រៀមខ្លួនផ្តល់សេវាកម្មវះកាត់ព្យាបាលដោយគ្រឿងឡាសែរ៍ជំនាន់ទី៤ ​(4th Generation Excimer Laser) ដែលមានសុក្រិតភាពខ្ពស់នាពេលបច្ចុប្បន្ននេះការព្យាបាល​ដោយឧបករណ៍ញែកស្រទាប់កញ្ចក់ភ្នែកដែលហៅថាម៉ៃក្រូឃើរ៉ាអូម (Microkeratome) ដែលការវះកាត់កែប្រែគំហើញដោយ LASIK ជាការព្យាបាលដែលច្បាស់លាស់និងមាន​សុក្រិតភាពខ្ពស់ព្រមទាំងផ្តល់លទ្ធផលគួរជាទីពេញចិត្តបំផុតនាពេលបច្ចុប្បន្ន។

ជាដំបូងត្រូវដឹងថាតើនរណាខ្លះដែលសមស្របនឹងទទួលការព្យាបាលដោយ LASIK ពីព្រោះមិនមែនគ្រាន់តែពិនិត្យឃើញថាភ្នែកម៉្ញូបជិត ​ភ្នែកម៉្ញូបឆ្ងាយ ឬភ្នែកអាស្ទីម៉ាត​ភ្លាមអាចទទួលការព្យាបាលភ្លាមៗនោះទេ អ្នកដែលទទួលការធ្វើ LASIK បានគួរតែមានអាយុចាប់ពី២០ឆ្នាំឡើងទៅ​ មានការប្រែប្រួលនៃដឺក្រេភ្នែកស្ថិតស្ថេរឬមិនលើសពី៥០ដឺក្រេ(០.៥D)​យ៉ាងតិច1ឆ្នាំមិនមានជំងឺកញ្ចក់ភ្នែកដូចជាជំងឺរលាកកែវភ្នែករ៉ាំរ៉ៃ អាការៈភ្នែកស្ងួតខ្លាំង ជំងឺទឹកនោមផ្អែមក្រុមជំងឺសន្លាក់ (រូម៉ាតយ) ជំងឺអេសអិលអ៊ី (SLE) ដែលមិនកើតមានក្នុងកំឡុងមានផ្ទៃពោះ និងគួរស្វែងយល់ឲ្យ​ច្បាស់និងត្រឹមត្រូវទាក់ទងនឹងការវះកាត់កែកំហុសគំហើញដោយឡាសែរ៍ទើបអាចទទួលព្យាបាលដោយ LASIK បាន។

នៅពេលដែលអ្នកសំរេចចិត្តទទួលការព្យាបាលដោយ LASIK គួរត្រៀមខ្លួនជាមុនសិន​មុននឹងជួបចក្ខុពេទ្យដើម្បីធ្វើការពិនិត្យវាយតម្លៃ​ចំពោះ​អ្នកដែលពាក់ឡេនភ្នែកប្រភេទទន់គួរ​តែដោះឡេនភ្នែកចេញយ៉ាងតិច៣ថ្ងៃ​ រីឯប្រភេទរឹងគួរដោះចេញយ៉ាងតិច៧ថ្ងៃ ​ប្រសិនបើដោះចេញកាន់តែយូរវាកាន់តែប្រសើរ ពីព្រោះដឺក្រេរបស់ភ្នែកវានឹងស្ថិតស្ថេរដែលធ្វើឲ្យលទ្ធផលនៃការព្យាបាល​កាន់តែប្រសើឡើង។​នៅពេលដល់ថ្ងៃពិនិត្យវាយតម្លៃភ្នែក អ្នក​គួរតែនាំសាច់ញាតិមកជួយមើលថែទាំនិងត្រៀមវ៉ែនតាការពារកំដៅថ្ងៃមកជាមួយផង ​ព្រោះមានការបណ្តក់ថ្នាំពង្រីកប្រស្រីភ្នែកដែលធ្វើឲ្យកែវភ្នែកស្រវាំងមិនអាចប្រឈមនឹងពន្លឺក្នុងរយៈពេលប្រហែលពី៤-៦ម៉ោង។

ក្នុងពេលពិនិត្យ​ចក្ខុពេទ្យនឹងធ្វើការវាស់ភ្នែកដោយលម្អិតរួម​ទាំងការ​វាស់ភ្នែក​ក្នុងពេលដែលប្រស្រីភ្នែកត្រូវពង្រីកដោយការបណ្តក់ថ្នាំពង្រីកប្រស្រីភ្នែកដោយមានដំណាក់កាលពិនិត្យគឺពិនិត្យគំហើញពិនិត្យសម្ពាធបាតភ្នែកពិនិត្យសរសៃប្រសាទបាតភ្នែកពិនិត្យកំណោងកញ្ចក់ភ្នែកផ្នែកខាងមុខនិងខាងក្រោយ (Schwind Sirius) ពិនិត្យកំរាស់​កញ្ចក់ភ្នែក​(Pachymetry) វិភាគសភាពខ្សែភ្នែក (Wavefront Analyzer) និង​ពិនិត្យចំណុះទឹកភ្នែក​ (Schirmers Test) ដោយ​កុំព្យូទ័រទំនើប ​ទិន្នន័យដែលទទួលបានទាំងអស់ពីការពិនិត្យ​ ​ចក្ខុពេទ្យនឹងធ្វើការ​សរុបព្រមទាំងផ្តល់សេចក្តីណែនាំដល់អ្នកជំងឺ ​ដែលដំណាក់កាល​នៃការពិនិត្យទាំងអស់​​អាចចំណាយពេលប្រហែល២-៣ម៉ោង។

ដំណាក់កាលនៃការធ្វើ Lasik

ចក្ខុពេទ្យនឹងបណ្តក់ថ្នាំស្ពឹកដើម្បិមិនឲ្យអ្នកជំងឺមានភាពឈឺចាប់ព្រមទាំងពន្យល់ពីដំណាក់កាលនៃការព្យាបាលបន្ទាប់មកចក្ខុពេទ្យប្រើឧបករណ៍​ Microkeratome ដើម្បីញែកស្រទាប់កញ្ចក់ភ្នែកដោយការញែកស្រទាប់កញ្ចក់ភ្នែកប្រមាណ១-៣ស្រទាប់នៃកំរាស់របស់​កញ្ចក់ភ្នែក បន្ទាប់មកចក្ខុពេទ្យ​នឹងប្រើឧបករណ៍ឡាសែរ៍ប្រភេទពិសេសដែលហៅថា Excimer Laser បាញ់ខាត់ផ្ទៃកញ្ចក់ភ្នែកមួយផ្នែកខ្លះចេញដើម្បីប្តូរកំណោងរបស់ផ្ទៃកញ្ចក់ភ្នែកដែលដំណាក់កាលនេះអាចប្រើពេលវេលាខុសៗគ្នាវាអាស្រ័យលើភាពខុសប្រក្រតីតិចឬច្រើន។បន្ទាប់មកចក្ខុពេទ្យនឹងបិទស្រទាប់កញ្ចក់ភ្នែកផ្នែកខាងលើឲ្យត្រលប់ទៅកាន់សភាពដើមវិញដោយមិនមានការដេរនោះទេដំណាក់កាលនេះប្រើរយៈពេល៣-៥នាទីកញ្ចក់ភ្នែក​នឹងជា​​សះស្បើយ​រួចត្រលប់​ទៅកាន់សភាពដើមតាមធម្មជាតិប្រើរយៈពេលនៃការព្យាបាលប្រហែល៣០នាទី។

ក្រោយការធ្វើ Lasik

ក្រោយការព្យាបាលអ្នកអាចមើលឃើញច្បាស់គួរសមយ៉ាងឆាប់រហ័សនិងអាចត្រលប់ទៅសំរាកនៅផ្ទះវិញបាន។ ចក្ខុពេទ្យនឹងធ្វើការណាត់មកពិនិត្យនៅថ្ងៃ​បន្ទាប់ ក្រោយធ្វើ ​LASIK អាចមានអាការៈបន្តិចបន្តួចដូចជារកាំភ្នែក ហូរទឹកភ្នែក ក្នុងកំឡុងថ្ងៃដំបូងនិងថ្ងៃបន្ទាប់ក្រោយពីវះកាត់​ដឺក្រេភ្នែកនឹងស្ថិតស្ថេរក្នុងរយៈពេលពី១សប្តាហ៍ទៅ១ខែ​វាអាស្រ័យ​លើអាការៈភ្នែកដែលមានស្រេចប៉ុន្តែវត្ថុបំណងដែលសំខាន់ក្នុងការព្យាបាលគឺត្រូវការឲ្យជាពីអាការៈភ្នែកម៉្ញូបជិតភ្នែកម៉្ញូបឆ្ងាយនិងភ្នែកអាស្ទីម៉ាតជាអចិន្ត្រែយ៍មិនចាំបាច់ពាក់វ៉ែនតាមិនចាំបាច់ពាក់ឡេនភ្នែកជារៀងរហូតទៀតនោះឡើយ ក៏ប៉ុន្តែពេលខ្លះក៏មិនអាចធ្វើតំរូវទៅតាមវត្ថុបំណងទាំងអស់បានដែរដូ​ចនេះវត្ថុបំណងបន្ទាប់គឺការជួយឲ្យអាការៈភ្នែកម៉្ញូបជិតភ្នែកម៉្ញូបឆ្ងាយនិង​ភ្នែកអាស្ទីម៉ាតថយចុះឲ្យបានច្រើនបំផុតដើម្បីមិនឲ្យអ្នកពឹងពាក់លើវ៉ែនតានិងខនថេកឡេនបន្តទៀត។

          គុណសម្បត្តិនៃការព្យាបាលដោយ LASIK គឺការព្យាបាលកំហុសកំនុំជាអចិន្ត្រៃយ៍ក្រោមការវះកាត់ដែលមានសុវត្ថិភាពនិងសុក្រិតភាពខ្ពស់ មិនចាំបាច់ចាក់ថ្នាំស្ពឹកនោះទេដោយគ្រាន់តែបណ្តក់ថ្នាំស្ពឹកតែប៉ុណ្ណោះ ម្យ៉ាងទៀតវាក៏មិនមានស្នាមដេរលើមុខរបួសនោះដែរ។ ការព្យាបាលនេះប្រើ​រយៈពេលនៃការវះកាត់ខ្លី រយៈពេលនៃការជាសះស្បើយឆាប់រហ័ស ហើយ​ស្នាម​របួសឆាប់ជាសះស្បើយលឿន ដូចនេះការធ្វើឲ្យកែវភ្នែកអ្នកត្រលប់មកប្រក្រតីវិញដូចជាការមើលឃើញច្បាស់ជាងមុន កាត់បន្ថយការពឹងផ្អែកលើវ៉ែនតា​ និងឡេនភ្នែកវាធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង រួមទាំងការបង្កើនឱកាសក្នុងការប្រកបរបរចិញ្ចឹមជីវិត បង្កើនឱកាសក្នុងការធ្វើសកម្មភាពក្នុងពេលទំនេរ និងបង្កើនឱកាសក្នុងការលេងកីឡាជាពិសេសកីឡាទាក់ទងនឹងទឹក​ និងកីឡាដែលលេងក្រោមកំដៅថ្ងៃ​ ព្រមទាំងជួយពង្រឹងបុគ្គលិកលក្ខណៈនិងភាពជឿជាក់ ធ្វើឲ្យអ្នកមើលឃើញពិភពលោកស្រស់ថ្លាជាងមុន។​ដើម្បីឲ្យជឿជាក់ថាការធ្វើ LASIK សមស្របជាមួយអ្នកឬទេ ​អ្នកអាចមកពិគ្រោះយោប់ជាមួយ​ចក្ខុពេទ្យរបស់យើងបានគ្រប់ពេល។

តម្លៃព្យាបាល

ប្រភេទ

ត្រួតពិនិត្យភ្នែក

តម្លៃ: ៧០០ បាត

ធ្វើការវះកាត់ LASIK (ភ្នែកម្ខាង)

តម្លៃ: ៣៦.០០០ បាត

ធ្វើការវះកាត់ LASIK MK 2000 (ភ្នែកទាំង២ខាង)

តម្លៃ: ៥៤.០០០ បាត

ធ្វើការវះកាត់ LASIK SBK (ភ្នែកទាំង២ខាង)

តម្លៃ: ៥៤.០០០ បាត

វេជ្ជបណ្ឌិតឯកទេស

Dr. Kiangkrai Ongkanikul

Specialty: LASIK

Dr. Patamanuch Tanthawichian

Specialty: LASIK